អត្រាអតិផរណារបស់ប្រទេសហ្វីលីពីនបានកើនឡើងដល់ ៤,១% នៅក្នុងខែមីនា ឆ្នាំ២០២៦ ដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃថ្លៃដឹកជញ្ជូន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់លោក To Lamដែលត្រូវជ្រើសតាំងជាប្រធានរដ្ឋវៀតណាមជាថ្មីទៀត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-វៀតណាម កាន់តែឈានខ្ពស់ដល់កម្រិតកំពូល។ ក្នុងសារលិខិតអបអរសាទរលោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនីស្តវៀតណាម (CPV) ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា លោក To Lam ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។ សម្តេចតេជោមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសលោកឱ្យកាន់តំណែងខ្ពស់បំផុតនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំដ៏ល្អពិសេស និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងវិបុលភាពកាន់តែធំធេងនៃប្រទេសវៀតណាម។ សម្តេចតេជោមានប្រសាសន៍បន្ថែមថា សម្តេចមានសេចក្តីពេញចិត្តយ៉ាងខ្លាំងចំពោះការពិតដែលថា ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ត្រូវបានកសាងឡើងលើគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ការជឿជាក់ ការយោគយល់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ សម្តេចតេជោបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ នឹងត្រូវពង្រឹងនិងអភិវឌ្ឍន៍ឈានដល់កម្រិតកាន់តែខ្ពស់ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក To Lam ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និង វិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕ Related Items:
សម្រាប់ហិរញ្ញប្បទានក្នុងឆ្នាំ ២០២៦ នឹងធ្វើការគាំទ្រដល់កសិករខ្នាតតូចចំនួន ១៤០០ គ្រួសារ បន្ថែមទៀត...
ផ្អែកលើទិន្នន័យសកលបច្ចុប្បន្ន មិនមានភស្តុតាងថាមានការរីករាលដាល និងភាពធ្ងន់ធ្ងរកើនឡើងទេ។ ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងតាមដាន...
បរទេស៖ និយាយនៅក្នុងបទសម្ភាសន៍ មួយជាមួយកាសែត Financial Times កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានច្រានចោលលទ្ធភាព ដែលកងកម្លាំងអាមេរិក នឹងដណ្តើមយកមជ្ឈមណ្ឌលនាំ ចេញដ៏សំខាន់របស់អ៊ីរ៉ង់ នៅលើកោះខាក ដើម្បីគ្រប់គ្រងការនាំចេញប្រេង របស់សាធារណរដ្ឋអ៊ីស្លាមនោះទេ ។
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានស្នើ UN-ESCAP ពិចារណាផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែម ចំពោះវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
ភ្នំពេញ៖ ក្នុងសម័យបច្ចេកវិទ្យា កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ បានលើកកម្ពស់ និងជំរុញនវានុវត្តន៍ជាតិ ដើម្បីកែប្រែឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្នុងសារអបអរទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិ...
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសន្សំសំចៃប្រកបដោយ ប្រសិទ្ធភាព ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ...
សង្គ្រាមនៅមជ្ឈឹមបូព៌ា កំពុងរីករាលដាលកាន់តែធំ និងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុកប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពេលនេះ ការវាយប្...
សង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យទីផ្សារប្រេងឥន្ធនៈជ្រួលច្របល់ និងប្រទេសខ្លះកំពុងព្រួយបារម្ភខ្លាចខ្វះថាមពល។ ស្ថិតក្នុងស្ថានភាពនេះ ប្រទេសកូរ៉េខាងត្បូងដែលរំពឹងលើការនាំចូលប្រេងនិងឧស្ម័នយ៉ាងខ្លាំងមកពីតំបន់ឈូងសមុទ្ទពែក្ស កំពុងពិចារណាងាកទៅរកប្រេងរុស្ស៊ីវិញ។។ល។