ដើម្បីអបអរសាទរទិវាភាសាចិនរបស់អង្គការសហប្រជាជាតិលើកទី១៧ ព្រឹត្តិការណ៍វប្បធម៌មួយបានប្រារព្ធឡើងនៅទីស្តីការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក នាថ្ងៃទី១៣ ខែមេសា តាមម៉ោងក្នុងតំបន់។
ភ្នំពេញ ៖ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC នៅក្នុងខែមេសានេះ ។ នេះបើតាមសេចក្តីប្រកា សព័ត៌មានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦បានលើក ឡើងកន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស របស់ គណៈកម្មការ JBC ប៉ុន្តែភាគីថៃបានឆ្លើយតប ដោយស្នើលើកពេលជាបន្ត បន្ទាប់ ក្រោមហេតុផលរង់ចាំ នីតិវិធីផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង។ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ច ប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារ នៅលើដីជាក់ស្តែង ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ក្នុងខ្លឹមសារដូចខាងក្រោម៖ ១- ស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។ ២- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារវាស់វែង និង បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោល ព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ស្របតាមការព្រមព្រៀងគ្នានាពេល កន្លងមក។ ៣- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញ នូវបង្គោល ព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរ បានឯកភាពគ្នា។ ៤- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), កំណាត់ខ្សែ ព្រំដែនចន្លោះបង្គោលព្រំដែន លេខ 14-17 (តំបន់អូរស្មាច់), តំបន់អានសេះ, តំបន់ថ្មដា និងតំបន់ព្រំដែនផ្សេងទៀត ស្របតាមស្មារតី នៃកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ៥- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ៦- ស្នើរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែឧសភា ឆ្នាំ២០២៦។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង សាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យ កម្ពុជា។ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន ណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនឹងនេះ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែន អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ ច្បាប់ អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ផែនទីដែលជាលទ្ធផល នៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែន ឥណ្ឌូចិន-សៀម និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TORឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបាន ឯកភាពគ្នានាពេលកន្លងមក៕ Related Items:
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រកាសថា កងទ័ពរបស់ខ្លួនបានកម្ចាត់លោក Esmaeil Khatib រដ្ឋមន្ត្រីចារកម្មអ៊ីរ៉ង់ ក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសនៅទីក្រុងតេហេរ៉ង់ នាយប់ថ្ងៃទី១៨ ខែមីនា។--- ...
កូរ៉េខាងត្បូងប៉ាន់ស្មានថា កូរ៉េខាងជើងមាននុយក្លេអ៊ែរចន្លោះពី៨០គ្រាប់ទៅ១២០គ្រាប់។ នេះបើតាមការលើកឡើងរបស់ប្រមុខការពារជាតិកូរ៉េខាងត្បូង Ahn Gyu-back នៅថ្ងៃទី២០ ខែសីហា ប៉ុន្មានម៉ោងក្រោយប្រធានាធិបតីអាម៉េរិក...
កញ្ញា កឹម មនោវិទ្យា បានចេញមុខការពារការទទួលតួនាទីថ្មី ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី។ កូនស្រីលោក កឹម សុខា រូបនេះ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃទី១៩ ខែសីហា ថា វាមិនមានអ្វីពាក់ព័ន្ធជាមួយឪ...
លោកស្រី Han Seong-sook នៅថ្ងៃទី១ ខែកក្កដា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីស្រ្តីដំបូងរបស់កូរ៉េខាងត្បូង បើគិតចាប់តាំងពីឆ្នាំ២០០៧ ក្រោយរដ្ឋសភា បោះឆ្នោតគាំទ្រ។ ក្នុងថ្ងៃទីមួយនៃការកាន់តំណែង លោកស្រី Ha...
បរទេស៖ ប្រទេសចិនបានបង្កើនជើងហោះហើរ ត្រង់របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា ចំពេលមានទំនាក់ទំនងកាន់តែកក់ក្តៅរវាងប្រទេសអាស៊ី ។ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយយោងតាមរបាយការណ៍របស់ Global Timesថា ថ្ងៃអង្គារ ក្រុមហ៊ុនអាកាសចរណ៍ Air China នឹងបន្តសេវាកម្មផ្ទាល់របស់ខ្លួនរវាងទីក្រុងប៉េកាំង និងទីក្រុងដេលី របស់ឥណ្ឌា។
បរទេស៖ ប្រភពពីប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស (UKMTO) បាននិយាយថា យ៉ាងហោចណាស់មាននាវាដឹកកុងតឺន័រចំនួន៣គ្រឿង បានរងការវាយប្រហារ នៅច្រកសមុទ្រហ័រមូស នៅថ្ងៃពុធនេះ ។
ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរ បានប្រកាសថា កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិននឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ស្អែកនេះ។
កំពង់ស្ពឺ៖ ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៦ ដែលរៀបចំដោយរដ្ឋបាលខេត្ត កំពង់ស្ពឺ ស្ថិតនៅជុំវិញបរិវេណវិមានឯករាជ្យសួនច្បារសម្តេចសង្ឃរាជជួន ណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។