dap-news.comWAIC 2026 ៖ ជំរុញឱ្យអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសាកលក្លាយពី “គំនិតឯកភាពរួម” ទៅជា “សកម្មភាពរួម”
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ (World Artificial Intelligence Conference – WAIC 2026) និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត (High-level Meeting on Global AI Governance) នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាវេទិកាអន្តរជាតិដ៏សំខាន់បំផុតមួយសម្រាប់ការពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការបង្កើតក្របខណ្ឌអភិបាលកិច្ចសកល ការចែករំលែកនៃនវានុវត្តន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។