រដ្ឋមន្ត្រី ហេង សួរ អបអរសាទរសិស្ស-និស្សិត បញ្ចប់ការសិក្សាជាង ១ម៉ឺននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគ តេជោសែនតាកែវ ដែលក្លាយជាកម្លាំងចលករថ្មី សម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិ
តាកែវ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់សិស្ស-និស្សិតទទួលជ័យលាភីឆ្នាំសិក្សា២០១៤-២០២៥ ចំនួន ៥៩០ អង្គ/នាក់ (ស្រី ២៧៧នាក់) ក្នុងចំណោមសិស្ស-និស្សិតបញ្ចប់ការសិក្សាសរុប ១៦ ០៤១នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដែលក្នុងនោះរួម មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។
