គណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាស្រុកកំពង់សៀម ប្រកាសទទួលស្គាល់សមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីជំរុញ ឱ្យក្លាយជាខ្នងបង្អែកដ៏រឹងមាំ សម្រាប់អតីតយុទ្ធជន និងនិវត្តជន
កំពង់ចាម ៖ លោក ហេង សួរ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់សៀម និង ជាប្រធានកិត្តិយសគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.)ស្រុកកំពង់សៀម បានអញ្ជើញ ជាអធិបតីក្នុងវិធី “ប្រកាសសមាសភាពគណៈកម្មាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់សៀម” ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់សៀម ដែលមានការចូលរួម ពីសំណាក់សមាជិកសមាជិកានៃក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់សរុបជិត ៣០០នាក់។
