ដើមអម្ពិល
តួកគីថា ការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី នឹងធ្វើឱ្យជម្លោះកាន់តែរីកធំឡើង ហើយការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាម
បរទេស: រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានព្រមានកាលពីថ្ងៃសុក្រដោយប្រឆាំង នឹងរាល់ការវាយប្រហារថ្មីណាមួយទៅលើប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា សកម្មភាពបែបនេះនឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងពង្រីកជម្លោះនៅទីនោះបន្ថែមទៀត។ លោកបានបន្ថែមថា ការទូត និងកិច្ចសន្ទនា គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា លោក Fidan បានជួបជាមួយសមភាគីមកពីប្រទេសអេហ្ស៊ីប ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ បារាំង អង់គ្លេស និងអ៊ីតាលី នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សាអំពីស្ថានការណ៍នៃជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់ ការវាយប្រហារលើអារ៉ាប៊ីសាអូឌីតដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះគឺជាកិច្ចប្រជុំរួមគ្នាលើកដំបូងរវាងបណ្តាប្រទេសទាំងនេះ ដែលរួមមានក្រុមប្រទេសតំបន់ចំនួន ៤ (Regional Four ឬ R4) និងក្រុមប្រទេសអឺរ៉ុបចំនួន ៣ (EU 3 ឬ E3) ព្រមទាំងប្រទេសអ៊ីតាលី។ លោក Fidan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយកិច្ចប្រជុំថា៖ «យើងទាំងអស់គ្នាឯកភាពគ្នាថា ការវាយប្រហារថ្មីទៅលើអ៊ីរ៉ង់ នឹងពង្រីកសង្គ្រាមនៅក្នុងតំបន់។ ការធ្វើអន្តរាគមន៍យោធាទៅលើអ៊ីរ៉ង់ មិនមែនជាដំណោះស្រាយឡើយ។ គ្មាននរណាម្នាក់យល់ស្របនឹងរឿងនេះទេនៅពេលបច្ចុប្បន្ន»។ ចំណែករដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយក្រោយកិច្ចប្រជុំកាលពីថ្ងៃសុក្រថា ការកើនឡើងនៃភាពតានតឹងជាថ្មីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងនាំមកនូវតែការខាតបង់សម្រាប់គ្រប់ភាគី ហើយនឹងធ្វើឱ្យតម្លៃប្រេងកើនឡើង។ ប្រែសម្រួល: ណៃ តុលា Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ តួកគីថា ការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី នឹងធ្វើឱ្យជម្លោះកាន់តែរីកធំឡើង ហើយការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាម បរទេស: រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានព្រមានកាលពីថ្ងៃសុក្រដោយប្រឆាំង នឹងរាល់ការវាយប្រហារថ្មីណាមួយទៅលើប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា សកម្មភាពបែបនេះនឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងពង្រីកជម្លោះនៅទីនោះបន្ថែមទៀត។ លោកបានបន្ថែមថា ការទូត និងកិច្ចសន្ទនា គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម ។យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា លោក Fidan បានជួបជាមួយសមភាគីមកពីប្រទេសអេហ្ស៊ីប... Feature វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នៃក្រសួងការងារ ៖ ភាពជោគជ័យរបស់និស្សិត គឺផ្ដោតលើការអនុវត្តជាក់ស្ដែង ដើម្បីពង្រឹងជំនាញ និងឱកាសការងារ ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល ដោយផ្ដោតលើការអនុវត្តជាក់ស្ដែង និង សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាថាជំនាញដែលសិស្សនិស្សិត ទទួលបានឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ នេះបើតាមលោក ចាន់ ជឿន នាយករងវិទ្យាស្ថាន PPI។ លោក ចាន់ ជឿន បានថ្លែងថា... 14 Feature យោធាថៃ ចូលមកឈូសឆាយ សាងសង់ផ្លូវ នៅតំបន់តាទុំ ស្រុកអន្លង់វែង ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរបានប្រកាសឱ្យដឹងថា យោធាថៃបានបំពានទាំងគឃ្លើនចូលមកឈូសឆាយសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់វែង និងបានបាញ់ថ្នាំពណ៌ក្រហមលើដើមឈើ នៅចន្លោះបង្គោលព្រំដែនលេខ១០ និងលេខ១១ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀត ចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន ។ សេចក្តីប្រកាសក្រសួងបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី១៥... 