វាយោ
អ្នកតាមដានគាំទ្រចំណាត់ការរដ្ឋមន្រ្តីមហាផ្ទៃដែលវះកាត់សាច់ស្អុយចេញនិងស្នើស្ថាប័នផ្សេងអនុវត្តតាម
ថ្មីៗនេះលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង ឋានន្ដរសក្ដិ និងបណ្ដេញចេញពីក្របខណ្ឌ ក៏ដូចជាផ្អាកការងារបណ្តោះអាសន្នចំពោះមន្រ្តីដែលល្មើសបទវិន័យនគរបាលជាតិ។ ទាក់ទងនឹងចំណាត់ការរបស់លោករដ្ឋមន្រ្តី លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច បានបញ្ជាក់តាមរយៈវិទ្យុវាយោនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ថា លោកសូមកោតសរសើរចំពោ



