លោក ខូយ រីដា ចុះពិនិត្យមើលការលក់ដូរបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយមាត់ស្ទឹងក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់÷ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យនូវស្ថានភាពទូទៅ និងការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តោយច្រាំងស្ទឹងត្រើយខាងលិច ចាប់ពីចំណុចស្ពានថ្មចាស់ រហូតទៅដល់ស្ពានដែកផ្លូវរទេះភ្លើង ស្ថិតនៅក្រុងពោធិ៍សាត់ ដែលទើបនឹងត្រូវបានកែលម្អ និងចាក់ដីពង្រីកបន្ថែមរួចរាល់។
