ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្នក្រសួង កំពុងខិតខំប្រឹងប្រែងកែទម្រង់ និងពង្រឹងគុណភាពព័ត៌មាន ដើម្បីធានាការដល់ការផ្សព្វផ្សាយព័ត៌មានពិតដែលជាអំណាចនៃការសម្រេចចិត្តដ៏ត្រឹមត្រូវ ។ ក្នុង «ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងវិស័យព័ត៌មាន» នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា ថ្លែងថា បច្ចុប្បន្នវិស័យព័ត៌មាន បានក្លាយទៅជាវិស័យយុទ្ធសាស្រ្តមួយ ក្នុងការងារអប់រំសាធារណៈជន , ការផ្សព្វផ្សាយចំណេះដឹង , ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងវិស័យឯកជន ។ លោកបន្តថា ដូច្នេះការផ្តល់ព័ត៌មានពិតមិនត្រឹមតែជួយ ទៅដល់ប្រជាពលរដ្ឋឱ្យយល់ដឹង អំពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាអំណាចនៃការសម្រេចចិត្តដ៏ត្រឹមត្រូវដែលជួយឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ អាចឆ្លើយតបនឹងបញ្ហាបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ រដ្ឋមន្រ្តីបញ្ជាក់ថា “ក្នុងបរិបទនេះ ក្រសួងព័ត៌មានបានខិតខំនឹងកែទម្រង់និងពង្រឹងគុណភាពព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធានាថា ព័ត៌មានពិត គឺជាអំណាចនៃការសម្រេចចិត្តដ៏ត្រឹមត្រូវតាមរយៈយន្តការផ្សេងៗដូចជា ៖ ការរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយថ្នាក់ជាតិ គឺជាយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយជំហានទី១និងទី២ និងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយថ្នាក់មហាអនុតំបន់ទន្លេមេគង្គ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង , ការពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន”។ លោកនេត្រ ភក្ត្រា សង្កត់ធ្ងន់ថា ដូច្នេះការចូលរួម របស់ស.ស.យ.ក. ក្នុងវិស័យព័ត៌មាន គឺជាការចូលរួមចំណែកយ៉ាង សំខាន់ក្នុងការលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជាស្របតាមអភិក្រមថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿ ទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សាភ្ជាប់ទៅគ្រប់មជ្ឈដ្ឋាន , ការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយដែលបំពុលសង្គមជាតិ និងការផ្សព្វផ្សាយសមិទ្ធផលជាតិ ទៅកាន់មហាជនទាំងក្នុងនិងក្រៅប្រទេស៕ Related Items: ព័ត៌មានចុងក្រោយ 69 Feature ក្រសួងព័ត៌មាន កំពុងខិតខំកែទម្រង់ និងពង្រឹងគុណភាពព័ត៌មាន ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្នក្រសួង កំពុងខិតខំប្រឹងប្រែងកែទម្រង់ និងពង្រឹងគុណភាពព័ត៌មាន ដើម្បីធានាការដល់ការផ្សព្វផ្សាយព័ត៌មានពិតដែលជាអំណាចនៃការសម្រេចចិត្តដ៏ត្រឹមត្រូវ ។ក្នុង «ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងវិស័យព័ត៌មាន» នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា ថ្លែងថា... 80 ព័ត៌មានជាតិ ស្វីស យកឈ្នះ កូឡុំប៊ី តាមរយៈបាល់ប៉េណាល់ទី ៤-៣ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ World Cup ជាលើកដំបូងក្នុងរយៈពេល ៧២ ឆ្នាំ ក្រុមជម្រើសជាតិ ស្វីស បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដោយបានទម្លាក់ក្រុម កូឡុំប៊ី នៃពានរង្វាន់ FIFA World Cup 2026 នៅកីឡដ្ឋាន BC Place ទីក្រុង Vancouver ភាគខាងលិចប្រទេសកាណាដា។ ការប្រកួតដ៏តានតឹង ១២០ នាទី ក្រុមទាំងពីរបានប្រកួតគ្នាយ៉ាងស្វិតស្វាញ និងមានឱកាសរៀងៗខ្លួន ដោយកូឡុំប៊ីស្ទើរតែរកគ្រាប់បាល់បានពីការតែតបុកបង្គោលទីរបស់ Jhon... 118 កីឡា អាហ្សង់ទីន វាយបកឈ្នះ អេហ្សីប ៣-២ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ World Cup ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន បានបង្កើតការវាយបកយ៉ាងរំភើបបំផុតនៅក្នុងប្រវត្តិសាស្ត្រ World Cup ដោយបានយកឈ្នះ អេស៊ីប ក្នុងលទ្ធផល ៣-២ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៅកីឡដ្ឋាន Atlanta Stadium កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦។ ការនាំមុខរបស់អេហ្សីប បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនាំមុខ... 143 Feature មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ បានផ្តល់មតិយោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ បាត់ដំបង ៖ ក្រសួងការងារនិងប ណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាប្រឹក្សាយោបល់ ប្រមូលធាតុចូលលើសេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានេះមានការចូលរួមពីលោក លោកស្រី ជាទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន... 143 ព័ត៌មានជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៦) ខណៈ សម្ដេច ថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌... អត្ថបទពេញនិយម 7.3K Feature ក្រោយរងសម្ពាធពីអតិថិជនរបស់ខ្លួន ហាងលក់ត្រីសាម៉ុនដ៏ល្បី យីហោ «ចរណៃ» ប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ភ្នំពេញ៖ ក្រោយពីរងសម្ពាធពីអតិថិជនរបស់ខ្លួន ក្រោយបែកធ្លាយថា យកត្រី ត្រោត លក់លាយឡំជាមួយត្រីសាម៉ុន ក្នុងហាងរបស់ខ្លួន នៅពេលនេះ ហាងដ៏ល្បីយីហោ «ចរណៃ» បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ ។... 4.5K ព័ត៌មានជាតិ ទាហានកម្ពុជា៤រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីរុស្ស៊ី ជំនាញការពារអាកាស ភ្នំពេញ៖ នាយទាហានកម្ពុជា ចំនួន ០៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស កងនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំ។ បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានឱ្យដឹងថា នាយទាហានកម្ពុជា... 3.2K Feature សមត្ថកិច្ចចម្រុះ រកឃើញទីតាំង១កន្លែង ស្ថិតនៅសង្កាត់និរោធ មាននាំចូលទំនិញ១៧មុខ ពីប្រទេសថៃ ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង១កន្លែង ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ... 2.6K ព័ត៌មានអន្តរជាតិ កប៉ាល់ដឹកប្រេង ត្រូវបានវាយប្រហារជាថ្មី នៅច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វាយប្រហារគ្នាទៅវិញទៅមក កំពុងតានតឹងខ្លាំងបំផុត ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព បរទេស៖ ទីភ្នាក់ងារសន្តិសុខ ដែនសមុទ្រ របស់ចក្រភពអង់គ្លេសបាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក... 2.4K Feature រដ្ឋមន្រ្តីមហាផ្ទៃ ៖ ក្រោយផ្អាកផាកពិន័យ អ្នកល្មើសច្បាប់ចរាចរណ៍ គ្រោះថ្នាក់កើនឡើង ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា ក្រោយប្រទេសកម្ពុជាប៉ះទង្គិចជាមួយប្រទេសថៃ ក្រសួងផ្អាកផាកពិន័យ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើងវិញ... 2.3K ព័ត៌មានអន្តរជាតិ អ៊ុយក្រែន វាយប្រហាររោងចក្រ ចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារពេញមួយយប់ លើរោងចក្រចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើ X លោក... 2.3K Feature អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួន ម្ចាស់ហាងសាឡនម្នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រើហិង្សានិងគម្រាមកំហែង លើស្រ្តីជាអ្នកអនាម័យ បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ខ្លួននារីម្នាក់ ដែលជាម្ចាស់ហាង «កាកាសាឡន» បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ករណីប្រើហិង្សាលើស្រ្តី ជាអ្នកអនាម័យម្នាក់ នៅក្រុងប៉ោយប៉ែត។ បើយោងតាមរបាយការណ៍ បានឱ្យដឹងថា... 2.3K ព័ត៌មានអន្តរជាតិ ទីក្រុងប៉េកាំង កំពុងស៊ើបអង្កេតករណីធ្លាក់យន្តហោះ ធុនស្រាលដ៏កម្រមួយ ដែលបានសម្លាប់អ្នកបើកយន្តហោះ និងរបួស ១៣ នាក់ បរទេស៖ យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់បុកអគារកម្ពស់ខ្ពស់បំផុតរបស់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងធ្វើឱ្យមនុស្ស ១៣ នាក់ផ្សេងទៀតដែលមិននៅលើយន្តហោះរងរបួស។ នេះបើយោងតាមការលើកឡើង របស់រដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីគ្រោះថ្នាក់មិនធម្មតានេះសម្រាប់រដ្ឋធានីចិន ជាកន្លែងដែលដែនអាកាសត្រូវ បានរឹតត្បិតយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន... កប៉ាល់ដឹកប្រេង ត្រូវបានវាយប្រហារជាថ្មី នៅច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វាយប្រហារគ្នាទៅវិញទៅមក កំពុងតានតឹងខ្លាំងបំផុត ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព ប្រភពថា ក្រុមហ៊ុន Volkswagen កំពុងពិចារណាបិទរោងចក្រចំនួន៤នៅអាល្លឺម៉ង់ និងបង្កើនការកាត់បន្ថយការងារដល់ចំនួន ១០០.០០០ នាក់ ដោយសារសម្ពាធកាន់តែខ្លាំងឡើងពីគូប្រជែងចិន និងកត្តាជាច្រើនទៀត To Top
