រដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តនិស្សិត ជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឱ្យខិតខំក្រេបយកចំណេះដឹងក្លាយ ជាមូលធនមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមជំរុញ ការអភិវឌ្ឍនៅកម្ពុជា
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២៥ (JDS-2025) សរុបចំនួន ២១នាក់ (ស្រី ៩នាក់) នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីជាការតម្រង់ទិស និងពង្រឹងស្មារតី ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ មុននឹងចេញទៅសិក្សានៅប្រទេសជប៉ុន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្នុងខែសីហា ឆ្នាំ២០២៦ នេះ។
