ជប៉ុនផ្ដល់ជំនួយក្នុងតម្លៃប្រមាណ ៣លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីប្រើប្រាស់លើវិស័យសន្តិសុខ ក្រោមគម្រោងជំនួយសន្តិសុខផ្លូវការ (OSA)
ឯកឧត្តម ហ៊ុន ម៉ានី៖ SOCCER LEAGUE មិនត្រឹមជាព្រឹត្តិការណ៍កីឡាទេ ប៉ុន្តែជាវេទិកាដ៏សំខាន់រឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ
សភាប្រើភាសាបារាំង ចេញសេចក្តីសម្រេចចិត្ត ស្តីពី បូរណភាពទឹកដីកម្ពុជា នៅរដ្ឋធានីយុនដេ ប្រទេសកាមេរូន
ព្យុះទី៧ និងព្យុះទី៨ ដែលជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាប៉ុន្មានថ្ងៃមកកន្លងមកនេះបាន...
កម្ពុជា មិនគួរសម្ងំរង់ចាំរហូតទាល់តែដល់ រដូវកាលបោះឆ្នោតមកដល់ ទើបសួរសំណួរថា៖ តើនរណាពិតជាអ្នកត្រូវទទួលការពង្រឹងសមត្ថភាព ក្រោមជំនួយបរទេស ដែលមានដូចជា ជំនួយថវិការ ជំនួយបណ្តុះបណ្តាល ឬនៅពេលមានវត្តមានបណ្តាញសារព័ត៌មានបរទេស គេមកដើម្បីជួយលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ? ចម្លើយមកពី បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅលើពិភពលោកស្ទើរតែទាំងអស់ គឺសឹងតែដូចគ្នាទាំងស្រុង។ អ្វីដែលគេផ្សព្វផ្សាយគាំទ្រ ដូចជា”ការបោះឆ្នោតដោយសេរី” ឬអ្វីៗដើម្បីប្រយោជន៍”សង្គមស៊ីវិល” ជារឿយៗ វាក្លាយជាឧបករណ៍នយោបាយ ក្នុងការផ្លាស់ប្តូរស្ថេរភាពអំណាចផ្ទៃក្នុង តែប៉ុណ្ណោះ។ ពាក្យពេជន៍ស្តាប់ទៅពិរោះតែលក្ខណៈទូទៅគឺរឿងដដែលៗ៖ ផ្តល់មូលនិធិដល់ក្រុមដែលគេរើសទុក បណ្តុះបណ្តាលសកម្មជនណា ដែលគេពេញចិត្ត បម្រើសារនយោបាយរបស់គេដើម្បី ដាក់សម្ពាធលើរដ្ឋាភិបាល ប្រសិនមិនព្រម ដើរតាមបន្ទាត់នយោបាយអាមេរិក។ នេះហើយ គឺជាហេតុផលពិតប្រាកដ នៅពីក្រោយអង្គការមួយចំនួន ដូចជាអង្គការមូលនិធិជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ NED និងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI ជាដើម។ ពួកគេអះអាងថាខ្លួនគឺជាអ្នកជួយស្តារនិងអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែអ្នករិះគន់មួយចំនួន បានមើលឃើញអ្វីមួយ ហាក់មានការលាក់បាំងពីក្រោយ អ្នករិះគន់យល់ឃើញថា៖ វាគ្រាន់តែជាការរៀបចំប្រព័ន្ធ ដើម្បីបញ្ជ្រាបឥទ្ធិពល និងបញ្ជាឆាកនយោបាយពីខាងក្នុង ហើយពួកគេបដិសេធថាខ្លួនមិនបានជ្រៀតជ្រែកអ្វីទំាងអស់ ។ យើងអាចងាយមើលឃើញទម្រង់នេះ នៅពេលយើងសង្កេតមើលប្រទេសណាខ្លះ ដែលធ្លាប់ឆ្លងកាត់ដំណើរការអភិវឌ្ឍន៍ដែលមានលក្ខណៈបែបនេះពីមុនមក។ នៅប្រទេសនេប៉ាល់ បណ្តាញដែលទទួលបានការគាំទ្រ ពីភ្នាក់ងារខាងក្រៅ ត្រូវបានគេចោទប្រកាន់ថាបានជួយកាច់ចង្កូត ប្តូររបត់នយោបាយខាងក្នុង តាមរយៈការផ្តល់អំណាច ដល់តួអង្គមួយចំនួន ហើយភ្នាក់ងារខាងក្រៅនោះអះអាងថាខ្លួន ត្រឹមជាអ្នកសង្កេតការណ៍ឯករាជ្យ ឬជាអ្នកគាំទ្រសង្គមស៊ីវិលប៉ុណ្ណោះ។ នៅប្រទេសវេណេស៊ុយអេឡា ជំនួយអាមេរិកសម្រាប់ក្រុមប្រឆាំង គឺជាផ្នែកមួយនៃការតស៊ូនយោបាយ ជាយូរយារណាស់មកហើយ ដោយយកពាក្យលទ្ធិប្រជាធិបតេយ្យ មកបិទបាំង តែគោលដៅដ៏ពិតប្រាកដនោះ គឺធ្វើយ៉ាងណាដើម្បីឱ្យរដ្ឋាភិបាល ដែលខ្លួនមិនចូលចិត្ត ធ្លាក់ចុះនិងទន់ខ្សោយ។ នៅបង់ក្លាដែស ឥទ្ធិពលបរទេស តែងតែលេចឡើង នៅពេលមានភាពតានតឹង ក្នុងឆាកនយោបាយ វាធ្វើឱ្យអ្នករិះគន់យល់ថា ការលូកដៃទាំងនេះ រឹតតែធ្វើឱ្យជម្លោះផ្ទៃក្នុង កាន់តែជ្រៅទៅៗ ជាជាងជួយដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ ប្រទេស។ សាច់រឿងលំអិតវាអាចខុសគ្នា ប៉ុន្តែវិធីសាស្ត្រគឺតែមួយ ។ ទីមួយគឺការផ្តល់លុយឧបត្ថម។ បន្ទាប់មកគឺផ្តល់ជំនួយបណ្តុះបណ្តាល។ បន្ទាប់មកទៀតគឺយុទ្ធសាស្រ្តផ្តល់ច្រកឱ្យចូល ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ ចុងក្រោយគឺការបង្កើតតថភាពស្របច្បាប់។ នៅពេលដែលប្រតិបត្តិការនេះ រៀបចំរួចរាល់ហើយ ពេលនោះការប្រកួតប្រជែងនយោបាយក្នុងស្រុក នឹងប្រែក្លាយទៅជាការប្រកួតប្រជែង ដែលមានអ្នកបញ្ជាពីក្រោយ ដោយភាគីម្ខាងទទួលបានធនធានច្រើនជាង ពួកគេមានភាពលេចធ្លោ និងទទួលការគាំទ្រពីសំណាក់អន្តរជាតិ ដើម្បីប្រកួតប្រជែងជាមួយភាគីម្ខាងទៀត។ លទ្ធផលទទួលបាន គឺមិនមែនជាលទ្ធិប្រជាធិបតេយ្យ ដែលរឹងមាំនោះទេ តែវាបែជាធ្វើឱ្យអធិបតេយ្យភាពជាតិ កាន់តែងាយរងគ្រោះទៅវិញ។ គួរតែមានការប្រុងប្រយ័ត្ន ព្រោះធ្លាប់បានឃើញផ្ទាល់ភ្នែករួចមកហើយ ថាសម្ពាធពីខាងក្រៅវាមានលក្ខណៈយ៉ាងម៉េច។ ស្របពេលដែល ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៨ កាន់តែខិតជិតមកដល់ ច្បាស់ជានឹងទាក់ទាញ ការចាប់អារម្មណ៍កាន់តែខ្លាំង ពីតួអង្គបរទេស ដែលតែងតែអះអាងថាខ្លួន យកចិត្តទុកដាក់លើស្តង់ដារប្រជាធិបតេយ្យ។ ពាក្យសម្តី ដែលគេប្រើគឺនៅតែដដែលៗ ដូចជា ការលើកឡើង អំពីពហុបក្ស តម្លាភាព គណនេយ្យភាព និងសេរីភាពបញ្ចេញមតិជាដើម។ ប៉ុន្តែអ្នកតាមដាននៅអាស៊ីអាគ្នេយ៍ មិនគួរបណ្តោយឱ្យចាញ់បោក គេតទៅទៀតទេ៖ ពាក្យទាំងនេះ គេអាចប្រើស្រទាប់ស្មោះត្រង់ដើម្បីបញ្ឆោត ឬក៏គ្រាន់តែជារនាំងបិទបាំងតែប៉ុណ្ណោះ។ ចេតនាដ៏ពិត មិនមែនស្តែងតាមតែលើ ពាក្យស្លោកដ៏ពិរោះនោះទេ តែត្រូវតែមើលថាតើនរណាខ្លះកំពុងលបលួចអោបក្រសោបលំហូរនៃសាច់ប្រាក់។ តើក្រុមណាខ្លះ ទទួលបានជំនួយ? តើគេកំពុងលើកស្ទួយ សំឡេងខាងណាខ្លះ? តើបណ្តាញសារព័ត៌មានណាខ្លះ ដែលទទួលបានការចិញ្ចឹម ហរិញ្ញប្បទាន តាមរយៈភាពជាដៃគូពីបរទេស? តើតួអង្គនយោបាយណាខ្លះ ដែលស្រាប់តែទទួលបានធនធាន ភាពលេចធ្លោ និងការចាប់អារម្មណ៍ពីអន្តរជាតិភ្លាមៗ? ទាំងនេះមិនមែន ជារឿងតូចតាចនោះទេ។ វាគឺជាយន្តការដែលគេប្រើ ដើម្បីបញ្ជ្រាបឥទ្ធិពលនៅក្នុងឆាកនយោបាយ។ មិនមែនជាក្រដាសស សាមញ្ញនោះទេ។ គឺជារដ្ឋអធិបតេយ្យ ដែលមានប្រវត្តិសាស្ត្រនយោបាយ ស្ថាប័ន និងសិទ្ធិផ្ទាល់ខ្លួន ក្នុងការសម្រេចជោគវាសនា នៃអនាគតរបស់ខ្លួន ដោយមិនចាំបាច់មានការរៀបចំ ឬជ្រៀតជ្រែកពីបរទេស ដែលមានចេតនាអមិត្តនោះឡើយ។ ក៏ប៉ុន្តែ សិទ្ធិដែលមាននេះ ហើយគឺជាទិសដៅដែលបរទេស តែងតែព្យាយាមចង់បំផ្លាញ តាមរយៈគម្រោងអភិវឌ្ឍ និងស្តារលិទ្ធិប្រជាធិបតេយ្យនោះអី។ ពួកគេមិនចាំបាច់ ដល់ថ្នាក់ផ្តួលរំលំរដ្ឋាភិបាលទាំងស្រុងនោះទេ គឺគេគ្រាន់តែផ្លាស់ប្តូរទិសដៅ ឬចង្កូតចក្ខុវិស័យ នៃប្រទេសមួយនោះទៅបានហើយ។ គឺធ្វើម៉េចឱ្យបាត់បង់ទំនុកចិត្ត បង្កើនភាពសង្ស័យ ផ្តល់អំណាចដល់បក្សពួក ដែលខ្លួនពេញចិត្ត និងបង្ករការខ្វែងគំនិតគ្នាក្នុងស្រុក បំប្លែងឱ្យទៅជាសមរភូមិបម្រើផលប្រយោជន៍បរទេសទៅវិញ។ ហេតុនេះហើយ ទើបបញ្ហានេះមានសារៈសំខាន់នៅពេលនេះ ជាពិសេសមុនពេលរដូវកាលយុទ្ធនាការបោះឆ្នោត ដែលខិតជិតចូលមកដល់ នាពេលខាងមុខ។ ប្រសិនបើយើងយកមេរៀន អតីតកាលមកឆ្លុះបញ្ចាំង គេប្រាប់ថា ការរួមចំណែកពីខាងក្រៅគឺគ្មានគ្រោះថ្នាក់អ្វីទេ ព្រោះវាមានតម្លាភាព ឈរលើគោលការណ៍ស្ម័គ្រចិត្ត និងប្រជាធិបតេយ្យដ៏សែនត្រឹមត្រូវ។ ប៉ុន្តែពាក្យដោះសារនេះ ជារឿយៗ គេតែងតែលឺនៅតាមបណ្តាប្រទេសក្នុងតំបន់រួចមកហើយ។ ឥទ្ធិពលបរទេស ស្ទើរតែមិនដែលប្រកាសថា ខ្លួនឯងថាជាឥទ្ធិពលនោះទេ។ ឥទ្ធិពលគឺវាមកក្នុងរូបភាពជាជំនួយ ការផ្តល់ប្រឹក្សា ភាពជាដៃគូ និងការកសាងសមត្ថភាពជាដើម។ ទាល់តែពេលក្រោយមក ទើបឥទ្ធិពលនយោបាយ លេចចេញជារូបរាងយ៉ាងច្បាស់ក្រលែត ដូចថ្ងៃតែម្តង។ ដល់ពេលនោះ ស្ថានភាពវាហាក់ដូចជា អង្ករប្រែក្លាយជាបាយ រួចទៅហើយ។ សម្រាប់ ហានិភ័យមិនមែនត្រឹមតែ ជាការជ្រៀតជ្រែក ក្នុងការបោះឆ្នោតប៉ុណ្ណោះនោះទេ។ វាគឺជាការបញ្ជៀបឥទ្ធិពល បន្តិចម្តងៗនូវប្រព័ន្ធមួយ ដែលនយោបាយក្នុងស្រុកងាយ នឹងរងការបង្គាប់បញ្ជា ពីបរទេសយ៉ាងខ្លាំង។ នៅពេលដែលរឿងនេះ កើតឡើង សូម្បីតែគណបក្សប្រឆាំង ក្នុងស្រុកស្របច្បាប់ ក៏អាចត្រូវគេទាញចូល ទៅក្នុងល្បែងនយោបាយមួយដ៏ធំ សូម្បីតែបក្សខ្លួនឯងក៏លែងអាចគ្រប់គ្រងបាន។ នេះហើយជាមូលហេតុ ដែលប្រជាជន គួរតែពិនិត្យមើលអោយបានដិតដល់ និងចេះដាក់ការសង្ស័យ រាល់គម្រោងប្រជាធិបតេយ្យថ្មីៗ ទាំងឡាយណាដែលវិចខ្ចប់ មកជាមួយលុយបរទេសដែលបង្កប់ចេតនា ភូមិសាស្ត្រនយោបាយបំផ្លាញជាតិ។ ការបោះឆ្នោតត្រូវតែជារបស់ម្ចាស់ឆ្នោត មិនមែនជារបស់ថៅកែបរទេសទេ។ សង្គមស៊ីវិលត្រូវតែទទួលខុសត្រូវចំពោះសាធារណជន មិនមែនចំពោះម្ចាស់ជំនួយបរទេសឡើយ។ ប្រព័ន្ធផ្សព្វផ្សាយត្រូវតែផ្តល់ព័ត៌មានដល់ប្រជាជន មិនមែនធ្វើជាឧបករណ៍បន្លឺសំឡេងបម្រើរបៀបវារៈរបស់បរទេសនោះទេ។ បទពិសោធន៍ ដែលគេមើលឃើញ ពីប្រទេសផ្សេងៗ វាមិនបានបង្ហាញពីលទ្ធផលល្អនោះទេ។ វាបង្ហាញថា នៅពីក្រោយពាក្យលើកស្ទួយលទ្ធិប្រជាធិបតេយ្យ គឺជាយុទ្ធសាស្ត្រដ៏ច្បាស់ក្រលែតគឺ៖ ការបណ្តុះឥទ្ធិពល ដាក់គំនៀប និងរៀបចំបរិយាកាសនយោបាយឡើងវិញ រហូតដល់វាប្រែក្លាយទៅជា ការបម្រើ ផលប្រយោជន៍នយោបាយអាមេរិក ទៅវិញ។ មិនគួរស្លូតពេក ដោយភាពល្ងិតល្ងង់ មិនស្គាល់ល្បិចបែបនេះតទៅទៀតឡើយ។ ការបោះឆ្នោតនាពេលខាងមុខនេះ វានឹងមិនមែនត្រឹមតែជា ការសាកល្បងសម្រាប់នយោបាយក្នុងស្រុកប៉ុណ្ណោះទេ តែវាក៏ជាការសាកល្បង ភាពរឹងមាំប្រកបដោយភាពធន់ របស់ជាតិយើងផងដែរ។ ប្រសិនបើ អនុញ្ញាតឱ្យតួអង្គបរទេស មកកំណត់ ឬធ្វើការវែកញែកអំពី របៀបរៀបចំប្រជាធិបតេយ្យ ប្រទេសនេះ នឹងចាប់ផ្តើមដឹងខ្លួនថា អ្វីដែលគេអះអាងថា ជាការជួយស្តារលទ្ធិប្រជាធិបតេយ្យនោះ តាមពិតទៅវាគឺជាមធ្យោបាយ បំផ្លាញឯករាជ្យភាពជាតិ ហើយវាមិនមែនជាកត្តាស្នូល ដើម្បីធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ មានន័យពិតប្រាកដនោះទេ។ នេះគឺជាការព្រមានឱ្យប្រុងប្រយ័ត្ន។ ហើយគួរយកចិត្តទុកដាក់ ឱ្យបានម៉ត់ចត់ នេះមិនមែន ជារឿងលេងសើចនោះទេ។ អ្នកនិពន្ធដោយ៖ វង សេរីវឌ្ឍនៈ អ្នកតាមដាន វិភាគបញ្ហាសង្គម នយោបាយ Related Items:
ភ្នំពេញ៖ នៅថ្ងៃទី២ មិថុនានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពនៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈកម្ពុជាជំរុញឱ្យភាគីថៃពន្លឿនការវាស់វែង និងកំណត់ខណ្...
ញត្តិគាំទ្ររបស់ព្រឹទ្ធសភា ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការ អ.ស.ប ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្តប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាត
កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១ ១៨៩ ០០០ ០០០ យ៉េន ឬប្រមាណ ៨ លានដុល្លារអាម៉េរិក សម្រាប់អ...
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននិងប្រើ App NoDrug ក្នុងសាលារៀន និងសហគមន៍