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការអត់ធ្មត់របស់លោកជាមួយអ៊ីរ៉ង់គឺអស់ហើយ បន្ទាប់ពីលោកបានពិភាក្សាអំពីសង្គ្រាមដែលចំណាយច្រើន និងមិនមានប្រជាប្រិយភាពជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ហើយកប៉ាល់មួយគ្រឿងត្រូវបានរាយការណ៍ថា ត្រូវបានរឹបអូសដោយបុគ្គលិកអ៊ីរ៉ង់ នៅឯនាយសមុទ្រអារ៉ាប់រួម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា សេតវិមានអាមេរិកបាននិយាយថា លោក ត្រាំ និងលោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុងប៉េកាំងលើតម្រូវការ ដើម្បីរក្សាផ្លូវដឹកជញ្ជូន តាមច្រកសមុទ្រហ័រមូសឱ្យបើកចំហ។ អ៊ីរ៉ង់បានបិទផ្លូវទឹកនេះយ៉ាង មានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការ វាយប្រហាររបស់ សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដោយបើកផ្ទាំងថ្មី ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលបណ្តាលឱ្យមាន ការរំខានដែលមិនធ្លាប់មានពីមុនមក ចំពោះការផ្គត់ផ្គង់ថាមពលសកល។ ប្រទេសចិនគឺជិតស្និតនឹងចំពោះអ៊ីរ៉ង់ ហើយក៏ជាអ្នកទិញប្រេងសំខាន់របស់អ៊ីរ៉ង់ផងដែរ ។ សហរដ្ឋអាមេរិកបានផ្អាក ការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់កាលពីខែមុន ប៉ុន្តែបានចាប់ផ្តើមបិទច្រក សមុទ្ររបស់ប្រទេសនេះ ។ ការចរចាដែលមានគោលបំណង បញ្ចប់ជម្លោះបានជាប់គាំង ដោយអ៊ីរ៉ង់បដិសេធ មិនបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬបោះបង់ចោល ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់របស់ខ្លួន។ លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍នៅលើកម្មវិធី “Hannity” របស់ Fox News ថា “ខ្ញុំនឹងមិនអត់ធ្មត់ច្រើនជាងនេះទេ”។ “ពួកគេគួរតែធ្វើកិច្ចព្រមព្រៀងមួយ”៕ ប្រែសម្រួលៈ ណៃ តុលា Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ លោក ដូណាល់ ត្រាំថា ការអត់ធ្មត់របស់លោករឿងអ៊ីរ៉ង់ គឺអស់ហើយ បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការអត់ធ្មត់របស់លោកជាមួយអ៊ីរ៉ង់គឺអស់ហើយ បន្ទាប់ពីលោកបានពិភាក្សាអំពីសង្គ្រាមដែលចំណាយច្រើន និងមិនមានប្រជាប្រិយភាពជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ហើយកប៉ាល់មួយគ្រឿងត្រូវបានរាយការណ៍ថា ត្រូវបានរឹបអូសដោយបុគ្គលិកអ៊ីរ៉ង់ នៅឯនាយសមុទ្រអារ៉ាប់រួម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា សេតវិមានអាមេរិកបាននិយាយថា លោក ត្រាំ... 3 ព័ត៌មានអន្តរជាតិ អ៊ីស្រាអែល អាចនឹងបន្តការ វាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗ ខាងមុខនេះ យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធភាព ដែលខ្លួនអាចនឹងត្រូវការបន្តការវាយលុក របស់ខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចគោលដៅនៃយុទ្ធនាការយោធា របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។ ការកត់សម្គាល់នេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានឧ្យដឹងថា វឌ្ឍនភាពកំពុងត្រូវបានធ្វើឡើង នៅក្នុងការចរចាជាមួយអ៊ីរ៉ង់ ប៉ុន្តែកិច្ចព្រមព្រៀងណាមួយត្រូវតែធានាថា ទីក្រុងតេអេរ៉ង់... 7 ព័ត៌មានអន្តរជាតិ សមាជិកសភាអង់គ្លេស លាលែងពីតំណែង ដោយបើកផ្លូវសម្រាប់ការវិលត្រឡប់ របស់គូប្រជែង លោក Keir Starmer ទៅកាន់ Westminster ឡេីងវិញ ឡុងដ៍៖ លោក Josh Simons សមាជិកសភាពលករអង់គ្លេស បានលាលែងពីតំណែងនៅ ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដើម្បីឱ្យអភិបាលក្រុង Greater Manchester លោក Andy Burnham អាចជំនួសលោកនៅក្នុងមណ្ឌលបោះឆ្នោតរបស់លោក តាមរយៈការបោះឆ្នោត ជ្រើសរើសសមាជិកសភា។ កាលាលែងនេះនឹងបើកផ្លូវ សម្រាប់ការវិលត្រឡប់របស់លោក Burnham ទៅកាន់សភា ដោយលោកត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយ ថាជាគូប្រជែងដ៏មានសក្តានុពលចំពោះភាពជាអ្នកដឹកនាំ... 7 ព័ត៌មានអន្តរជាតិ វេណេសុយអេឡា ចាប់ផ្តើមធ្វើការងារ ទៅលើបំណុលបរទេសនិងបំណុលនានា ដែលក្រុមហ៊ុនប្រេងរដ្ឋជាប់ជំពាក់ បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋាភិបាលបានប្រកាស កាលពីថ្ងៃពុធថា ប្រទេសវេណេស៊ុយអេឡាបានចាប់ផ្តើម ដំណើរការដ៏ទូលំទូលាយ និងមានសណ្តាប់ធ្នាប់ដើម្បីរៀបចំរចនាសម្ព័ន្ធ ឡើងវិញនូវបំណុលបរទេសរបស់ប្រទេស និងបំណុលទាំងឡាយរបស់ក្រុមហ៊ុនប្រេងរដ្ឋ Petroleos de Venezuela S.A. (PDVSA) ។ វិធានការនេះមានគោលបំណង សម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រទេស និងបង្វែរធនធានឆ្ពោះទៅរកការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ នេះបើយោងតាមការចេញផ្សាយផ្លូវការដែលបង្ហោះ ដោយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវេណេស៊ុយអេឡា... 27 ព័ត៌មានជាតិ សម្តេចធិបតី ៖ វិមានឈ្នះឈ្នះ មិនមែនកសាងឡើង ដើម្បីរំលឹកដល់សម្តេចតេជោ តែម្នាក់នោះទេ តែសម្រាប់ប្រជាជាតិ និងប្រជាជនទាំងមូល ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ឡើងវិញថា ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ កសាងឡើងមិនមែន សម្រាប់រំលឹកដល់សម្តេចតេជោ ហ៊ុន សែន តែម្នាក់នោះទេ តែគឺសម្រាប់រំលឹកនឹកដល់វីរភាព ប្រតិបត្តិករនយោបាយឈ្នះឈ្នះទាំងអស់ ពោលសម្រាប់ប្រជាជាតិ និងប្រជាជនខ្មែរគ្រប់រូប ដែលចូលរួមនាំឱ្យខ្មែរ ឈប់កាប់សម្លាប់គ្នា និងបញ្ចប់សង្គ្រាមផ្ទៃក្នុង ។... អត្ថបទពេញនិយម 2.4K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 1.9K ព័ត៌មានជាតិ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញ ពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ភ្នំពេញ ៖ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញពីកម្មវិធីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង កាលពីថ្ងៃទី១៦ មេសា នៅរដ្ឋសភាបារាំង ។យោងតាមសេចក្តីបំភ្លឺ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានឱ្យដឹងថា បើតាមការបញ្ជាក់... 1.6K ព័ត៌មានជាតិ អធិការរងនគរបាលស្រុកស្ទឹងត្រង់ម្នាក់ រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅស្រុកស្ទឹងត្រង់ កំពង់ចាម៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង... 1.6K ព័ត៌មានអន្តរជាតិ លោក Trump ចេញបញ្ជាដោយផ្ទាល់ ឲ្យបើកការស៊ើបអង្កេត លើករណីស្លាប់អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរជាច្រើននាក់ បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានបញ្ជាឱ្យមានការស៊ើបអង្កេត លើការស្លាប់និងការបាត់ខ្លួន ដ៏អាថ៌កំបាំងរបស់អ្នកវិទ្យាសាស្ត្រ អាមេរិកជិត១០នាក់ ដែលពួកគេសុទ្ធ... 1.5K ព័ត៌មានជាតិ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក បាត់ដំបង៖ បុរសអតីតជាពលករខ្មែរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវបណ្តាំចុងក្រោយមួយសន្លឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៤១នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា... 1.5K ព័ត៌មានជាតិ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។... 1.3K ព័ត៌មានជាតិ ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា... 1.2K ព័ត៌មានជាតិ លោកស្រី ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ? ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ... EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ ខណ្ឌ មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើង បរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ កម្មករ និងសហជីពថា មានសន្តិភាព ទើបមានការដំឡើងប្រាក់ខែ លក្ខខណ្ឌការងារល្អប្រសើរ និងការពង្រីករោងចក្រ To Top
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានចុះផ្សាយ នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីចិន លោក Xi Jinping នឹងទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា ដែលជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកក្នុងរយៈពេលជិតប្រាំពីរឆ្នាំ ខណៈដែលទីក្រុងប៉េកាំង កំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនង ជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល ដាច់ដោយឡែកពីគ្នាដែលលោក Xi បានរៀបចំនៅទីក្រុងប៉េកាំងសម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមុន។ លោក Trump ដែលបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចំនួនបីដងក្នុងអាណត្តិដំបូងរបស់លោក ពីមុនបាននិយាយថា លោកនឹងបើកចំហសម្រាប់ ការជួបជាមួយមេដឹកនាំកូរ៉េខាងជើងម្តងទៀត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា លោក Xi នឹងទៅបំពេញទស្សនកិច្ចតាមការអញ្ជើញពីលោក Kim Jong Un ។ លោក Kim គឺជាភ្ញៀវកិត្តិយសនៅក្នុងក្បួនដង្ហែរយោធា ដ៏ធំមួយនៅទីក្រុងប៉េកាំងកាលពីខែកញ្ញាឆ្នាំមុន ដោយធ្វើដំណើរទៅកាន់រដ្ឋធានីចិន នៅលើរថភ្លើងពាសដែកពណ៌បៃតងរបស់លោក។ ទីក្រុងប៉េកាំងបានខិតខំទាក់ទាញទីក្រុងព្យុងយ៉ាង ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាផ្លូវការតែមួយគត់របស់ខ្លួន ឱ្យត្រឡប់មកជួបជុំគ្នាវិញ បន្ទាប់ពីជំងឺរាតត្បាត COVID-19 បានបង្កកការផ្លាស់ប្តូរ ហើយមេដឹកនាំកូរ៉េខាងជើងបានពង្រឹងទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដោយបញ្ជូនកងទ័ព និងអាវុធទៅគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប្រែសម្រួលៈ ណៃ តុលា Related Items: ព័ត៌មានចុងក្រោយ 40 Feature រដ្ឋមន្ត្រី ហេង សួរ ៖ TVET ជាឆ្អឹងខ្នង នៃការអភិវឌ្ឍកម្លាំងពលកម្ម និងជាយានជំរុញសេដ្ឋកិច្ចជាតិ ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្ម និងជាយន្តការដែលជួយភ្ជាប់តម្រូវការទីផ្សារការងារ ជាមួយការផ្គត់ផ្គង់ធនធានមនុស្សឱ្យខិតទៅជិតគ្នាបានលឿន និងមានប្រសិទ្ធភាពបំផុត។ ថ្លែងក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៦ ខែមិថុនានេះលោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖... 