ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីការផ្តល់សេវាថែទាំសុខភាព នៅមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៥ សីហានេះ បានជួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំពុងចុះទៅដោះស្រាយ និងសាកសួរព័ត៌មានបន្ថែមពីភាគីកម្មករនិយោជិត និង តំណាងរោងចក្រ លីស៊ុន បូយី ខ្លូស៊ីង ឯ.ក បន្ទាប់ពីមានកម្មករនិយោជិតនាំគ្នាតវ៉ា នៅក្នុងរោងចក្រ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា បច្ចុប្បន្ន ទំនាក់ទំនងដៃគូរវាងកម្ពុជា-សិង្ហបុរីបានឈាន ដល់កម្រិតថ្មីមួយ តាមរយៈការកើនឡើង នៃវិនិយោគសិង្ហបុរី នៅកម្ពុជានិងវិស័យមួយចំនួនទៀត ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានផ្តាំផ្ញើទៅដល់ក្រុមនិស្សិតកម្ពុជា ដែលទទួលបានអាហាររូបករណ៍ ចេញទៅបន្តការសិក្សានៅបារាំងថា ត្រូវចៀសវាងយកបញ្ញាសិប្បនិម្មិត (AI) មកដោះស្រាយបញ្ហាជំនួសទាំងស្រុង ដែលអាចនាំឱ្យបាត់បង់ សមត្ថភាពរបស់ខ្លួន ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិខ្មែរបានឱ្យដឹងថា អាជ្ញាធរថៃ បានធ្វើការ បែងចែកដីធ្លីមួយជុំថ្មីទៀត ដល់ពលរដ្ឋថៃ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិត នៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា បណ្តាញទំនាក់ទំនងសង្គម Facebook , TikTok និងបញ្ញាសិប្បនិម្មិត(AI)មានក្រមសីលធម៌ជាខ្លាំង ចុះហេតុអ្វីក្រសួងស្ថាប័នរបស់រដ្ឋ មិនព្រមចាត់វិធានការរឿងអសីលធម៌លើបណ្តាញសង្គម?។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំស្តីពី ការទប់ស្កាត់ការយកកុមារ ទៅបង្កើតមាតិកាតាមបណ្តាញ សង្គមដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កុមារ ដើម្បីទាក់ទាញការចាប់អារម្មណ៍ការកម្សាន្ត ឬ រកប្រាក់ចំណូល។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី សូនយ៉ា អែលម័រ ឌែតថែលបាកឃើ (Sonya Elmer DETTELBACHER) អនុប្រធានថ្មីនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីឈ្វេងយល់ពីអាទិភាពការងារ និងទិសដៅយុទ្ធសាស្ត្ររបស់ក្រសួង ព្រមទាំងផ្លាស់ប្តូរយោបល់អំពីការវិវត្តថ្មីៗក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងបេឡាជាតិសន្តិសុខសង្គម តំណាងក្រសួងសុខាភិបាល អ្នកជំនាញការរបស់អង្គការអន្តរជាតិខាងការងារ(ILO) និងក្រុមការងារបច្ចេកទេស សរុបប្រមាណ ៦០រូប នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។