សៀមរាប៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បាននាំយកឱកាសការងារចំនួន ៥ ០៥០កន្លែង ជាមួយនឹងរោងចក្រ សហគ្រាស ក្រុមហ៊ុនធំៗ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧ ទៅជួបសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ដល់មូលដ្ឋាន ជាពិសេសម្រាប់អតីតពលករពីប្រទសថៃ និងយុវជនកំពុងរកការងារ នៅបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ អញ្ជើញជាអធិបតីក្នុងវេទិកាដែលមានអ្នកចូលរួមជិត ៧០០នាក់លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជម្រាបជូនប្រជាពលរដ្ឋពីឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅតាមរោងចក្រ សហគ្រាសទូទាំងប្រទេស ដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានខិតខំប្រមូលយកមកជូនបងប្អូនដល់មូលដ្ឋាន។ ឯកឧត្តមបញ្ជាក់ថា ការងារគឺជាមាសប្រាក់ អ៊ីចឹងរាជរដ្ឋាភិបាលចែកការងារឱ្យបងប្អូន ក៏ដូចជាចែកមាសប្រាក់ដូច្នោះដែរ ហើយបងប្អូនក៏មិនចំណាយពេលវេលា និងថវិកាដើម្បីដើររកការងារធ្វើដូចពីមុនទៀតនោះផងដែរ។ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារឱ្យចាប់យកឱកាសការងារក្នុងស្រុកទាំងនេះ ដែលមិនត្រឹមតែទទួលបានប្រាក់ចំណូលផ្តត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដោយផ្ទាល់ក្នុងការកសាងសេដ្ឋកិច្ចជាតិផងដែរ។ បន្ថែមពីនេះ ក៏ទទួលបានអត្ថប្រយោជន៍ដ៏សំខាន់ទាំងពេលបច្ចុប្បន្ននិងអនាគតពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកសោធននិវត្ត ដែលឯកឧត្តមបានចាត់ទុកថាជា «សំណាញ់សុវត្ថិភាព»។ ជាមួយនឹងការពន្យល់យ៉ាងក្បោះក្បាយពីភាពខុសគ្នារវាងការងារក្នុងស្រុក និងការងារដ៏ប្រថុយប្រថានប្រឈមហានិភ័យ កេងប្រវ័ញ្ចកម្លាំងពលកម្ម រើសអើង និងកង្វះកិច្ចគាំពារសុខភាពនៅប្រទេសថៃ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្រៅពីការងារក្នុងស្រុក ក្រសួងក៏ផ្តល់ជូនឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារល្អ និងប្រាក់ខែខ្ពស់ជាងប្រទេសជិតខាង ដោយឯកឧត្តមជំរុញឱ្យបងប្អូនជ្រើសរើសក្រុមហ៊ុនដែលចុះបញ្ជិកាស្របច្បាប់ មិនមែនក្រុមហ៊ុន«ខ្សឹប»ដើម្បីជៀសវាងការចាញ់បោកដែលនាំឱ្យខាតទាំងពេលវេលា និងថវិកា។ ក្នុងករណីសង្ស័យត្រូវរាយការណ៍ ឬសួរបញ្ជាក់ទៅអាជ្ញាធរមូលដ្ឋាន ដែលមានបញ្ជីឈ្មោះក្រុមហ៊ុនស្របច្បាប់ ឬទាក់ទងទៅលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ សម្រាប់សាកសួរព័ត៌មានលម្អិតពីអត្ថប្រយោជន៍ ប.ស.ស.ផងដែរ។ ទន្ទឹមនេះ លោក ប៉ុក ប៉ាន់ ក៏បានផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យយុវជនចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពីកម្មវិធី TVET ១,៥លាននាក់ ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យសម្រាប់ពលរដ្ឋគ្រប់កាលៈទេសៈ ក៏ដូចជា សម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដោយឯកឧត្តមបញ្ជាក់ថា ទិសដៅនៃការរៀនសូត្រគឺដើម្បីមានការងារធ្វើជាមួយប្រាក់ឈ្នួលសមរម្យ។ កម្មវិធី TVET ១,៥លាននាក់ គឺរៀនដោយឥតគិតថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថមបន្ថែមទៀត ដូចជាការជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ផ្នែកសំណង់ ដុតនំ ឆុងកាហ្វេ ឬសាឡនជាដើម។ សូមបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រដែលចូលរួមដោយផ្ទាល់នាឱកាសនោះ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ,រោងចក្រ ញូវ៉ាយអឹភឹរឹល.