bbusiness-cambodia.com › articles › the-six-things-to-dos
សេដ្ឋកិច្ចធ្លាក់ចុះគឺជាក្ដីបារម្ភសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសទៅលើរឿងលុយកាក់ ខណៈដែលចំណូលចូលមកមិនសូវទៀង តែចំណាយវិញច្រើនលើសលប់។ ប៉ុន្តែទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក៏ការដែលរក្សារបៀបរស់នៅឱ្យត្រូវគឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវយកចិត្តទុកដាក់ធ្វើឱ្យបានល្អ។ ថ្ងៃនេះដែរ Business Cambodia សូមណែនាំនូវវិធីសាស្រ្ត
ddap-news.com › international › 2026 › 07
បរទេស៖ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានកើនឡើង នៅក្នុងខែឧសភា បើទោះបីជាសង្គ្រាមអ៊ីរ៉ង់ បានរុញច្រានតម្លៃប្រភពឥន្ធនៈ ឱ្យហក់ឡើងខ្ពស់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Telegraph នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
ddap-news.com › international › 2026 › 06
ឡុងដ៍៖ កំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថា នឹងនៅតែស្ថិតក្នុងកម្រិតទាបរហូតដល់ឆ្នាំ ២០២៦ និង ២០២៧ ដោយសារតែផលវិបាកនៃជម្លោះនៅមជ្ឈិមបូព៌ា នេះបើយោងតាមការព្យាករណ៍សេដ្ឋកិច្ចចុងក្រោយបំផុត ដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយសភាពាណិជ្ជកម្មអង់គ្លេស (BCC)។
kkampucheathmey.com › business-economic › 1118683
សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងៗ ខណៈការអូសបន្លាយនៃជម្លោះនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃថាមពលហក់ឡើង
kkohsantepheapdaily.com.kh › article › 2227646.html
ទីក្រុងសេអ៊ូល ៖ សេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ កើនលើសពីការរំពឹងទុក ដើម្បីកត់ត្រាកំណើនលឿនបំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ ដ្បិតការនាំចេញបន្ទះឈីបដែលកំពុងរីកចម្រើនបានជំរុញឱ្យមានការកើនឡើងការវិនិយោគលើបញ្ញាសិប្បនិម្មិត AI ទូទាំងពិភពល
kkohsantepheapdaily.com.kh › article › 2218141.html
សង្គ្រាមអ៉ីរ៉ង់់ ៖ អ៉ីរ៉ង់អះអាង នាថ្ងៃទី២៩ មីនា ថា បានវាយប្រហារទីតាំងរំលាយអាលុយមីនីញ៉ូមសំខាន់បំផុតនៃពិភពលោកនៅប្រទេសបារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម ដែលបែបនេះនាំឲ្យមានការភ័យខ្លាចពីការស្ទះដ៏ចម្បងសម្រាប់សេដ្ឋកិច្ចពិភពក្រោយ១ខែនៃសង្គ្រាមនៅមជ្ឈឹមប
bbusiness-cambodia.com › articles › warren-buffett-advise-about-money
បច្ចុប្បន្នស្ថានសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ ដូច្នេះការប្រើប្រាស់លុយអ្នកត្រូវប្រយ័ត្នបើមិនចង់ជួបបញ្ហាលុយកាក់ធ្ងន់ធ្ងរ។ ទាក់ទងនឹងរឿងលុយកាក់នេះដែរ សេដ្ឋី Warren Buffett ស្ដេចវិនិយោគប្រចាំសតវត្សទី២១បានលើកឡើងថាក្នុងស្ថានភាពមិនច្បាស់លាស់អ្វីដែលអ្នកមិនគួរធ្វើជាមួយលុយគឺ”កុំខ្ចីបំណុលដែលមិនចាំបាច់”។ បំណុលដែលមិនចាំបាច់ត្រង់នេះគឺលោកចង់សំដៅដល់កម្ចីដែលមិនអាចបង្កើតចំណូលពោលគឺជាកម្ចីផ្ទាល់ខ្លួនដែលអ្នកប្រើប្រាស់ទិញសម្ភារនិយមដូចជា ឡាន ទូរស័ព្ទដៃទំនើបឬសម្ភារនិយមផ្សេងៗទៀត។ លោកបានបន្តទៀតថាការខ្ចីលុយដែលមិនអាចបង្កើតចំណូលអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់គឺពិតជាហានិភ័យព្រោះកម្ចីដែលអ្នកខ្ចីមកគឺមិនអាចបង្កើតចំណូល ហើយមួយវិញទៀតស្ថានភាពសេដ្ឋកិច្ចមិនច្បាស់ទៀតនោះ អ្នកអាចនឹងប្រឈមនឹងការធ្លាក់ចំណូល បាត់ចំណូលដែលអាចធ្វើឲ្យអ្នកធ្លាក់ក្នុងបញ្ហាលុយកាក់ជាពិសេសបញ្ហាបំណុលធ្ងន់ធ្ងរ។ អំឡុពេលសេដ្ឋកិច្ចមិនច្បាស់លាស់ សេដ្ឋីវ័យ៩៥ឆ្នាំរូបនេះបានណែនាំឲ្យទុកសាច់លុយមួយផ្នែកជាប់ខ្លួនពោលគឺត្រូវសន្សំលុយបម្រុងទុកការពារពេលមានអាសន្នដើម្បីការពារ។ ត្រង់នេះដែរ អ្នកជំនាញជាច្រើនតែងតែនាំថា អ្នកគួរសន្សំលុយបម្រុងទុកការពារពេលមានអាសន្នឲ្យបានពី៣ទៅ៦ខែសម្រាប់ចំណាយក្នុងការរស់នៅ។ ឧទាហរណ៍បើការរសនៅប្រចាំខែរបស់អ្នកចំណាយ៥០០ដុល្លារក្នុងមួយខែនោះអ្នកគួរមានសន្សំលុយបម្រុងទុកការពារពេលានអាសន្នឲ្យបានពី១៥០០ទៅ៣០០០ដុល្លារ៕
bbusiness-cambodia.com › articles › 6-tips-to-get-your-money-back
មានលុយឱ្យគេខ្ចីគឺជារឿងងាយ តែពេលទាត្រឡប់វិញនោះទើបជារឿងពិបាក ជាពិសេសនៅពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះបែបនេះផង វារឹតតែពិបាកខ្លាំងទ្វេដង។ យ៉ាងណាមិញ បើទោះបីជាពិបាក តែក្នុងនាមជាម្ចាស់បំណុលអ្នកនៅតែមានសិទ្ធ និងអាចទាប្រាក់ជំពាក់នោះមកវិញបាន ប្រសិនបើអ្នកព្យាយាមប្រើប្រាស់វិធីសាស្រ្តឱ្យបានត្រឹមត្រូវតាមជំហានច្បាស់លាស់។ ខាងក្រោមនេះជាគន្លឹះសំខាន់៦ យ៉ាងក្នុងការទារប្រាក់ពីកូនបំណុលវិញ ដែលអ្នកគួរត្រៀមខ្លួនអនុវត្តទៅតាមលំដាប់លំដោយ៖ ១. ត្រូវយល់ដឹងអំពីច្បាប់៖ នេះជាជំហ៊ានសំខាន់ មុនធ្វើអ្វីត្រូវស្វែងពីច្បាប់ឱ្យបានច្បាស់លាស់ជាមុនសិន ព្រោះថា កូនបំណុលក៏មានច្បាប់ការពារពីការយាយី និងការអនុវត្តការប្រមូលដោយអយុត្តិធម៌ពីម្ចាស់បំណុលផងដែរ។ ដូច្នេះបើចង់ប្រមូលប្រាក់មកវិញគឺត្រូវធ្វើឱ្យត្រូវតាមច្បាប់កុំចេះតែធ្វើតាមចិត្ត អាចនាំឱ្យខាតបង់ដល់ខ្លួនឯងវិញ។ ២. ត្រូវរៀបចំឯកសារបំណុលឱ្យគ្រប់៖ អ្នកត្រូវប្រាកដថាអ្នកមានឯកសារនៃបំណុល ដូចជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា វិក្កយបត្រ ឬបង្កាន់ដៃ។ រក្សាកំណត់ត្រានៃការទំនាក់ទំនងរបស់អ្នកជាមួយកូនបំណុល រួមទាំងសំបុត្រ អ៊ីមែល ឬការហៅទូរស័ព្ទ ដោយប្រុងប្រយ័ត្ន ព្រោះថាឯកសារទាំងអស់ហ្នឹង នឹងមានប្រយោជន៍ ប្រសិនបើអ្នកត្រូវចាត់វិធានការផ្លូវច្បាប់ជាមួយកូនបំណុល។ ៣. ទាក់ទងទៅកូនបំណុល៖ ជំហានដំបូងគឺត្រូវទាក់ទងកូនបំណុល ហើយព្យាយាមដោះស្រាយបញ្ហាបែបមិត្តភាព។ ប្រាប់ពួកគាត់ឱ្យដឹងថាអ្នកដឹងពីទុក្ខលំបាករបស់គាត់ ប៉ុន្តែធ្វើម៉េចយើងក៏មានតម្រូវការដូចគ្នា។ ត្រូវចាំថារាល់ពេលនិយាយស្ដីជាមួយកូនបំណុល អ្នកត្រូវតែរក្សាឱ្យបាននូវសុជីវធម៌ និងវិជ្ជាជីវៈ ប៉ុន្តែត្រូវរឹងមាំច្បាស់លាស់ជាមួយនឹងលក្ខខណ្ឌ ក៏ដូចជាគោលបំណងរបស់អ្នក។ ត្រូវតែរក្សាអាកប្បកិរិយាប្រកបដោយសីលធម៌វិជ្ជាជីវៈ ទោះបីជាកូនបំណុលលំបាកក៏ដោយ វានឹងជួយឱ្យសម្ដីរបស់អ្នកកាន់តែមានទម្ងន់ធ្ងន់នៅពេលមានការចរចាលក្ខខណ្ឌ។ ៤. ផ្ញើលិខិតទាមទារជាលាយលក្ខណ៍អក្សរ៖ ប្រសិនបើកូនបំណុលមិនឆ្លើយតបនឹងទំនាក់ទំនងដំបូងរបស់អ្នកទេ សូមផ្ញើលិខិតទាមទារជាលាយលក្ខណ៍អក្សរមកពួកគេ។ លិខិតនេះគួរតែបញ្ជាក់យ៉ាងច្បាស់អំពីចំនួនប្រាក់ដែលជំពាក់ កាលបរិច្ឆេទនៃការបង់ប្រាក់ និងផលវិបាកនៃការមិនបង់ប្រាក់។ ដើម្បីឱ្យកាន់តែមានទម្ងន់ អ្នកអាចពឹងពាក់សេវាមេធាវី ឱ្យរៀបចំបាន។ ៥. ពិចារណាលើការសម្រុះសម្រួល៖ ប្រសិនបើកូនបំណុលមិនអាចសងបំណុលទាំងអស់បានទេ អ្នកអាចធ្វើការចរចារផែនការទូទាត់ថ្មីបាន។ ការសម្របសម្រួលគឺដំណើរការបានដោយមានកិច្ចព្រមព្រៀងថ្មី ដែលមានសរសេរនូវចំនួនបំណុលសរុបជាក់លាក់ ការប្រាក់ ព្រមទាំងចំនួនទឹកប្រាក់ដែលកូនបំណុលនិងម្ចាស់បំណុល ព្រមព្រៀងគ្នាជាថ្មីថានឹងទូទាត់ឱ្យគ្នាក្នុងកម្រិតណាមួយសមស្រប ទាបជាងកិច្ចសន្យាចាស់ បន្ទាប់មកផ្ដិតមេដៃទាំងពីរភាគី។ ករណីនេះបើមានភាគីទីបី មកធ្វើជាសាក្សីរឹតតែប្រសើរ បើបានមេធាវីតែម្ដង កិច្ចសន្យានោះនឹងកាន់តែមានទម្ងន់ខ្លាំងថែមទៀត។ ៦. ចាត់វិធានការផ្លូវច្បាប់៖ ប្រសិនបើសកម្មភាពដែលរៀបរាប់ខាងលើទាំងអស់បរាជ័យ អ្នកប្រហែលជាដល់ពេលត្រូវចាត់វិធានការតាមផ្លូវច្បាប់វិញម្ដង។ អ្នកអាចប្រើប្រាស់សេវាមេធាវី ព្រោះថាពួកគាត់ជាអ្នកដែលអាចជួយអ្នកក្នុងការរៀបចំឯកសារសំខាន់ ប្រឹក្សាផ្នែកច្បាស់ ឬអាចឈរជើងខាងអ្នកបើមានករណីឡើងដល់តុលាការ។ វាអាចចំណាយពេលវេលា ចំណាយទាំងលុយ ប៉ុន្តែវាអាចជាជម្រើសតែមួយគត់របស់អ្នក ប្រសិនបើកូនបំណុលមិនព្រមបង់ប្រាក់ក្នុងចំនួនច្រើន។ ត្រូវចាំថា ដាច់ខាតកុំប្រើប្រាស់កម្លាំង