42 Feature សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារបង្កើតរ៉ូបូត ចងដែកដោយស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមកតាំងបង្ហាញនៅក្នុងកម្មវិធីទិវាអប់រំ TVET Day លើកទី៩ ភ្នំពេញ៖ យុវជន ហៀង សុគន្ធី ជានិស្សិតផ្នែកអគ្គិសនីឆ្នាំទី៥ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រកុសុមៈ(PPI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកស្នាដៃ ដែលខ្លួនបានបង្កើត បន្ទាប់ពីការសិក្សាលើទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់នៅក្នុងសាលា មកដាក់តាំងបង្ហាញនៅក្នុងកម្មកវិធីទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ (TVET Day) លើកទី៩ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ។ យុវជន... 56 Feature តំណាងកម្ពុជា នៅUN ៖ សន្តិភាព គឺមិនអាចខ្វះបាន សម្រាប់ការទទួលបានសិទ្ធិមនុស្សពេញលេញ ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ(UN)បានលើកឡើងថា សន្តិភាព គឺមិនអាចខ្វះបាន សម្រាប់ការទទួលបាន នូវសិទ្ធិមនុស្សពេញលេញ ។ ក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃ១៦ មិថុនា បានថ្លែងបទអន្តរាគមន៍ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្នុងរបៀបវារៈទី២ ស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការ... 106 ព័ត៌មានអន្តរជាតិ ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើសុំឱ្យប្រធានាធិបតីអាមេរិក ដឹកនាំស្វែងរកដំណោះស្រាយដោយសន្តិវិធីជុំវិញ ភាពតានតឹងជាមួយកូរ៉េខាងជើង បរទេស៖ ការិយាល័យរបស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើសុំឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ដឹកនាំក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជុំវិញ ភាពតានតឹងជាមួយកូរ៉េខាងជើង ក្នុងអំឡុងពេល នៃការផ្លាស់ប្តូររយៈពេលខ្លីមួយ នៅឯកិច្ចប្រជុំកំពូលក្រុមប្រទេស G7 កាលពីថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា... 86 Feature សម្តេចធិបតី ៖ សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន ព្រះរាជទ្រព្យយ៉ាងច្រើនដល់ប្រជារាស្រ្ត ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យយ៉ាងច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា និងវិស័យសង្គមកិច្ច ។ សារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល... អត្ថបទពេញនិយម 1.7K Feature សមត្ថកិច្ចចម្រុះ រកឃើញទីតាំង១កន្លែង ស្ថិតនៅសង្កាត់និរោធ មាននាំចូលទំនិញ១៧មុខ ពីប្រទេសថៃ ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង១កន្លែង ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ... 1.5K ព័ត៌មានជាតិ “ពិធីភ្ជាប់ពាក្យ” របស់ខ្មែរ គ្មានកិច្ចសំពះផ្ទឹមចងដៃទេ ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា បានរួមគ្នាបញ្ជាក់យ៉ាងច្បាស់ថា ក្នុង“ពិធីភ្ជាប់ពាក្យ” របស់ខ្មែរពីជំនាន់ដើម គ្មានកិច្ចសំពះផ្ទឹមចងដៃ នៅក្នុងថ្ងៃស្តីដណ្តឹង ភ្ជាប់ពាក្យនោះទេ ។ សេចក្តីអំពាវនាវ របស់ក្រសួងពាក់ព័ន្ធទាំងពីរ... 1.4K ព័ត៌មានជាតិ សម្ដេចតេជោ ៖ កុំឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ សូមចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស ភ្នំពេញ ៖ ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ! សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្តការពារកុំឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត... 1.2K ព័ត៌មានជាតិ ស្នងការនគរបាលថ្មីជានរណា? បើអភិបាលខេត្តមណ្ឌលគិរីថ្មី ត្រូវបង្ហាញហើយនោះ… មណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំពិធីប្រកាស ចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី និងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ខាងមុខ... 1.2K ព័ត៌មានជាតិ អ្នកស្រីឡេង ចាន់ណានិងបក្ខពួក ទទួលស្គាល់ថា ទទួលប្រាក់ជិត១០០លានដុល្លារ ភ្នំពេញ ៖ អ្នកស្រី ឡេង ចាន់ណា និង បក្ខពួកទទួលស្គាល់ថា បានទទួលទឹកប្រាក់ពី៩៣ ទៅ ៩៨ លានដុល្លារទិញដីអភិវឌ្ឍន៍គម្រោង ។យោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំង... 1.2K ព័ត៌មានជាតិ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា។ សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព... 951 Feature រដ្ឋមន្រ្តីមហាផ្ទៃ ៖ ក្រោយផ្អាកផាកពិន័យ អ្នកល្មើសច្បាប់ចរាចរណ៍ គ្រោះថ្នាក់កើនឡើង ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា ក្រោយប្រទេសកម្ពុជាប៉ះទង្គិចជាមួយប្រទេសថៃ ក្រសួងផ្អាកផាកពិន័យ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើងវិញ... 945 ព័ត៌មានអន្តរជាតិ ចិនអំពាវនាវ ឱ្យបដិសេធ ចំពោះឯកតោភាគីនិយម ដែលរំលងក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបដិសេធសកម្មភាពឯកតោភាគីគ្រប់ប្រភេទ ដែលគេចវេសពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានស្តីពីសំណើរបស់ប្រទេសចិន ដើម្បីជួយក្រុមប្រឹក្សាសន្តិសុខអនុវត្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង លោក វ៉ាង យី... ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ទីក្រុងតេហរ៉ង់ ក្នុងការបញ្ចប់ភាពតានតឹង ក្នុងតំបន់តាមរយៈកាទូត អ៊ីរ៉ង់ បញ្ជាក់ជាថ្មីអំពីការ ប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការទូត ដើម្បីបញ្ចប់ភាពតានតឹងក្នុងតំបន់ To Top
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែលរៀបចំឡើងរយ:ពេលពីរថ្ងៃគឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅ គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ ។ បុណ្យភូមិអ័រគីដេឆ្នាំនេះ ធ្វើឡើងដើម្បីចូលរួមអភិរក្ស និងលើកតម្កើង សាសនា សិល្បៈ ទំនៀមទម្លាប់ ប្រពៃណីខ្មែរយើង និងការជួបជុំរបស់បងប្អូនញាតិមិត្តពីគ្រប់ទិសទី ជាពិសេសបងប្អូនអ្នកភូមិអ័រគីដេ ដើម្បីសម្តែងនូវការគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខ ការបង្ហាញពីសាមគ្គីភាព និងសុំសេចក្តីសុខសប្បាយសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ម្យ៉ាងទៀត បុណ្យភូមិអ័រគីដេក៏នឹងប្រមូលផ្តុំនូវល្បែងប្រជាប្រិយ ការរាំលេងកំសាន្តជាមួយចង្វាក់ប្រពៃណីខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ហើយក៏មានការរៀបចំស្តង់ជាច្រើនសម្រាប់ដាក់តាំងបង្ហាញ និងលក់ម្ហូបអាហារ ផលិតផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ក៏បានរម្លឹកដែរថា វត្តមានបុណ្យភូមិអ័រគីដេ២០២៦នេះ គឺជាប្រារព្ធបុណ្យភូមិអ័រគីដេលើកទី២ ហើយ បន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រពេញទំហឹងលើការរៀបចំបុណ្យភូមិអ័រគីដេនាឆ្នាំកន្លងទៅ និងដោយមានការមូលមតិគ្នាពីអ្នកភូមិអ័រគីដេទាំងអស់ យើងក៏បានបន្តរៀបចំបុណ្យភូមិអ័រគីដេ២០២៦នេះឲ្យកាន់តែធំ និងសម្បូរបែបថែមទៀត។ បុណ្យភូមិអ័រគីដេ ចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ក៏ដូចជាជំរុញឱ្យពលរដ្ឋងាកមកចាប់អារម្មណ៍ពីកម្មវិធីបែបប្រពៃណី ផ្ដល់នូវស្នាមញ្ញឹម និងអនុស្សាវរីយ៍ដ៏ល្អៗ។ លោកក៏បានបន្តទៀតថា គ្រប់ពេលដែលមានព្រឹត្តិការណ៍បុណ្យភូមិដ៏សប្បាយរីករាយ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន តែងតែនៅជាមួយប្រជាពលរដ្ឋខ្មែរ និងបងប្អូនអ្នកភូមិអ័រគីដេទាំងអស់ ដើម្បីជួបជុំ និងរួមចំណែកក្នុងការរៀបចំកម្មវិធីបុណ្យភូមិជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឳកាសនេះ សូមថ្លែងអំណរគុណចំពោះការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អតិថិជនទាំងអស់ចំពោះក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមិន។ ក្រុមហ៊ុនប្តេជ្ញាថានឹងបន្តបេសកកម្ម និងគោលដៅរបស់ខ្លួនគឺ ការអភិវឌ្ឍន៍ និងផ្តល់ជូននូវលំនៅឋានដ៏ប្រណិតភាព ប្រកបដោយសុវត្ថិភាពគុណភាព សោភ័ណ្ឌភាព និងសុខមាលភាពជូនដល់អតិថិជន។ ដើម្បីអបអរពិធីបុណ្យភូមិអ័រគីដេ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ក៏មានប្រូម៉ូសិនដ៏ពិសេសៗ ជាច្រើនដូចខាងក្រោម៖ - គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ តម្លៃពិសេសបង់ប្រចាំខែត្រឹម ៣៥០ដុល្លារ/ខែ តែប៉ុណ្ណោះ។ គម្រោងនេះ រួមមានខុនដូដ៏ស៊ីវីល័យជាមួយនឹងអាងហែលទឹកដ៏ធំជាងគេក្នុងរាធានីភ្នំពេញ ហើយមិនចាំបាច់ធ្វើដំណើរឆ្ងាយមួយជំហានទៅកាន់គ្រប់ទីកន្លែងមិនថាសាលារៀន ផ្សារទំនើប អាហារដ្ឋានផ្សេងៗ។ មិនបាច់ចាំសំណង់យូរទិញភ្លាមចូលរស់នៅភ្លាម។ កក់ភ្លាមនឹងទទួលបានក្អមមាស ក្អមនាំសំណាងភ្លាម។ គម្រោងអ័រគីដេដឹប៊ូតានិចស៊ីធី (Orkide The Botanic City) នៅផ្លូវជាតិលេខ ៦អា ជាគម្រោងដ៏ធំស្ថិតនៅដែលប្រកបដោយខ្យល់បរិសុទ្ធ និងធម្មជាតិសម្រាប់បងៗនៅខណ្ឌជ្រោយចង្វារស័ក្តិសមសម្រាប់គ្រួសារសម័យថ្មី មានច្រើនជម្រើសប្រភេទផ្ទះ ជាសហគមន៍ចម្រុះនិងសម្បូរបែបមានសួនធំសម្រាប់កូនៗរបស់លោអ្នក សាលារៀន ផ្សារទំនើបនៅក្នុងបុរីផ្ទាល់តែម្ដង រីឯការបង់ប្រាក់ត្រឹម ៨៨៨ដុល្លារ /ខែ។ គម្រោងអ័រគីដេដឹពោធិ៍ចិនតុង (Orkide The Pochentong) ជាគម្រោងដែលមានចង្ងាយត្រឹមតែ ៣ នាទី ពីព្រលានយន្តហោះចាស់ ជាទីតាំងដែលល្អឥតខ្ចោះជម្រើសប្រភេទផ្ទះជាច្រើន ចាប់ពីផ្ទះវីឡាដែលមានឯកជនភាពដល់ផ្ទះអាជីវកម្មដែលលោកអ្នកអាចទិញសម្រាប់រស់និងធ្វើអាជីវកម្មរួមគ្នា ហើយការបង់ប្រាក់កាន់តែពិសេស បង់ត្រឹម ៩៩៩ដុល្លារ/ខែ។ រាល់ការកក់ផ្ទះណាមួយនឹងទទួលបានម៉ូតូ Vespa ១គ្រឿងភ្លាមៗ ព័ត៌មានលម្អិតបន្ថែម៖ ទីតាំងគម្រោង (ផ្លូវ 2004) ៖ bit.ly/OrkideTheCondominium តេលេក្រាម ៖ t.me/OrkideDevelopment_Telegram ហ្វេសបុក ៖ m.me/orkidedevelopment ☎️ 098733333 Related Items: ក្រុមហ៊ុន Orkide Development ព័ត៌មានចុងក្រោយ 68 Feature ឥទ្ធិពលព្យុះទី១៥ ឈ្មោះ “ចាន់ហម” នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាប ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិចបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះ ចាន់ហម រួមជាមួយជាមួយព្យុះទី១៤ ឈ្មោះ គូជីរ៉ា និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដួលហ្វីន មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា... 120 អត្ថបទ កាន់តែពិសេសសម្រាប់ ខែសីហានេះ! លើសពីទិញផ្ទះបានខុនដូ!រីករាយជាមួយនឹងកម្មវិធី Weekend Picnic Exclusive Deal!!! (ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! (ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! សម្រាប់អតិថិជនដែលទិញផ្ទះវីឡានឹងទទួលបានខុនដូលំដាប់ផ្កាយប្រាំមួយយូនីត ដែលជាឱកាសមិនធ្លាប់មានពីមុនមកការផ្តល់ជូនកាន់តែពិសេសសម្រាប់គ្រប់ទីតាំង... 217 ព័ត៌មានជាតិ សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់ គុណភាពការអប់រំ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងលើកកម្ពស់ គុណភាពការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរ និម្មាបនកម្មសេដ្ឋកិច្ច ។ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច” នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦... 194 ព័ត៌មានជាតិ សម្តេចធិបតី ឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកកសាងពលរដ្ឋឌីជីថល ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋឌីជីថល និងបង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល។ នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត... 193 ព័ត៌មានជាតិ សម្ដេចធិបតី ក្រើនរំលឹកគ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាពសិក្សា ដើម្បប្រកួតជែង អត់រៀន ក៏បានសញ្ញាបត្រ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានអប់រំទាំងអស់ កុំទម្លាក់គុណភាពិក្សា ដើម្បីប្រកួតប្រជែង ពិសេសអត់រៀន ក៏បានសញ្ញាបត្រ។ ការក្រើនរំលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៦... អត្ថបទពេញនិយម 5.3K Feature ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់លោក ហេង សុខុម ជាឧកញ៉ា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង សុខុម ជាឧកញ៉ា 5.2K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 10/07/2026 រដ្ឋសភា នឹងប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត តែងតាំងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល១រូប ១ឆមាស គ្រោះធម្មជាតិខ្យល់កន្ត្រាក់-រន្ទះបាញ់ សម្លាប់មនុស្សជាង ៣០នាក់ សម្ដេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះចំនួន... 5.0K Feature កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា ញូវយ៉ក៖ កម្ពុជា បានទាញចំណាប់អារម្មណ៍មហាន្និបាត អ.ស.ប អំពីជនភៀសសឹកកម្ពុជា បណ្តាលមកពីការលុកលុយរបស់ថៃ មកលើកម្ពុជា។ ថ្លែងទៅកាន់មហាសន្និបាតអ.ស.បនៅក្រុងញូវយ៉កនាថ្ងៃទី១៦ ខែកក្កដានេះ លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម... 4.9K ព័ត៌មានអន្តរជាតិ បងប្អូនបង្កើត ជាជនជាតិរុស្ស៊ី២នាក់ ត្រូវបានគេប្លន់សម្លាប់ នៅប្រទេសថៃ បរទេស៖ ២នាក់បងប្អូនបង្កើតនឹងគ្នាជនជាតិរុស្ស៊ី ដែលបានបាត់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ គឺត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ។យោងទៅតាមគេហទំព័រ Samui Times បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ជនសង្ស័យពីរនាក់ក្នុងករណី សម្លាប់នេះបានសារភាពថា បានសម្លាប់២នាក់បងប្អូនបង្កើត ជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយ... 4.5K Feature ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោក... 4.5K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ប្រចាំថ្ងៃ 24/07/2026 លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល អ្នករាយការណ៍ពិសេស អ.ស.ប បារម្ភពីស្ថានភាព សិទ្ធិមនុស្សតាមព្រំដែន កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ... 4.4K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំសប្ដាហ៍ 19-24/07/2026 សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស... 4.3K Feature ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ... សម្តេចធិបតី ស្វាគមន៍មតិយោបល់ របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួម របស់ប្រទេសជាតិ កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា To Top
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល ផលិត និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារប្រទេសកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លោក Sami Malkawi នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងបងប្អូនអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សម្រាប់អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ 2004 នេះ គឺជាសាខាទី 9 របស់ក្រុមហ៊ុន Ford នៅកម្ពុជា ហើយនេះគឺបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្ខិតសេវាកម្មរបស់យើងឱ្យកាន់តែគៀកជាមួយនឹងអតិថិជន។ លើសពីនេះទៅទៀត យើងមិនត្រឹមតែផ្តោតលើការផ្តល់ជូននូវរថយន្ត និងសេវាកម្មដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនមួយដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ តាមរយៈរោងចក្រផលិតរថយន្ត Ford នៅខេត្តពោធិ៍សាត់ យើងបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ជំនាញ និងអភិវឌ្ឍសមត្ថភាពដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។” លោក Sami Malkawi នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំសូមចូលរួមអបអរសាទរដល់ Ford Cambodia ក្នុងឱកាសដាក់សម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ 2004 ថ្មីនេះ។ ទន្ទឹមនឹងនេះផងដែរ ខ្ញុំក៏សូមអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ Ford Cambodia នៃក្រុមហ៊ុន RMA Cambodia ដែលបានបំបែកកំណត់ត្រាថ្មីនៃការលក់រថយន្តថ្មីបានច្រើនបំផុតប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានទីផ្សាររហូតដល់ ២៥ ប្រទេស និងបានក្លាយជាកំណត់ត្រាថ្មីដ៏គួរឱ្យមោទនភាពសម្រាប់ប្រទេសកម្ពុជា។” គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤ ថ្មីនេះ គឺជាអគារស្តង់ដារអន្តរជាតិ ដែលមានដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីចុងក្រោយគ្រប់ប្រភេទ ព្រមទាំងផ្តល់សេវាកម្មជួសជុលដោយក្រុមជាងជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និងប្រើប្រាស់គ្រឿងបន្លាស់សុទ្ធពីក្រុមហ៊ុន Ford ដើម្បីផ្តល់នូវទំនុកចិត្ត សុវត្ថិភាព និងផាសុកភាពជូនអតិថិជន Ford ទាំងអស់។ អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤ នេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 089 777 033 / 098 777 033 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។ Related Items: ក្រុមហ៊ុន RMA Cambodia ព័ត៌មានចុងក្រោយ 57 Feature ឥទ្ធិពលព្យុះទី១៥ ឈ្មោះ “ចាន់ហម” នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាប ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិចបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះ ចាន់ហម រួមជាមួយជាមួយព្យុះទី១៤ ឈ្មោះ គូជីរ៉ា និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដួលហ្វីន មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា... 117 អត្ថបទ កាន់តែពិសេសសម្រាប់ ខែសីហានេះ! លើសពីទិញផ្ទះបានខុនដូ!រីករាយជាមួយនឹងកម្មវិធី Weekend Picnic Exclusive Deal!!! (ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! (ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! សម្រាប់អតិថិជនដែលទិញផ្ទះវីឡានឹងទទួលបានខុនដូលំដាប់ផ្កាយប្រាំមួយយូនីត ដែលជាឱកាសមិនធ្លាប់មានពីមុនមកការផ្តល់ជូនកាន់តែពិសេសសម្រាប់គ្រប់ទីតាំង... 216 ព័ត៌មានជាតិ សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់ គុណភាពការអប់រំ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងលើកកម្ពស់ គុណភាពការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរ និម្មាបនកម្មសេដ្ឋកិច្ច ។ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច” នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦... 193 ព័ត៌មានជាតិ សម្តេចធិបតី ឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកកសាងពលរដ្ឋឌីជីថល ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋឌីជីថល និងបង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល។ នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត... 193 ព័ត៌មានជាតិ សម្ដេចធិបតី ក្រើនរំលឹកគ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាពសិក្សា ដើម្បប្រកួតជែង អត់រៀន ក៏បានសញ្ញាបត្រ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានអប់រំទាំងអស់ កុំទម្លាក់គុណភាពិក្សា ដើម្បីប្រកួតប្រជែង ពិសេសអត់រៀន ក៏បានសញ្ញាបត្រ។ ការក្រើនរំលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៦... អត្ថបទពេញនិយម 5.3K Feature ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់លោក ហេង សុខុម ជាឧកញ៉ា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង សុខុម ជាឧកញ៉ា 5.2K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 10/07/2026 រដ្ឋសភា នឹងប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត តែងតាំងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល១រូប ១ឆមាស គ្រោះធម្មជាតិខ្យល់កន្ត្រាក់-រន្ទះបាញ់ សម្លាប់មនុស្សជាង ៣០នាក់ សម្ដេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះចំនួន... 5.0K Feature កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា ញូវយ៉ក៖ កម្ពុជា បានទាញចំណាប់អារម្មណ៍មហាន្និបាត អ.