dap-news.comអ្នកសារព័ត៌មាន តំណាងសហជីព និងតំណាងអង្គការ OXFAM មកទស្សនាការធ្វើតេស្តទទួលស្គាល់ជំនាញ ដើម្បីបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលជួយអតីតពលករ
ខេត្តតាកែវ៖ អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នព័ត៌មានជាតិ តំណាងសហជីព និងតំណាងអង្គការ OXFAM កាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ ២០២៦នេះ បានអញ្ជើញចុះទស្សនកិច្ចនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីវិធានការ និងកម្មវិធីដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយគាំទ្រពលករមាតុភូមិនិវត្តន៍ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ឱ្យអាចបន្តអាជីព និងរស់នៅក្នុងប្រទេសដោយមានការងារសមរម្យ និងចំណូលប្រកបដោយស្ថិរភាព។