ដើមអម្ពិល
ក្រសួងការងារ និង EU រៀបចំកម្មវិធី NTTI BizConnect Cambodia 2026 តភ្ជាប់គ្រឹះស្ថាន TVET និយោជក និងយុវជន ដើម្បីពង្រឹងជំនាញ និងឱកាសការងារ ឆ្លើយតបតម្រូវការឧស្សាហកម្ម
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីបើកកម្មវិធី NTTI BizConnect Cambodia 2026 នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលមានការចូលរួមពីតំណាងស្ថាប័នរាជរដ្ឋាភិបាល ភ្ញៀវអន្តរជាតិ ក្រុមហ៊ុន គ្រឹះស្ថានបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតជាង ៣០០នាក់ ។ កម្មវិធីនេះមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍ ជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់វេទិកា ដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត ក្នុងការផ្លាស់ប្តូរព័ត៌មានពីតម្រូវការកម្លាំងពលកម្ម។ ថ្លែងទៅកាន់អង្គពិធីលោករដ្ឋមន្រ្តីបានកោតសរសើរចំពោះវិទ្យាស្ថាន NTTI, កម្មវិធីកញ្ចប់ការតភ្ជាប់ប្រកបដោយចីរភាពសហភាពអឺរ៉ុប-អាស៊ាន –ការអប់រំកម្រិតខ្ពស់ (SCOPE-HE), វិស័យឯកជន និងដៃគូពាក់ព័ន្ធ ដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើង ដែលកម្ពុជាជាប្រទេសទី២ បន្ទាប់ពីប្រទេសទីម័រខាងកើត ។ កម្មវិធីនេះ ក៏ជាការបន្តការតភ្ជាប់សិស្ស-និសិ្សត TVET ជាមួយនឹងវិស័យឯកជន ជាពិសេសការបំពេញចន្លោះ ប្រហោងកម្លាំងពលកម្មជំនាញ និងគុណវុឌ្ឍិស្របតាមតម្រូវការរបស់ឧស្សាហកម្ម និងឆ្លើយតបនឹងបរិបទសកល គឺអន្តរកាលបៃតង និងបរិវត្តកម្មឌីជីថល។ លោកមានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព ផលិតភាព និងភាពបត់បែន ដើម្បីជួយឱ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពង្រឹងភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម ទាក់ទាញការ វិនិយោគ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា។ ជាក់ស្តែង រាជរដ្ឋាភិបាលបច្ចុប្បន្ន បានដាក់ការអភិវឌ្ឍ “មូលធនមនុស្ស” ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានផ្តល់អាទិភាពខ្ពស់សំដៅប្រែក្លាយរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ តម្លៃបន្ថែម និងផ្អែកលើបច្ចេកវិទ្យា តាមរយៈការរៀបចំគោលនយោបាយជាតិសំខាន់។ លោកបានជម្រាបជូនថា ក្រសួងបានធ្វើទំនើបកម្មកម្មវិធីសិក្សា TVET និងពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ដែលជាចំណុចស្នូលអាចធ្វើឱ្យ TVET ទទួលបានជោគជ័យ ។ ដើម្បីឱ្យកម្មវិធីនេះបន្តរីកចម្រើន លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះបណ្តាល កំណត់វិស័យ សហប្រតិបត្តិការឱ្យបានច្បាស់លាស់ ហើយគណៈកម្មការរៀបចំក៏ត្រូវប្រមូលផ្តុំឱកាសភាពជាដៃគូ និងសកម្មភាពបន្ត ទៅជាផែនការសកម្មភាព។ ចំពោះនិស្សិត សូមចាត់ទុកវេទិកានេះ ជាឱកាសរៀន សូត្រពីនិយោជក ឈ្វេងយល់ពីមាគ៌ាអាជីព ពីការរំពឹងទុកនៃវិស័យឧស្សាហកម្ម និងកសាង ទំនាក់ទំនងវិជ្ជាជីវៈ។ វិស័យឯកជន ក៏សូមណែនាំដល់សិស្សពីការត្រៀមខ្លួន ជាពិសេសជំនាញទន់ និងគួរយល់ថា ការវិនិយោគលើកជំនាញ បុគ្គលិក និងការផ្តល់ឱកាសចុះកម្មសិក្សា ជាការវិនិយោគលើក្រុមហ៊ុនរបស់ខ្លួន។ លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធី SCOPE-HE ក៏ដូចជា EU នឹងបន្តគាំទ្រវេទិកានេះទៀត រួមទាំងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសកម្មវិធី TVET។ នាឱកាសនេះ លោក Igor Driesmans មានប្រសាសន៍ថា គម្រោង BizConnect ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់របស់ EU ក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានបំណងលើកកម្ពស់ការអប់រំឧត្តមសិក្សា និងនាំមកនូវការជួបជុំគ្នារវាងគ្រឹះស្ថានបណ្តុះបណ្តាល អាជីវកម្ម និងនិស្សិត ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ ពីជំនាញដែលនិយោជកត្រូវការ និងបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់អត្ថប្រយោជន៍ ដល់គ្រប់ភាគីពាក់ព័ន្ធ ។ លោកគូសបញ្ជាក់ថា EU ចង់ឃើញយុវជនកម្ពុជាអាចកសាងអនាគតខ្លួនតាមរយៈជំនាញដែលពួកគេកំពុងអភិវឌ្ឍ និងសង្ឃឹមថា វិស័យធុរកិច្ចនឹងមើលឃើញពីសារៈសំខាន់នៃការវិនិយោគលើធនធានមនុស្ស។ EU មានមោទនភាពដែលបានសហការជាមួយកម្ពុជា ដើម្បីរួមគ្នាកសាងអនាគតមួយដែលកាន់តែបៃតង កាន់តែឌីជីថល និងប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។ សូមបញ្ជាក់ថា BizConnect ជាគំនិតផ្តួចផ្តើមពង្រឹងសមត្ថភាពដ៏សំខាន់ ដែលគាំទ្រដោយ EU ក្រោមកម្មវិធី SCOPE-HE។ កម្មវិធី NTTI BizConnect Cambodia 2026 នឹងក្លាយជាមូលដ្ឋានសម្រាប់កសាងភាពជាដៃគូដែលមាននិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ដល់សិស្ស-និស្សិត ក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះបណ្តាលនាពេលអនាគត ហើយសិស្សដែលបញ្ចប់ការសិក្សានឹងមានសមត្ថភាព និងត្រៀមខ្លួនកាន់តែប្រសើរ ដើម្បីចូលរួមក្នុងទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕ Related Items: ព័ត៌មានចុងក្រោយ Feature ក្រសួងការងារ និង EU រៀបចំកម្មវិធី NTTI BizConnect Cambodia 2026 តភ្ជាប់គ្រឹះស្ថាន TVET និយោជក និងយុវជន ដើម្បីពង្រឹងជំនាញ និងឱកាសការងារ ឆ្លើយតបតម្រូវការឧស្សាហកម្ម ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីបើកកម្មវិធី NTTI BizConnect Cambodia 2026 នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស... 9 ព័ត៌មានជាតិ រដ្ឋមន្រ្តីមន្រ្តីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យជាក់ស្ដែង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣ខ្សែ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាននាព្រឹកថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៦ អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ០៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យហូរច្រោះខ្សែផ្លូវ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ផ្លូវទាំង៣ខ្សែនោះរួមមាន៖ ខ្សែទី១៖ ឈ្មោះផ្លូវ ផ្សារត្រាច... 9 Feature លោក ខូយ រីដា ចុះសួរសុខទុក្ខអ្នកជំងឺ ដែលត្រូវបានជម្លៀស ទៅកាន់ទីស្នាក់ការ គណបក្សប្រជាជនស្រុកក្រគរ និងពិនិត្យការខូចខាត មន្ទីរពេទ្យបង្អែក ដោយសារជំនន់ទឹកភ្លៀង ពោធិ៍សាត់ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺ ដែលត្រូវបានជម្លៀសចេញ ពីមន្ទីរពេទ្យបង្អែកស្រុកក្រគរ ទៅស្នាក់នៅបណ្តោះអាសន្ន នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ព្រមទាំងចុះពិនិត្យស្ថានភាពជាក់ស្តែង និងការខូចខាតនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជន់លិច ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ... 3 ព័ត៌មានអន្តរជាតិ ទីផ្សារអាស៊ី ស្ទុះងើបឡើងវិញតិចតួច ខណៈវិនិយោគិនទន្ទឹង រង់ចាំមើលទិន្នន័យ អតិផរណា (CPI) របស់អាមេរិក ហុងកុង ៖ ទីផ្សារភាគហ៊ុនអាស៊ីបានកើនឡើងបន្តិចនៅថ្ងៃពុធនេះ ខណៈភាគហ៊ុនដែលទាក់ទង នឹងបញ្ញាសិប្បនិម្មិត (AI) បានធូរស្បើយឡើងវិញ បន្ទាប់ពីការលក់ចេញយ៉ាងគំហុក ។ ទោះជាយ៉ាងណា កំណើននេះត្រូវបានរារាំង ដោយសារតម្លៃប្រេងឡើងថ្លៃ និងការប្រុងប្រយ័ត្ន មុនពេលការចេញផ្សាយទិន្នន័យ អតិផរណារបស់សហរដ្ឋអាមេរិក នៅពេលក្រោយនៃថ្ងៃដដែលនេះ។ ក្នុងចំណោមក្រុមហ៊ុននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ AI ក្រុមហ៊ុនផលិតបន្ទះឈីប Samsung Electronics