បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសុំទោសកូរ៉េខាងជើង ចំពោះការលុកលុយយន្តហោះ គ្មានមនុស្សបើកចូលទៅ ក្នុងប្រទេសជិតខាងរបស់ខ្លួន។
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងទថា សហរដ្ឋអាមេរិក មិនមែនអ៊ីរ៉ង់នោះទេ គួរតែគិតថ្លៃសេវាលើនាវា ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះឧត្តមសេនីយ៍ជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តន៍ អ៊ីស្លាម (IRGC) ដោយថា “ការធ្វើឃាត និងឧក្រិដ្ឋកម្ម” ប្រឆាំងនឹងថ្នាក់ដឹកនាំអ៊ីរ៉ង់ នឹងមិនបញ្ឈប់ដំណើរ របស់ប្រទេសនោះទេ ។
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញ បច្ចេកវិទ្យារបស់យុវជនខេត្តព្រៃវែង គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល បានកំណត់យកអាទិភាព “បច្ចេកវិទ្យា” ជាគន្លឹះសំខាន់ ដើម្បីបន្តចាប់យកជំនាញថ្មីៗ។
ឡុងដ៍៖ ការដឹកជញ្ជូនតាមសមុទ្រ ឆ្លងកាត់ច្រកសមុទ្រហ័រមូស បានប្តូរទៅជា “ប្រព័ន្ធច្រករបៀងចំនួនពីរ” ដោយរួមបញ្ចូលគ្នា នូវផ្លូវភាគខាងជើង ដែលគ្រប់គ្រង ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងផ្លូវភាគខាងត្បូងដែលទើបបង្កើតថ្មី តាមបណ្តោយឆ្នេរសមុទ្រអូម៉ង់ នេះបើយោងតាមក្រុមហ៊ុនវិភាគ តាមសមុទ្រដែលមានទីស្នាក់ការ កណ្តាលនៅទីក្រុងឡុងដ៍។
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ភ្នំពេញ ៖ ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានប្រជារាស្រ្តគ្រប់ទិសទីប្រារព្ធឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរនៃការចាប់ផ្តើមឆ្នាំថ្មី ។
ការអប់រំ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងប្រទេសដ៏ខ្លាំងក្លា និងការស្តារភាពរុងរឿង របស់ប្រជាជាតិឡើងវិញ ។ ក្នុងអំឡុងពេលមហាសន្និបាត សភាទាំងពីរ របស់ចិនឆ្នាំ ២០២៥ ប្រធានរដ្ឋចិនលោក Xi Jinpingបានពិភាក្សាអំពីការអប់រំ ជាមួយសមាជិកសភា ទាំងឡាយ ដោយសង្កត់ធ្ងន់ថា “យើងត្រូវតែយល់ឲ្យស៊ីជម្រៅអំពីតម្រូវការ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ចំពោះការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីពង្រឹងតួនាទីគាំទ្រនៃការអប់រំចំពោះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស” ។ លោក Zeng Qiang នាយកសាលាមធ្យមសិក្សាជនជាតិ Guoluo ទីក្រុង Xining ខេត្ត Qinghai បានមានប្រសាសន៍ថា “ក្នុងអំឡុងពេល នៃមហាស្និបាតសភាទាំងពីរឆ្នាំមុន លោកអគ្គលេខាធិការបក្សបានលើកឡើង សំណូមពរចំពោះការបង្កើត និងកែលម្អយន្តការបែងចែកធនធានអប់រំ ដែលកាន់តែសមហេតុផល និង មានប្រសិទ្ធភាពជាងមុន ។ បច្ចុប្បន្ននេះ ការផ្លាស់ប្តូរទំហំប្រជាជន ដែលមានអាយុចូលរៀន និងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បាននាំមកនូវបញ្ហាប្រឈមថ្មីៗ សម្រាប់ការអប់រំ។ ការយកចិត្តទុកដាក់របស់លោកអគ្គលេខាធិការបក្សបានផ្តល់ឱ្យយើង នូវជំនឿចិត្តកាន់តែច្រើនក្នុងការធ្វើការអប់រំឱ្យបានល្អ” ។ សាលានេះ ដែលត្រូវបានសាងសង់ឡើង ដោយមានជំនួយពី ទីក្រុងសៀងហៃ បានចុះឈ្មោះសិស្សជាង ២០០០ នាក់ដែលមកពីតំបន់ខ្ពង់រាបចាប់តាំង ពីការបើកដំណើរការនៅឆ្នាំ ២០១៩ មក ក្នុងនោះភាគច្រើនមកពីតំបន់ខ្ពង់រាប Guoluo ដែលមានរយៈកម្ពស់ជាង ៤២០០ ម៉ែត្រ ដែលបានកសាងស្ពានមួយឆ្ពោះទៅរកអនាគត សម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សាលាមធ្យមសិក្សាជនជាតិ Guoluo បានមានការផ្លាស់ប្តូរជាច្រើន៖ សាលាបានបន្ថែមឧបករណ៍បង្រៀនឆ្លាតវៃ និងឧបករណ៍ប្រឌិតធ្វើពិសោធន៍ជាច្រើនឈុត ហើយគ្រូបង្រៀនឆ្នើមៗមួយចំនួន មកពីទីក្រុងសៀងហៃ បានមកផ្តល់ជំនួយ ដោយគ្របដណ្តប់លើមុខ វិជ្ជាជាច្រើនដូចជា គីមីវិទ្យា និងកីឡាជាដើមដែលធ្វើឱ្យ គោលគំនិតបង្រៀនជឿនលឿន ត្រូវបានចាក់ឫសនៅទីនេះ។ ការអភិវឌ្ឍនៃការអប់រំ បានធ្វើឱ្យក្តីស្រមៃរបស់កុមារនៅលើខ្ពង់រាបកាន់តែច្បាស់ ។ ដូចសិស្សម្នាក់បាននិយាយថា “សាលានេះបានពង្រីកការ យល់ដឹងរបស់ខ្ញុំ និងធ្វើឱ្យខ្ញុំ មានការគិតពិចារណាកាន់តែច្រើន ។ ខ្ញុំសង្ឃឹមថានឹងអាចចូលរៀន នៅមហាវិទ្យាល័យគរុកោសល្យហើយ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់”៕ Related Items:
បារាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ចំនួន៣ រួមមាន ៖ (១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ (២) ជំងឺឆ្លង និង(៣) ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយ លោកស្រី Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូល ស្តីពីសុខភាព តែមួយ (One Health Summit) រៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង នារសៀលថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។