ស.ប អំពីជនភៀសសឹកកម្ពុជា បណ្តាលមកពីការលុកលុយរបស់ថៃ មកលើកម្ពុជា។ ថ្លែងទៅកាន់មហាសន្និបាតអ.ស.បនៅក្រុងញូវយ៉កនាថ្ងៃទី១៦ ខែកក្កដានេះ លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម... 4.9K ព័ត៌មានអន្តរជាតិ បងប្អូនបង្កើត ជាជនជាតិរុស្ស៊ី២នាក់ ត្រូវបានគេប្លន់សម្លាប់ នៅប្រទេសថៃ បរទេស៖ ២នាក់បងប្អូនបង្កើតនឹងគ្នាជនជាតិរុស្ស៊ី ដែលបានបាត់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ គឺត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ។យោងទៅតាមគេហទំព័រ Samui Times បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ជនសង្ស័យពីរនាក់ក្នុងករណី សម្លាប់នេះបានសារភាពថា បានសម្លាប់២នាក់បងប្អូនបង្កើត ជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយ... 4.5K Feature ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោក... 4.5K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ប្រចាំថ្ងៃ 24/07/2026 លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល អ្នករាយការណ៍ពិសេស អ.ស.ប បារម្ភពីស្ថានភាព សិទ្ធិមនុស្សតាមព្រំដែន កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ... 4.4K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំសប្ដាហ៍ 19-24/07/2026 សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស... 4.3K Feature ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ... សម្តេចធិបតី ស្វាគមន៍មតិយោបល់ របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួម របស់ប្រទេសជាតិ កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា To Top
ប៉េកាំង ៖ ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច នឹងបើកកិច្ចប្រជុំនយោបាយដ៏មានសារៈសំខាន់មួយនៅថ្ងៃចន្ទ ទី ២៦ តុលា នេះ ដែលជាសញ្ញាបង្ហាញឱ្យឃើញពីអាទិភាពចម្បងរបស់ទីក្រុងប៉េកាំង មុនពេលសមាជជាតិបក្សឈានចូលមកដល់នៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយ ដោយក្នុងនោះបញ្ហា «វិន័យបក្ស» ត្រូវបានចាត់ទុកជារបៀបវារៈស្នូល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៦ ។ កិច្ចប្រជុំសន្និបាតពេញអង្គលើកទី ៥ (Fifth Plenum) នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋចិន ជំនួសឱ្យការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចដូចទម្លាប់មុនៗ កិច្ចប្រជុំលើកនេះនឹងផ្តោត សំខាន់លើការពង្រឹងអភិបាលកិច្ច និងវិន័យផ្ទៃក្នុងរបស់បក្សវិញ។ ការជួបជុំគ្នានេះ ធ្វើឡើងស្របពេល ដែលលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) កំពុងបន្តជំរុញយុទ្ធនាការប្រឆាំងអំពើពុករលួយ ដ៏យូរអង្វែងរបស់លោក ចំពេលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងជាបន្តបន្ទាប់លើភាពមិនប្រក្រតី និងការប្រព្រឹត្តខុសឆ្គងនៅក្នុងជួរគណបក្ស។ ព្រឹត្តិការណ៍នេះក៏បានទាក់ទាញការ ចាប់អារម្មណ៍យ៉ាងខ្លាំងលើវិធីសាស្ត្រ ដែលរដ្ឋាភិបាលក្រុងប៉េកាំងមានបំណង រឹតបន្តឹងការត្រួតពិនិត្យលើបរិធាននយោបាយដ៏ធំធេងរបស់ខ្លួន មុនពេលឈានដល់ការរុះរើ និងផ្លាស់ប្តូរជួរថ្នាក់ដឹកនាំដ៏សំខាន់នៅឆ្នាំ ២០២៧។ សន្និបាតពេញអង្គ គឺជាកិច្ចប្រជុំបិទទ្វាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលរៀបចំឡើងនៅចន្លោះសមាជជាតិបក្ស ដើម្បីពិភាក្សា និងអនុម័តគោលនយោបាយសំខាន់ៗ។ លោក Chong Ja Ian សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានពន្យល់ថា ជាទូទៅគណបក្សកុម្មុយនីស្តចិនតែងតែរៀបចំសន្និបាតពេញអង្គចំនួន ៧ ដង ក្នុងវដ្តនៃការដឹកនាំរយៈពេល ៥ ឆ្នាំម្តង ដោយកិច្ចប្រជុំនីមួយៗបម្រើឱ្យគោលបំណងផ្សេងៗគ្នា។ លោកបានបន្ថែមថា៖ «ជាធម្មតា សន្និបាតពេញអង្គលើកទី ៥ តែងតែកំណត់នូវអាទិភាពសម្រាប់ផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំបន្ទាប់»។ ក៏ប៉ុន្តែ នៅពេលនេះ លំដាប់លំដោយបែបប្រពៃណីត្រូវបានផ្លាស់ប្តូរ។ កិច្ចប្រជុំសន្និបាតពេញអង្គលើកទី ៤ កាលពីខែតុលា ឆ្នាំ ២០២៥ បានអនុម័តរួចរាល់ហើយនូវអនុសាសន៍សម្រាប់ «ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំលើកទី ១៥ (២០២៦-២០៣០)» របស់ចិន ដែលជាកិច្ចការធ្លាប់តែបម្រុងទុកសម្រាប់សន្និបាតលើកទី ៥ នេះ។ ដូច្នេះ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា កិច្ចប្រជុំលើកទី ៥ ខាងមុខនេះ នឹងបង្វែរមកផ្តោតលើអភិបាលកិច្ច និងការគ្រប់គ្រងបក្សវិញទាំងស្រុង។ កាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅ ការិយាល័យនយោបាយ (Politburo) ដែលជាស្ថាប័ននយោបាយកំពូលរបស់បក្ស បានបញ្ជាក់ថាសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការពង្រឹង «អភិបាលកិច្ចស្វ័យត្រួតពិនិត្យផ្ទៃក្នុងបក្ស» នឹងត្រូវដាក់ជូនសន្និបាតពេញអង្គលើកទី ៥ ដើម្បីពិភាក្សា និងអនុម័ត។ លោក Hou Yichao អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនយោបាយរបស់ចិន បានគូសបញ្ជាក់ថា សន្និបាតពេញអង្គដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយទិសដៅនយោបាយទូលំទូលាយរបស់បក្ស ឱ្យទៅជាគោលនយោបាយជាក់ស្តែង។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើសមាជជាតិបក្ស (ឆ្នាំ ២០២៧) គឺជាវេទិកាកំណត់យុទ្ធសាស្ត្រ និងបន្តអាណត្តិថ្នាក់ដឹកនាំ នោះសន្និបាតពេញអង្គដែលធ្វើឡើងនៅចន្លោះពេល គឺជាកន្លែងដែលគោលនយោបាយជាក់លាក់ត្រូវបានបង្កើតឡើងក្នុងវដ្ត ៥ ឆ្នាំ»។ របៀបវារៈចម្បងនៃសន្និបាតពេញអង្គលើកទី ៥ គឺការពង្រឹងអ្វីដែលទីក្រុងប៉េកាំងហៅថា «អភិបាលកិច្ចស្វ័យត្រួតពិនិត្យបក្សដោយពេញលេញ និងតឹងរ៉ឹង» ដែលជាទស្សនទានដ៏ទូលំទូលាយមួយ ដែលមិនត្រឹមតែគ្របដណ្តប់លើការប្រយុទ្ធប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលាតសន្ធឹងដល់របៀបដែលមន្ត្រីត្រូវបានត្រួតពិនិត្យ ការវាយតម្លៃសមត្ថភាព និងការទទួលខុសត្រូវទៀតផង។ លោក Hou បានពិពណ៌នាចំណុចនេះថាជា «ការរៀបចំគ្រោងយន្តការស្នូលលើដំណើរការនៃអំណាច» ដោយកត់សម្គាល់ថាលោក ស៊ី ជីនពីង បានគូសបញ្ជាក់នូវប្រព័ន្ធចំនួន ៥ ដែលជាគ្រឹះនៃអភិបាលកិច្ចបក្សដ៏តឹងរ៉ឹង រួមមាន៖ ការរៀបចំចាត់តាំង ការអប់រំ ការត្រួតពិនិត្យ ស្ថាប័ន និងគណនេយ្យភាព។ លោក Hou បានបន្ថែមថា៖ «រួមបញ្ចូលគ្នា ចំណុចទាំងនេះបង្ហាញថាតើបទបញ្ជាពីមជ្ឈិមត្រូវបានអនុវត្តជាក់ស្តែងកម្រិតណា តើការអប់រំនយោបាយមានប្រសិទ្ធភាពឬទេ និងរបៀបដែលការត្រួតពិនិត្យព្រមទាំងការងារប្រឆាំងអំពើពុករលួយត្រូវបានអនុវត្ត»។ លើសពីនេះ វាក៏គ្របដណ្តប់លើប្រសិទ្ធភាពនៃវិធានផ្ទៃក្នុងបក្ស និងការអនុវត្តតម្រូវការកសាងបក្សទូទាំងរចនាសម្ព័ន្ធផងដែរ។ យុទ្ធនាការប្រឆាំងអំពើពុករលួយនៅតែជាការប្រឈមធ្ងន់ធ្ងរ ការដាក់ចេញនូវការសង្កត់ធ្ងន់លើវិន័យបក្សនេះ ធ្វើឡើងទោះបីជាយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ទូលំទូលាយរបស់លោក ស៊ី ជីនពីង ត្រូវបានអនុវត្តអស់រយៈពេលជាងមួយទសវត្សរ៍មកហើយក្តី ដែលក្នុងនោះបានស៊ើបអង្កេត និងដាក់ទណ្ឌកម្មលើមន្ត្រីជាច្រើននៅទូទាំងជួរគណបក្ស រដ្ឋាភិបាល និងកងទ័ព។ ទីក្រុងប៉េកាំងនៅតែប្រកាន់ជំហរថា អំពើពុករលួយនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ។ កាលពីខែមករាកន្លងទៅ លោក ស៊ី ជីនពីង បានចេញការព្រមានថាសភាពការណ៍ប្រយុទ្ធប្រឆាំងអំពើពុករលួយនៅតែ «ធ្ងន់ធ្ងរ និងស្មុគស្មាញ» ដោយលោកបានអំពាវនាវឱ្យមានការតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយមិនរុញរាឡើយ៕ ប្រែសម្រួល៖ គីរី Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ ហេតុអ្វីសន្និបាត ពេញអង្គលើកទី ៥ របស់ចិន លើកយក “វិន័យផ្ទៃក្នុងបក្ស” ធ្វើជារបៀបវារៈស្នូល ជំនួសផែនការសេដ្ឋកិច្ច? ប៉េកាំង ៖ ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច នឹងបើកកិច្ចប្រជុំនយោបាយដ៏មានសារៈសំខាន់មួយនៅថ្ងៃចន្ទ ទី ២៦ តុលា នេះ ដែលជាសញ្ញាបង្ហាញឱ្យឃើញពីអាទិភាពចម្បងរបស់ទីក្រុងប៉េកាំង មុនពេលសមាជជាតិបក្សឈានចូលមកដល់នៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយ ដោយក្នុងនោះបញ្ហា «វិន័យបក្ស» ត្រូវបានចាត់ទុកជារបៀបវារៈស្នូល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៦ ។កិច្ចប្រជុំសន្និបាតពេញអង្គលើកទី ៥ (Fifth Plenum) នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន... 6 Feature កម្ពុជា ត្រៀមខ្លួនជាស្រេច ផ្តល់កិច្ចសហការជាមួយJICA ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍ របស់ជប៉ុននៅកម្ពុជា ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ JICA ដើម្បីគាំទ្ររាល់បេសកកម្ម និងគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ជប៉ុននៅកម្ពុជា ឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាឱកាសអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ការិយាល័យប្រចាំនៅកម្ពុជា... 