ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានលើកឡើងថា ករណីអំពូលភ្លើងសូឡាតម្លៃ៨លានរៀល នៅខេត្តកំពង់ឆ្នាំង គឺអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក៏បានរកឃើញកើតឡើងនៅខេត្តជាច្រើនផ្សេងទៀតដែរ ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា សំឡេងការពិតពីព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីការឈ្លានពាន លើបូរណភាពទឹកដីកម្ពុជា ដោយបំពានច្បាប់អន្តរជាតិរបស់ភាគីថៃ បាននិងកំពុងលាន់លឺជាបន្តបន្ទាប់ ឥតដាច់លើឆាកអន្តរជាតិ។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នគរបាលជាតិបានថ្លែងថា ក្នុងរយៈពេលដែលសមត្ថកិច្ចនគរបាល ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រឹមរយៈពេល៣ថ្ងៃមកនេះ មានតែអ្នកស្លាប់២នាក់ប៉ុណ្ណោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ខុសប្លែកកាលពី៣ថ្ងៃដើមខែមុន មានអ្នកស្លាប់ដល់១៨នាក់។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ ប្រេសិតពិសេស របស់នាយករដ្ឋមន្ត្រីកម្ពុជា កញ្ញា កឹម មនោវិទ្យា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក អូលីវីយេ រីស្ហាឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នៅស្ថានទូតបារាំង ។ ក្នុងជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជាមួយប្រេសិតពិសេស របស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ផ្តោតសំខាន់អំពីមុខតំណែងថ្មី របស់កញ្ញា រួមទាំងការដោះស្រាយ បញ្ហាព្រំដែនកម្ពុជា-ថៃ ។ សូមបញ្ជាក់ថា ប្រេសិតពិសេស របស់នាយករដ្ឋមន្ត្រី គឺលោកជំទាវ កឹម មនោវិទ្យា បន្ទាប់ពីទទួលបានការតែងតាំងជាផ្លូវការ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦មក គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយអង្គទូត និងតំណាងបរទេសចំនួន ៤ រូប។ជំនួបទាំង៤នោះរួមមាន ៖ លើកទី១ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ជួបជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា , លើកទី២ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ជួបជាមួយឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា , លើកទី៣ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានជួបជាមួយលោកជំទាវ Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលើកទី៤នេះជួបទូតបារាំង ។ រាល់ជំនួបទាំងនេះ ត្រូវបានធ្វើឡើង ដើម្បីពិភាក្សាអំពីតួនាទីថ្មី របស់លោកជំទាវ ព្រមទាំងផ្លាស់ប្តូរមតិយោបល់ លើស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ និងកិច្ចការវិនិយោគផ្សេងៗ៕ Related Items:
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែន អាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានបណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយដ៏មានសារៈសំខាន់បំផុត ក្នុងការរុញច្រាន និងពន្លឿនដំណើរការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ និងប្រសិទ្ធភាពខ្ពស់។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើការយ៉ាង ជិតស្និទ្ធជាមួយលោក Tô Lâm អគ្គលេខាធិការបក្ស កុម្មុយនីស្តវៀតណាម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដើម្បីរឹតចំណងមិត្ត ជាមួយគ្នាបន្ថែមទៀត។
ddap-news.com › national › 2026 › 09
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានា សន្តិសុខស្បៀង និងការនាំចេញ នាពេលកន្លងមក ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមានតួនាទីកាន់តែសំខាន់ក្នុងការផ្តល់ព័ត៌មាន និងបង្កើតឥទ្ធិពលលើការប្រើប្រាស់ភាសារបស់សង្គម ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រុមប្រឹក្សា ជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាពិភាក្សា សារព័ត៌មានលើប្រធានបទ «ការប្រើភាសាខ្មែរ ឲ្យបានត្រឹមត្រូវ៖ នរណាជាអ្នក ទទួលខុសត្រូវ» ដោយមានការចូលរួមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកពាក់ព័ន្ធជិត ១០០ នាក់នៅរាជបណ្ឌិត្យសភាកម្ពុជា ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេនឹងស្តេចយាងទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរោគសុខភាព ។