ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធីប្រកួតប្រជែង ជំនាញថ្នាក់ជាតិកម្ពុជាលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានការអញ្ជើញ ចូលរួមពីតំណាងក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ គណៈកម្មការរៀបចំ ប្រធានគណៈវិនិច្ឆ័យ ប្រធានជំនាញការ ជំនាញការ លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតប្រមាណ ១ពាន់នាក់។ កម្មវិធីនេះមានគោលបំណងជំរុញ ការប្រកួតប្រជែងជំនាញប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ លើកកម្ពស់ការអភិវឌ្ឍគុណភាព ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងលើកតម្លៃការងារ ដល់យុវជន និងកម្មករជំនាញ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសាធារណៈ ឯកជន និងអង្គការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦ យុវជនកម្ពុជាចំនួន ៥០ នាក់ រួមទាំងនិស្សិតសាកលវិទ្យាល័យ និស្សិតបញ្ចប់ការសិក្សាថ្មីៗ និងអ្នកជំនាញអាជីពដំបូងបានប្រឈមមុខ នឹងពិភពលោកជាក់ស្តែង ចាប់ពីការបោកប្រាស់ដែលបង្កើតដោយ AI និងព័ត៌មានមិនពិត រហូតដល់ការដកចេញពីឌីជីថល ដែលជាផ្នែកមួយ នៃសិក្ខាសាលារយៈពេលមួយថ្ងៃ ដែលផ្តោតលើការកសាងជំនាញឌីជីថល ជាក់ស្តែងសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជា ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ចាប់បានសត្វក្រពើ១ក្បាល ដែលបានហូរធ្លាក់មកពីប្រទេសថៃ ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត ម៉ាហា ដាម៉ាហ្ស (Maha Damaj) នាយិកាអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងប្ដេជ្ញាចិត្តបន្តគាំទ្រក្រសួងមហាផ្ទៃពង្រឹងគណនេយ្យភាព តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ ទូទាំងប្រទេស។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានលើកឡើងថា ស្ថានភាពគ្រោះទឹកជំនន់ទាំងទឹកភ្លៀង និងជំនន់ទន្លេមេគង្គបានប៉ះពាល់ខេត្តចំនួន១០ និងប្រជាពលរដ្ឋជាង៤ម៉ឺនគ្រួសារ ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា មិនត្រឹមតែជាស្ថាបនិក និងប្រតិបត្តិករសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចគឺជាស្ថាបនិកសន្តិភាព សម្រាប់ពិភពលោកទាំងមូល ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា-នូវែលសេឡង់ នៅមានសក្តានុពលជាច្រើនទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ ក្នុងព្រឹត្តការណ៍រាត្រីសមោសរ នៃកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures កម្ពុជា បានធ្វើការបង្ហាញ នូវសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់ខ្លួន ទៅកាន់គណប្រតិភូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកពីគ្រប់ទ្វីប សរុបប្រមាណជាង៦០០រូប ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានគូសបញ្ជាក់ថា ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។