ដើមអម្ពិល
ក្រសួងកសិកម្មហ្វីលីពីន លុបចោលការនាំចូលអង្ករ ពីវៀតណាមដែលមានតម្លៃ ៧០០ លានប៉េសូ
បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel Jr. បានមានប្រសាសន៍ថា ក្រសួងកសិកម្មបានបញ្ជាឱ្យលុបចោល លិខិតអនុញ្ញាតនាំចូល សម្រាប់ការដឹកជញ្ជូនអង្ករពីប្រទេសវៀតណាម ដែលមានតម្លៃ ៧០០ លានប៉េសូ (P700 million) គឺប៉ុន្មានថ្ងៃមុនពេលនាវាដឹកទំនិញនោះ មកដល់ប្រទេសហ្វីលីពីន ។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ លោក Tiu Laurel បានឱ្យដឹងថា លិខិតអនុញ្ញាត សម្រាប់ទំនិញអង្ករនៅលើនាវា MV Tay Son 2 ត្រូវបានដកហូតវិញ មុនពេលនាវានេះចូលដល់ដែនទឹក របស់ប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ថា ៖ «ក្រសួងកសិកម្ម (DA) តាមរយៈការិយាល័យរបស់ខ្ញុំ បានបញ្ឈប់ការដឹកជញ្ជូននេះ ដោយបានបញ្ជាឱ្យការិយាល័យ ឧស្សាហកម្មរុក្ខកម្ម (Bureau of Plant Industry ឬ BPI) លុបចោលលិខិតអនុញ្ញាតផ្នែកអនាម័យ និងសុវត្ថិភាពរុក្ខផលសម្រាប់ការនាំចូល ទោះបីជានាវាបានធ្វើដំណើរមកដល់ ប្រទេសហ្វីលីពីនរួចហើយក៏ដោយ»។ លិខិតអនុញ្ញាតនាំចូលនេះត្រូវបានលុបចោល តាមសំណើរបស់ក្រុមហ៊ុន Planters Product Inc. (PPI) ដែលបានដាក់ពាក្យស្នើសុំនាំចូលអង្ករ ដែលមានគ្រាប់បាក់ ២៥ ភាគរយ ប៉ុន្តែក្រោយមកត្រូវបានគេជូនដំណឹងថា អង្ករដែលដឹកមកនោះតាមពិតមានគ្រាប់បាក់ត្រឹមតែ ៥ ភាគរយប៉ុណ្ណោះ។ ក្រុមហ៊ុន PPI ក៏បានជូនដំណឹងទៅកាន់ក្រសួងកសិកម្មផងដែរថា កិច្ចសន្យានោះបានផុតកំណត់រួចទៅហើយ ដោយសារការដឹកជញ្ជូនត្រូវបានគ្រោងទុកដំបូងនៅខែកក្កដា ពោលគឺមុនពេលរដូវប្រមូលផលក្នុងរដូវវស្សា ដែលជាពេលដែលការផ្គត់ផ្គង់អង្ករមានភាពតឹងរ៉ឹងជាងធម្មតា។ យោងតាមពាក្យស្នើសុំនាំចូល នាវា MV Tay Son 2 បានដឹកអង្ករចំនួន ១២.៤៨០ តោនពីប្រទេសវៀតណាម ដែលស្មើនឹងប្រហែលមួយភាគបីនៃតម្រូវការអង្ករប្រចាំថ្ងៃរបស់ប្រទេសហ្វីលីពីន។ Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ ក្រសួងកសិកម្មហ្វីលីពីន លុបចោលការនាំចូលអង្ករ ពីវៀតណាមដែលមានតម្លៃ ៧០០ លានប៉េសូ បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel Jr. បានមានប្រសាសន៍ថា ក្រសួងកសិកម្មបានបញ្ជាឱ្យលុបចោល លិខិតអនុញ្ញាតនាំចូល សម្រាប់ការដឹកជញ្ជូនអង្ករពីប្រទេសវៀតណាម ដែលមានតម្លៃ ៧០០ លានប៉េសូ (P700 million) គឺប៉ុន្មានថ្ងៃមុនពេលនាវាដឹកទំនិញនោះ មកដល់ប្រទេសហ្វីលីពីន ។យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា... 6 Feature ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines និង Selfie Travel ចាប់ផ្តើមការហោះហើរត្រង់ ពីកាហ្សាក់ស្ថាន មកកម្ពុជាឡើងវិញ ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍កាហ្សាក់ស្ថាន SCAT Airlines សហការជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel ចាប់ផ្តើមការហោះហើរត្រង់ ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ និងទៀងទាត់ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ វិនិយោគិន និងអ្នកធ្វើដំណើរ រវាងប្រទេសទាំងពីរ ។ នាឱកាសអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ... 11 Feature ក្រសួងការងារ៖ កម្ពុជាមានឱកាសការងារជិត ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ភ្នំពេញ៖ ប្រទេសកម្ពុជាមានឱកាសការងារប្រមាណជិត ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៨៩,០២៩ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ... 