ឯក និងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ. អភិវឌ្ឍន៍ កៅស៊ូ,រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា)។ រីឯសមាគម និងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា តំបន់សេដ្ឋកិច្ចពិសេស (ខេមបូឌា) ចេជាង គម្រោង២។ ចំណែកឯក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេសរួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៏ និង ក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៉ិនធើណេសិនសល សឺវីស ឯ.ក ដែលជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន៕ Related Items: ព័ត៌មានចុងក្រោយ 1 ព័ត៌មានជាតិ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តឱ្យអតីតពលករ និងយុវជនចាប់យកឱកាសការងារក្នុងស្រុក ឬក្រៅប្រទេសតាមរយៈក្រុមហ៊ុនស្របច្បាប់ ដើម្បីជៀសវាងការឆបោក សៀមរាប៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បាននាំយកឱកាសការងារចំនួន ៥ ០៥០កន្លែង ជាមួយនឹងរោងចក្រ សហគ្រាស ក្រុមហ៊ុនធំៗ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧ ទៅជួបសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ដល់មូលដ្ឋាន ជាពិសេសម្រាប់អតីតពលករពីប្រទសថៃ និងយុវជនកំពុងរកការងារ នៅបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២៣... 37 ព័ត៌មានជាតិ បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញប្រមាណ ៦០នាក់ ខណៈមន្រ្តីជំនាញក្រសួងបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ ភ្នំពេញ៖ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បងប្អូនកម្មករប្រមាណ ៦០នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលដែលកំពុងសម្រាកព្យាបាលមានសភាពល្អប្រសើរឡើងជារួម។ នេះតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា បានលម្អិតថា សម្រាប់ករណីនៅខេត្តកំពង់ឆ្នាំង... 40 ព័ត៌មានជាតិ អ្នកជំនាញច្បាប់អន្តរជាតិលើកឡើងពីយន្តការ UNCLOS ក្នុងការដោះស្រាយវិវាទដែនសមុទ្រកម្ពុជា-ថៃ ភ្នំពេញ៖ កម្មវិធីបាឋកថានៅវិមានរដ្ឋសភាជាតិ ក្នុងនាមខ្ញុំជាអ្នកឯកទេសច្បាប់អន្តរជាតិ និងជាការចែករំលែកយន្តការច្បាប់អន្តរជាតិនៅចំពោះមុខបញ្ហាប្រឈមដែនអធិបតេយ្យជាតិ ក្រោមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុលោមតាមមាត្រា៥១ ថ្មី ក្នុងនាមប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ ការពង្រឹងការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា៖ ការប្រើប្រាស់យន្តការនីតិសមុទ្រ UNCLOS និងការនាំមុខផ្នែកការទូតក្នុងការដោះស្រាយវិវាទដែនអធិបតេយ្យរវាងប្រទេសកម្ពុជា–ថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ អ្នកជំនាញច្បាប់អន្តរជាតិ ដែលទទួលបានការសិក្សាផ្ទាល់ពីអង្គការសហប្រជាជាតិផ្នែកនីតិសមុទ្រ លោក អាន ប៉ាស្ទី បានធ្វើបទបង្ហាញដ៏សំខាន់មួយនៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាអ្នកជំនាញច្បាប់អន្តរជាតិ... 