ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ បេក្ខជនប្រឡងបាក់ឌុបឈ្មោះ ឡន រំដួល បន្ទប់លេខ៣៤ លេខតុ៨៣២ មកពីវិទ្យាល័យក្រាំងយ៉ូវ ហើយប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុន សែន ស្អាង បានជួបគ្រោះថ្នាក់ចរាចរណ៍ ។ ប៉ុន្តែក្រុមគ្រូពេទ្យប្រចាំមណ្ឌលបានយកចិត្តទុកដាក់ និងលាងរបួស ដាក់សេរ៉ូម រួចអនុញ្ញាតឱ្យចូលបន្ទប់ប្រឡង ដោយប្ដូរតុមកជិតបង្អួច និងរក្សាលេខតុដដែល៕
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន វាបទទួលជួប លោក Thomas Lammar ភារធារី នៃស្ថានទូតលុចសំបួ ប្រចាំឡាវ ទទួលបន្ទុកកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងលុចសំបួ ជាពិសេសការគាំទ្រ ដល់វិស័យសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញមន្ត្រីប្រើសៀវភៅ ណែនាំនីតិវិធីកំណត់ អត្តសញ្ញាណជនរងគ្រោះ ជាគ្រឹះពង្រឹងយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងបន្តការងារ ការទូតយ៉ាងសកម្ម ដើម្បីជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀង ជាមួយគ្នាកន្លងមកលើការ អនុញ្ញាឱ្យគណៈកម្មាធិការព្រំដែនប្រទេសចុះវាស់វែង និងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានថ្លែងជំរុញ និងអំពាវនាវឱ្យមានការ ចូលរួមសាមគ្គីគ្នាធ្វើការរួម កៀរគរធនធាន ដើម្បីជួយលើកកម្ពស់ជីវភាព សហគមន៍ តំបន់ការពារធម្មជាតិ ដែលកិច្ចសហប្រតិបត្តិការជាមួយគ្នា ត្រូវធ្វើឡើង ទាំងកម្រិតជាតិ និងអន្តរជាតិ ដោយចាត់ទុកសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដែលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ កាន់តែប្រសើរ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ មានអ្នកដំណើររហូតដល់ទៅ៥២នាក់បានស្លាប់ ៧៥អ្នកទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ រយៈពេល១០ថ្ងៃចុងក្រោយនេះ។ របាយការណ៍ដ៏គួរឱ្យរន្ធត់នេះ រាប់ចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដែលមានករណីគ្រោះថ្នាក់កើតឡើងសរុប៦៩ករណី។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ នារសៀលថ្ងៃទី១នេះ មានបេក្ខជន មកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាព នៅក្នុងដំណើរ សំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ក្រសួងអប់រំ បានប្រកាសថា បរិយាកាសទូទៅក្រោយពេលបញ្ចប់ដំណើរសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ១០ សីហា ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុស ប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមាន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌិប) ចំនួន១ ២៩៤នាក់ ស្មើនឹង០,៨៥ភាគរយ។
ddap-news.com › national › 2026 › 08
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យស្ថានភាពទូទៅក្នុងអំឡុងដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងបឋមសិក្សាបាក់ទូក។