ថ្មគោល, បាត់ដំបង៖ សំឡេងត្រាក់ទ័របានលាន់រន្ទឺពេលកំពុងបើកលើផ្លូវលំ ចុះចូលវាលស្រែរបស់កសិករនៅក្នុងខេត្តបាត់ដំបង ខណៈកសិករជាច្រើនកំពុង ... | អានបន្ត
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT និងការឆ្លើយឆ្លងជាមួយ នឹងអាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់ជនជាតិឥណ្ឌា បីនាក់ បានរងរបួសនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើទីតាំងឧស្សាហកម្មប្រេងដ៏សំខាន់មួយក្នុងទីក្រុង Fujairah របស់ប្រទេសអារ៉ាប់រួម ។ ប្រភពដដែលបានសរសេរទៀតថា ឧបទ្ទវហេតុនេះបានកើតឡើង ខណៈដែលក្រសួងការពារជាតិបានរាយការណ៍ថា ខ្លួនបានបាញ់ទម្លាក់ការវាយប្រហារ ដោយមីស៊ីលអ៊ីរ៉ង់ និងយន្តហោះគ្មានមនុស្សបើកនៅមុននេះ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលទីក្រុងអេមីរ៉េត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook កាលពីថ្ងៃចន្ទថា ការវាយប្រហារបានកំណត់គោលដៅទៅលើតំបន់ឧស្សាហកម្មប្រេង Fujairah និងបានបណ្តាលឱ្យមាន “ភ្លើងយ៉ាងសន្ធោសន្ធៅ” នៅទីតាំងនោះ ។ យោងតាមអាជ្ញាធរ ជនជាតិឥណ្ឌាដែលរងការវាយប្រហារបានរងរបួសមធ្យម ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ហើយដែរ។ នៅព្រឹកថ្ងៃដដែលនោះដែរ ក្រសួងការពារជាតិ នៃរដ្ឋាភិបាលទីក្រុងអារ៉ាប់រួមបាននិយាយថា មីស៊ីលរបស់អ៊ីរ៉ង់ចំនួនបីគ្រាប់ ត្រូវបានបាញ់ទំលាក់ដោយជោគជ័យលើដែនទឹករបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី Related Items:
បរទេស៖ កាសែត Economic Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនអាកាសចរណ៍ Air India នឹងកាត់បន្ថយជើងហោះហើរប្រហែល ១០០ ជើងនៅទូទាំងផ្លូវហោះហើរអន្តរជាតិចាប់ពីខែមិថុនាតទៅ។
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការរឹបអូសនាវាដែលដឹកប្រេងអ៊ីរ៉ង់ នៅលើសមុទ្រអន្តរជាតិ។
លោក សន ស៊ីនិត ជាម្ចាស់សហគ្រាសផលិតស្រាលម៉ើ មកពីស្រុកតាំងគោក ខេត្តកំពង់ធំ បានឱ្យដឹងថា រយៈពេលចុងក្រោយនេះ ផលិតផលស្រាលម៉ើដែលផលិតក្នុងសហគ្រាសរបស់លោកកំពុងតែទទួលបានការគាំទ្រខ្ពស់...
ភ្នំពេញ ៖ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបង្ហាញក្តីសោមនស្សរីករាយទុកជាមុន សម្រាប់ការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ។
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ.) នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានបោះពុម្ព និងផ្សព្វផ្សាយសៀវភៅឆ្នាំទី២ ស្តីពី «ដំណើរឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីសក្តានុពលវិនិយោគនៅកម្ពុជា ភាពអនុគ្រោះនៃច្បាប់ស្តីពីវិនិយោគ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការកម្ពុជា-សហរដ្ឋអាមេរិក ដែលសុទ្ធតែជាកត្តាដែលផ្តល់នូវភាពទាក់ទាញ ដល់ក្រុមហ៊ុនធំៗពីប្រទេសបារាំង។
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយក្រុមហ៊ុនសំណង់ និងសមាគមអ្នកសាងសង់កម្ពុជាប្រមាណ ៣០ ស្តីពី «ការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន» នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សានិងធ្វើជាសាក្សីលើការអនុវត្តកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ឱ្យមានប្រសិទ្ធភាព និងពង្រីកការអនុវត្តឱ្យបានទូលំទូលាយស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាដើម្បីទស្សនា និងអង្កេតការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធី RPL នៅទីតាំងផ្ទាល់នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។