63 ព័ត៌មានអន្តរជាតិ មេដឹកនាំអ៊ីស្រាអែល ៖ កិច្ចព្រមព្រៀងចុងក្រោយ ណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរ យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពគ្នាថា កិច្ចព្រមព្រៀងចុងក្រោយណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួន។ លោក ណេតាន់យ៉ាហ៊ូ បានសរសេរនៅក្នុងសារមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “នេះមានន័យថា ការរុះរើរោងចក្រចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកយកសម្ភារៈនុយក្លេអ៊ែរចម្រាញ់រួចចេញពីទឹកដីរបស់ខ្លួន”។... 87 ព័ត៌មានជាតិ សម្ដេចធិបតី ចាត់ទុកការដោះលែងលោក កឹម សុខា ជាជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពជា បានឱ្យដឹងថា ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ បន្ទាប់ពី ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញព្រះរាជក្រឹត្យ លើកលែងទោសលោក កឹម សុខា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី... អត្ថបទពេញនិយម 1.9K ព័ត៌មានជាតិ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។... 1.5K ព័ត៌មានជាតិ ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា... 1.4K ព័ត៌មានជាតិ លោកស្រី ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ? ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ... 1.2K ព័ត៌មានជាតិ អ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ថា អ្នកឧកញ៉ាមានហ៊ុន ៣០ភាគរយ ជាមួយក្រុមហ៊ុន HUIONE PAY ប៉ុន្តែមិនមានសិទ្ធិចាត់ចែង ការងារទូទៅ នៅក្នុងក្រុមហ៊ុននោះឡើយ 1.2K ព័ត៌មានអន្តរជាតិ Breaking News ៖ អតីតរដ្ឋមន្ត្រីក្រសួង ការពារជាតិចិនពីររូប ត្រូវបានកាត់ទោសប្រហារជីវិត និងរឹបអូសទ្រព្យសម្បត្តិទាំងអស់ បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនពីររូបគឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការព្យួរទោសរយៈពេលពីរឆ្នាំ ពីបទចោទប្រកាន់ពីបទពុករលួយ ។យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧... 1.1K ព័ត៌មានជាតិ លី សាម៉េត ហៅគ្រូមា ទទួលមរណភាពក្នុងពន្ធនាគារ ភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពនៅក្នុងពន្ធនាគារ ក្នុងមណ្ឌលអប់រំកែប្រែទី១ កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី៦ ខែឧសភានេះ ដោយសារជំងឺគាំងបេះដូង ។ សូមបញ្ជាក់ថា លោក... 969 ព័ត៌មានជាតិ នគរបាលខេត្តកណ្តាល បំបែកសំណុំរឿងចាប់ជំរិត សម្លាប់ក្មេងស្រីអាយុ ៥ឆ្នាំ នៅស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាពូសាច់ថ្លៃ កណ្តាល ៖ ក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញករណីឃាតកម្មដ៏រន្ធត់មួយ ដែលបង្កឡើងដោយការចាប់បង្ខាំង និងជំរិតទារប្រាក់ បណ្តាលឱ្យក្មេងស្រីរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត នៅឃុំព្រែកអំបិល ស្រុកស្អាង ។ អនុវត្តតាមបទបញ្ជាផ្ទាល់ពី... 