dap-news.comក្នុងរយៈពេល 30 ឆ្នាំ(1996-2026) ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជារាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 21 ខែមេសា ឆ្នាំ 2026
ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនរបស់កូនខ្មែរ 100% និងជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងឈរយ៉ាងមុតមាំក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាដោយរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានភាពឯករាជ្យឌីជីថល។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1996 ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក. ដែលស្គាល់ជាទូទៅថាក្រុមហ៊ុនសែលកាត បានវិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរ គមនាគមន៍ ក្នុងប្រទេសកម្ពុជា រួមមាន៖ ⦁ 1.1 ពាន់លានដុល្លារ ជាការវិនិយោគលើមូលធន (CAPEX) ⦁ 0.7 ពាន់លានដុល្លារ ជាទឹកប្រាក់សម្រាប់បង់កាតព្វកិច្ចតាមច្បាប់ ជូនរាជរដ្ឋាភិបាលកម្ពុជា ការវិនិយោគនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាសការងារដោយផ្ទាល់ និងប្រយោល ការលើកកម្ពស់ការវិនិយោគនៅកម្ពុជា និងពង្រីកការតភ្ជាប់សម្រាប់ប្រជាជនកម្ពុជា។ ក្នុងឆ្នាំ 2026 នេះ ក្រុមហ៊ុនសែលកាត គាំទ្រយ៉ាងពេញទំហឹង និងដើរស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការផ្លាស់ប្តូរឌីជីថលតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស ការលើកកម្ពស់ការតភ្ជាប់ឱ្យកាន់តែទូលំទូលាយ និងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។ សែលកាតបានពង្រីកបណ្តាញ 5G នៅក្រុងសៀមរាបដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថលកម្ពុជា ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ក្រុមហ៊ុនសែលកាតបានប្រកាសដាក់ឱ្យដំណើរការបណ្តាញ 5G របស់ខ្លួននៅក្នុងក្រុងសៀមរាបនៅថ្ងៃនេះ ដែលជាក្រុងទី 3 បន្ទាប់ពីក្រុងភ្នំពេញ និងតាខ្មៅ ដែលជាការបោះជំហានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់កម្ពុជា និងការពង្រឹងការតភ្ជាប់ទូទាំងប្រទេស។ ការដាក់ឱ្យដំណើរការនេះធ្វើឡើងតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអភិបាលខេត្តសៀមរាប ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមគ្នាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍទីក្រុងទំនើប ការច្នៃប្រឌិតសម្រាប់សេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា។ ក្នុងនាមជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយលើពិភពលោក ខេត្តសៀមរាប បានឈានចូលទំព័រសករាជថ្មីនៃការភ្ជាប់ទំនាក់ទំនង។ តាមរយៈបច្ចេកវិទ្យា 5G ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរ នឹងទទួលបានអត្ថប្រយោជន៍ថ្មីនៃការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន ភាពយឺតយ៉ាវនៃការឆ្លើយតបនៅកម្រិតទាប និងសមត្ថភាពក្នុងការពង្រឹងសេវាកម្មឌីជីថលជំនាន់ថ្មី ព្រមទាំងបទពិសោធនៃវិស័យទេសចរណ៍ដ៏សម្បូរបែបរហូតដល់ដំណោះស្រាយសហគ្រាសដ៏មានប្រសិទ្ធភាព។ 5G មិនមែនគ្រាន់តែជាការតភ្ជាប់ដ៏រហ័សប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះសម្រាប់ការបង្កើតថ្មី និងជាជំហានបន្ទាប់របស់កម្ពុជា ដែលផ្តល់នូវកាលានុវត្តភាពថ្មីៗក្នុងវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្ម និងសេវាសាធារណៈ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ «ការបន្តវិនិយោគរបស់ក្រុមហ៊ុនសែលកាត ឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងរឹងមាំចំពោះអនាគតរបស់កម្ពុជា។ រួមជាមួយដៃគូ យើងកំពុងកសាងមូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំមួយ ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព ទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូល។» លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ «ការដាក់ឱ្យដំណើរការបណ្ដាញ 5G ក្នុងខេត្តសៀមរាប បង្ហាញពីជំហានដ៏សំខាន់ក្នុងការពង្រីកបណ្តាញឌីជីថលនៅកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយរដ្ឋបាលខេត្តសៀមរាប យើងកំពុងបើកឱកាសឌីជីថលថ្មីៗ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ឥទ្ធិពលវិជ្ជមានដល់សហគមន៍ពាក់ព័ន្ធ។» ក្រុមហ៊ុនសែលកាតនឹងបន្តពង្រីកបណ្តាញ 5G របស់ខ្លួនទៅកាន់បណ្តាខេត្តសំខាន់ៗផ្សេងទៀត ដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចទំនើប បរិយាបន្ន និងជំរុញដោយឌីជីថល ព្រមទាំងផ្លាស់ប្តូររបៀបដែលមនុស្សរស់នៅ ធ្វើការ រៀនសូត្រ និងកម្សាន្ត។ សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard! អំពីក្រុមហ៊ុនសែលកាត ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងមានអតិថិជនជាង 4 លាននាក់។ ជាមួយចក្ខុវិស័យ Digital Life. Connected. ក្រុមហ៊ុនសែលកាតនៅតែបន្តផ្ដល់ជូននូវបទពិសោធនៃការភ្ជាប់ទំនាក់ទំនងដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីជួយសម្រួលដល់ការរស់នៅ ការងារ ការសិក្សា និងការកម្សាន្តរបស់ប្រជាជនកម្ពុជា។ ក្នុងខណៈពេលដែលកម្ពុជាកំពុងបោះជំហានទៅកាន់ទំព័រសករាជថ្មី 5G ក្រុមហ៊ុនសែលកាតកំពុងជំរុញការវិវត្តបច្ចេកវិទ្យាថ្មីៗ ដោយផ្ដល់ជូនការភ្ជាប់ទំនាក់ទំនងកាន់តែរហ័ស