ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ក្នុងដំណើរការប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី២នេះ ដែលត្រូវជាថ្ងៃទី១១ សីហា មានបេក្ខជនមកពីបណ្តា ខេត្តមួយចំនួនមានបញ្ហា សុខភាព ។ ប៉ុន្តែទោះបីជាយ៉ាងណាបេក្ខជន មួយចំនួន នៅតែបន្តការប្រឡងឡើងវិញ ក្រោមការយកចិត្តទុកដាក់មើលថែ ពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ បេក្ខជនជាព្រះសង្ឃ នៅតាមបណ្តារាជធានី-ខេត្តនានា បានចូលរួមក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រោមការសម្របសម្រួល ពីមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលនៃការអនុវត្ត «គម្រោងរៀបចំផែនការ អភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន» ដែលជាគម្រោងសហប្រតិបត្តិការ បច្ចេកទេសរយៈពេល៣ឆ្នាំ ក្នុងគោលបំណងពង្រឹង ការធ្វើផែនការរយៈពេលវែង សមត្ថភាពស្ថាប័ន និងការគ្រប់គ្រងវិស័យទឹកស្អាតទី ប្រជុំជននៅកម្ពុជា។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអគារតូច-ធំ រាប់ម៉ឺនខ្នង រងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅ ដោយយោធាថៃ មករំលោភលើទឹកដីរបស់កម្ពុជា។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆមាស លើកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ៕
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ នាព្រឹកថ្ងៃទី២ បានចាប់ផ្ដើមហើយ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាជាថ្មី បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេណដ្ឋានយោធាថ្មី រំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងការប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ នៅថ្ងៃទី១ មានបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) អវត្តមានចំនួន១ ៣១៤នាក់ ខណៈដំណើរការសំណេរ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ នៅវេលាម៉ោងទី២នៃដំណើរការសំណេរ ពេលរសៀល នៅមណ្ឌលប្រឡងហ៊ុនសែនចេក ខេត្តស្វាយរៀង មានករណីចាប់បានបេក្ខជនចំនួន៣រូប នាំចូលទៅក្នុងបន្ទប់ប្រឡងនូវនាឡិកាវៃឆ្លាត។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ បេក្ខជនប្រឡងបាក់ឌុបឈ្មោះ ឡន រំដួល បន្ទប់លេខ៣៤ លេខតុ៨៣២ មកពីវិទ្យាល័យក្រាំងយ៉ូវ ហើយប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុន សែន ស្អាង បានជួបគ្រោះថ្នាក់ចរាចរណ៍ ។ ប៉ុន្តែក្រុមគ្រូពេទ្យប្រចាំមណ្ឌលបានយកចិត្តទុកដាក់ និងលាងរបួស ដាក់សេរ៉ូម រួចអនុញ្ញាតឱ្យចូលបន្ទប់ប្រឡង ដោយប្ដូរតុមកជិតបង្អួច និងរក្សាលេខតុដដែល៕