907 ព័ត៌មានជាតិ ប្រធានពន្ធនាគារព្រៃស បំភ្លឺជុំវិញមរណភាពរបស់លោក លី សាម៉េត ដោយសារអាការៈគាំងបេះដូង និង ច្រានចោលដាច់អហង្ការ ព័ត៌មាននេះជាការបង្វែងសភាពការណ៍រឿងឆបោកអនឡាញ ភ្នំពេញ៖ រដ្ឋបាលមណ្ឌលអប់រំកែប្រែទី១ ម១ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានលម្អិត ដើម្បីជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបច្បាស់ អំពីបុព្វហេតុពិតប្រាកដនៃមរណភាពរបស់ជនជាប់ឃុំឈ្មោះ លី សាម៉េត ក្នុងជន្មាយុ ៧៣ឆ្នាំ។... ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដើម្បីពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍផ្នែកវិស្វកម្មកម្ពុជា UNEP សន្យាពង្រីកកិច្ចប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ To Top
ភ្នំពេញ ៖ សម្រាប់កញ្ញា កុល វណ្ណាលីន ការចំណាយពេលមួយថ្ងៃ ដាំដើមកោងកាង ជាមួយមិត្តរួមការងារនៅសហគមន៍ តំបន់ការពារធម្មជាតិពាមក្រសោប ក្នុងខេត្តកោះកុងបានប្រែក្លាយ ជាអនុស្សាវរីយ៍ដែលធ្វើឱ្យ គាត់ញញឹមរាល់ពេល ដែលគាត់នឹងដល់រឿងនេះនៅថ្ងៃនេះ ។ “ខ្ញុំមិនអាចបំភ្លេចបានឡើយ នៅគ្រា ដែលខ្ញុំបានជាប់ភក់ នៅពេលដាំដើមកោងកាង ហើយមិត្តរួមការងារបាននាំគ្នា ប្រញាប់ប្រញាល់មកជួយ” នេះជាការលើកឡើងរបស់គាត់ទាំងស្នាមញញឹម។ “វាបានបង្ហាញឱ្យឃើញថា កម្មវិធីការងារសង្គម ជួយកសាងសាមគ្គីភាព និងធ្វើឱ្យពួកយើងកាន់តែជិតស្និទ្ធនឹងគ្នា។ នៅពេលពួកយើងធ្វើការងារស្ម័គ្រចិត្តជាមួយគ្នា ពួកយើងក្លាយជាគ្រួសារតែមួយ”។ បទពិសោធន៍របស់គាត់ ឆ្លុះបញ្ចាំងពីវប្បធម៌នៃការងារស្ម័គ្រចិត្តយ៉ាងទូលំទូលាយនៅក្រុមហ៊ុនណាហ្គាវើលដ៍។ តាមរយៈផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលមានឈ្មោះថា ណាហ្គាវើលដ៍បេះដូងសប្បុរស បុគ្គលិកបានរួមចំណែកផ្តល់ ពេលវេលាស្ម័គ្រចិត្តសរុបជាង ៦០.០០០ ម៉ោងគិតចាប់តាំងពីឆ្នាំ២០១៤ ដែលគាំទ្រដល់គំនិតផ្ដួចផ្ដើម នានាលើវិស័យអប់រំ ការអភិវឌ្ឍសហគមន៍ វិស័យកីឡា និងការការពារបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា ។ ណាហ្គាវើលដ៍ ទទួលបានពានរង្វាន់ចំនួន ៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨ ឆ្នាំ២០២៦ កិច្ចខិតខំប្រឹងប្រែងទាំងនេះ កាលពីពេលថ្មីៗនេះ ត្រូវបានទទួលស្គាល់ នៅក្នុងកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ ការងារទំនួលខុសត្រូវសង្គម និង បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨ ឆ្នាំ២០២៦ នៅទីក្រុងបាងកកប្រទេសថៃ ដែលក្នុងនោះក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបានពានរង្វាន់ចំនួន ៤ រួមមាន ពានរង្វាន់ក្រុមហ៊ុនល្អបំផុតក្នុងប្រទេសកម្ពុជា (កម្រិតប្លាទីនីម) ៦ ឆ្នាំជាប់ៗគ្នា ពានរង្វាន់ឧត្តមភាព ក្នុងការផ្តល់ចំណេះដឹង និងការអប់រំ (កម្រិតមាស) ពានរង្វាន់កម្មវិធី សហគមន៍ល្អបំផុត (កម្រិតប្រាក់) និងពានរង្វាន់ឧត្តមភាពផ្នែកបរិស្ថានល្អបំផុត (កម្រិតប្រាក់) ។ ប៉ុន្តែលើសពីពានរង្វាន់ទាំងនេះ ឥទ្ធិពលវិជ្ជមាន ដែលកើតចេញពីសកម្មភាពទាំងនេះ ត្រូវបានស្តែងឱ្យឃើញ តាមរយៈរឿងរ៉ាវ ដែលកើតមានឡើង ជារៀងរាល់ថ្ងៃ ។ កញ្ញា វណ្ណាលីន រួមជាមួយបុគ្គលិកស្ម័គ្រចិត្ត ប្រមាណ ៦០០ នាក់ផ្សេងទៀត បានដាំកូនឈើជាង ២៤.០០០ ដើមក្នុងឆ្នាំ២០២៥ ដែលនេះគឺជាសមិទ្ធផលថ្មីមួយ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់ណាហ្គាវើលដ៍ ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រង នៅអនុវិទ្យាល័យអូរបែកក្អម ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ លោកគ្រូ ឃុន ពិសិដ្ឋ ដែលជាគ្រូបង្រៀន ផ្នែកវិទ្យាសាស្ត្របរិស្ថាន បានសង្កេតឃើញពីការផ្លាស់ប្តូរឥរិយាបថ របស់សិស្សានុសិស្ស ចាប់តាំងពីសាលាបានចូលរួមក្នុង “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” របស់ក្រុមហ៊ុនណាហ្គាវើលដ៍។ កម្មវិធីប្រកួតប្រជែងនៅតាមសាលារៀននេះ ត្រូវបានដំណើរការក្នុងឆ្នាំ២០២៤ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយបច្ចុប្បន្នបានពង្រីកវិសាលភាពដល់សាលារៀនចំនួន ៧៩ នៅទូទាំងរាជធានីភ្នំពេញ និងខេត្តកំពង់ចាមដែលបង្រៀនសិស្សានុសិស្សអំពីការគ្រប់គ្រងសំណល់ ការកែច្នៃឡើងវិញ និងការទទួលខុសត្រូវចំពោះបរិស្ថាន ។ លោកគ្រូបានឱ្យដឹងថា “កម្មវិធីនេះបានជួយកែលម្អបរិស្ថានសិក្សានៅក្នុងសាលារបស់យើង និងផ្តល់ឱកាសឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់ព្រមទាំងចេះថែរក្សាបរិស្ថានជុំវិញខ្លួន”។ “បច្ចុប្បន្ន ពួកគេចូលរួមក្នុងសកម្មភាពសម្អាតអនាម័យប្រចាំថ្ងៃ ហើយថែមទាំងចាប់ផ្តើមបង្កើតសួនបន្លែនៅឆ្នាំនេះទៀតផង។ ខ្ញុំពិតជាមានមោទនភាពដែលពួកគេបានជំរុញ ទឹកចិត្តគ្នាទៅវិញទៅមក និងអភិវឌ្ឍស្មារតី នៃការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះបរិស្ថាន ។ តាមរយៈកម្មវិធីសាលារៀនស្អាត និង បៃតងរបស់ណាហ្គាវើលដ៍ សិស្សានុសិស្សចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាអនាម័យក្នុងថ្នាក់រៀន និងបរិវេណសាលារៀន ព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយ សំណល់ប្លាស្ទិកផងដែរ កិច្ចខិតខំប្រឹងប្រែងទាំងនេះហើយដែលធ្វើឱ្យសាលារៀនមួយនេះគ្រងតំណែងជាជើងឯកនៃពានរង្វាន់សាលារៀនស្អាតប្រចាំឆ្នាំ២០២៥ ។សម្រាប់អ្នកដទៃទៀត ការផ្លាស់ប្តូរនេះបានផ្តល់ឥទ្ធិពលវិជ្ជមានលក្ខណៈបុគ្គល។ ផុន ឧត្តម ដែលកាលពីមុនមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាដោយសារបញ្ហាខ្វះខាតថវិកា បានចាត់ទុកកម្មវិធីជួយសង្គ្រោះយុវជនដែលងាយរងគ្រោះរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ថាជាអ្នកផ្តល់ឱកាសទីពីរសម្រាប់រូបគាត់។ គាត់បាននិយាយថា “ការដែលមិនអាចបន្តការសិក្សា នៅសាកលវិទ្យាល័យបាន វាប្រៀបដូចជាទ្វារដែលត្រូវបានបិទ អ៊ីចឹង ប៉ុន្តែកម្មវិធីនេះបានជួយ ឱ្យខ្ញុំអាចកសាងអនាគតជាថ្មីឡើងវិញ”។ កម្មវិធីស្នាក់នៅរយៈពេល ២០ ខែនេះ បានផ្តល់នូវជំនាញអនុវត្តជាក់ស្តែង ដល់យុវជនដែលជួបការលំបាកចាប់ ពីជំនាញទំនាក់ទំនង ភាសាអង់គ្លេសរហូតដល់ចំណេះដឹង ផ្នែកឌីជីថលព្រមទាំងជួយកសាងទំនុកចិត្ត និងការត្រៀមលក្ខណៈសម្រាប់ទីផ្សារការងារ ។ បច្ចុប្បន្ន ឧត្តម កំពុងបម្រើការងារជាគ្រូបង្រៀន នៅសាលាឯកជនមួយក្នុងខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ គាត់បន្ថែមថា “ការរៀនទំនាក់ទំនងជាភាសាអង់គ្លេស ដោយភាពជឿជាក់ បានបើកផ្លូវឱ្យខ្ញុំទទួលបាន ឱកាសការងារនេះ ហើយឥឡូវនេះ ខ្ញុំមានលទ្ធភាពចូលរួមចំណែក យ៉ាងសំខាន់ក្នុងការកសាងអនាគតគ្រួសាររបស់ខ្ញុំ” ។ បុគ្គលិកស្ម័គ្រចិត្ត បង្ហាញទឹកចិត្តចេញពីបេះដូងក្នុងគ្រប់ សកម្មភាពការងារសង្គម ចំពោះបុគ្គលជាច្រើន ទៀត ដូចជាកញ្ញា វណ្ណាលីន ជាដើម បទពិសោធន៍ ដែលទទួលបាន គឺលើសពីការចូលរួម ការងារសង្គម ។ លោក ជុំ យ៉េត ដែលបានចូលរួមស្ទើរគ្រប់សកម្មភាពការងារសង្គម បានជាប់ឈ្មោះជា “បុគ្គលិកស្ម័គ្រចិត្តឆ្នើមប្រចាំឆ្នាំ នៅក្នុងកម្មវិធីថ្លែងអំណរគុណបុគ្គលិកស្ម័គ្រចិត្តលើកដំបូងរបស់ក្រុមហ៊ុន។ លោកបានឱ្យដឹងថា “អ្វីដែលជំរុញទឹកចិត្តខ្ញុំខ្លាំងបំផុត គឺការបានឃើញស្នាមញញឹមរបស់កុមារ។ វាមានអត្ថន័យបំផុតសម្រាប់ខ្ញុំ លោកបានបន្ថែមទៀតថា ការលះបង់ពេលវេលារបស់លោក ក៏ជាវិធីមួយក្នុងការចូលរួមចំណែកដល់ប្រទេសផងដែរ។“យើងធ្វើការងារស្ម័គ្រចិត្តដើម្បីសហគមន៍របស់យើង ហើយយើងស្ម័គ្រចិត្តដើម្បីជួយអភិវឌ្ឍប្រទេសរបស់យើង” ។ លោក Pern Chen នាយកគ្រប់គ្រង ខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា លោកមានក្តីរំភើបយ៉ាងខ្លាំង ចំពោះការទទួលស្គាល់នេះ ។ លោកបានបញ្ជាក់ដោយឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការចូលរួមចំណែកកសាងជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពថា “សម្រាប់ពួកយើង ពានរង្វាន់ទាំងនេះមិនត្រឹមតែបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់វឌ្ឍនភាព និង ការអភិវឌ្ឍរបស់ ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយ ដែលបង្ហាញពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើង សម្រាប់សហគមន៍នៅទូទាំងប្រទេស”។ ក្នុងខណៈដែលក្រុមហ៊ុនណាហ្គាវើលដ៍ ប្រារព្ធខួបលើកទី៣១ របស់ខ្លួន ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើគំនិត ផ្ដួចផ្ដើមដែលគាំទ្រដល់គោលដៅនិរន្តរភាពរបស់កម្ពុជាដែលភាពជោគជ័យត្រូវបានវាស់វែងមិនមែនដោយសារតែការឈ្នះពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែគឺវាស់វែងតាមរយៈសកម្មភាព ជាក់ស្តែង ដែលកើតមានឡើង ជារៀងរាល់ថ្ងៃមិនថា ជាការដើរកាត់ភក់ ការផ្តល់ឱកាសទីពីរ ឬការផ្លាស់ប្តូរតូចៗ ដែលរួមចំណែកបង្កើត បានជាសមិទ្ធផលដ៏ធំធេងសម្រាប់សង្គមជាតិ ។ អបអរសាទរដល់បុគ្គលិក ស្ម័គ្រចិត្តឆ្នើម របស់ណាហ្គាវើលដ៍! គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ច ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ ផ្នែកនិរន្តរភាព ដែលបានដំណើរការយូរជាងគេបំផុត ក្នុងតំបន់អាស៊ីផ្តល់ការ ទទួលស្គាល់ដល់បណ្តាអង្គភាព និង អ្នកដឹកនាំទាំងឡាយណាដែលបាន និងកំពុងជំរុញវឌ្ឍនភាព ផ្នែកនិរន្តរភាពនៅទូទាំងតំបន់៕ Related Items: ព័ត៌មានចុងក្រោយ 1 ព័ត៌មានជាតិ ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ចំនួន៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ ការងារទំនួលខុសត្រូវ សង្គមសកល និងបរិស្ថាន សង្គម និង អភិបាលកិច្ចលើកទី១៨ ភ្នំពេញ ៖ សម្រាប់កញ្ញា កុល វណ្ណាលីន ការចំណាយពេលមួយថ្ងៃ ដាំដើមកោងកាង ជាមួយមិត្តរួមការងារនៅសហគមន៍ តំបន់ការពារធម្មជាតិពាមក្រសោប ក្នុងខេត្តកោះកុងបានប្រែក្លាយ ជាអនុស្សាវរីយ៍ដែលធ្វើឱ្យ គាត់ញញឹមរាល់ពេល