15 ព័ត៌មានជាតិ សម្តេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន៤ ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គញគណៈរដ្ឋមន្ត្រី ដោយពិនិត្យ និងពិភាក្សាលើរបៀបវីរៈចំនួន៤ នៅវិមានសន្តិភាព ។ របៀបវារៈចំនួន៤ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រួមមាន៖១-របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF)។២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៧។៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន៕ 9 កីឡា FIFA បើកយុទ្ធនាការដេញថ្លៃសិទ្ធិផ្សាយ World Cup ឆ្នាំ២០៣០ និង ២០៣៤ នៅលើទីផ្សារសហរដ្ឋអាមេរិកទីក្រុងញូវយ៉ក បរទេស៖ ទីក្រុងញូវយ៉ក — សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសបើកដំណើរការដេញថ្លៃជាផ្លូវការ សម្រាប់សិទ្ធិផ្សាយ តាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធឌីជីថល (Streaming) នៅក្នុងសហរដ្ឋអាមេរិក សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ FIFA World Cup ឆ្នាំ២០៣០។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ ពិភពលោកមួយនេះ កំពុងស្វែងរកវិធីសាស្ត្រផ្សាយបែបច្នៃប្រឌិតថ្មីៗ បន្ទាប់ពីតួលេខអ្នកទស្សនា ក្នុងទឹកដីអាមេរិកបានកើន ឡើងយ៉ាងគំហុក... 5 កីឡា លោក Enzo Maresca ប្តេជ្ញាស្រោចស្រង់ Phil Foden ឱ្យក្លាយជាកីឡាករឆ្នើមបំផុត របស់អង់គ្លេសសាជាថ្មី បរទេស ៖ អ្នកចាត់ការទូទៅក្លឹប Manchester City លោក Enzo Maresca បានបើកចំហអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយខ្សែប្រយុទ្ធ Phil Foden ឱ្យស្តារទម្រង់លេងលំដាប់ពិភពលោកឡើងវិញ បន្ទាប់ពីកីឡាកររូបនេះ បានឆ្លងកាត់ដំណាក់កាលដ៏លំបាកនៅកីឡដ្ឋាន Etihad។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានចាត់ទុកថា វាជាកាតព្វកិច្ចផ្ទាល់ខ្លួន ក្នុងការនាំយកកីឡាករវ័យ ២៦ ឆ្នាំរូបនេះ វិលត្រឡប់ទៅកាន់ចំណុចកំពូល... អត្ថបទពេញនិយម 8.6K Feature រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០... 5.9K Feature ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ ! ស្មានតែក្រពើ ដល់ចាប់បានទើបដឹងជា «ត្រីប្រាយក្ស» ជាង ១០០គីឡូក្រាម បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានរបាយការណ៍បឋមពីប្រជាពលរដ្ឋអំពីការបារម្ភចំពោះវត្តមាន «សត្វក្រពើ» នៅក្នុងប្រឡាយទឹក ភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន... 5.8K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 25/09/2026 រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នៅតែជួបហានិភ័យ... 4.5K Feature មន្រ្តីអន្តោប្រវេសន៍ម្នាក់ នៅព្រលានយន្តហោះតេជោ ស៊ីសំណូកជាង២០ម៉ឺនដុល្លារ នាំពួកស្គេម ចូលកម្ពុជាខុសច្បាប់ ភ្នំពេញ ៖ ក្នុងករណីមេក្រុមអនឡាញហ្គេម នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ពាក់ព័ន្ធជនជាតិចិន កាលពីពេលថ្មីៗនោះ ត្រូវបានរកឃើញ តាមខ្សែរយៈជាមន្ត្រី អន្តោប្រវេសន៍ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានទទួលសំណូក នូវទឹកប្រាក់ជាង២០ម៉ឺនដុល្លារ... 2.8K ព័ត៌មានអន្តរជាតិ រូបភាពផ្កាយរណបបង្ហាញ ពីវត្តមានយន្តហោះវាយប្រហារ និងយានយន្តយោធា នៅឯមូលដ្ឋានថ្មីមួយរវាងចិន និងឡាវ ក្នុងប្រទេសឡាវ បរទេស៖ យោងតាមរូបភាពផ្កាយរណប ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា យន្តហោះវាយប្រហារធុនស្រាល និងយានយន្តយោធា បានមកដល់ទីតាំងហ្វឹកហ្វឺនរួមគ្នារវាងចិន និងឡាវ ដែលទើបត្រូវបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា... 2.4K Feature ទឹកជនលេចផ្លូវជាតិលេខ6 ត្រង់ចំណុចជញ្ជីញថ្លឹងឡាន ស្រុកប្រាសាទបាគង ខេត្តសៀមរាប: នៅថ្ងៃ២៥ខែកញ្ញាឆ្នាំ២០២៦ សាធារណះជន ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចកន្លែងជញ្ជីងថ្លឹងរថយន្តខាងលិចផ្លូវបំបែក (ផ្លូវហ្វាយវេ) សូមជំរាបថាទឹកជំនន់មានការជន់លិចហូរកាត់ផ្លូវ ដូច្នេះបងប្អូនដែលមានរថយន្តតូចៗ មិនអាចធ្វើដំណើរតាមផ្លូវនេះបានទេ ដោយតម្រូវប្ដូរទិសចរាចរណ៍ វាងចុះតាមផ្លូវ (២៦៥E) ឆ្ពោះទៅកំផ្សាររលួស ឡើងស្ពានតាប៉ាន់... 2.3K Feature ជំនន់ទឹកភ្លៀងនិងទឹកហូរពីថៃ កំពុងជន់លិចក្រុងប៉ោយប៉ែត អាជ្ញាធរដឹកនាំកម្លាំងចម្រុះជម្លៀសពលរដ្ឋ និងត្រៀមសង្គ្រោះ បន្ទាន់២៤ម៉ោង បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃ រួមផ្សំ និងទឹកហូរធ្លាក់យ៉ាងគំហុកពីប្រទេសថៃ បាននិងកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរ ដល់តំបន់ព្រំដែនភាគខាងត្បូង ក្រុងប៉ោយប៉ែត ដែលជំរុញឱ្យលោក ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយក្រុងប៉ោយប៉ែត... 2.1K Feature យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ភ្នំពេញ ៖ គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ ខណៈភាគីទាំងពីរ ពិភាក្សាអំពីការបន្តជំរុញ ការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព... បញ្ជូនជនជាប់ឃុំជិត ២ពាន់នាក់ ពីពន្ធនាគាររាជធានីភ្នំពេញ PJ ទៅឃុំបន្តនៅពន្ធនាគាររាជធានីភ្នំពេញថ្មី លោក ប៉ែន បូណា ៖ មិនមែនជារឿងថ្មី សម្រាប់រាជរដ្ឋាភិបាល ចុះសួរសុខទុក្ខ និងជួយសង្គ្រោះពលរដ្ឋ To Top
បរទេស៖ កាសែត Kyunghyang Shinmun បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាពង្រីកប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកមួយនេះ កំពុងប្រឈមមុខនឹង សម្ពាធពីប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យផ្តល់ការគាំទ្រសម្រាប់សង្គ្រាម ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា កាសែតដដែលនេះបានឱ្យដឹងទៀតថា ទីក្រុងសេអ៊ូលកំពុងពិចារណាពង្រីកតំបន់ប្រតិបត្តិការរបស់កងឯកភាព «Cheonghae» (ឆេអុងហេ) ដែលមានភារកិច្ចប្រឆាំងនឹងចោរសមុទ្រ។ កងឯកភាពនេះត្រូវបានបញ្ជូនទៅកាន់ឈូងសមុទ្រអាដេន (Gulf of Aden) កាលពីឆ្នាំ ២០០៩ ហើយការគ្រោងពង្រីកនេះ គឺរួមបញ្ចូលទាំងឈូងសមុទ្រអូម៉ង់ (Gulf of Oman) ដែលតភ្ជាប់ ទៅកាន់ច្រកសមុទ្រហ័រមូស (Strait of Hormuz) ផងដែរ។ ទោះជាយ៉ាងណា កាសែតនេះមិន បានបញ្ជាក់ពីប្រភពព័ត៌មាននោះទេ។ របាយការណ៍បានបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតី លី ជេមយ៉ុង (Lee Jae Myung) គ្រោងនឹងដាក់សំណើ ទៅកាន់រដ្ឋសភា ដើម្បីពន្យារបេសកកម្មរបស់កងឯកភាពនេះ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ កាសែតនេះបានបន្ថែមថា រដ្ឋាភិបាលក៏កំពុងពិចារណាបញ្ជូន នាវាចម្បាំងប្រភេទហ្វ្រីហ្គេត (frigate) មួយគ្រឿងទៅកាន់តំបន់នោះ ដើម្បីពង្រឹងប្រតិបត្តិការ បន្ថែមទៀតផងដែរ។ ប្រែសម្រួល: តុលា Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ កាសែត Kyunghyang Shinmun ៖ កូរ៉េខាងត្បូងកំពុងពិចារណា ពង្រីកបេសកកម្មយោធា របស់ខ្លួននៅមជ្ឈិមបូព៌ា ក្រោយពីមានសម្ពាធពីលោក ត្រាំ បរទេស៖ កាសែត Kyunghyang Shinmun បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាពង្រីកប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកមួយនេះ កំពុងប្រឈមមុខនឹង សម្ពាធពីប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យផ្តល់ការគាំទ្រសម្រាប់សង្គ្រាម ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា កាសែតដដែលនេះបានឱ្យដឹងទៀតថា ទីក្រុងសេអ៊ូលកំពុងពិចារណាពង្រីកតំបន់ប្រតិបត្តិការរបស់កងឯកភាព... 6 ព័ត៌មានអន្តរជាតិ អ្នកនាំពាក្យថ្មីសេតវិមាន លោកស្រី Katie Zacharia បានចុះចេញពីតំណែង បន្ទាប់ពីចូលធ្វើការរយៈពេល៥ថ្ងៃ បរទេស៖ សេតវិមានបានបញ្ជាក់ កាលពីថ្ងៃសុក្រថា លោកស្រី Katie Zacharia បានចុះចេញពីតំណែងជាលេខាធិការ សារព័ត៌មានរបស់ប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីបានធ្វើការរយៈពេលប្រាំថ្ងៃ។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា អ្នកអត្ថាធិប្បាយនយោបាយអភិរក្សនិយម Zacharia បានប្រឈមមុខនឹងការរិះគន់យ៉ាងទូលំទូលាយជុំវិញការដោះស្រាយការផ្សាយព័ត៌មានលើកដំបូងរបស់លោកស្រី និងការចោទប្រកាន់ថា លោកស្រីបានបំភាន់ព័ត៌មាន សម្ងាត់ផ្លូវច្បាប់។លោក Trump... 17 ព័ត៌មានអន្តរជាតិ លោក ត្រាំ និយាយថា សហរដ្ឋអាមេរិក អាចនឹងចាំបាច់ត្រូវវាយប្រហារ លើភ្នំ Pickaxe របស់អ៊ីរ៉ង់ បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកអាចនឹង ត្រូវកំណត់គោលដៅវាយប្រហារលើភ្នំ Pickaxe ដែលជាទីតាំងមួយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយលោកមានបំណងធានាថា ទីក្រុងតេអេរ៉ង់នឹង មិនអាចទទួលបានអាវុធនុយក្លេអ៊ែរឡើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងបទសម្ភាសន៍ជា មួយបណ្តាញព័ត៌មាន Newsmax កាលពីយប់ថ្ងៃព្រហស្បតិ៍... 4 ព័ត៌មានអន្តរជាតិ តម្លៃប្រេងឡើង ដល់ ១១០ ដុល្លារ ក្នុងមួយបារ៉ែល ជាលើកដំបូងគិតចាប់តាំងពីខែឧសភា ដោយសារក្តីបារម្ភ អំពីការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា និងរុស្ស៊ី បរទេស៖ នៅថ្ងៃសុក្រ តម្លៃប្រេងឆៅ Brent បានកើនឡើងដល់ ១១០ ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងគិត ចាប់តាំងពីខែឧសភាមក ដោយសារក្តីបារម្ភថា ភាពតានតឹងដែលកំពុងកើនឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា អាចធ្វើឱ្យការផ្គត់ផ្គង់កាន់តែមានភាពតឹងតែងថែមទៀត។ ទន្ទឹមនឹងនេះ វិនិយោគិនក៏កំពុងវាយតម្លៃផងដែរថា តើរុស្ស៊ីអាចផ្គត់ផ្គង់ប្រេងម៉ាស៊ូត បានកម្រិតណាដល់ទីផ្សារសកល។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ... 9 ព័ត៌មានអន្តរជាតិ ការរំខានដល់សេវា Starlink កំពុងត្រូវបានជួបប្រទះ នៅតាមខ្សែត្រៀម ជួរមុខក្នុងប្រទេសអ៊ុយក្រែន បរទេស: សម្រាប់អង្គភាពកាំភ្លើងធំមួយ ដែលកំពុងប្រយុទ្ធនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ក្នុងការកាត់បន្ថយសេវាកម្ម ដែលផ្តល់ដោយក្រុមហ៊ុនផ្កាយរណប Starlink ដល់យោធា បានបង្កផលប៉ះពាល់ភ្លាមៗ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា ការទំនាក់ទំនងជាមួយ ទីបញ្ជាការត្រូវបានរំខាន ហើយល្បឿន អ៊ីនធឺណិតក៏បានធ្លាក់ចុះ ដែលបង្កជាហានិភ័យនៅក្នុងសង្គ្រាម មួយដែលយន្តហោះដ្រូន... អត្ថបទពេញនិយម 8.5K Feature រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០... 5.7K Feature ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ ! ស្មានតែក្រពើ ដល់ចាប់បានទើបដឹងជា «ត្រីប្រាយក្ស» ជាង ១០០គីឡូក្រាម បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានរបាយការណ៍បឋមពីប្រជាពលរដ្ឋអំពីការបារម្ភចំពោះវត្តមាន «សត្វក្រពើ» នៅក្នុងប្រឡាយទឹក ភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន... 5.6K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 25/09/2026 រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នៅតែជួបហានិភ័យ... 5.3K Feature ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 21/09/2026 ជាង ៣ឆ្នាំ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាង ៧សែនលើក សាំងឡើងថ្លៃតម្លៃ៥ ២៥០ រៀល និងម៉ាស៊ូតមានតម្លៃ ៦... 5.0K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 22/09/2026 លោក វ៉ាង វិនពីន៖ មិត្តភាពដែកថែប ចិន-កម្ពុជា កាន់តែមានភាពរឹងមាំ ជាប្រវត្តិសាស្ត្រ រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ការឱ្យបានហ្មត់ចត់ ចំពោះរាល់ឧបាយកលអូសទាញ ឬបោកបញ្ឆោតផ្សេងៗ រដ្ឋមន្រ្តីព័ត៌មាន ៖... 4.4K Feature មន្រ្តីអន្តោប្រវេសន៍ម្នាក់ នៅព្រលានយន្តហោះតេជោ ស៊ីសំណូកជាង២០ម៉ឺនដុល្លារ នាំពួកស្គេម ចូលកម្ពុជាខុសច្បាប់ ភ្នំពេញ ៖ ក្នុងករណីមេក្រុមអនឡាញហ្គេម នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ពាក់ព័ន្ធជនជាតិចិន កាលពីពេលថ្មីៗនោះ ត្រូវបានរកឃើញ តាមខ្សែរយៈជាមន្ត្រី អន្តោប្រវេសន៍ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានទទួលសំណូក នូវទឹកប្រាក់ជាង២០ម៉ឺនដុល្លារ... 3.4K Feature ក្រសួងអប់រំ រកឃើញការក្លែងបន្លំលិខិត របស់ក្រសួង បញ្ជាក់សញ្ញាបត្របណ្ឌិត និស្សិតបញ្ចប់ការសិក្សាក្រៅប្រទេស ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញករណីក្លែងបន្លំ លិខិតរបស់ក្រសួងអប់រំ ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិត របស់និស្សិត ដែលបានបញ្ចប់ការសិក្សា ពីគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានឱ្យដឹងថា... 2.9K ព័ត៌មានជាតិ សម្តេចធិបតី ៖ សន្តិភាពពេញលេញ ដែលកម្ពុជា ខិតខំកសាង អស់រយៈពេល ២៦ឆ្នាំ ត្រូវបានគំរាមកំហែង ដោយសារតែសង្គ្រាមកម្ពុជា-ថៃ ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលេីកឡេីងថា សន្តិភាពពេញលេញ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិខ្មែរទាំងមូល អស់រយៈពេល ២៦ឆ្នាំ... យុវជន ស.ស.យ.ក ស្រុកព្រះនេត្រព្រះ ប្ដេជ្ញាគោរពច្បាប់ ដើម្បីការពារខ្លួនពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ គណៈប្រតិភូក្រសួងការងារកម្ពុជា សិក្សាបទពិសោធកូរ៉េ ពង្រឹងសុវត្ថិភាព និងសុខភាពការងារ ក្នុងវិស័យសំណង់ To Top
បរទេស៖ សេតវិមានបានបញ្ជាក់ កាលពីថ្ងៃសុក្រថា លោកស្រី Katie Zacharia បានចុះចេញពីតំណែងជាលេខាធិការ សារព័ត៌មានរបស់ប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីបានធ្វើការរយៈពេលប្រាំថ្ងៃ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា អ្នកអត្ថាធិប្បាយនយោបាយអភិរក្សនិយម Zacharia បានប្រឈមមុខនឹងការរិះគន់យ៉ាងទូលំទូលាយជុំវិញការដោះស្រាយការផ្សាយព័ត៌មានលើកដំបូងរបស់លោកស្រី និងការចោទប្រកាន់ថា លោកស្រីបានបំភាន់ព័ត៌មាន សម្ងាត់ផ្លូវច្បាប់។ លោក Trump បានដាក់ការសង្ស័យលើអនាគត របស់លោកស្រី Zacharia ក្នុងតួនាទីនេះ ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន នៅខាងក្រៅសេតវិមាន។ ប៉ុន្មានម៉ោងក្រោយមក នាយកទំនាក់ទំនងសេតវិមានលោក Steven Cheung បាននិយាយថា លោកស្រី Zacharia នឹង “ផ្លាស់ប្តូរទៅជាតួនាទីថ្មីដែលនឹងត្រូវប្រកាសនៅពេលក្រោយ” ។ យោងតាមកាសែត New York Times បានឲ្យដឹងថា លោកស្រី Zacharia បានអានខ្លឹមសារពីឯកសារ ដែលបានរៀបចំទុក ជាមុនស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានលើកដំបូង និងជាលើកចុងក្រោយ របស់លោកស្រីកាលពីថ្ងៃអង្គារ ហើយបានបញ្ចប់វគ្គសួរ-ឆ្លើយ បន្ទាប់ពីដំណើរការបានត្រឹមតែ ៥ នាទីកន្លះប៉ុណ្ណោះ។ លើសពីនេះ អ្នករិះគន់ បានចោទប្រកាន់លោកស្រីថា បានអះអាងមិនត្រឹមត្រូវថាខ្លួនជាមេធាវី បន្ទាប់ពីលោកស្រីមិន អាចបញ្ជាក់បានថា តើលោកស្រីបានប្រឡងជាប់វិញ្ញាបនបត្រមេធាវីនៅសហរដ្ឋអាមេរិកដែរឬទេ។ ក្រោយមក លោកស្រី Zacharia បានអះអាងថា លោកស្រីបានប្រឡង ជាប់វិញ្ញាបនបត្រមេធាវីនៅប្រទេសចិន ដែលជាកន្លែងលោកស្រី ធ្លាប់ធ្វើការឱ្យក្រុមហ៊ុនច្បាប់មួយ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង កាលពីអំឡុងទសវត្សរ៍ឆ្នាំ ២០១០។ ប្រែសម្រួល: ណៃ តុលា Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ អ្នកនាំពាក្យថ្មីសេតវិមាន លោកស្រី Katie Zacharia បានចុះចេញពីតំណែង បន្ទាប់ពីចូលធ្វើការរយៈពេល៥ថ្ងៃ បរទេស៖ សេតវិមានបានបញ្ជាក់ កាលពីថ្ងៃសុក្រថា លោកស្រី Katie Zacharia បានចុះចេញពីតំណែងជាលេខាធិការ សារព័ត៌មានរបស់ប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីបានធ្វើការរយៈពេលប្រាំថ្ងៃ។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា អ្នកអត្ថាធិប្បាយនយោបាយអភិរក្សនិយម Zacharia បានប្រឈមមុខនឹងការរិះគន់យ៉ាងទូលំទូលាយជុំវិញការដោះស្រាយការផ្សាយព័ត៌មានលើកដំបូងរបស់លោកស្រី និងការចោទប្រកាន់ថា លោកស្រីបានបំភាន់ព័ត៌មាន សម្ងាត់ផ្លូវច្បាប់។លោក Trump... ព័ត៌មានអន្តរជាតិ លោក ត្រាំ និយាយថា សហរដ្ឋអាមេរិក អាចនឹងចាំបាច់ត្រូវវាយប្រហារ លើភ្នំ Pickaxe របស់អ៊ីរ៉ង់ បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកអាចនឹង ត្រូវកំណត់គោលដៅវាយប្រហារលើភ្នំ Pickaxe ដែលជាទីតាំងមួយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយលោកមានបំណងធានាថា ទីក្រុងតេអេរ៉ង់នឹង មិនអាចទទួលបានអាវុធនុយក្លេអ៊ែរឡើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងបទសម្ភាសន៍ជា មួយបណ្តាញព័ត៌មាន Newsmax កាលពីយប់ថ្ងៃព្រហស្បតិ៍... ព័ត៌មានអន្តរជាតិ តម្លៃប្រេងឡើង ដល់ ១១០ ដុល្លារ ក្នុងមួយបារ៉ែល ជាលើកដំបូងគិតចាប់តាំងពីខែឧសភា ដោយសារក្តីបារម្ភ អំពីការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា និងរុស្ស៊ី បរទេស៖ នៅថ្ងៃសុក្រ តម្លៃប្រេងឆៅ Brent បានកើនឡើងដល់ ១១០ ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងគិត ចាប់តាំងពីខែឧសភាមក ដោយសារក្តីបារម្ភថា ភាពតានតឹងដែលកំពុងកើនឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា អាចធ្វើឱ្យការផ្គត់ផ្គង់កាន់តែមានភាពតឹងតែងថែមទៀត។ ទន្ទឹមនឹងនេះ វិនិយោគិនក៏កំពុងវាយតម្លៃផងដែរថា តើរុស្ស៊ីអាចផ្គត់ផ្គង់ប្រេងម៉ាស៊ូត បានកម្រិតណាដល់ទីផ្សារសកល។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ... 6 ព័ត៌មានអន្តរជាតិ ការរំខានដល់សេវា Starlink កំពុងត្រូវបានជួបប្រទះ នៅតាមខ្សែត្រៀម ជួរមុខក្នុងប្រទេសអ៊ុយក្រែន បរទេស: សម្រាប់អង្គភាពកាំភ្លើងធំមួយ ដែលកំពុងប្រយុទ្ធនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ក្នុងការកាត់បន្ថយសេវាកម្ម ដែលផ្តល់ដោយក្រុមហ៊ុនផ្កាយរណប Starlink ដល់យោធា បានបង្កផលប៉ះពាល់ភ្លាមៗ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា ការទំនាក់ទំនងជាមួយ ទីបញ្ជាការត្រូវបានរំខាន ហើយល្បឿន អ៊ីនធឺណិតក៏បានធ្លាក់ចុះ ដែលបង្កជាហានិភ័យនៅក្នុងសង្គ្រាម មួយដែលយន្តហោះដ្រូន... 3 ព័ត៌មានអន្តរជាតិ ប្រធានាធិបតីអ៊ុយក្រែន រិះគន់យ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតរវាងអាមេរិក និងរុស្ស៊ី ព្រមទាំងស្វាគមន៍ ការចូលរួមដ៏ធំ ជាងមុនរបស់អឺរ៉ុប នៅក្នុងដំណើរការស្វែងរកសន្តិភាព បរទេស៖ នៅថ្ងៃសុក្រ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្កោលទោសកិច្ចព្រមព្រៀង របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយរុស្ស៊ី ដោយចាត់ទុកជំហររបស់ទីក្រុងមូស្គូថាជា «ការលេងសើច» លើដំណើរការចរចាសន្តិភាព។ ជាមួយគ្នានេះ លោកក៏បានស្វាគមន៍ចំពោះលទ្ធភាពដែលសម្ព័ន្ធមិត្តអឺរ៉ុប ដែលលោកហៅថាជា «មេដឹកនាំពិតប្រាកដ» នឹងអាចដើរតួនាទីកាន់តែធំនៅក្នុងកិច្ចចរចាទាំងនោះ។យោងតាមសារព័ត៌មាន រ៉យទ័រ... អត្ថបទពេញនិយម 8.5K Feature រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០... 5.7K Feature ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ ! ស្មានតែក្រពើ ដល់ចាប់បានទើបដឹងជា «ត្រីប្រាយក្ស» ជាង ១០០គីឡូក្រាម បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានរបាយការណ៍បឋមពីប្រជាពលរដ្ឋអំពីការបារម្ភចំពោះវត្តមាន «សត្វក្រពើ» នៅក្នុងប្រឡាយទឹក ភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន... 5.6K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 25/09/2026 រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នា នឹងក្រដាសប្រាក់គំរូចាស់ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នៅតែជួបហានិភ័យ... 5.3K Feature ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 21/09/2026 ជាង ៣ឆ្នាំ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាង ៧សែនលើក សាំងឡើងថ្លៃតម្លៃ៥ ២៥០ រៀល និងម៉ាស៊ូតមានតម្លៃ ៦... 5.0K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 22/09/2026 លោក វ៉ាង វិនពីន៖ មិត្តភាពដែកថែប ចិន-កម្ពុជា កាន់តែមានភាពរឹងមាំ ជាប្រវត្តិសាស្ត្រ រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ការឱ្យបានហ្មត់ចត់ ចំពោះរាល់ឧបាយកលអូសទាញ ឬបោកបញ្ឆោតផ្សេងៗ រដ្ឋមន្រ្តីព័ត៌មាន ៖... 