និងកំហឹងទៅលើកូនបំណុលព្រោះអាចនាំឱ្យអ្នកខាតបង់មិនអាចទាប្រាក់ជំពាក់បាន តែអាចនឹងនាំទុក្ខដាក់ខ្លួនឯងទៅវិញ។ ហើយបើទោះបីជាការទារលុយពីកូនបំណុលអាចជាបទពិសោធន៍ដ៏ស្មុគស្មាញ ធុញថប់ និងតានតឹង ប៉ុន្តែមិនត្រូវអស់សង្ឃឹមទេ។ ប្រសិនបំណុលមានចំនួនទឹកប្រាក់ច្រើន អ្នកត្រូវតែចេញធ្វើសកម្មភាពឱ្យបានរហ័ស និងតស៊ូ អត់ធ្មត់ កុំចុះចាញ់ ជាពិសេសកុំខ្លាចក្នុងការស្វែងរកជំនួយនៅពេលដែលអ្នកគិតអ្វីមិនចេញ៕
bbusiness-cambodia.com › articles › how-to-manage-money-during-uncertainty
ឆ្នាំ២០២៦នេះ ស្ថានភាពសេដ្ឋកិច្ចហាក់មិនបង្ហាញថាធូរស្រាយឡើយ ពោលគឺស្ថានភាពសេដ្ឋកិច្ចនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ដែលធ្វើឲ្យប្រជាជនទូទៅនិងម្ចាស់អាជីវកម្មពិបាកដោយសារតែរកចំណូលមិនបានដូចមុន។ ក្នុងនៅក្នុងគ្រាលំបាកដោយសារតែសេដ្ឋកិច្ចដាំក្បាលចុះ លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន F.I Vision Capital បានចែករំលែកនូវការចាត់ចែងហិរញ្ញវត្ថុនិងអាជីវកម្មតាមអាទិភាពទាំង៤ដូចខាងក្រោម៖ អាទិភាពទី១៖ ការបំពេញតម្រូវចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារ បំពេញតម្រូវការចាំបាច់សម្រាប់គ្រួសាររបស់អ្នកដូចជាថ្លៃទឹកភ្លើង ហ្គាស ម្ហូបអាហារ ការធ្វើដំណើរ ថ្លៃសិក្សារបស់កូនៗ និងថ្លៃថែទាំសុខភាព និងព្យាបាលសំរាប់សមាជិកគ្រួសារទាំងមូល។ល។ អាទិភាពទី២៖ ការមើលថែអាជីវកម្ម និងបុគ្គលិកអោយបានល្អ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម គួរបំពេញតម្រូវការក្នុងការគ្រប់គ្រងអាជីវកម្មអោយមានស្ថិរភាព និងបើកប្រាក់ខែជូនបុគ្គលិកគ្រប់រូបអោយបានទៀងទាត់។ បុគ្គលិកគ្រប់រូបតែងផ្ញើរវាសនានឹងការងាររបស់ខ្លួនតាមរយៈការរកចំណូលប្រចាំខែដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងបំពេញកាតព្វកិច្ចសងបំណុលនានា។ល។ អាទិភាពទី៣៖ ការបំពេញកាតព្វកិច្ចបំណុល សងត្រឡប់កម្ចី និងបង់ការប្រាក់ជូនម្ចាស់បំណុលអោយបានទៀងទាត់ និងទាន់ពេលវេលាប្រសិនបើអ្នកនៅមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបន្ទាប់ពីការបំពេញកាតព្វកិច្ចដែលជាអាទិភាពទី១ និងអាទិភាពទី២រួច។ អាទិភាពទី៤៖ ការចាប់យកឱកាសវិនិយោគល្អៗ ប្រសិនបើអ្នកនៅមានលទ្ធភាពហិរញ្ញវត្ថុបន្ទាប់ពីបំពេញកាតព្វកិច្ចតាមអាទិភាពទាំង៣ខាងលើរួច អ្នកគួរឆ្លៀតឱកាសលៃលកវិនិយោគលើអចលនទ្រព្យ អាជីវកម្មនានា ឬភាគហ៊ុននៃអាជីវកម្មដែលចុះបញ្ជីនៅផ្សារហ៊ុនហើយមានសក្តានុពលអាចបានផលចំណេញខ្ពស់នាពេលអនាគត។ ទន្ទឹមនឹងនេះដែរ អ្នកគួរទុកមូលនិធិបំរុងសំរាប់អាទិភាពទី១ ទី៣ និងទី៣ ខាងលើអោយបានយ៉ាងតិច៦ខែ ឬ១ឆ្នាំទៀតត្បិតអីស្ថានភាពសេដ្ឋកិច្ចសាកលនាពេលនេះពោរពេញដោយភាពមិនប្រាកដប្រជា។ ការឆ្លៀតឱកាសវិនិយោគក្នុងគ្រាដ៏លំបាកនេះមានអត្ថប្រយោជន៍ចម្បងៗពីរយ៉ាងគឺ ឱកាសរកប្រាក់ចំណេញបានច្រើន និងជាការចូលរួមចំណែកស្តារ និងជំរុញស្ថានភាពសេដ្ឋកិច្ចអោយមានភាពប្រសើរឡើងវិញនាពេលដ៏ខ្លីខាងមុខ៕
bbusiness-cambodia.com › articles › bank-that-pay-high-interest-in-2026
នៅដើមឆ្នាំ២០២៦នេះ ស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ខណៈបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើង។ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចមិនច្បាស់លាស់ បងប្អូនមិនហ៊ានយកលុយទៅវិនិយោគឬរកស៊ី ធនាគារធំទាំង១០ឲ្យការប្រាក់សន្សំខ្ពស់បំផុត។ ខាងក្រោមនេះគឺជាធនាគារទាំង១០នៅកម្ពុជាដែលផ្ដល់ការប្រាក់សន្សំខ្ពស់បំផុតសម្រាប់គណនីសន្សំមានកាលកំណត់ហើយប្រាក់សន្សំគឺគិតក្នុងមួយឆ្នាំ។ ១. ធនាគារ Woori៖ ធនាគារ Woori ផ្ដល់ការប្រាក់សន្សំ៥%សម្រាប់ប្រាក់រៀល និង៤% សម្រាប់ប្រាក់ដុល្លារ ២. ធនាគារ KB Prasac៖ ធនាគារ KB Prasac ផ្ដល់ការប្រាក់សន្សំ៥.៥%សម្រាប់ប្រាករៀល និង៤.៥០%សម្រាប់ប្រាក់ដុល្លារ។ ៣. ធនាគារ Shinhan៖ ធនាគារ Shinhan Bank ផ្ដល់ការប្រាក់សន្សំ៤.៨០% សម្រាប់សន្សំអនឡាញជាប្រាក់រៀល និង៤.៣០%សន្សំអនឡាញជាប្រាក់ដុល្លារ ៤. ធនាគារ ប្រៃសណីយ៍កម្ពុជា៖ ធនាគារ ប្រៃសណីយ៍កម្ពជា ផ្ដល់ការប្រាក់សន្សំ៥.៧៥%សម្រាប់ប្រាក់រៀល និង៥.២៥% សម្រាប់ប្រាក់ដុល្លារ។ ៥. ធនាគារ ភ្នំពេញពាណិជ្ជ(PPCBank)៖ ធនាគារ PPCBank ផ្ដល់ការប្រាក់សន្សំតាមបណ្ដាញឌីជីថល៥.២០%សម្រាប់ប្រាក់រៀល និង៤.៧០% សម្រាប់ប្រាក់ដុល្លារ ៦. ធនាគារ វីង៖ ធនាគារ វីងផ្ដល់ការប្រាក់សន្សំ៤.៥០%ទាំងប្រាក់ដុល្លារនិងប្រាក់រៀលខ្មែរ។ ៧. ធនាគារ Maybank៖ ធនាគារ Maybank ផ្ដល់ការប្រាក់សន្សំ៥%សម្រាប់ប្រាក់រៀលខ្មែរ ៨. ធនាគារ SBI Ly Hour Bank៖ ធនាគារ SBI LY Hour Bank ផ្ដាក់ការប្រាក់៥.២៥%សម្រាប់ប្រាក់រៀល និង៤.៧៥%សម្រាប់ប្រាក់ដុល្លារ ៩. ធនាគារហ្វីលីព៖ ធនាគារ ហ្វីលីព ផ្ដល់ការប្រាក់៤%សម្រាប់ប្រាក់ដុល្លារ និង៤.៧៥%ប្រាក់រៀលខ្មែរ ១០. ធនាគារ ស្ថាបនា៖ ធនាគារ ស្ថាបនា ផ្ដល់ការប្រាក់៤%សម្រាប់ប្រាក់ដុល្លារ និង៥% សម្រាប់ប្រាក់រៀល។ សូមបញ្ជាក់ផងដែរ ការសន្សំលុយគឺជារឿងសំខាន់ អ្នកអាចសន្សំដើម្បីមានលុយបម្រុងទុកពេលមានអាសន្ន សន្សំធ្វើជាដើមទុនរកស៊ីនិងវិនិយោគ ធ្វើឲ្យជីវភាពរបស់អ្នកកាន់តែល្អប្រសើរ៕