ក្រុមនិស្សិត TVET៖ ខ្ញុំចង់បង្កើតអ្វីដែលថ្មី ដើម្បីយកទៅអភិវឌ្ឍ និងជំរុញវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
ភ្នំពេញ៖ ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្កើតគម្រោង ប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ ដើម្បីជួយសម្រាលបន្ទុកប្រជាកសិករ និងពង្រឹងវិស័យកសិកម្មក្នុងស្រុក។ នេះបើតាមយុវជនឈ្មោះ សាមួន តៃដូយ ដែលជាតំណាងក្រុមនិស្សិត។
