វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានចាត់ទុកការរឹបអូសកប៉ាល់អឺរ៉ុបពីរគ្រឿង ដោយកម្លាំងរបស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស ថាជាការរំលោភលើបទឈប់បាញ់ ដែលបានពង្រីករបស់សហរដ្ឋអាមេរិក ជាមួយអ៊ីរ៉ង់នោះទេ នេះបើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ។
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា អ៊ីរ៉ង់តែងតែស្វាគមន៍ការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងកិច្ចព្រមព្រៀង ហើយនឹងបន្តធ្វើដូច្នេះ ប៉ុន្ដែរិះគន់ ស្តង់ដារពីរ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចរចា។
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ វិស័យថាមពល ដែលមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបាននូវការប្រើប្រាស់ ថាមពលស្អាតរហូតដល់ ៦២%។
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ បានឲ្យដឹងថា ប្រទេសបារាំង និងប៉ូឡូញ កំពុងរៀបចំសមយុទ្ធយោធារួមគ្នា ដែលក្លែងធ្វើការវាយប្រហារបែបសាមញ្ញ និងនុយក្លេអ៊ែរលើ ប្រទេសរុស្ស៊ី និងបេឡារុស។ ថ្មីៗនេះទីក្រុងមូស្គូបានអះអាងថា អង្គការណាតូនឹងអនុវត្តការបិទផ្លូវ និងការដណ្តើមយកតំបន់ Kaliningrad របស់រុស្ស៊ីក្នុងពេលតែមួយ។ សារព័ត៌មាន Virtualna Polska (WP) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពនៅក្នុងជួរយោធាថា សមយុទ្ធនុយក្លេអ៊ែរនឹងប្រព្រឹត្តទៅ ក្នុងពេលឆាប់ៗនេះនៅលើសមុទ្របាល់ទិក និងភាគខាងជើងប្រទេសប៉ូឡូញ។ សមយុទ្ធនេះគឺមានគោលបំណងក្នុងការអាវុធយោធាប៉ូឡូញ-បារាំង នៅខាងក្រៅការិយាធិបតេយ្យរបស់ណាតូ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។ ទីក្រុងមូស្គូបានច្រានចោលការអះអាងជាបន្តបន្ទាប់ថាជារឿងមិនសមហេតុសមផល ដោយសង្កត់ធ្ងន់ថា ខ្លួនមិនមានចេតនាវាយប្រហាររដ្ឋបរទេស ណាមួយឡើយ ហើយបានចោទប្រកាន់ណាតូ ពីការរៀបចំដោយបើកចំហសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធា។ ក្នុងនោះផងដែរយន្តហោះចម្បាំង Rafale B របស់បារាំង ប្រដាប់ដោយមីស៊ីល ASMP បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក៏នឹងហោះហើរពីប្រទេសបារាំង ទៅកាន់ខ្សែបន្ទាត់ Budapest-Kaliningrad និងក្លែងធ្វើការវាយប្រហារ នុយក្លេអ៊ែរ លើគោលដៅក្នុងប្រទេសរុស្ស៊ី និងបេឡារុសនេះ បើយោងតាមប្រភពដដែល៕ ប្រែសម្រួល៖ស៊ុនលី Related Items:
ភ្នំពេញ ៖ ជារឿយៗក្រុមបក្ខពួកប្រឆាំង មួយក្ដាប់តូចនៅក្រៅប្រទេស តែងតែតាំងខ្លួនជាអ្នកស្នេហាជាតិ គិតផលប្រយោជន៍ប្រជាជនជាចម្បង ប៉ុន្ដែជាក់ស្ដែងពួកគេសូម្បីតែជួយផ្សព្វផ្សាយពីឱកាសការងារជូនអតីតពលករខ្មែរដែលប្រឡប់ពីប្រទេសថៃ ក៏មិនដែលជួយផ្សព្វផ្សាយដែ ។ ការណ៍នេះធ្វើឱ្យថ្នាក់ដឹកនាំសហជីពធំៗនៅកម្ពុជាបានចោទជាសំនួរមួយថា «ហេតុអ្វីក្រុមប្រឆាំងមួយក្ដាប់តូច នៅក្រៅប្រទេស មិនដែលជួយផ្សព្វផ្សាយឱកាសការងារជូនអតីតពលករខ្មែរ?»។
យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេច សម្រាប់សង្គ្រាមឡើងវិញជាមួយអ៊ីរ៉ង់ នៅពេលដែលខ្លួនទទួលបាន “ភ្លើងខៀវ” ពីសហរដ្ឋអាមេរិក។
ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានឧ្យដឹងថា សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ (១០៥ពាន់លានដុល្លារអាមេរិក) សម្រាប់អ៊ុយក្រែន រួមជាមួយនឹងការដាក់ទណ្ឌកម្មជុំទី២០ ប្រឆាំងនឹងរុស្ស៊ី។
ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់បានឧ្យដឹងថា ច្រកសមុទ្រហ័រមូស ត្រូវតែបើកជាអចិន្ត្រៃយ៍ និងអាចទុកចិត្តបាន ដោយគ្មានការរឹតត្បិត ឬការបង់ពន្ធណាមួយឡើយ។
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។
ភ្នំពេញ ៖ ក្នុងប្រវត្តិសាស្ត្រពិភពលោក កម្រមានមេដឹកនាំរូបណា ដែលឆ្លងកាត់ការតស៊ូគ្រប់ដំណាក់កាល តាំងពីការរំដោះជាតិ ការការពារសន្តិភាព និងការកសាងប្រទេសពីបាតដៃទទេ ឱ្យមានការអភិវឌ្ឍដូចសម្ដេចតេជោ ហ៊ុន សែន នោះឡើយ។