ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា កោតសរសើរលោក ឃួង ស្រេង ថាជាអ្នកដឹកនាំម្នាក់ដ៏ខ្លាំង
ភ្នំពេញ៖ លោក ស្ទីវិន ផាំង ឈីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា បានកោតសរសើរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺជាអ្នកដឹកនាំម្នាក់ដ៏ខ្លាំង តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលបានការគោរពស្រលាញ់ ពីប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ។
