កងទ័ពតៃវ៉ាន់ប្រកាសអាសន្ន ខណៈនាវាចម្បាំងចិនចូលមកកៀកនឹងភាគខាងត្បូងកោះ
ព្រឹកថ្ងៃអាទិត្យទី១៣តុលា កងទ័ពតៃវ៉ាន់បានប្រកាសអាសន្នភ្លាមៗ បន្ទាប់ពីមាននាវាចម្បាំងមួយគ្រឿង បានបើកសំដៅមកកៀកបំផុតនិងខាងត្បូងកោះតៃវ៉ាន់។ ការប្រកាសអាសន្ន គឺវាស្ថិតនៅក្នុងបរិបទមួយដ៏តានតឹង ដែលចិនបានគំរាមជាប់ជាប្រចាំ ថាអាចនឹងប្រើកម្លាំងវាយដើម្បីគ្រប់គ្រងតៃវ៉ាន់។ បុណ្យជាតិតៃវ៉ាន់ ថ្ងៃសទី១០តុលា ទើបតែរំលងផុតទៅ ហើយអ្នកជំនាញមួយចំនួនបានព្រួយបារម្ភថាចិនអាចនឹងឆក់ឱកាសធ្វើសមយុទ្ធយោធា។ល។