គួរឱ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍវិស័យឌីជីថលនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។ ស្វែងយល់បន្ថែម៖ www.cellcard.com.kh ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ Mr. William Mark Hanna, Group Chief Financial Officer [email protected] Mr. Paul Clements, Group Chief of Staff and VP Group Strategy and Investments [email protected] Mrs. Sambo Sopheavatey, Chief Marketing Officer [email protected] Related Items: ព័ត៌មានចុងក្រោយ 62 Feature ឥទ្ធិពលព្យុះទី១៥ ឈ្មោះ “ចាន់ហម” នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាប ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិចបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះ ចាន់ហម រួមជាមួយជាមួយព្យុះទី១៤ ឈ្មោះ គូជីរ៉ា និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដួលហ្វីន មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា... 119 អត្ថបទ កាន់តែពិសេសសម្រាប់ ខែសីហានេះ! លើសពីទិញផ្ទះបានខុនដូ!រីករាយជាមួយនឹងកម្មវិធី Weekend Picnic Exclusive Deal!!! (ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! (ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! សម្រាប់អតិថិជនដែលទិញផ្ទះវីឡានឹងទទួលបានខុនដូលំដាប់ផ្កាយប្រាំមួយយូនីត ដែលជាឱកាសមិនធ្លាប់មានពីមុនមកការផ្តល់ជូនកាន់តែពិសេសសម្រាប់គ្រប់ទីតាំង... 216 ព័ត៌មានជាតិ សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់ គុណភាពការអប់រំ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងលើកកម្ពស់ គុណភាពការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរ និម្មាបនកម្មសេដ្ឋកិច្ច ។ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច” នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦... 193 ព័ត៌មានជាតិ សម្តេចធិបតី ឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកកសាងពលរដ្ឋឌីជីថល ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋឌីជីថល និងបង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល។ នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត... 193 ព័ត៌មានជាតិ សម្ដេចធិបតី ក្រើនរំលឹកគ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាពសិក្សា ដើម្បប្រកួតជែង អត់រៀន ក៏បានសញ្ញាបត្រ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានអប់រំទាំងអស់ កុំទម្លាក់គុណភាពិក្សា ដើម្បីប្រកួតប្រជែង ពិសេសអត់រៀន ក៏បានសញ្ញាបត្រ។ ការក្រើនរំលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៦... អត្ថបទពេញនិយម 5.3K Feature ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់លោក ហេង សុខុម ជាឧកញ៉ា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង សុខុម ជាឧកញ៉ា 5.2K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 10/07/2026 រដ្ឋសភា នឹងប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត តែងតាំងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល១រូប ១ឆមាស គ្រោះធម្មជាតិខ្យល់កន្ត្រាក់-រន្ទះបាញ់ សម្លាប់មនុស្សជាង ៣០នាក់ សម្ដេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះចំនួន... 5.0K Feature កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា ញូវយ៉ក៖ កម្ពុជា បានទាញចំណាប់អារម្មណ៍មហាន្និបាត អ.ស.ប អំពីជនភៀសសឹកកម្ពុជា បណ្តាលមកពីការលុកលុយរបស់ថៃ មកលើកម្ពុជា។ ថ្លែងទៅកាន់មហាសន្និបាតអ.ស.បនៅក្រុងញូវយ៉កនាថ្ងៃទី១៦ ខែកក្កដានេះ លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម... 4.9K ព័ត៌មានអន្តរជាតិ បងប្អូនបង្កើត ជាជនជាតិរុស្ស៊ី២នាក់ ត្រូវបានគេប្លន់សម្លាប់ នៅប្រទេសថៃ បរទេស៖ ២នាក់បងប្អូនបង្កើតនឹងគ្នាជនជាតិរុស្ស៊ី ដែលបានបាត់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ គឺត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ។យោងទៅតាមគេហទំព័រ Samui Times បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ជនសង្ស័យពីរនាក់ក្នុងករណី សម្លាប់នេះបានសារភាពថា បានសម្លាប់២នាក់បងប្អូនបង្កើត ជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយ... 4.5K Feature ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោក... 4.5K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ប្រចាំថ្ងៃ 24/07/2026 លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល អ្នករាយការណ៍ពិសេស អ.ស.ប បារម្ភពីស្ថានភាព សិទ្ធិមនុស្សតាមព្រំដែន កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ... 4.4K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំសប្ដាហ៍ 19-24/07/2026 សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស... 4.3K Feature ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ... សម្តេចធិបតី ស្វាគមន៍មតិយោបល់ របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួម របស់ប្រទេសជាតិ កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា To Top