ដែលគាត់នឹងដល់រឿងនេះនៅថ្ងៃនេះ ។“ខ្ញុំមិនអាចបំភ្លេចបានឡើយ នៅគ្រា ដែលខ្ញុំបានជាប់ភក់ នៅពេលដាំដើមកោងកាង ហើយមិត្តរួមការងារបាននាំគ្នា ប្រញាប់ប្រញាល់មកជួយ” នេះជាការលើកឡើងរបស់គាត់ទាំងស្នាមញញឹម។ “វាបានបង្ហាញឱ្យឃើញថា កម្មវិធីការងារសង្គម... 16 ព័ត៌មានអន្តរជាតិ លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិត ដល់នូវសារធាតុអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ ដែលកប់ក្រោមគំនរបាក់បែក វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងតាមដានអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយជាតិអ៊ីរ៉ង់ ដែលកប់នៅ ក្រោមគំនរបាក់បែក ហើយកងកម្លាំងអវកាសអាមេរិក ទទួលបន្ទុកលើបញ្ហានេះ។ ប្រសិនបើនរណាម្នាក់ចូលទៅជិតអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ដែលចម្រាញ់រួច សហរដ្ឋអាមេរិកនឹងដឹងអំពីវា ហើយ “បំផ្ទុះវាចោល” លោក ត្រាំ បានឧ្យដឹងនៅ ក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតឯករាជ្យ Sharyl Attkisson... 23 ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ ព្រមាននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះវត្តមាននាវាចម្បាំង បារាំង និងអង់គ្លេសនៅច្រកសមុទ្រហ័រមូស តេអេរ៉ង់៖ អ្នកការទូតកំពូលអ៊ីរ៉ង់ម្នាក់ បានព្រមានថា វត្តមាននាវាចម្បាំងបារាំង និងអង់គ្លេសនៅច្រកសមុទ្រហ័រមូស ដើម្បីអមដំណើរសកម្មភាពខុសច្បាប់អន្តរជាតិ របស់សហរដ្ឋអាមេរិក នឹងត្រូវបានឆ្លើយតប យ៉ាងម៉ឺងម៉ាត់ និងភ្លាមៗពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។ លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ បានធ្វើការកត់សម្គាល់នេះនៅក្នុង សារមួយនៅលើបណ្តាញសង្គម ខណៈពេលដែលកំពុងប្រតិកម្ម ទៅនឹងការដាក់ពង្រាយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ Charles de... 18 ព័ត៌មានជាតិ កម្ពុជា កំពុងធ្វើពិពិធកម្មកិច្ចប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយ ជាមួយបណ្តាប្រទេសនានា លើសកលលោក ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ថា កម្ពុជា កំពុងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាមួយបណ្តាប្រទេសនានា លើសកលលោក។ ការថ្លែងប្រាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Elchin Amirbayov តំណាងប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់... 16 ព័ត៌មានជាតិ រដ្ឋសភា បើកសម័យប្រជុំអនុម័ត សេចក្តីព្រាងច្បាប់ កាតព្វកិច្ចយោធា ភ្នំពេញ ៖ រដ្ឋសភានៅព្រឹកថ្ងៃទី១២ ឧសភា នេះ បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ៕ អត្ថបទពេញនិយម 2.3K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 1.8K ព័ត៌មានជាតិ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញ ពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ភ្នំពេញ ៖ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញពីកម្មវិធីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង កាលពីថ្ងៃទី១៦ មេសា នៅរដ្ឋសភាបារាំង ។យោងតាមសេចក្តីបំភ្លឺ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានឱ្យដឹងថា បើតាមការបញ្ជាក់... 