ដើមអម្ពិល
កម្ពុជា-ព្រីតថេន ពង្រឹងភាពជាដៃគូ ក្នុងវិស័យសកម្មភាពមីន នៅកម្ពុជា
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា កម្ពុជានិងព្រីតថេន បានពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Peter Rajadiston អគ្គទីប្រឹក្សាព្រីតថេន ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ប្រចាំអាស៊ាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជបានលើកឡើងថា ព្រីតថេន បានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីនកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍។ លោក លី ធុជ វាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ព្រីតថេន សម្រាប់សកម្មភាពមីនសាកល ក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា ជាពិសេស ការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។ លោកបញ្ជាក់ថា កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ បំផ្លាញមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៤ លានគ្រាប់ និងកាត់បន្ថយចំនួនជនរងគ្រោះប្រចាំឆ្នាំយ៉ាងច្រើន ដែលសមិទ្ធផលទាំងនេះ គឺជាផ្នែកមួយនៃការរួមចំណែករបស់ប្រទេសព្រីតថេន។ ពាក់ព័ន្ធនឹងសកម្មភាពមីនសាកល ទេសរដ្ឋមន្ត្រីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តគាំទ្រប្រទេស ដែលរងផលប៉ះពាល់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញ ព្រមទាំងជំរុញការអនុវត្តគោលដៅអនុសញ្ញាអូតាវ៉ា។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវការភាពជាដៃគូរឹងមាំ និងការគាំទ្រជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ផងដែរ។ ជាការឆ្លើយតប លោក Peter Rajadiston វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងព្រីតថេន ដោយបញ្ជាក់ថា ព្រីតថេន នៅតែជាដៃគូដ៏រឹងមាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥៕ Related Items: ព័ត៌មានចុងក្រោយ Feature កម្ពុជា-ព្រីតថេន ពង្រឹងភាពជាដៃគូ ក្នុងវិស័យសកម្មភាពមីន នៅកម្ពុជា ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា កម្ពុជានិងព្រីតថេន បានពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ។ក្នុងជំនួបពិភាក្សាការងារជាមួយលោក Peter Rajadiston អគ្គទីប្រឹក្សាព្រីតថេន ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ប្រចាំអាស៊ាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជបានលើកឡើងថា ព្រីតថេន... 4 Feature ក្រសួងការងារបន្តជំរុញ និងលើកកម្ពស់វប្បធម៌សុវត្ថិភាព ការងារដល់គ្រឹះស្ថាន TVET សៀមរាប ៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២៦-២៨ តុលា) ស្តីពី “ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) សម្រាប់គ្រឹះស្ថាន TVET” នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប។... 44 Feature កុមារា ២រូប លួច និងប្រើប្រាស់សារធាតុញៀន ត្រូវបានផ្តល់សេវារក្សាការពារ និងថែទាំបណ្តោះអាសន្ន នៅមណ្ឌលកុមារកំព្រាភ្នំពេញ ភ្នំពេញ ៖ ករណីកុមារា ២រូប ពាក់ព័ន្ធករណីលួច និងប្រើប្រាស់សារធាតុញៀន ត្រូវបានអាជ្ញាធរ ផ្តល់សេវារក្សាការពារ និងថែទាំបណ្តោះអាសន្ន នៅមណ្ឌលកុមារកំព្រាភ្នំពេញ។ ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយបានណែនាំពី លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក... 4 Feature លោក ឃួង ស្រេង និងគណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមក្នុង «វេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦» នៅវៀតណាម ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ” ក្រោមអធិបតីភាពរបស់លោក ឡេ មិញហឿង (Le... 5 Feature លោក នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកយុទ្ធនាការឆន្ទៈល្អ លើកទី២ក្រោមប្រធានបទ « បន្តពង្រឹងការអនុវត្តវិធានការ ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់ សុខុមាលភាពពលរដ្ឋ » ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង អញ្ជើញជាអធិបតីបើកយុទ្ធនាការឆន្ទៈល្អ លើកទី២ ក្រោមប្រធានបទ « បន្តពង្រឹងការអនុវត្តវិធានការ ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋ » ជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦... អត្ថបទពេញនិយម 6.1K Feature ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ ! ស្មានតែក្រពើ ដល់ចាប់បានទើបដឹងជា «ត្រីប្រាយក្ស» ជាង ១០០គីឡូក្រាម បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានរបាយការណ៍បឋមពីប្រជាពលរដ្ឋអំពីការបារម្ភចំពោះវត្តមាន «សត្វក្រពើ» នៅក្នុងប្រឡាយទឹក ភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន... 3.0K ព័ត៌មានអន្តរជាតិ រូបភាពផ្កាយរណបបង្ហាញ ពីវត្តមានយន្តហោះវាយប្រហារ និងយានយន្តយោធា នៅឯមូលដ្ឋានថ្មីមួយរវាងចិន និងឡាវ ក្នុងប្រទេសឡាវ បរទេស៖ យោងតាមរូបភាពផ្កាយរណប ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា យន្តហោះវាយប្រហារធុនស្រាល និងយានយន្តយោធា បានមកដល់ទីតាំងហ្វឹកហ្វឺនរួមគ្នារវាងចិន និងឡាវ ដែលទើបត្រូវបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា... 2.2K Feature យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ភ្នំពេញ ៖ គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ ខណៈភាគីទាំងពីរ ពិភាក្សាអំពីការបន្តជំរុញ ការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព... 2.0K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 01/10/2026 សម្តេចធិបតី ៖ ចំណុចអន្ទង់អាំង៤គីឡូម៉ែត្រ មិនអនុញ្ញាតឱ្យក្រុមហ៊ុន ឯកជនវិនិយោគ សម្តេចធិបតី ៖ បើអ្នកណាដឹង ឬឃើញកងទ័ពណាហូបបាយ ជាមួយអំបិលម្ទេស រាយការណ៍មកសម្តេចមក សម្តេចធិបតី ៖ ការបោះពុម្ភក្រដាសប្រាក់១០... 1.6K ព័ត៌មានអន្តរជាតិ ចិនបញ្ចេញរូបភាពដ៏ «លម្អិត» នៃកោះតៃវ៉ាន់ ពីផ្កាយរណប Jilin-1 បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានបញ្ចេញវីដេអូមួយដែលបង្ហាញពីរូបភាពដ៏ «លម្អិតច្បាស់លាស់» នៃកោះតៃវ៉ាន់ ដែលថតបានដោយផ្កាយរណប Jilin-1។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ កាលពីថ្ងៃទី ២៥... 1.5K Feature អាជ្ញាធរ ផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទលើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាបណ្តោះអាសន្ន កំពង់ធំ ៖ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាបណ្តោះអាសន្ន... 1.5K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 30/09/2026 ពលរដ្ឋខ្មែរ មិនបានទៅរស់នៅលើទឹកដីថៃ ដូចការចោទប្រកាន់របស់ភាគីថៃទេ មេសិទ្ធិមនុស្សកម្ពុជា ៖ ទូតថៃ ប្រចាំនៅUN ពិតជាមុខក្រាស់ គ្មានការខ្មាសអៀន ACU ធ្វើកោសលវិច័យទូរសព្ទ កុំព្យូទ័រ និងស៊ីមកាតទូរសព្ទពួកអនឡាញហ្គេម ជាង១ពាន់គ្រឿង... 1.5K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 29/09/2026 អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានក្រពើមួយក្បាល និងរកឃើញក្រពើងាប់មួយក្បាល អំឡុងពេលទឹកជំនន់ ព្រមទាំងព្រមាន ឱ្យពលរដ្ឋប្រុងប្រយ័ត្ន យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ លោក ប៉ែន... ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 29/09/2026 ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាំថ្ងៃ 30/09/2026 To Top



