ក្រោយផ្ទុះហេតុការណ៍ក្មេងទំនើងវាយកម្ទេចរថយន្តមួយគ្រឿងកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានសរសេរសារគំរាមឱ្យយុវជនទាំងនោះចូលខ្លួន សារភាព បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រឈមផ្លូវច្បាប់ដោយគ្មានការលើកលែង។ ទន្ទឹមគ្នានេះ លោក ជួន ណារិន្ទបានផ្តាំទៅអាណាព្យាបាលរបស់ក្មេងទំនើងទាំងនោះឱ្យនាំកូនមកសារភាព។ល។
នៅថ្ងៃទី១៦ ខែមេសា រដ្ឋាភិបាលទីក្រុងដាម៉ាសបានប្រកាសពីការគ្រប់គ្រងមូលដ្ឋានយោធាទាំងអស់ដែលកងទ័ពអាមេរិកបានគ្រប់គ្រងកន្លងមកសម្រាប់ប្រយុទ្ធតតាំងនឹងអង្គការរដ្ឋអ៊ីស្លាម។ រដ្ឋាភិបាលស៊ីរីចាត់ទុកការក្តោបក្តាប់បានមូលដ្ឋានយោធាទាំងអស់នេះថាជាជំហាននៃការបង្រួបបង្រួមប្រទេសស៊ីរីឡើងវិញ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមាន តាំងពីយប់ថ្ងៃព្រហស្បតិ៍ទី ១៦មេសា។ បើតាមលោកត្រាំ ដើម្បីឈានឆ្ពោះទៅរកសន្តិភាពរវាងគ្នា មេដឹកនាំអ៊ីស្រាអែល និងលីបង់យល់ព្រមអនុវត្តបទឈប់បាញ់រយៈពេល១០ថ្ងៃ គិតចាប់តាំងពីម៉ោង ១២យប់ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ នៅព្រឹកថ្ងៃសុក្រនេះ។ល។
១៧ មេសា ១៩៧៥ - ១៧ មេសា ២០២៦ ថ្ងៃនេះជាខួប ៥១ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ តែទោះជាង ៥០ឆ្នាំបានកន្លងហួសទៅមែនក៏ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មៅងងឹងមួយនេះនៅតែត្រូវបានគេចងចាំ និងរម្លឹកដោយមិនដែលអាក់ខានឡើយ។ អ្វីជាការកត់សម្គាល់ ខួប ៥១ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមក្នុងឆ្នាំ ២០២៦ នេះមិនត្រូវបានប្រារព្ធឡើងធំដុំទេ។ល។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈសំណេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នេះថា កម្មវិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃបានប្រព្រឹត្តទៅដោយរលូននៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងការដឹងគុណដល់កងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ខណៈជម្លោះព្រំដែនជាមួយថៃនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ។
ប្រមុខការទូតថៃ លោក ស៊ីហាស័ក ភួងកេតកែវ នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ថៃបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាបញ្ហាព្រំដែនជាមួយកម្ពុជា។ តែប្រមុខការទូតថៃរូបនេះបានរិះគន់ ដោយចាត់ទុកការស្នើសុំពន្លឿនកិច្ចប្រជុំគណៈកម្មការ JBC ពីភាគីកម្ពុជាជាការដាក់សម្ពាធទៅលើភាគីថៃ។
រុស្ស៊ីបាញ់មីស៊ីល និងដ្រូនច្រើនរាប់រយទៅលើទឹកដីអ៊ុយក្រែន កាលពីថ្ងៃយប់ថ្ងៃពុធ ឈានចូលដល់ថ្ងៃព្រហស្បតិ៍។ ការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងអ៊ុយក្រែន ទាំងកណ្តាលយប់អាធ្រាត្រ បានសម្លាប់មនុស្សយ៉ាងតិច ១៩នាក់ និងរបួសជាង១០០នាក់។ មានវត្តមាននៅប្រទេសហូឡង់ដើម្បីទទួលរង្វាន់សេរីភាព ប្រធានាធិបតីអ៊ុយក្រែនបានថ្កោលទោសការវាយប្រហារដ៏ងងឹតងងល់របស់រុស្ស៊ី។ល។
រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Richard Marles បានប្រកាសនៅថ្ងៃទី១៦ ខែមេសានេះថា អូស្ត្រាលីនឹងបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់ ៣%នៃផលិតផលសរុបក្នុងស្រុក (GDP) នៅឆ្នាំ២០៣៣។ ហេតុផលដែលបានជំរុញឲ្យអូស្រ្តាលីបង្កើនកញ្ចប់ថវិកាយោធានេះក៏ព្រោះតែការផ្ទុះសង្គ្រាមស្ទើរពាសពេញពិភពលោក និងបន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានរងសម្ពាធពីប្រធានាធិបតីអាមេរិក។ល។
នាវិកអ៊ីរ៉ង់ជាង២០០នាក់ ដែលជាប់គាំង នៅស្រីលង្កា ព្រោះតែកប៉ាល់ចម្បាំងត្រូវនាវាមុជអាមេរិកបាញ់ពន្លិច កាលពីដើមខែមីនា បានធ្វើដំណើរត្រឡប់ចូលប្រទេសវិញ។ នៅថ្ងៃពុធទី ១៥ មេសា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិស្រីលង្កាបានប្រកាសថា ស្រីលង្កាបានបញ្ជូននាវិកអ៊ីរ៉ង់ ចំនួន២៣៨នាក់ ទៅប្រទេសកំណើតរបស់ពួកគេវិញ។ល។
នៅក្នុងដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនទាត់ចោលទេនូវលទ្ធភាពដែលនឹងត្រូវស្នើទៅសហប្រធានសន្និសីទនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះជាការឆ្លើយតបទៅកាន់លោកបណ្ឌិត សេង សារី ដែលជាអ្នកវិភាគនយោបាយមួយរូប បន្ទាប់ពីអ្នកវិភាគរូបនេះផ្តល់យោបល់ឲ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់មធ្យោបាយកងទ័ពវាយប្រហារថៃ។ល។