ជម្លោះ និងសង្រ្គាមរវាងកម្ពុជានិងថៃ ក៏សមនឹងទទួលបានការចងក្រងឯកសារយ៉ាងល្អិតល្អន់បែបនេះដែរ ដែលជាការកត់ត្រានូវទុក្ខវេទនារបស់មនុស្សជាតិ...
ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ
លោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែតុលា តបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស...
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់ប្រទេសអាល្លឺម៉ង់ និងបារាំង ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុងបន្ទាន់របស់ខ្លួន ដើម្បីជួយទប់ទល់នឹងការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈសកល បើពុំនោះទេ នឹងអាចប្រឈមមុខនឹងបម្រាម នាំចេញប្រេងម៉ាស៊ូតពីសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពជិតស្និទ្ធ នឹងកិច្ចពិភាក្សាចំនួន ៣រូប ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ ការព្រមាននេះបង្ហាញពីការដាក់សម្ពាធកាន់តែខ្លាំងពីទីក្រុងវ៉ាស៊ីនតោនមកលើអឺរ៉ុប ខណៈលោក ដូណាល់ ត្រាំ កំពុងពិចារណាលើការផ្អាក ឬហាមឃាត់ការនាំចេញប្រេង ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈក្នុងស្រុកអាមេរិក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ចូលមកដល់ក្នុងខែវិច្ឆិកា។ សម្រាប់សហភាពអឺរ៉ុប ការបញ្ចេញប្រេងបម្រុងបន្ថែមគឺជាការសម្រេចចិត្តដ៏លំបាកបំផុត ព្រោះពួកគេត្រូវថ្លឹងថ្លែងរវាងតម្រូវការបញ្ចុះតម្លៃប្រេងក្នុងស្រុកនាពេលបច្ចុប្បន្ន និងការរក្សាទុកប្រេងបម្រុងឱ្យបានខ្ពស់ ដើម្បីត្រៀមទប់ទល់នឹងវិបត្តិឥន្ធនៈដែលអាចកាន់តែធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយទេនោះ។ ក្រុមការងារថាមពលរបស់សហភាពអឺរ៉ុប (ដែលមានគណៈកម្មការអឺរ៉ុប និងប្រទេសជាសមាជិកទាំង ២៧) បានរៀបចំកិច្ចប្រជុំតាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រ ដើម្បីពិភាក្សាលើស្ថានការណ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាបឋមកាលពីថ្ងៃព្រហស្បតិ៍រវាងគណៈកម្មការអឺរ៉ុប, អាល្លឺម៉ង់, បារាំង, អ៊ីតាលី, អង់គ្លេស និងអៀរឡង់។ ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់បានបញ្ជាក់ថា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) មិនទាន់បានស្នើសុំឱ្យអាល្លឺម៉ង់បញ្ចេញប្រេងបម្រុងនៅឡើយទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថាតើ IEA នឹងបើកកិច្ចប្រជុំបន្ទាប់នៅពេលណានោះដែរ។ ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការមិនពេញចិត្តជាពិសេសចំពោះបារាំង និងអាល្លឺម៉ង់ ដោយមន្ត្រីអាមេរិកយល់ឃើញថា ប្រទេសទាំងពីរនេះមិនបានអនុវត្តតាមការសន្យាកន្លងមកឱ្យបានពេញលេញ ក្នុងការបញ្ចេញប្រេងឆៅ និងផលិតផលប្រេងបម្រុងបន្ទាន់នោះឡើយ។ មន្ត្រីអាមេរិកមួយរូបបានបញ្ជាក់ថា កិច្ចសហការជាមួយសហរដ្ឋអាមេរិក គឺជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់អឺរ៉ុប ក្នុងការស្វែងរកមធ្យោបាយបង្កើនការផ្គត់ផ្គង់ និងកាត់បន្ថយបន្ទុកចំណាយសម្រាប់ប្រជាពលរដ្ឋ ខណៈទំនាក់ទំនងរវាងភាគីទាំងពីរកំពុងមានភាពល្អក់កករស្រាប់ជុំវិញជម្លោះពន្ធគយ និងការចំណាយលើវិស័យយោធា។ ប្រែសម្រួល៖ គីរី Related Items:
សៀមរាប៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ថៃឱ្យបញ្ឈប់ការចោទប្រកាន់កម្ពុជា ថា បានប្រើប្រាស់ប្រាសាទព្រះវិហារ ជាមូលដ្ឋានទ័ព។ លោកស្រីថ្លែងបែបនេះ ក្នុងពិធីបិទកិច្ចប្រជុំប...
តេអេរ៉ង់៖ អ៊ីរ៉ង់ ព្រមានថា គ្មាននរណាម្នាក់អាចលក់ប្រេង នៅកន្លែងដែលខ្លួនមិនអាចលក់ បាននោះទេ ដែលការព្រមាននេះធ្វេីឡេីងក្រោយពីភាពតានតឹងកេីនឡេីងជាថ្មីក្នុងដែនទឹកនៃច្រកសមុទ្រហ័រមូស និងការបដិសេធរបស់លោក ដូណាល់ ត្រាំ លេីសំណេីររបស់អ៊ីរ៉ង់។
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា ថា «សន្តិភាពមានតម្លៃជាសារវន្ត សម្រាប់ការអភិវឌ្ឍ»។
ភ្នំពេញ ៖ លោក Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ ពាណិជ្ជកម្មក្រៅ ប្រទេសម៉ាឡេស៊ី (MATRADE) បានប្រសាសន៍ថា ក្នុងឱកាសបេសកកម្មជំរុញការនាំចេញ (Export Acceleration Mission) ដោយ MATRADE (សាជីវកម្មអភិវឌ្ឍន៍ ម៉ាឡេស៉ីនៅកម្ពុជា )រយៈពេល ៤ ថ្ងៃនេះ ហើយលោកពិត ជាមានក្តីរំភើបយ៉ាងក្រៃលែង ដែលមិនត្រឹមតែពួកយើងបានរៀបចំសិក្ខាសាលាធុរកិច្ច និងជំនួបផ្គូផ្គងធុរកិច្ច B2B ដោយជោគជ័យបានបញ្ចប់កាលពីម្សិលមិញនោះទេ ប៉ុន្តែលទ្ធផលដែលទទួលបានពីជំនួប B2B នេះ បានបង្ហាញថា គោលដៅដែលយើងបានកំណត់ទុកពីមុន មិនត្រឹមតែសម្រេចបាននោះទេ គឺថែមទាំងលើសពីការរំពឹងទុក។
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមសិក្ខាសាលាស្តីពី “ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០ ក្រោមអធិបតីភាព លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា។
ពានរង្វាន់ថ្មី FIFA ASEAN Cup លើកទី១ នឹងចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី២១ ខែកញ្ញា ដល់ ថ្ងៃទី៦ ខែតុលា ដោយមានក្រុមជម្រើសជាតិចំនួន ១៤ ចូលរួមប្រកួតប្រជែង។ ពានរង្វាន់នេះមានសារសំខាន់ជាងពានរង្វាន់អាស៊ានកម្រិតទី១ ASEAN Championship ដែលមានអាយុកាល ៣០ ឆ្នាំហើយ ពីព្រោះពានរង្វាន់ ASEAN Championship មិនស្ថិតក្រោមការរៀបចំ ឬទទួលស្គាល់របស់ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ឡើយ។