កម្ពុជា និងប្រេស៊ីលពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
កម្ពុជា និងប្រេស៊ីលបានបង្ហាញពីការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធអនឡាញ ខណៈឯកអគ្គរដ្ឋទូតប្រេស៊ីលក៏បានសរសើរលទ្ធផលនៃយុទ្ធនាការបង្ក្រាបស្កេមរបស់កម្ពុជាក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។