10 Feature មន្ត្រីក្រសួងការងារកំពុងអន្តរាគមន៍ និងសម្របសម្រួល ជួយបងប្អូនកម្មករ១០នាក់ ដែលរងរបួសដោយ ក្រឡាប់រថយន្តនៅស្វាយរៀង ស្វាយរៀង៖ បងប្អូនកម្មករចំនួន១០នាក់ បានរងរបួសក្នុងហេតុការណ៍ ក្រឡាប់រថយន្តដឹកកម្មករ កាលពីវេលាម៉ោង៦:២០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ក្នុងក្រុងស្វាយរៀង បន្ទាប់ពីរថយន្តបែកកង់ខាងក្រោយ។ ក្នុងចំណោមអ្នករងរបួសទាំង១០នាក់ ដែលមានស្ត្រី៨នាក់ មានម្នាក់រងរបួសធ្ងន់ និង៩នាក់រងរបួសស្រាល។ ភ្លាមៗក្រោយកើតហេតុ មន្ត្រីជំនាញនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារសាខា ប.ស.ស. ខេត្តស្វាយរៀង បានចុះអន្តរាគមន៍ដោយផ្ទាល់... 2 Feature លោក ឃួន ផុនរតនៈ ចូលរួមសម្ពោធ ASEAN-Korea Startup Week 2026 នៅសេអ៊ូល ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធកម្មវិធី ASEAN-Korea Startup Week 2026 ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Centre AKC) ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក Kim Jae-shin... អត្ថបទពេញនិយម 8.7K Feature រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០... 5.9K Feature ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ ! ស្មានតែក្រពើ ដល់ចាប់បានទើបដឹងជា «ត្រីប្រាយក្ស» ជាង ១០០គីឡូក្រាម បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានរបាយការណ៍បឋមពីប្រជាពលរដ្ឋអំពីការបារម្ភចំពោះវត្តមាន «សត្វក្រពើ» នៅក្នុងប្រឡាយទឹក ភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន... 5.8K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 25/09/2026 រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នៅតែជួបហានិភ័យ... 4.6K Feature មន្រ្តីអន្តោប្រវេសន៍ម្នាក់ នៅព្រលានយន្តហោះតេជោ ស៊ីសំណូកជាង២០ម៉ឺនដុល្លារ នាំពួកស្គេម ចូលកម្ពុជាខុសច្បាប់ ភ្នំពេញ ៖ ក្នុងករណីមេក្រុមអនឡាញហ្គេម នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ពាក់ព័ន្ធជនជាតិចិន កាលពីពេលថ្មីៗនោះ ត្រូវបានរកឃើញ តាមខ្សែរយៈជាមន្ត្រី អន្តោប្រវេសន៍ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានទទួលសំណូក នូវទឹកប្រាក់ជាង២០ម៉ឺនដុល្លារ... 2.8K ព័ត៌មានអន្តរជាតិ រូបភាពផ្កាយរណបបង្ហាញ ពីវត្តមានយន្តហោះវាយប្រហារ និងយានយន្តយោធា នៅឯមូលដ្ឋានថ្មីមួយរវាងចិន និងឡាវ ក្នុងប្រទេសឡាវ បរទេស៖ យោងតាមរូបភាពផ្កាយរណប ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា យន្តហោះវាយប្រហារធុនស្រាល និងយានយន្តយោធា បានមកដល់ទីតាំងហ្វឹកហ្វឺនរួមគ្នារវាងចិន និងឡាវ ដែលទើបត្រូវបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា... 2.5K Feature ទឹកជនលេចផ្លូវជាតិលេខ6 ត្រង់ចំណុចជញ្ជីញថ្លឹងឡាន ស្រុកប្រាសាទបាគង ខេត្តសៀមរាប: នៅថ្ងៃ២៥ខែកញ្ញាឆ្នាំ២០២៦ សាធារណះជន ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចកន្លែងជញ្ជីងថ្លឹងរថយន្តខាងលិចផ្លូវបំបែក (ផ្លូវហ្វាយវេ) សូមជំរាបថាទឹកជំនន់មានការជន់លិចហូរកាត់ផ្លូវ ដូច្នេះបងប្អូនដែលមានរថយន្តតូចៗ មិនអាចធ្វើដំណើរតាមផ្លូវនេះបានទេ ដោយតម្រូវប្ដូរទិសចរាចរណ៍ វាងចុះតាមផ្លូវ (២៦៥E) ឆ្ពោះទៅកំផ្សាររលួស ឡើងស្ពានតាប៉ាន់... 2.3K Feature ជំនន់ទឹកភ្លៀងនិងទឹកហូរពីថៃ កំពុងជន់លិចក្រុងប៉ោយប៉ែត អាជ្ញាធរដឹកនាំកម្លាំងចម្រុះជម្លៀសពលរដ្ឋ និងត្រៀមសង្គ្រោះ បន្ទាន់២៤ម៉ោង បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃ រួមផ្សំ និងទឹកហូរធ្លាក់យ៉ាងគំហុកពីប្រទេសថៃ បាននិងកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរ ដល់តំបន់ព្រំដែនភាគខាងត្បូង ក្រុងប៉ោយប៉ែត ដែលជំរុញឱ្យលោក ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយក្រុងប៉ោយប៉ែត... 2.1K Feature យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ភ្នំពេញ ៖ គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ ខណៈភាគីទាំងពីរ ពិភាក្សាអំពីការបន្តជំរុញ ការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព... បញ្ជូនជនជាប់ឃុំជិត ២ពាន់នាក់ ពីពន្ធនាគាររាជធានីភ្នំពេញ PJ ទៅឃុំបន្តនៅពន្ធនាគាររាជធានីភ្នំពេញថ្មី លោក ប៉ែន បូណា ៖ មិនមែនជារឿងថ្មី សម្រាប់រាជរដ្ឋាភិបាល ចុះសួរសុខទុក្ខ និងជួយសង្គ្រោះពលរដ្ឋ To Top