4.4K Feature មន្រ្តីអន្តោប្រវេសន៍ម្នាក់ នៅព្រលានយន្តហោះតេជោ ស៊ីសំណូកជាង២០ម៉ឺនដុល្លារ នាំពួកស្គេម ចូលកម្ពុជាខុសច្បាប់ ភ្នំពេញ ៖ ក្នុងករណីមេក្រុមអនឡាញហ្គេម នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ពាក់ព័ន្ធជនជាតិចិន កាលពីពេលថ្មីៗនោះ ត្រូវបានរកឃើញ តាមខ្សែរយៈជាមន្ត្រី អន្តោប្រវេសន៍ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានទទួលសំណូក នូវទឹកប្រាក់ជាង២០ម៉ឺនដុល្លារ... 3.4K Feature ក្រសួងអប់រំ រកឃើញការក្លែងបន្លំលិខិត របស់ក្រសួង បញ្ជាក់សញ្ញាបត្របណ្ឌិត និស្សិតបញ្ចប់ការសិក្សាក្រៅប្រទេស ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញករណីក្លែងបន្លំ លិខិតរបស់ក្រសួងអប់រំ ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិត របស់និស្សិត ដែលបានបញ្ចប់ការសិក្សា ពីគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានឱ្យដឹងថា... 2.9K ព័ត៌មានជាតិ សម្តេចធិបតី ៖ សន្តិភាពពេញលេញ ដែលកម្ពុជា ខិតខំកសាង អស់រយៈពេល ២៦ឆ្នាំ ត្រូវបានគំរាមកំហែង ដោយសារតែសង្គ្រាមកម្ពុជា-ថៃ ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលេីកឡេីងថា សន្តិភាពពេញលេញ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិខ្មែរទាំងមូល អស់រយៈពេល ២៦ឆ្នាំ... យុវជន ស.ស.យ.ក ស្រុកព្រះនេត្រព្រះ ប្ដេជ្ញាគោរពច្បាប់ ដើម្បីការពារខ្លួនពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ គណៈប្រតិភូក្រសួងការងារកម្ពុជា សិក្សាបទពិសោធកូរ៉េ ពង្រឹងសុវត្ថិភាព និងសុខភាពការងារ ក្នុងវិស័យសំណង់ To Top
(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! (ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! សម្រាប់អតិថិជនដែលទិញផ្ទះវីឡានឹងទទួលបានខុនដូលំដាប់ផ្កាយប្រាំមួយយូនីត ដែលជាឱកាសមិនធ្លាប់មានពីមុនមកការផ្តល់ជូនកាន់តែពិសេសសម្រាប់គ្រប់ទីតាំង គ្រប់គម្រោង ៖ ក្លាយជាម្ចាស់វីឡាដ៏ប្រណិត និងស៊ីវីល័យសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារ ទទួលបានខុនដូសម្រាប់ការវិនិយោគ ការចែកកាតដែលមានទឹកប្រាក់រហូតដល់ 10000$ Free decor, Moto vespa និងជាច្រើនទៀត… រីករាយជាមួយនឹងតម្លៃពិសេស និងជម្រើសបង់ប្រាក់កាន់តែងាយស្រួល * សូមប្រញាប់រួសរាន់ឡើង ចំនួនមានកំណត់! (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ដ) ជួបគ្នាថ្ងៃទី 22-23 សីហា ឆ្នាំ2026ចាប់ពីម៉ោង 9ព្រឹករហូតដល់ 6ល្ងាច ប្រូម៉ូសិននេះធ្វើឡើងសម្រាប់អតិថិជនដែលកំពុងមានបំណងចង់ទិញផ្ទះវីឡាក្នុងគម្រោងអ័រគីដេអំឡុងពេលពាក់កណ្តាលឆ្នាំនេះ ដែលក្រុមហ៊ុនផ្តល់ជូនអតិថិជននូវតម្លៃពិសេស និងកាន់តែចំណេញជាងមុន ដោយក្លាយជាម្ចាស់វីឡាដ៏ប្រណិត និងខុនដូលំដាប់ផ្កាយប្រាំក្នុងពេលតែមួយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលពោរពេញដោយបទពិសោធន៍ ទំនួលខុសត្រូវខ្ពស់ និងឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានដែលរចនាបថប្រណិត និងស៊ីវិល័យ។ គ្រប់គម្រោងរបស់ បុរី អ័រគីដេ ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុន និងពីក្រុមវិស្វករជំនាញរបស់បុរី ដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណិតភាព សោភណភាពនៃរចនាបថ ស្ថាបត្យកម្ម ក៏ដូចជាផាសុកភាព និងសុវត្ថិភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជន ដោយគម្រោងនីមួយៗ ហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ ក្លិបហាត់ប្រាណ បឹងសិប្បនិមិ្មត ជាពិសេសនៅក្នុងបរិវេណគម្រោងទាំងមូល ត្រូវបានយាមការដោយក្រុមសន្តិសុខបុរី ២៤ម៉ោងលើ ២៤ម៉ោង។ ចុចលីងចូលរួមក្នុងកម្មវិធី៖ https://www.facebook.com/share/p/1Dd2f8Ja1v/ ព័ត៌មានលម្អិតបន្ថែម៖ ទំនាក់ទំនង៖ 098733333 ទីតាំងគម្រោង (ផ្លូវ 2004)៖ bit.ly/OrkideTheCondominium ទីតាំងគម្រោង (ផ្លូវ 6A)៖ bit.ly/OrkideTheBotanic ទីតាំងគម្រោង (ផ្លូវ 105K)៖ bit.ly/OrkideThePochentong តេលេក្រាម ៖ t.me/OrkideDevelopment_Telegram ហ្វេសបុក ៖ m.me/orkidedevelopment Related Items: ក្រុមហ៊ុន Orkide Development ព័ត៌មានចុងក្រោយ 81 ព័ត៌មានជាតិ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ Transformer Oil Purifier Machine and accessories ចំនួន ០២មុខ ជូន អង្គភាពអនុស្ថានីយ នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Transformer Oil Purifier Machine and accessories ចំនួន... 106 ព័ត៌មានជាតិ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ Spare Parts (MR) ចំនួន ០៦មុខ (កញ្ចប់លេខ០៣) សម្រាប់ប្រើប្រាស់ នៅតាមបណ្តាអនុស្ថានីយអគ្គិសនី ជូន អង្គភាពអនុស្ថានីយ នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៦) (អាទិភាពទី១) ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Spare Parts (MR) ចំនួន ០៦មុខ (កញ្ចប់លេខ០៣) សម្រាប់ប្រើប្រាស់នៅតាមបណ្តាអនុស្ថានីយអគ្គិសនី ជូន អង្គភាពអនុស្ថានីយ... 115 ព័ត៌មានជាតិ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ សាច់ក្រណាត់ឯកសណ្ឋាន និងស្លាកឈ្មោះ ជូន និយោជិតកម្មករ (ជាងចេញក្រៅ និងជាងរោងជាង) នៃ អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ២០២៥ (ភ្នំពេញនិងអគ្គិសនីខេត្តចំនួន ១៥) ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ សាច់ក្រណាត់ឯកសណ្ឋាន និងស្លាកឈ្មោះ ជូន និយោជិតកម្មករ (ជាងចេញក្រៅនិងជាងរោង ជាង) នៃ... 128 Feature លោក ឃួង ស្រេង ជម្រុញឱ្យពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋ និងការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរ ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាមួយនិងការជម្រុញផ្ដល់សេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ខណៈប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននិងកំពុងរស់នៅក្នុងបែបស៊ីវីល័យ ។ ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមអធិបតីភាព... 153 ព័ត៌មានជាតិ សម្តេចធិបតីប្រកាសថា នឹងសាងសង់ផ្លូវពីបានលុង ទៅតំបន់កន្ទុយនាគ ភ្នំពេញ ៖ ខណៈគម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែននៅកម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០២៦ នេះ សម្រេចលទ្ធផលបានជាង ៩៥% ហើយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញបទបញ្ជា ឱ្យក្រុមអ្នកជំនាញខាងវិស្វកម្ម កសាងផ្លូវពីតំបន់បានលុងទៅតំបន់កន្ទុយនាគ ទោះបីជាជួបការលំបាក យ៉ាងណាក៏ដោយ ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង... អត្ថបទពេញនិយម 7.3K ព័ត៌មានអន្តរជាតិ បងប្អូនបង្កើត ជាជនជាតិរុស្ស៊ី២នាក់ ត្រូវបានគេប្លន់សម្លាប់ នៅប្រទេសថៃ បរទេស៖ ២នាក់បងប្អូនបង្កើតនឹងគ្នាជនជាតិរុស្ស៊ី ដែលបានបាត់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ គឺត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ។យោងទៅតាមគេហទំព័រ Samui Times បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ជនសង្ស័យពីរនាក់ក្នុងករណី សម្លាប់នេះបានសារភាពថា បានសម្លាប់២នាក់បងប្អូនបង្កើត ជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយ... 6.9K Feature រដ្ឋបាលខេត្តកណ្តាល បញ្ចប់ភារកិច្ច លោក ឈុន ផល្លី ពីតំណែងជា ប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចេញដីកា សម្រេចភារកិច្ច លោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌល សុខភាពសិត្បូ មកជាមន្ត្រី បន្ទាប់ពីសង្គ្រោះបឋម... 6.6K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 03/08/2026 ព្រះមហាក្សត្រ ៖ សម្តេចតេជោ កំពុងដឹកនាំព្រឹទ្ធសភា សម្រេចស្នាដៃ និងសមិទ្ធផលធំៗ ក្រសួងព័ត៌មាន៖ CNA ផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់ លើករណីកញ្ញា Siti Aishah បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសកម្ពុជា... 6.4K Feature ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់លោក ហេង សុខុម ជាឧកញ៉ា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង សុខុម ជាឧកញ៉ា 6.3K Feature សមត្ថកិច្ចកម្ពុជា បានរកឃើញយុវតីសិង្ហបុរីឈ្មោះ AISHAH ហើយបន្ទាប់ពីរត់ចេញពីប្រទសដោយសារសម្ពាធគ្រួសារ ភ្នំពេញ៖ លោក ទូច សុឃ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញយុវតី ជនជាតិសិង្ហបុរីឈ្មោះ AISHAH ហើយ បន្ទាប់ពីរត់ចេញពីផ្ទះនៅសិង្ហបុរី ដោយសារសម្ពាធគ្រួសារ និងបានបញ្ជាក់ថា ពុំមានការចាប់ជំរិត ឬ... 5.8K Feature កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា ញូវយ៉ក៖ កម្ពុជា បានទាញចំណាប់អារម្មណ៍មហាន្និបាត អ.ស.ប អំពីជនភៀសសឹកកម្ពុជា បណ្តាលមកពីការលុកលុយរបស់ថៃ មកលើកម្ពុជា។ ថ្លែងទៅកាន់មហាសន្និបាតអ.ស.បនៅក្រុងញូវយ៉កនាថ្ងៃទី១៦ ខែកក្កដានេះ លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម... 5.6K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ប្រចាំថ្ងៃ 24/07/2026 លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល អ្នករាយការណ៍ពិសេស អ.ស.ប បារម្ភពីស្ថានភាព សិទ្ធិមនុស្សតាមព្រំដែន កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ... 5.4K Feature ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោក... លោក ហៃ ធូរ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះនិងពង្រឹងភាពធន់ អគ្គនាយក ARDB ចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ដេីម្បីផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន To Top