www.kampucheathmey.comកម្ពុជាក្លាយជាប្រទេសដំបូងបំផុតដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
ទីភ្នាក់ងារគំនិតផ្តួចផ្តើមការបង្រួបបង្រួមឌីជីថលសាកល (Digital Convergence Initiative) ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈកិច្ចសហការរវាងបណ្តារដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ផ្តោតលើស្តង់ដាអន្តរប្រតិបត្តិការ ការគ្រប់គ្រងទិន្នន័យ និងការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ដែលមានប្រទេសជាសមាជិកចំនួនប្រមាណ ៣០ បានផ្តល់ពានរង្វាន់ “ការទទួលស្គាល់ជាសាកល – Global Recognition Award” ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចេញនៅថ្ងៃទី២៧ ខែកុម្ភៈ នេះ។ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អះអាងថា ពានរង្វាន់នេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងបំផុត ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងជាប្រទេសលេចធ្លោគំរូមួយសម្រាប់ការកសាង និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសឌីជីថលគាំពារសង្គម ស្របតាមស្តង់ដាអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន។ ពានរង្វាន់កម្រិតសាកលនេះ ត្រូវបានប្រគល់ជូនដោយ លោក ស្តេហ្វាន មេសសេរ័រ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា តំណាងឱ្យបណ្តាប្រទេសនៃគំនិតផ្តួចផ្តើមសាកល ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ថ្នាលឌីជីថល DSPP បាន […]