1.5K ព័ត៌មានជាតិ អធិការរងនគរបាលស្រុកស្ទឹងត្រង់ម្នាក់ រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅស្រុកស្ទឹងត្រង់ កំពង់ចាម៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង... 1.5K ព័ត៌មានជាតិ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក បាត់ដំបង៖ បុរសអតីតជាពលករខ្មែរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវបណ្តាំចុងក្រោយមួយសន្លឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៤១នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា... 1.5K ព័ត៌មានអន្តរជាតិ លោក Trump ចេញបញ្ជាដោយផ្ទាល់ ឲ្យបើកការស៊ើបអង្កេត លើករណីស្លាប់អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរជាច្រើននាក់ បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានបញ្ជាឱ្យមានការស៊ើបអង្កេត លើការស្លាប់និងការបាត់ខ្លួន ដ៏អាថ៌កំបាំងរបស់អ្នកវិទ្យាសាស្ត្រ អាមេរិកជិត១០នាក់ ដែលពួកគេសុទ្ធ... 1.4K ព័ត៌មានជាតិ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។... 1.2K ព័ត៌មានជាតិ ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា... 1.2K ព័ត៌មានជាតិ លោកស្រី ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ? ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ... EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ ខណ្ឌ មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើង បរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ កម្មករ និងសហជីពថា មានសន្តិភាព ទើបមានការដំឡើងប្រាក់ខែ លក្ខខណ្ឌការងារល្អប្រសើរ និងការពង្រីករោងចក្រ To Top
នាយករដ្ឋមន្ត្រី ថ្លែងថាកញ្ញា កឹម មនោវិទ្យា នឹងជួយរដ្ឋាភិបាលលើការងារទាក់ទាញវិនិយោគិនបរទេស និងបញ្ហាព្រំដែន តាមរយៈតួនាទីជាប្រេសិតពិសេស
សម្ដេចធិបតី៖ការបើកសាកល្បងព្រលានយន្តហោះពោធិ៍ចិនតុង ជាមូលដ្ឋានវាយតម្លៃ ដើម្បីរៀបចំការងារមួយចំនួនប្រែក្លាយជាទីសាធារណៈឆាប់ៗ
សម្តេចបានចេញបទបញ្ជាដាក់ឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អគ្គស្នងការនគរបាលជាតិ និងអគ្គ...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៣ មីនានេះ បានសម្រេចអនុម័តជាផ្លូវការលើ «សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online
កម្ពុជា-អាម៉េរិក រំពឹងថាទំនាក់ទំនងទ្វេភាគីកាន់តែល្អូកល្អឺន រុញពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគរបស់អាម៉េរិកនៅកម្ពុជាឱ្យកាន់តែកើនឡើង
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ៣ មេសានេះ បានប្រកាសជាសាធារណៈនឹង«ដកអាជ្ញាប័ណ្ណ និង បញ្ចប់តួនាទី បណ្ដេញចេញពីក្របខណ្ឌ»ចំពោះ ក្រុមហ៊ុនប្រេងឯកជន និង មន្ត្រីរាជការ ឬកម្លាំងប្រដាប់អាវុធ
ភ្នំពេញ៖គិតត្រឹមថ្ងៃទី ៤ សីហានេះ កងទ័ពកម្ពុជា១៨នាក់ដែលថៃចាប់ខ្លួន មិនទាន់ត្រូវបានដោះលែងនៅឡើយទេ។បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ
អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល