aakp.gov.kh › kh › post › detail
ទូតកម្ពុជានៅកូរ៉េសង្ឃឹមប្រធានសមា គមវេទិកាកូរ៉េ-អាស៊ាន ជួយជំរុញបន្ថែមដល់ការពង្រឹងចំណងទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ddap-news.com › international › 2026 › 05
បន្ទាប់ពីសម្រេចបាននូវសមិទ្ធផល សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបាន និងកំពុងផ្លាស់ប្តូរពីគំរូ អភិវឌ្ឍន៍ដែលផ្តោតលើ “កំណើនល្បឿនលឿន” ទៅជា “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” សំដៅឆ្ពោះទៅសម្រេច ឱ្យបាននូវគោលដៅសតវត្សរ៍ទី២ នៃការកសាងប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ នៅត្រឹមឆ្នាំ២០៤៩។ ក្នុងបរិបទនេះ វិស័យសេវាកម្មបានដើរ តួនាទីជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងស្រុករបស់ចិន។ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមាន ចីរភាព ភាពធន់ និងបរិយាបន្ន រដ្ឋាភិបាលចិន បាននិងកំពុងដាក់ចេញ នូវរបៀបវារៈធ្វើទំនើបកម្មលើអនុវិស័យគន្លឹះសំខាន់ៗ រួមមាន៖ សេវាកម្មវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ភស្តុភារកម្មឆ្លាតវៃ និងសូហ្វវែរព័ត៌មានវិទ្យាជាដើម។ តាមរយៈការធ្វើសមាហរណកម្មរវាងសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងសេវាកម្មឆ្លាតវៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានសង្កេតឃើញនូវការរីកចម្រើននៃទម្រង់ការងារថ្មីៗយ៉ាងរស់រវើក ដូចជា៖ អ្នកផ្សាយផ្ទាល់តាមបណ្តាញសង្គម, អ្នកដឹកជញ្ជូន និងអ្នកបើកបរតាមរយៈកម្មវិធីទូរស័ព្ទ, និងកម្លាំងពលកម្មសេវាកម្ម ដែលផ្អែកលើថ្នាលឌីជីថលជាច្រើនផ្សេងទៀត។ ជាក់ស្តែង យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិចិន វិស័យសេវាកម្មបានក្លាយទៅជាកម្លាំងជំរុញដ៏លេចធ្លោមួយក្នុងការបង្កើតការងារ ដោយបានស្រូបយកកម្លាំងពលកម្មក្នុងស្រុកប្រមាណជាងពាក់កណ្តាល និងរួមចំណែកប្រមាណ ៥៧,៧% នៃផលិតផលក្នុងស្រុកសរុបរបស់ចិន ក្នុងឆ្នាំ២០២៥។ តាមការព្យាករណ៍ ទំហំវិស័យសេវាកម្មរបស់ចិននឹងកើនលើសពី ១០០ ទ្រីលានយ័ន (ប្រហែល ១៤,៥៦ ទ្រីលានដុល្លារអាម៉េរិក) ក្នុងអំឡុងពេលអនុវត្តផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០)។ សក្តានុពលនៃវិស័យសេវាកម្មនេះ កាន់តែទទួលបានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត នៅពេលដែលប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រីក និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃវិស័យសេវាកម្ម ព្រមទាំងកសាងម៉ាកយីហោ “សេវាកម្មចិន” ឱ្យឈានដល់ដំណាក់កាលថ្មីមួយទៀត នៅឯសន្និសីទជាតិលើកទី១ ស្តីពីវិស័យសេវាកម្ម កាលពីដើមខែមេសា កន្លងទៅ។ លើសពីការគាំទ្រដល់កំណើនក្នុងស្រុក ការធ្វើទំនើបកម្មវិស័យសេវាកម្មក៏កំពុងរួមចំណែក ដល់ការបើកទូលាយកម្រិតខ្ពស់របស់ចិន ទៅកាន់សហគមន៍អន្តរជាតិ និងដើរតួនាទីជាកាតាលីករនៃកំណើនសេដ្ឋកិច្ចសកលផងដែរ។ ឱនភាពពាណិជ្ជកម្មសេវាកម្មចិនក្នុងទំហំប្រមាណ ៨២៨,៧២ ប៊ីលានយ័ន ក្នុងឆ្នាំ២០២៥ មិនមែនជាសញ្ញាអវិជ្ជមាននោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងនូវតម្រូវការដ៏ធំរបស់ចិន ក្នុងការនាំចូលសេវាកម្មលំដាប់ខ្ពស់ពីបរទេស ដើម្បីបម្រើដល់ការធ្វើបច្ចុប្បន្នភាពឧស្សាហកម្មសេវាកម្ម និងបង្កើនការប្រើប្រាស់ក្នុងស្រុក។ សន្ទុះនៃតម្រូវការ សេវាកម្មទំនើបរបស់ចិន នឹងនាំមកនូវកាលានុវត្តភាពធុរកិច្ចថ្មីៗសម្រាប់សហគមន៍អន្តរជាតិ ហើយនឹងរួមចំណែក ជាវិជ្ជមានដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ ដែលមានប្រជាជនប្រមាណ ១,៤ ពាន់លាននាក់ ប្រទេសចិនតែងតែប្តេជ្ញាចិត្តក្នុងការជំរុញការបើកទូលាយកម្រិតខ្ពស់ និងបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង។ ខណៈជំរុញការបើកទូលាយកម្រិតខ្ពស់ជាបន្តបន្ទាប់ក្នុងវិស័យសេវាកម្មសំខាន់ៗដូចជា ទូរគមនាគមន៍ អ៊ីនធឺណិត និងវប្បធម៌ ប្រទេសចិនបានកាត់ បន្ថយបញ្ជីអវិជ្ជមាន (Negative List) សម្រាប់ការវិនិយោគបរទេសជាបន្តបន្ទាប់ ហើយបានបើកដំណើរ ការជាផ្លូវការនូវប្រតិបត្តិការ ពន្ធគយឯករាជ្យនៅកំពង់ផែពាណិជ្ជកម្មសេរីហៃណាន នៅចុងឆ្នាំ២០២៥។ ការណ៍នេះ នឹងអនុញ្ញាតឱ្យគ្រប់ដៃ គូអន្តរជាតិរបស់ចិន ទទួលបានបរិយាកាស ដែលអំណោយផលជាងមុន ដើម្បីនាំផលិតផលនិងសេវាកម្មទំនើបទៅកាន់ទីផ្សារចិន។ សរុបមកវិញ ទោះបីជាពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា និន្នាការគាំពារនិយម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាលក៏ដោយ ប្រទេសចិននៅតែប្តេជ្ញាចិត្តយ៉ាងរឹងមាំដល់ការអភិវឌ្ឍ និងជំរុញទំនើបកម្មនៃវិស័យសេវាកម្មរបស់ខ្លួន។ ដំណើរការវិវត្តនេះ មិនត្រឹមតែដើរតួនាទីជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងទីផ្សារការងារក្នុងស្រុកចិនទេ ប៉ុន្តែថែមទាំងក្លាយទៅជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកលផងដែរ។ ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ ការជំរុញការ អភិវឌ្ឍវិស័យសេវាកម្មរបស់ចិន នឹងក្លាយជាក្បាលម៉ាស៊ីនថ្មី នៃកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកាតាលីករ នៃកំណើនសេដ្ឋកិច្ចសកល បន្ទាប់ពីសម្រេចបាននូវសមិទ្ធផល សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបាន និងកំពុងផ្លាស់ប្តូរពីគំរូ អភិវឌ្ឍន៍ដែលផ្តោតលើ “កំណើនល្បឿនលឿន” ទៅជា “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” សំដៅឆ្ពោះទៅសម្រេច ឱ្យបាននូវគោលដៅសតវត្សរ៍ទី២ នៃការកសាងប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ នៅត្រឹមឆ្នាំ២០៤៩។ ក្នុងបរិបទនេះ វិស័យសេវាកម្មបានដើរ តួនាទីជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងស្រុករបស់ចិន។ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមាន ចីរភាព ភាពធន់ និងបរិយាបន្ន រដ្ឋាភិបាលចិន បាននិងកំពុងដាក់ចេញ នូវរបៀបវារៈធ្វើទំនើបកម្មលើអនុវិស័យគន្លឹះសំខាន់ៗ រួមមាន៖... 3 ព័ត៌មានអន្តរជាតិ ដំណើរទស្សនកិច្ច ដ៏ញឹកញាប់ នៃមេដឹកនាំប្រទេសមហាអំណាចនៅចិន រំលេចពីតួនាទីសំខាន់របស់ចិន ដែលប្រកាន់ខ្ជាប់ពហុភាគីនិយម ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រយៈពេលតែកន្លះឆ្នាំប៉ុណ្ណោះ ក៏មានមេដឹកនាំនៃរដ្ឋជាសមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិចំនួន៤ ផ្សេងទៀត បានបំពេញទស្សនកិច្ច នៅប្រទេសចិនជាបន្តបន្ទាប់ ដែលជាទិដ្ឋភាពដ៏កម្រមួយ ក្នុងកិច្ចការទូត នៃប្រទេសមហាអំណាច ។ ផ្តើមពីដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ប្រធានាធិបតីបារាំងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥... 3 ព័ត៌មានអន្តរជាតិ លោក Han Zheng ចូលរួមពិធីបើកកិច្ចប្រជុំ ស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគសកលឆ្នាំ២០២៦ ថ្ងៃទី ១៨ ខែឧសភា លោក Han Zheng អនុប្រធានរដ្ឋចិនបានចូលរួមពិធីបើកកិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៦នៅក្រុងប៉េកាំង ។ លោក Han Zheng បានថ្លែងថា បច្ចុប្បន្នសភាពការណ៍អន្តរជាតិមានភាពរង្គោះរង្គើ សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈម គ្មានប្រទេសណាដែលអាចនៅបានសុខតែឯងនោះទេ មានតែប្រកាន់ខ្ជាប់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការបើកទូលាយនិងបរិយាបន្ន ទើបជាមាគ៌ាដ៏ត្រឹមត្រូវ។ យើងគួរពង្រឹងជំនឿ ពួតដៃគ្នាឆ្ពោះទៅមុខ ក្តាប់ជាប់ឱកាសថ្មីនិងឆ្លើយតបបញ្ហាប្រឈមថ្មីដោយមានប្រសិទ្ធភាព ដើម្បីសម្រេចការអភិវឌ្ឍរួមដោយឈរលើមូលដ្ឋាន ដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។ សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលបានរៀបចំដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានរៀបចំអស់រយៈពេល ៥ ឆ្នាំជាប់គ្នាហើយ ។ កិច្ចប្រជុំប្រចាំឆ្នាំនេះធ្វើក្រោមប្រធានបទ «ឆ្ពោះទៅរកភាពថ្មី តភ្ជាប់អនាគត» តំណាងប្រហែល ៨០០ នាក់ដែលមកពីស្ថាប័នរដ្ឋាភិបាលបរទេស អង្គការអន្តរជាតិ ស្ថាប័នសេដ្ឋកិច្ចអន្តរជាតិ សភាពាណិជ្ជកម្មបរទេស ស្ថាប័នជំរុញពាណិជ្ជកម្មសកលនិងសហគ្រាសជាតិនិងអន្តរជាតិបានចូលរួមកិច្ចប្រជុំនេះ ៕ 4 ព័ត៌មានអន្តរជាតិ អ្នកនាំពាក្យ ក្រសួងការបរទេសចិន ថ្លែងអំពីករណី ដែលមហាសន្និបាត សុខភាពពិភពលោក លើកទី ៧៩ បដិសេធសេចក្តីស្នើច្បាប់ ពាក់ព័ន្ធនឹងតៃវ៉ាន់ អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងអំពីករណី ដែលមហាសន្និបាត សុខភាពពិភពលោកលើកទី ៧៩ បានបដិសេធសេចក្តីស្នើ ច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ។ គណៈកម្មាធិការកិច្ចការទូទៅនិងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៩ បានធ្វើសេចក្តីសម្រេចចិត្តដោយឡែកពីគ្នានៅថ្ងៃទី ១៨ ខែឧសភា ដោយបដិសេធចំពោះសំណើ នៃប្រទេសមួយចំនួនតូច ដែលចង់ដាក់បញ្ចូលការ « អញ្ជើញតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត សុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍ »... 7 ព័ត៌មានជាតិ EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ ខណ្ឌ មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា... អត្ថបទពេញនិយម 2.5K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 1.8K ព័ត៌មានជាតិ អធិការរងនគរបាលស្រុកស្ទឹងត្រង់ម្នាក់ រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅស្រុកស្ទឹងត្រង់ កំពង់ចាម៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង... 1.7K ព័ត៌មានជាតិ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។... 1.4K ព័ត៌មានជាតិ ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា... 1.3K ព័ត៌មានជាតិ លោកស្រី ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ? ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ... 1.1K ព័ត៌មានជាតិ អ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ថា អ្នកឧកញ៉ាមានហ៊ុន ៣០ភាគរយ ជាមួយក្រុមហ៊ុន HUIONE PAY ប៉ុន្តែមិនមានសិទ្ធិចាត់ចែង ការងារទូទៅ នៅក្នុងក្រុមហ៊ុននោះឡើយ 1.0K ព័ត៌មានអន្តរជាតិ Breaking News ៖ អតីតរដ្ឋមន្ត្រីក្រសួង ការពារជាតិចិនពីររូប ត្រូវបានកាត់ទោសប្រហារជីវិត និងរឹបអូសទ្រព្យសម្បត្តិទាំងអស់ បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនពីររូបគឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការព្យួរទោសរយៈពេលពីរឆ្នាំ ពីបទចោទប្រកាន់ពីបទពុករលួយ ។យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧... 937 ព័ត៌មានជាតិ លី សាម៉េត ហៅគ្រូមា ទទួលមរណភាពក្នុងពន្ធនាគារ ភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពនៅក្នុងពន្ធនាគារ ក្នុងមណ្ឌលអប់រំកែប្រែទី១ កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី៦ ខែឧសភានេះ ដោយសារជំងឺគាំងបេះដូង ។ សូមបញ្ជាក់ថា លោក... បុរសបែកថ្នាំម្នាក់ បង្កហិង្សាលើក្រុមគ្រួសារ និងដុតផ្ទះខ្លួនឯង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ ទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល ប្រើយន្តការផ្សះផ្សារ ដោយចាប់បង្ខំ ឆ្លុះបញ្ចាំងឱ្យឃើញក្តីសង្ឃឹម To Top
kkampucheathmey.com › local-news › 1006690
សម្ដេច ម៉ែន សំអន ៖ ទោះបីថៃបិទច្រកទ្វារព្រំដែនអន្តរជាតិដោយឯកតោភាគីក្ដី ក៏កម្ពុជារក្សាបានល្អលើកំណើនសេដ្ឋកិច្ចជាតិ...
tthmeythmey.com › detail › 161263
នៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, សាជីវកម្មធានាឥណទានកម្ពុជា, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, សហគ្រិនខ្មែរ, គណៈកម...
tthmeythmey.com › detail › 160975
នៅថ្ងៃទី ២៣ និង ២៤ ខែកក្កដា ឆ្នាំ ២០២៦ គ្រឹះស្ថាន អម្រឹត នាំសិស្សានុសិស្ស ចំនួន ៤០០នាក់ មកពី វិទ្យាល័យចំនួន ២ នៅខេត្តកណ្តាល ទៅទស្សនកិច្ចនៅ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដ...
ffreshnews.com.kh › business › 442853-2026-09-30-18-09-49
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ជាថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ត...
ffreshnews.com.kh › business › 436113-2026-07-30-17-20-41
(ភ្នំពេញ)៖ ក្រោយផ្ទុះករណីនៃការក្លែងបន្លំផលិតផលសាប៊ូស្ពៃ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាថ្មី ពីការបែងចែកមួយណាជាផលិតផលពិត និងមួយណាក្លែងក្លាយ ក៏ដូចជាផ...
kkohsantepheapdaily.com.kh › article › 2264878.html
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនបង្ហាញពី «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» នៅក្នុងវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹ
ffreshnews.com.kh › localnews › 433990-2026-07-09-20-24-50
(កែប)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជានេសាទទាំងអស់បន្តចូលរួមគោរពច្បាប់ អភិរក្សធនធានសមុ...
ffreshnews.com.kh › localnews › 432834-2026-06-28-14-17-17
(ត្បូងឃ្មុំ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងនាបរិវេណវត្តសិរីមង្គល ស...