ដើមអម្ពិល
ហេតុអ្វីសន្និបាត ពេញអង្គលើកទី ៥ របស់ចិន លើកយក “វិន័យផ្ទៃក្នុងបក្ស” ធ្វើជារបៀបវារៈស្នូល ជំនួសផែនការសេដ្ឋកិច្ច?
ប៉េកាំង ៖ ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច នឹងបើកកិច្ចប្រជុំនយោបាយដ៏មានសារៈសំខាន់មួយនៅថ្ងៃចន្ទ ទី ២៦ តុលា នេះ ដែលជាសញ្ញាបង្ហាញឱ្យឃើញពីអាទិភាពចម្បងរបស់ទីក្រុងប៉េកាំង មុនពេលសមាជជាតិបក្សឈានចូលមកដល់នៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយ ដោយក្នុងនោះបញ្ហា «វិន័យបក្ស» ត្រូវបានចាត់ទុកជារបៀបវារៈស្នូល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៦ ។ កិច្ចប្រជុំសន្និបាតពេញអង្គលើកទី ៥ (Fifth Plenum) នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋចិន ជំនួសឱ្យការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចដូចទម្លាប់មុនៗ កិច្ចប្រជុំលើកនេះនឹងផ្តោត សំខាន់លើការពង្រឹងអភិបាលកិច្ច និងវិន័យផ្ទៃក្នុងរបស់បក្សវិញ។ ការជួបជុំគ្នានេះ ធ្វើឡើងស្របពេល ដែលលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) កំពុងបន្តជំរុញយុទ្ធនាការប្រឆាំងអំពើពុករលួយ ដ៏យូរអង្វែងរបស់លោក ចំពេលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងជាបន្តបន្ទាប់លើភាពមិនប្រក្រតី និងការប្រព្រឹត្តខុសឆ្គងនៅក្នុងជួរគណបក្ស។ ព្រឹត្តិការណ៍នេះក៏បានទាក់ទាញការ ចាប់អារម្មណ៍យ៉ាងខ្លាំងលើវិធីសាស្ត្រ ដែលរដ្ឋាភិបាលក្រុងប៉េកាំងមានបំណង រឹតបន្តឹងការត្រួតពិនិត្យលើបរិធាននយោបាយដ៏ធំធេងរបស់ខ្លួន មុនពេលឈានដល់ការរុះរើ និងផ្លាស់ប្តូរជួរថ្នាក់ដឹកនាំដ៏សំខាន់នៅឆ្នាំ ២០២៧។ សន្និបាតពេញអង្គ គឺជាកិច្ចប្រជុំបិទទ្វាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលរៀបចំឡើងនៅចន្លោះសមាជជាតិបក្ស ដើម្បីពិភាក្សា និងអនុម័តគោលនយោបាយសំខាន់ៗ។ លោក Chong Ja Ian សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានពន្យល់ថា ជាទូទៅគណបក្សកុម្មុយនីស្តចិនតែងតែរៀបចំសន្និបាតពេញអង្គចំនួន ៧ ដង ក្នុងវដ្តនៃការដឹកនាំរយៈពេល ៥ ឆ្នាំម្តង ដោយកិច្ចប្រជុំនីមួយៗបម្រើឱ្យគោលបំណងផ្សេងៗគ្នា។ លោកបានបន្ថែមថា៖ «ជាធម្មតា សន្និបាតពេញអង្គលើកទី ៥ តែងតែកំណត់នូវអាទិភាពសម្រាប់ផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំបន្ទាប់»។ ក៏ប៉ុន្តែ នៅពេលនេះ លំដាប់លំដោយបែបប្រពៃណីត្រូវបានផ្លាស់ប្តូរ។ កិច្ចប្រជុំសន្និបាតពេញអង្គលើកទី ៤ កាលពីខែតុលា ឆ្នាំ ២០២៥ បានអនុម័តរួចរាល់ហើយនូវអនុសាសន៍សម្រាប់ «ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំលើកទី ១៥ (២០២៦-២០៣០)» របស់ចិន ដែលជាកិច្ចការធ្លាប់តែបម្រុងទុកសម្រាប់សន្និបាតលើកទី ៥ នេះ។ ដូច្នេះ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា កិច្ចប្រជុំលើកទី ៥ ខាងមុខនេះ នឹងបង្វែរមកផ្តោតលើអភិបាលកិច្ច និងការគ្រប់គ្រងបក្សវិញទាំងស្រុង។ កាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅ ការិយាល័យនយោបាយ (Politburo) ដែលជាស្ថាប័ននយោបាយកំពូលរបស់បក្ស បានបញ្ជាក់ថាសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការពង្រឹង «អភិបាលកិច្ចស្វ័យត្រួតពិនិត្យផ្ទៃក្នុងបក្ស» នឹងត្រូវដាក់ជូនសន្និបាតពេញអង្គលើកទី ៥ ដើម្បីពិភាក្សា និងអនុម័ត។ លោក Hou Yichao អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនយោបាយរបស់ចិន បានគូសបញ្ជាក់ថា សន្និបាតពេញអង្គដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយទិសដៅនយោបាយទូលំទូលាយរបស់បក្ស ឱ្យទៅជាគោលនយោបាយជាក់ស្តែង។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើសមាជជាតិបក្ស (ឆ្នាំ ២០២៧) គឺជាវេទិកាកំណត់យុទ្ធសាស្ត្រ និងបន្តអាណត្តិថ្នាក់ដឹកនាំ នោះសន្និបាតពេញអង្គដែលធ្វើឡើងនៅចន្លោះពេល គឺជាកន្លែងដែលគោលនយោបាយជាក់លាក់ត្រូវបានបង្កើតឡើងក្នុងវដ្ត ៥ ឆ្នាំ»។ របៀបវារៈចម្បងនៃសន្និបាតពេញអង្គលើកទី ៥ គឺការពង្រឹងអ្វីដែលទីក្រុងប៉េកាំងហៅថា «អភិបាលកិច្ចស្វ័យត្រួតពិនិត្យបក្សដោយពេញលេញ និងតឹងរ៉ឹង» ដែលជាទស្សនទានដ៏ទូលំទូលាយមួយ ដែលមិនត្រឹមតែគ្របដណ្តប់លើការប្រយុទ្ធប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលាតសន្ធឹងដល់របៀបដែលមន្ត្រីត្រូវបានត្រួតពិនិត្យ ការវាយតម្លៃសមត្ថភាព និងការទទួលខុសត្រូវទៀតផង។ លោក Hou បានពិពណ៌នាចំណុចនេះថាជា «ការរៀបចំគ្រោងយន្តការស្នូលលើដំណើរការនៃអំណាច» ដោយកត់សម្គាល់ថាលោក ស៊ី ជីនពីង បានគូសបញ្ជាក់នូវប្រព័ន្ធចំនួន ៥ ដែលជាគ្រឹះនៃអភិបាលកិច្ចបក្សដ៏តឹងរ៉ឹង រួមមាន៖ ការរៀបចំចាត់តាំង ការអប់រំ ការត្រួតពិនិត្យ ស្ថាប័ន និងគណនេយ្យភាព។ លោក Hou បានបន្ថែមថា៖ «រួមបញ្ចូលគ្នា ចំណុចទាំងនេះបង្ហាញថាតើបទបញ្ជាពីមជ្ឈិមត្រូវបានអនុវត្តជាក់ស្តែងកម្រិតណា តើការអប់រំនយោបាយមានប្រសិទ្ធភាពឬទេ និងរបៀបដែលការត្រួតពិនិត្យព្រមទាំងការងារប្រឆាំងអំពើពុករលួយត្រូវបានអនុវត្ត»។ លើសពីនេះ វាក៏គ្របដណ្តប់លើប្រសិទ្ធភាពនៃវិធានផ្ទៃក្នុងបក្ស និងការអនុវត្តតម្រូវការកសាងបក្សទូទាំងរចនាសម្ព័ន្ធផងដែរ។ យុទ្ធនាការប្រឆាំងអំពើពុករលួយនៅតែជាការប្រឈមធ្ងន់ធ្ងរ ការដាក់ចេញនូវការសង្កត់ធ្ងន់លើវិន័យបក្សនេះ ធ្វើឡើងទោះបីជាយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ទូលំទូលាយរបស់លោក ស៊ី ជីនពីង ត្រូវបានអនុវត្តអស់រយៈពេលជាងមួយទសវត្សរ៍មកហើយក្តី ដែលក្នុងនោះបានស៊ើបអង្កេត និងដាក់ទណ្ឌកម្មលើមន្ត្រីជាច្រើននៅទូទាំងជួរគណបក្ស រដ្ឋាភិបាល និងកងទ័ព។ ទីក្រុងប៉េកាំងនៅតែប្រកាន់ជំហរថា អំពើពុករលួយនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ។ កាលពីខែមករាកន្លងទៅ លោក ស៊ី ជីនពីង បានចេញការព្រមានថាសភាពការណ៍ប្រយុទ្ធប្រឆាំងអំពើពុករលួយនៅតែ «ធ្ងន់ធ្ងរ និងស្មុគស្មាញ» ដោយលោកបានអំពាវនាវឱ្យមានការតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយមិនរុញរាឡើយ៕ ប្រែសម្រួល៖ គីរី Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ ហេតុអ្វីសន្និបាត ពេញអង្គលើកទី ៥ របស់ចិន លើកយក “វិន័យផ្ទៃក្នុងបក្ស” ធ្វើជារបៀបវារៈស្នូល ជំនួសផែនការសេដ្ឋកិច្ច? ប៉េកាំង ៖ ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច នឹងបើកកិច្ចប្រជុំនយោបាយដ៏មានសារៈសំខាន់មួយនៅថ្ងៃចន្ទ ទី ២៦ តុលា នេះ ដែលជាសញ្ញាបង្ហាញឱ្យឃើញពីអាទិភាពចម្បងរបស់ទីក្រុងប៉េកាំង មុនពេលសមាជជាតិបក្សឈានចូលមកដល់នៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយ ដោយក្នុងនោះបញ្ហា «វិន័យបក្ស» ត្រូវបានចាត់ទុកជារបៀបវារៈស្នូល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៦ ។កិច្ចប្រជុំសន្និបាតពេញអង្គលើកទី ៥ (Fifth Plenum) នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន... 6 Feature កម្ពុជា ត្រៀមខ្លួនជាស្រេច ផ្តល់កិច្ចសហការជាមួយJICA ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍ របស់ជប៉ុននៅកម្ពុជា ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ JICA ដើម្បីគាំទ្ររាល់បេសកកម្ម និងគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ជប៉ុននៅកម្ពុជា ឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាឱកាសអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ការិយាល័យប្រចាំនៅកម្ពុជា... 15 ព័ត៌មានជាតិ សម្តេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន៤ ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គញគណៈរដ្ឋមន្ត្រី ដោយពិនិត្យ និងពិភាក្សាលើរបៀបវីរៈចំនួន៤ នៅវិមានសន្តិភាព ។ របៀបវារៈចំនួន៤ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រួមមាន៖១-របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF)។២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៧។៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន៕ 9 កីឡា FIFA បើកយុទ្ធនាការដេញថ្លៃសិទ្ធិផ្សាយ World Cup ឆ្នាំ២០៣០ និង ២០៣៤ នៅលើទីផ្សារសហរដ្ឋអាមេរិកទីក្រុងញូវយ៉ក បរទេស៖ ទីក្រុងញូវយ៉ក — សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសបើកដំណើរការដេញថ្លៃជាផ្លូវការ សម្រាប់សិទ្ធិផ្សាយ តាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធឌីជីថល (Streaming) នៅក្នុងសហរដ្ឋអាមេរិក សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ FIFA World Cup ឆ្នាំ២០៣០។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ ពិភពលោកមួយនេះ កំពុងស្វែងរកវិធីសាស្ត្រផ្សាយបែបច្នៃប្រឌិតថ្មីៗ បន្ទាប់ពីតួលេខអ្នកទស្សនា ក្នុងទឹកដីអាមេរិកបានកើន ឡើងយ៉ាងគំហុក... 5 កីឡា លោក Enzo Maresca ប្តេជ្ញាស្រោចស្រង់ Phil Foden ឱ្យក្លាយជាកីឡាករឆ្នើមបំផុត របស់អង់គ្លេសសាជាថ្មី បរទេស ៖ អ្នកចាត់ការទូទៅក្លឹប Manchester City លោក Enzo Maresca បានបើកចំហអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយខ្សែប្រយុទ្ធ Phil Foden ឱ្យស្តារទម្រង់លេងលំដាប់ពិភពលោកឡើងវិញ បន្ទាប់ពីកីឡាកររូបនេះ បានឆ្លងកាត់ដំណាក់កាលដ៏លំបាកនៅកីឡដ្ឋាន Etihad។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានចាត់ទុកថា វាជាកាតព្វកិច្ចផ្ទាល់ខ្លួន ក្នុងការនាំយកកីឡាករវ័យ ២៦ ឆ្នាំរូបនេះ វិលត្រឡប់ទៅកាន់ចំណុចកំពូល... អត្ថបទពេញនិយម 8.6K Feature រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០... 