ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ ចំពោះការបន្តរំលោភបំពាន ដោយប្រទេសថៃមកលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ មានអ្នកដំណើរ ៣២នាក់បានស្លាប់ និង៩៥នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ បើតាមរបាយការណ៍ សោកនាដកម្មលើដងផ្លូវថ្មីទៀតនេះ បានកើតឡើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សរុប៦៧ករណី នៅទូទាំងប្រទេស។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ 115kV IVT and 24kV Oil-Type Differential Discharge Coil Series and Ring Current Transformer ចំនួន ០៧ មុខ (កញ្ចប់លេខ១៣) សម្រាប់ប្រើប្រាស់តាមបណ្តាអនុស្ថានីយអគ្គិសនី ជូន អង្គភាពអនុស្ថានីយ នៃ នាយកដ្ឋានបញ្ជូន អគ្គិសនី (ផែនការឆ្នាំ2026) (អាទិភាពទី១) ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការផ្គត់ផ្គង់សម្ភារ និងដំឡើង 115/22kV, 50MVA Transformer Bayចំនួន 01 Bay, 115kV Line Bay ចំនួន 02 Bay and 115kV Double Busbar Extension នៅ អនុស្ថានីយអគ្គិសនីរតនមណ្ឌល (GS38) ជូន នាយកដ្ឋាន បញ្ជូនអគ្គិសនី ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងខិតខំជំរុញការប្រែក្លាយលទ្ធផល ស្រាវជ្រាវរបស់សាកលវិទ្យាល័យទៅជាផលិតផលដែលអាចចូលទីផ្សារ ពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម និងបង្កើតការងារជំនាញ តាមរយៈការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា និងវិស័យឯកជន។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តកំពង់ចាម នឹងបន្តហក់ឡើងក្នុងអំឡុងពេល ៣ ទៅ ៤ ថ្ងៃខាងមុខនេះ៕
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោក Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ ពាណិជ្ជកម្មក្រៅ ប្រទេសម៉ាឡេស៊ី (MATRADE) បានប្រសាសន៍ថា ក្នុងឱកាសបេសកកម្មជំរុញការនាំចេញ (Export Acceleration Mission) ដោយ MATRADE (សាជីវកម្មអភិវឌ្ឍន៍ ម៉ាឡេស៉ីនៅកម្ពុជា )រយៈពេល ៤ ថ្ងៃនេះ ហើយលោកពិត ជាមានក្តីរំភើបយ៉ាងក្រៃលែង ដែលមិនត្រឹមតែពួកយើងបានរៀបចំសិក្ខាសាលាធុរកិច្ច និងជំនួបផ្គូផ្គងធុរកិច្ច B2B ដោយជោគជ័យបានបញ្ចប់កាលពីម្សិលមិញនោះទេ ប៉ុន្តែលទ្ធផលដែលទទួលបានពីជំនួប B2B នេះ បានបង្ហាញថា គោលដៅដែលយើងបានកំណត់ទុកពីមុន មិនត្រឹមតែសម្រេចបាននោះទេ គឺថែមទាំងលើសពីការរំពឹងទុក។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា “វិមានសាមគ្គីភាព” នឹងមិនត្រឹមតែជានិមិត្តរូប នៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត ៕
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយវីរយុទ្ធជនជាតិ គ្រប់ពេល ជាពិសេសក្នុងពេលថៃ បានធ្វើសកម្មភាពឈ្លានពានកម្ពុជា នាពេលកន្លងមក ៕
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា វិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក៏ជានិមិត្តរូបតភ្ជាប់មោទនភាព រវាងបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើង រុងរឿងរបស់មហាអាណាចក្រខ្មែរ កាលពីអតីតកាល ៕