ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា លោក មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរកម្ពុជាលើការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់ ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោក មីន អោង ឡាំង មេដឹកនាំមីយ៉ាន់ម៉ា មកកម្ពុជាក្នុងរយៈពេល២ថ្ងៃ(១១-១២កញ្ញា) បានបង្ហាញយ៉ាងច្បាស់ពីការរឹតចំណងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ាឱ្យកាន់តែរឹងមាំនិងរីកចម្រើនទៅមុខបន្ថែមទៀត ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ កម្ពុជា មីយ៉ាន់ម៉ា បានចុះហត្ថលេខាលើខាលើឯកសារចំនួន៤ រួមមាន ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ជុំវិញការចោទប្រកាន់ មានការអនុវត្តខុសនីតិវិធី របស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាវិន័យ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា និងបានស្នើឱ្យស្ថាប័ននេះធ្វើជាស្ពាន ដើម្បីភ្ជាប់ផលិតករ និងសហគ្រាសកម្ពុជា ជាមួយអ្នកទិញនៅសហរដ្ឋអាមេរិក ព្រមទាំងជួយបង្កើនការយល់ដឹងអំពីលក្ខខណ្ឌទីផ្សារ ស្តង់ដា និងតម្រូវការផ្នែកពាណិជ្ជកម្ម។
bbusiness-cambodia.com › articles › the-all-new-mazda-cx-5-h-g-b-auto-co-ltd-
ភ្នំពេញ ប្រទេសកម្ពុជា — ក្រុមហ៊ុន H.G.B. Auto Co., Ltd. កំពុងត្រៀមដាក់តាំងបង្ហាញរថយន្ត Mazda CX-5 ជំនាន់ថ្មី ទៅកាន់ទីផ្សារកម្ពុជា ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ លោក Sato Nobuaki មកពី Mazda International បានបន្ថែមសារៈសំខាន់មួយកម្រិតទៀត ដល់ការត្រៀមខ្លួនសម្រាប់ការសម្ពោធរថយន្តជំនាន់ថ្ម
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្នប្រាក់រង្វាន់លើកទឹកចិត្ត ដល់សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បាននៅត្រឹមតែចំនួន១០លានរៀលទេ ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា សារព័ត៌មានអន្តរជាតិល្បីៗ បានចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពាន របស់ថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាជាបន្តបន្ទាប់ ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចការងារតាមរោងចក្រ សហគ្រាសសរុបប្រមាណ ៣,៦ម៉ឺនលើក ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ការងារ ការគាំពារសិទ្ធិ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើចោរកម្មនានានៅតែមានអត្រាខ្ពស់ក្នុងមូលដ្ឋាន ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាត បូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៥នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ស សុខា ថ្លែងថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកទាំងអស់ ត្រូវរួមសហការគ្នាក្នុងការលើកកម្ពស់គោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ។ ដោយលោកមបានលើកទឹកចិត្ត ឱ្យសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឱ្យបានពេញលេញ លើការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យបានផុសផុល ខណៈបច្ចុប្បន្នការជួញដូរគ្រឿងញៀននៅតែមានអត្រាខ្ពស់។ រដ្ឋមន្រ្តីបញ្ជាក់ថា “រឿងវាដដែលៗពេក ប្រជាពលរដ្ឋស្នើសុំដោះស្រាយមិនបានធ្វើឱ្យមានភាពលំបាកក្នុងការចូលរួម បន្ទាប់ពីបានធ្វើ Survey (ស្ទង់មតិ) ជិតជាង៤០០ឃុំ-សង្កាត់ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងការលួចសត្វពាហនៈ ល្បែងស៊ីសងក្នុងមូលដ្ឋាន គឺជាបញ្ហា នៅតែមានអត្រាមួយខ្ពស់”។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន មិនមែនកើតឡើងតែនៅកម្ពុជាប៉ុណ្ណោះ គឺមានគ្រប់បណ្តាប្រទេស ក្នុងពិភពលោក ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីបានលើកឡើងពីករណី ចាប់បង្ក្រាបគ្រឿងញៀនថា ពីមុនចាប់បានត្រឹម៥គីឡូ ហើយយកមកដុតបំផ្លាញចោលថា តួលេខមានចំនួនច្រើន ប៉ុន្តែបច្ចុប្បន្នករណីបង្ក្រាបបានម្តងៗក្បែរៗខ្ទង់មួយតោនឯណោះ ។ នេះគឺជាបញ្ហាដ៏ធំបំផុត ។ លោក ស សុខា ការនាំចេញគ្រឿងញៀនចេញពីកម្ពុជា ពីមុនភាគច្រើនមានជនជាតិអាហ្វ្រិក ប៉ុន្តែឥឡូវមានជនជាតិ ប្រ៊ីនថេន ជប៉ុន និងកូរ៉េជាដើម ៕ Related Items: