ដើមអម្ពិល
រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើ សេវាសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹង
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យផ្នែកសម្ភព ពិនិត្យជំងឺក្រៅ ការទទួលបដិសណ្ឋារកិច្ច កន្លែងចាក់វ៉ាក់សាំង និងផ្នែកអាហារូបត្ថម្ភ នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹងជាមុន ។ បន្ទាប់ពីពិនិត្យរួចរាល់ហើយ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមស្តាប់ការប្រជុំបច្ចេកទេសពេលព្រឹករបស់មន្ទីរពេទ្យកុមារជាតិ និងបានផ្តល់ការណែនាំចំណុចសំខាន់ដូចជា ទម្រង់នៃការប្រជុំ ការដឹកនាំការប្រជុំ និងការវាយតម្លៃ របាយការណ៍ ត្រូវធ្វើឡើងដោយខ្លី សង្ខេប ចំគោលដៅ និងមានទិន្នន័យតួលេខច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការតាមដាន និងវាយតម្លៃ ជាពិសេសពិនិត្យលើរបាយការណ៍ស្ថិតិជំងឺ ។ រដ្ឋមន្រ្តីបន្តថា មន្ទីរពេទ្យត្រូវមានការ ប្រជុំឱ្យបានទៀងទាត់ ពិនិត្យការគ្រប់គ្រង និងតាមដានការអនុវត្តពិធីសារព្យាបាល ឱ្យបានត្រឹមត្រូវ និងបទដ្ឋានបច្ចេកទេសព្យាបាលសមស្រប។ បន្ថែមពីនេះ ការពិភាក្សាករណីជំងឺធ្ងន់ៗ និងស្មុគស្មាញ ត្រូវពិភាក្សាផ្លាស់ប្តូរយោបល់រវាងក្រុមគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រព្យាបាលជាក់ស្តែង និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺជាចម្បង។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលបានបំពេញភារកិច្ច និងតួនាទីយ៉ាងសកម្មក្នុងការព្យាបាល ថែទាំ និងលើកកម្ពស់សុខុមាលភាពមាតា ទារក កុមារឱ្យកាន់ប្រសើរឡើង៕ Related Items: ព័ត៌មានចុងក្រោយ Feature រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើ សេវាសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹង ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យផ្នែកសម្ភព ពិនិត្យជំងឺក្រៅ ការទទួលបដិសណ្ឋារកិច្ច កន្លែងចាក់វ៉ាក់សាំង និងផ្នែកអាហារូបត្ថម្ភ នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹងជាមុន ។បន្ទាប់ពីពិនិត្យរួចរាល់ហើយ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមស្តាប់ការប្រជុំបច្ចេកទេសពេលព្រឹករបស់មន្ទីរពេទ្យកុមារជាតិ និងបានផ្តល់ការណែនាំចំណុចសំខាន់ដូចជា ទម្រង់នៃការប្រជុំ ការដឹកនាំការប្រជុំ និងការវាយតម្លៃ របាយការណ៍ ត្រូវធ្វើឡើងដោយខ្លី... 9 Feature រដ្ឋមន្រ្តីសុខាភិបាល នឹងបន្តខិតខំឆ្ពោះទៅមុខ ស្របតាមចក្ខុវិស័យ សុខាភិបាលរយៈពេលវែង ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងនឹងបន្តខិតខំឆ្ពោះទៅមុខ ស្របតាមចក្ខុវិស័យសុខាភិបាល រយៈពេលវែង សម្រាប់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដោយការធ្វើទំនើបកម្មសុខាភិបាលឱ្យបានកាន់តែជឿនលឿន ឆ្លើយតបបានតម្រូវការ និងតាមការវិវត្តន៍សកលនៃវិទ្យាសាស្ត្រ។ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែតុលា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងនូវចំណុចគន្លឹះមួយចំនួនដូចជា... 20 Feature រដ្ឋបាលខេត្តសៀមរាប និងរៀបចំព្រះរាជពិធីបុណ្យអុំទូក រយៈពេល៥ថ្ងៃ ខេត្តសៀមរាប: រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង និងមានការរៀបចំកម្មវិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ។ ប្រារព្ធធ្វើឡើងដែលមានរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី២០ ថ្ងៃទី ២៥វិច្ឆិកាឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ តាមបណ្ដោយដងស្ទឹងសៀមរាប ដោយមានការសហការ ជាមួយនឹងសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ។ ជាពិសេសក្នុងឱកាសនោះ និងមានការរៀបចំកម្មវិធីកម្សាន្ត ដូចជាជិះទូកលេងកម្សាន្ត កម្មវិធីប្រណាំងទូកងទូកនាគ និងទូកផ្កាចា... 7 Feature អតីតយុទ្ធជន ១៣គ្រួសារ នៅស្រុកភ្នំស្រុក ទទួលបានជម្រក និងដីបង្កបង្កើនផល បន្ទាយមានជ័យ ៖ អតីតយុទ្ធជនចំនួន ១៣គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក បានទទួលផ្ទះស្នាក់នៅ និងដីកសិកម្មជាផ្លូវការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ពិធីប្រគល់-ទទួលនេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព លោក... 18 Feature ៩ខែ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស សម្លាប់ជីវិតមនុស្សជាង ១ពាន់នាក់ ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ២០២៦ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សជាង ១ពាន់នាក់។ ក្នុងពិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពបើកបរ នៅសណ្ឋាគារអូតវូតព្រីមៀភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ចេវ... អត្ថបទពេញនិយម 6.0K Feature ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ ! ស្មានតែក្រពើ ដល់ចាប់បានទើបដឹងជា «ត្រីប្រាយក្ស» ជាង ១០០គីឡូក្រាម បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានរបាយការណ៍បឋមពីប្រជាពលរដ្ឋអំពីការបារម្ភចំពោះវត្តមាន «សត្វក្រពើ» នៅក្នុងប្រឡាយទឹក ភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន... 2.9K ព័ត៌មានអន្តរជាតិ រូបភាពផ្កាយរណបបង្ហាញ ពីវត្តមានយន្តហោះវាយប្រហារ និងយានយន្តយោធា នៅឯមូលដ្ឋានថ្មីមួយរវាងចិន និងឡាវ ក្នុងប្រទេសឡាវ បរទេស៖ យោងតាមរូបភាពផ្កាយរណប ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា យន្តហោះវាយប្រហារធុនស្រាល និងយានយន្តយោធា បានមកដល់ទីតាំងហ្វឹកហ្វឺនរួមគ្នារវាងចិន និងឡាវ ដែលទើបត្រូវបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា... 2.2K Feature យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ភ្នំពេញ ៖ គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ ខណៈភាគីទាំងពីរ ពិភាក្សាអំពីការបន្តជំរុញ ការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព... 1.9K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 01/10/2026 សម្តេចធិបតី ៖ ចំណុចអន្ទង់អាំង៤គីឡូម៉ែត្រ មិនអនុញ្ញាតឱ្យក្រុមហ៊ុន ឯកជនវិនិយោគ សម្តេចធិបតី ៖ បើអ្នកណាដឹង ឬឃើញកងទ័ពណាហូបបាយ ជាមួយអំបិលម្ទេស រាយការណ៍មកសម្តេចមក សម្តេចធិបតី ៖ ការបោះពុម្ភក្រដាសប្រាក់១០... 1.8K Feature រដ្ឋមន្ដ្រីការពារជាតិ ប្រកាសថា ចាប់ពីថ្ងៃទី១ តុលា តទៅ នឹងចាប់ផ្តើមទទួលពាក្យស្នើសុំ ដើម្បីបំពេញកាតព្វកិច្ចយោធា ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។ តាមរយៈសារពិសេស... 1.5K Feature អាជ្ញាធរ ផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទលើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាបណ្តោះអាសន្ន កំពង់ធំ ៖ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាបណ្តោះអាសន្ន... 1.5K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 30/09/2026 ពលរដ្ឋខ្មែរ មិនបានទៅរស់នៅលើទឹកដីថៃ ដូចការចោទប្រកាន់របស់ភាគីថៃទេ មេសិទ្ធិមនុស្សកម្ពុជា ៖ ទូតថៃ ប្រចាំនៅUN ពិតជាមុខក្រាស់ គ្មានការខ្មាសអៀន ACU ធ្វើកោសលវិច័យទូរសព្ទ កុំព្យូទ័រ និងស៊ីមកាតទូរសព្ទពួកអនឡាញហ្គេម ជាង១ពាន់គ្រឿង... 1.5K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 29/09/2026 អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានក្រពើមួយក្បាល និងរកឃើញក្រពើងាប់មួយក្បាល អំឡុងពេលទឹកជំនន់ ព្រមទាំងព្រមាន ឱ្យពលរដ្ឋប្រុងប្រយ័ត្ន យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ លោក ប៉ែន... ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 29/09/2026 ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 30/09/2026 To Top



