dap-news.comក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្ដីពីការផ្ទៀងផ្ទាត់ លទ្ធភាពទទួលបាន ទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាព ទទួលបានទឹកផឹកសុវត្ថិភាព សម្រាប់ទាំងអស់គ្នា” ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។