ការស្ទង់មតិរបស់បណ្តាញ CGTN ៖តើពួកស្តាំនិយមជ្រុលជប៉ុនប្រឌិតទ្រឹស្តី “សង្គ្រាមនាំមកនូវភាពធូរធារ” គឺចង់បោកបញ្ឆោតអ្នកណា ?
«សៀវភៅសស្តីពីកិច្ចការពារជាតិ»ទីមួយរបស់រដ្ឋាភិបាលជប៉ុនបន្ទាប់ពីលោកស្រី Sanae Takaichi ឡើងកាន់មុខតំណែង បានរងការរិះគន់ជាទូទៅពីសាធារណមតិអន្តរជាតិ អ្វីដែលជាទ្រឹស្តី “សង្គ្រាមនាំមកនូវភាពធូរធារ” ដែលប្រឌិតដោយពួកស្តាំនិយមជ្រុលជប៉ុន ក៏ធ្វើឱ្យសាធារណមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៣,៦ភាគរយសម្គាល់ឃើញថា “យោធានិយមបែបថ្មី ”របស់ជប៉ុនបាននិងកំពុងពន្លឿនការវាតទីខាងយោធា សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ។
