dap-news.comសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំពិព័រណ៍អប់រំនៃសន្និសីទ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ប៊ែលធី លើកទី៩ (BICC-ប៊ី អាយ ស៊ី ស៊ី) និងវេទិកាស្រាវជ្រាវ លើកទី៣ ឆ្នាំ២០២៦ ជាមួយសាកលវិទ្យាល័យដៃគូចំនួន ៤០ មកពី ១៧ប្រទេស ជុំវិញពិភពលោក
ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិព័រណ៍អប់រំ នៃសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ ឆ្នាំ២០២៦-The 9th BICC-Education Fair 2026 លើប្រធានបទ “ឱកាសអាហារូបករណ៍ និងការរៀបចំ ជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី៣-The 3rd Research Forum លើប្រធានបទ “ការប្រើប្រាស់ឌីជីថលក្នុងការអប់រំ – Digital Transformation in Education” ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ដ្រ មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងមានការអញ្ជើញ ចូលរួមពី លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងសាកលវិទ្យាល័យដៃគូចំនួន៤០ មកពី ១៧ប្រទេសជុំវិញពិភពលោក (កម្ពុជា អូស្ត្រាលី កាណាដា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ស្វីស អាម៉េរិក អង់គ្លេស នូវែលសេឡង់ ប៉ូឡូញ កូរ៉េខាងត្បូង វៀតណាម ចិន ហ្វីលីពីន ភូមា និងឥណ្ឌូនេស៊ី) ព្រមទាំងសិស្ស -និស្សិត ប៊ែលធី និងអ្នកអាណាព្យាបាល សរុបជាង ៥,០០០នាក់ ។