អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ត្រូវបង្កើនការផលិតផ្សព្វផ្សាយព័ត៌មាន ឆ្លើយតបនឹងតម្រូវការពលរដ្ឋ
កំពង់ឆ្នាំង៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានដែលឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃការឆ្លើយតបទៅនឹងសាធារណមតិ ក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានតម្លាភាព ។