31 ព័ត៌មានជាតិ កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចយោធា កម្ពុជា-តួកគីយេ មិនមែនជាកិច្ចសន្យាទិញលក់អាវុធឡើយ ភ្នំពេញ ៖ កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា–តួកគីយេ មែនជាកិច្ចសន្យាទិញលក់អាវុធឡើយ។ នេះជាការលេីកឡេីងរបស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្រៅប្រទេស។ ... 15 ព័ត៌មានជាតិ កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្ត នៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Olzhas Bektenov នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន បានស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្ត នៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង។ ជាក់ស្ដែង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន... អត្ថបទពេញនិយម 8.5K Feature រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០... 5.8K Feature ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ ! ស្មានតែក្រពើ ដល់ចាប់បានទើបដឹងជា «ត្រីប្រាយក្ស» ជាង ១០០គីឡូក្រាម បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានរបាយការណ៍បឋមពីប្រជាពលរដ្ឋអំពីការបារម្ភចំពោះវត្តមាន «សត្វក្រពើ» នៅក្នុងប្រឡាយទឹក ភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន... 5.7K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 25/09/2026 រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នៅតែជួបហានិភ័យ... 5.4K Feature ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 21/09/2026 ជាង ៣ឆ្នាំ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាង ៧សែនលើក សាំងឡើងថ្លៃតម្លៃ៥ ២៥០ រៀល និងម៉ាស៊ូតមានតម្លៃ ៦... 5.0K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 22/09/2026 លោក វ៉ាង វិនពីន៖ មិត្តភាពដែកថែប ចិន-កម្ពុជា កាន់តែមានភាពរឹងមាំ ជាប្រវត្តិសាស្ត្រ រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ការឱ្យបានហ្មត់ចត់ ចំពោះរាល់ឧបាយកលអូសទាញ ឬបោកបញ្ឆោតផ្សេងៗ រដ្ឋមន្រ្តីព័ត៌មាន ៖... 4.4K Feature មន្រ្តីអន្តោប្រវេសន៍ម្នាក់ នៅព្រលានយន្តហោះតេជោ ស៊ីសំណូកជាង២០ម៉ឺនដុល្លារ នាំពួកស្គេម ចូលកម្ពុជាខុសច្បាប់ ភ្នំពេញ ៖ ក្នុងករណីមេក្រុមអនឡាញហ្គេម នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ពាក់ព័ន្ធជនជាតិចិន កាលពីពេលថ្មីៗនោះ ត្រូវបានរកឃើញ តាមខ្សែរយៈជាមន្ត្រី អន្តោប្រវេសន៍ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានទទួលសំណូក នូវទឹកប្រាក់ជាង២០ម៉ឺនដុល្លារ... 3.0K ព័ត៌មានជាតិ សម្តេចធិបតី ៖ សន្តិភាពពេញលេញ ដែលកម្ពុជា ខិតខំកសាង អស់រយៈពេល ២៦ឆ្នាំ ត្រូវបានគំរាមកំហែង ដោយសារតែសង្គ្រាមកម្ពុជា-ថៃ ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលេីកឡេីងថា សន្តិភាពពេញលេញ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិខ្មែរទាំងមូល អស់រយៈពេល ២៦ឆ្នាំ... 2.7K ព័ត៌មានអន្តរជាតិ រូបភាពផ្កាយរណបបង្ហាញ ពីវត្តមានយន្តហោះវាយប្រហារ និងយានយន្តយោធា នៅឯមូលដ្ឋានថ្មីមួយរវាងចិន និងឡាវ ក្នុងប្រទេសឡាវ បរទេស៖ យោងតាមរូបភាពផ្កាយរណប ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា យន្តហោះវាយប្រហារធុនស្រាល និងយានយន្តយោធា បានមកដល់ទីតាំងហ្វឹកហ្វឺនរួមគ្នារវាងចិន និងឡាវ ដែលទើបត្រូវបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា... Update: លោក ត្រាំ ថ្លែងថា យន្តហោះទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក ត្រូវបានផ្លាស់ប្តូរទីតាំងចេញពីព្រីតថេន គឺដោយសារតែមានការគំរាមកំហែង ចិនព្រមានបារាំង និងអាល្លឺម៉ង់ ជុំវិញការប្រើប្រាស់វិធានការ “គាំពារនិយម” ក្នុងវិស័យពាណិជ្ជកម្ម To Top