និង... 7 ព័ត៌មានអន្តរជាតិ អាល្លឺម៉ង់ បើកសវនាការ កាត់ទោសអតីតមន្ត្រីយោធា អ៊ុយក្រែន ពីបទបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream បរទេស ៖ អតីតមន្ត្រីយោធាអ៊ុយក្រែនម្នាក់ បានឡើងសវនាការ កាត់ទោសនៅក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធនេះ ក្រោមការចោទប្រកាន់ ពីបទរៀបចំប្រតិបត្តិការសម្ងាត់បំផ្ទុះ បំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលបានកាត់ផ្តាច់អឺរ៉ុបខាងលិច ពីប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដ៏ធំបំផុតរបស់រុស្ស៊ី នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ជនសង្ស័យដែលត្រូវបានបញ្ជាក់អត្តសញ្ញាណត្រឹមឈ្មោះ... អត្ថបទពេញនិយម 8.4K Feature រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០... 5.7K Feature ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ ! ស្មានតែក្រពើ ដល់ចាប់បានទើបដឹងជា «ត្រីប្រាយក្ស» ជាង ១០០គីឡូក្រាម បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានរបាយការណ៍បឋមពីប្រជាពលរដ្ឋអំពីការបារម្ភចំពោះវត្តមាន «សត្វក្រពើ» នៅក្នុងប្រឡាយទឹក ភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន... 5.6K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 25/09/2026 រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នៅតែជួបហានិភ័យ... 5.5K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 14/09/2026 កិច្ចប្រជុំបិទទ្វារ លើ UNCLOS បិទបញ្ចប់នៅរសៀលនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា នឹងអញ្ជើញចូលរួមវេទិកា ប៉េកាំងសៀងសាន លើកទី១៣ នៅចិន កម្ពុជា ប្រឆាំង និងថ្កោលទោស ចំពោះការប្រើប្រាស់ គ្រាប់បែកចង្កោម... 5.3K Feature ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 21/09/2026 ជាង ៣ឆ្នាំ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាង ៧សែនលើក សាំងឡើងថ្លៃតម្លៃ៥ ២៥០ រៀល និងម៉ាស៊ូតមានតម្លៃ ៦... 4.9K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 22/09/2026 លោក វ៉ាង វិនពីន៖ មិត្តភាពដែកថែប ចិន-កម្ពុជា កាន់តែមានភាពរឹងមាំ ជាប្រវត្តិសាស្ត្រ រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ការឱ្យបានហ្មត់ចត់ ចំពោះរាល់ឧបាយកលអូសទាញ ឬបោកបញ្ឆោតផ្សេងៗ រដ្ឋមន្រ្តីព័ត៌មាន ៖... 4.3K Feature មន្រ្តីអន្តោប្រវេសន៍ម្នាក់ នៅព្រលានយន្តហោះតេជោ ស៊ីសំណូកជាង២០ម៉ឺនដុល្លារ នាំពួកស្គេម ចូលកម្ពុជាខុសច្បាប់ ភ្នំពេញ ៖ ក្នុងករណីមេក្រុមអនឡាញហ្គេម នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ពាក់ព័ន្ធជនជាតិចិន កាលពីពេលថ្មីៗនោះ ត្រូវបានរកឃើញ តាមខ្សែរយៈជាមន្ត្រី អន្តោប្រវេសន៍ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានទទួលសំណូក នូវទឹកប្រាក់ជាង២០ម៉ឺនដុល្លារ... 3.4K Feature ក្រសួងអប់រំ រកឃើញការក្លែងបន្លំលិខិត របស់ក្រសួង បញ្ជាក់សញ្ញាបត្របណ្ឌិត និស្សិតបញ្ចប់ការសិក្សាក្រៅប្រទេស ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញករណីក្លែងបន្លំ លិខិតរបស់ក្រសួងអប់រំ ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិត របស់និស្សិត ដែលបានបញ្ចប់ការសិក្សា ពីគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានឱ្យដឹងថា... សមត្ថកិច្ចកម្ពុជា បញ្ជូនពលរដ្ឋថៃ ១១នាក់ ត្រឡប់ទៅស្រុកកំណើត និងទទួលយកពលរដ្ឋខ្មែរ ៣២នាក់ ត្រឡប់មកមាតុភូមិវិញ រដ្ឋមន្ដ្រីឧស្សាហកម្ម ស្វាគមន៍ក្រុមហ៊ុន AMON ជ្រើសរើសកម្ពុជា ជាមូលដ្ឋានសម្រាប់បង្កើតរោងចក្រផលិតខ្សែភ្លើងគុណភាពខ្ពស់ To Top