5.9K Feature ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ ! ស្មានតែក្រពើ ដល់ចាប់បានទើបដឹងជា «ត្រីប្រាយក្ស» ជាង ១០០គីឡូក្រាម បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានរបាយការណ៍បឋមពីប្រជាពលរដ្ឋអំពីការបារម្ភចំពោះវត្តមាន «សត្វក្រពើ» នៅក្នុងប្រឡាយទឹក ភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន... 5.8K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 25/09/2026 រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នៅតែជួបហានិភ័យ... 4.5K Feature មន្រ្តីអន្តោប្រវេសន៍ម្នាក់ នៅព្រលានយន្តហោះតេជោ ស៊ីសំណូកជាង២០ម៉ឺនដុល្លារ នាំពួកស្គេម ចូលកម្ពុជាខុសច្បាប់ ភ្នំពេញ ៖ ក្នុងករណីមេក្រុមអនឡាញហ្គេម នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ពាក់ព័ន្ធជនជាតិចិន កាលពីពេលថ្មីៗនោះ ត្រូវបានរកឃើញ តាមខ្សែរយៈជាមន្ត្រី អន្តោប្រវេសន៍ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានទទួលសំណូក នូវទឹកប្រាក់ជាង២០ម៉ឺនដុល្លារ... 2.8K ព័ត៌មានអន្តរជាតិ រូបភាពផ្កាយរណបបង្ហាញ ពីវត្តមានយន្តហោះវាយប្រហារ និងយានយន្តយោធា នៅឯមូលដ្ឋានថ្មីមួយរវាងចិន និងឡាវ ក្នុងប្រទេសឡាវ បរទេស៖ យោងតាមរូបភាពផ្កាយរណប ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា យន្តហោះវាយប្រហារធុនស្រាល និងយានយន្តយោធា បានមកដល់ទីតាំងហ្វឹកហ្វឺនរួមគ្នារវាងចិន និងឡាវ ដែលទើបត្រូវបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា... 2.4K Feature ទឹកជនលេចផ្លូវជាតិលេខ6 ត្រង់ចំណុចជញ្ជីញថ្លឹងឡាន ស្រុកប្រាសាទបាគង ខេត្តសៀមរាប: នៅថ្ងៃ២៥ខែកញ្ញាឆ្នាំ២០២៦ សាធារណះជន ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចកន្លែងជញ្ជីងថ្លឹងរថយន្តខាងលិចផ្លូវបំបែក (ផ្លូវហ្វាយវេ) សូមជំរាបថាទឹកជំនន់មានការជន់លិចហូរកាត់ផ្លូវ ដូច្នេះបងប្អូនដែលមានរថយន្តតូចៗ មិនអាចធ្វើដំណើរតាមផ្លូវនេះបានទេ ដោយតម្រូវប្ដូរទិសចរាចរណ៍ វាងចុះតាមផ្លូវ (២៦៥E) ឆ្ពោះទៅកំផ្សាររលួស ឡើងស្ពានតាប៉ាន់... 2.3K Feature ជំនន់ទឹកភ្លៀងនិងទឹកហូរពីថៃ កំពុងជន់លិចក្រុងប៉ោយប៉ែត អាជ្ញាធរដឹកនាំកម្លាំងចម្រុះជម្លៀសពលរដ្ឋ និងត្រៀមសង្គ្រោះ បន្ទាន់២៤ម៉ោង បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃ រួមផ្សំ និងទឹកហូរធ្លាក់យ៉ាងគំហុកពីប្រទេសថៃ បាននិងកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរ ដល់តំបន់ព្រំដែនភាគខាងត្បូង ក្រុងប៉ោយប៉ែត ដែលជំរុញឱ្យលោក ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយក្រុងប៉ោយប៉ែត... 2.1K Feature យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ភ្នំពេញ ៖ គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ ខណៈភាគីទាំងពីរ ពិភាក្សាអំពីការបន្តជំរុញ ការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព... បញ្ជូនជនជាប់ឃុំជិត ២ពាន់នាក់ ពីពន្ធនាគាររាជធានីភ្នំពេញ PJ ទៅឃុំបន្តនៅពន្ធនាគាររាជធានីភ្នំពេញថ្មី លោក ប៉ែន បូណា ៖ មិនមែនជារឿងថ្មី សម្រាប់រាជរដ្ឋាភិបាល ចុះសួរសុខទុក្ខ និងជួយសង្គ្រោះពលរដ្ឋ To Top



