bbusiness-cambodia.com › articles › business-owners-should-focus-on-these-4-important
នៅក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងមានការប្រែប្រួលខ្លាំង ម្ចាស់អាជីវកម្មមិនគួរបន្តការគ្រប់គ្រងតាមបែបសាមញ្ញៗដូចមុនទេ។ អាជីវកម្មមួយអាចដំណើរការទៅមុខបាន គឺអាស្រ័យលើសមត្ថភាពអ្នកគ្រប់គ្រងត្រូវចេះបត់បែន និងចេះចាត់ចែងធនធានដែលមានស្រាប់ឱ្យចំគោលដៅ។ ហើយនេះគឺចំណុចយុទ្ធសាស្ត្រ ៤ ដែលម្ចាស់អាជីវកម្មគួរតែផ្ដោតលើ៖ ១. ត្រូវចេះរៀបចំ និងតាមដានការរកស៊ីឡើងវិញ៖ នេះជាជំហ៊ានសំខាន់បំផុតដែលម្ចាស់អាជីវកម្មត្រូវធ្វើ គឺត្រូវរៀបចំចំណូល ចំណាយ ក្នុងការរកស៊ីឱ្យបានច្បាស់បើមិនរៀបចំតាមដានពិនិត្យឡើងវិញទេ ការចំណាយគ្មានខ្ទង់នឹងសម្លាប់អាជីវកម្មដែលកំពុងរកស៊ីនោះ។ អ្វីដែលអ្នកត្រូវរៀបចំនិងពិនិត្យមើលឡើងវិញគឺ៖ - វត្ថុធាតុដើម៖ ត្រូវមើលថាតើវត្ថុធាតុដើមទាំងអស់ដែលទិញមកសុទ្ធតែត្រូវប្រើចាំបាច់ខ្វះមិនបានឬអត់ បើអត់ទេកាត់បានគួរកាត់ចេញ។- បុគ្គលិក៖ ចំពោះបុគ្គលិកគួរមើលថារាល់ថ្ងៃបុគ្គលិកច្រើនលើសតម្រូវការឬទេបើលើសក៏គួរតែកាត់ចេញខ្លះ ដោយទុកតែបុគ្គលិកណាដែលសកម្មជាងយកតែបរិមាណ បើមានតែបរិមាណតែខ្វះគុណភាពវាមិនខុសពីការចាយលុយទៅទទេរៗនោះ ហេតុនេះគួរពិចារណាទៅលើចំណុចនេះផងដែរ។- របស់ប្រើប្រាស់៖ ការពិនិត្យលើសម្ភារប្រើប្រាស់ប្រភេទណាខ្លះដែលមិនចាំបាច់គួរចាយលុយទិញ កុំចេះតែទិញៗដោយមិនបានគិតគូរច្បាស់លាស់ ព្រោះស្ថិតក្នុងពេលលំបាកបែបនេះមនុស្សមិនសូវចាយលុយចំណូលនៃការលក់ក៏មិនសូវល្អដូចមុនដែរ ហេតុនេះគួរទម្លាប់ចាយលុយឱ្យមានខ្ទង់មានខ្ទាស់ប្រសើរជាងចាយតាមចង់។ ២. ត្រូវពង្រឹងគុណតម្លៃនៃសេវាកម្ម និងផលិតផល៖ នៅពេលដែលអតិថិជនមានការត្បិតត្បៀតក្នុងការចាយវាយ ពួកគេនឹងជ្រើសរើសតែអាជីវកម្មណាដែលផ្ដល់នូវគុណតម្លៃខ្ពស់សម្រាប់លុយរបស់ពួកគេ។ អ្វីដែលអ្នកគួរតែផ្ដោតខ្លាំងគឺ៖ - ផ្តោតទៅលើអនាម័យធ្វើយ៉ាងណាឱ្យការធ្វើស្អាតមានអនាម័យ បរិយាកាសហាងឬតូបរៀបចំឱ្យបានស្អាតមានបរិយាកាសល្អ- ផ្ដោតលើគុណភាពផលិតផលដោយធ្វើការពង្រឹងលើបរិមាណនៃផលិតផល និងដាក់តម្លៃមួយដែលសមរម្យអាចទទួលយកបានទាំងអ្នកលក់និងអ្នកទិញ កាលណាដាក់តម្លៃខ្ពស់ពេកអតិថិជនពិបាកទទួលយកក៏ជាកក្តាធ្វើឱ្យបាត់ភ្ញៀវដែរ។- ទទួលមតិកែលម្អពីអតិថិជនរាល់ពេលមានការកែលម្អទៅលើផលិតឬសេវាកម្ម ស្តាប់ហើយត្រូវកែប្រែប្រសិនបើចំណុចពិតដូចអតិថិជននិយាយ។ ៣. ផ្ដោតលើការឆ្នៃប្រឌិតយុទ្ធសាស្ត្រទីផ្សារបែបឌីជីថល និងបង្កើតភាពខុសប្លែក៖ ចង់ឱ្យអាជីវកម្មដើរទៅមុខ មិនមែនអ្នកអង្គុយស្ងៀមៗរួចឱ្យភ្ញៀវមករកនោះទេ។ អ្នកត្រូវប្រើបណ្ដាញសង្គមឱ្យអស់លទ្ធភាព ដើម្បីបង្ហាញពីចំណុចពិសេសនៃអាជីវកម្មរបស់អ្នកដល់សាធារណជន។ បង្កើតយុទ្ធនាការផ្សព្វផ្សាយដែលទាក់ទាញ ធ្វើប្រូម៉ូសិនដែលចំណេញទាំងអ្នកលក់និងអ្នកទិញ ឬផលិតមាតិកាដែលផ្ដល់ចំណេះដឹងពាក់ព័ន្ធនឹងផលិតផលរបស់អ្នក។ ៤. ត្រូវពង្រឹងផ្នែកធនធានមនុស្ស៖ បុគ្គលិកគឺជាអ្នកតំណាងឱ្យមុខមាត់ និងព្រលឹងនៃអាជីវកម្មទាំងមូល ព្រោះពួកគេជាអ្នកនៅជាមួយផ្ទាល់និងអតិថិជន។ មានបុគ្គលិកតិចតែមានគុណភាព ប្រសើរជាងមានបុគ្គលិកច្រើនតែគ្មានជំនាញ។ អ្នកត្រូវបណ្ដុះបណ្ដាលពួកគេឱ្យមានវិជ្ជាជីវៈខ្ពស់ ទាំងការប្រើប្រាស់ពាក្យសម្ដី កាយវិការ និងការដោះស្រាយបញ្ហាចំពោះមុខជូនភ្ញៀវ។ នៅពេលបុគ្គលិកមានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់ការងារ ពួកគេនឹងជួយរុញច្រានការលក់ឱ្យកើនឡើង និងកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យកាន់តែរឹងមាំ៕
bbusiness-cambodia.com › articles › five-things-not-to-do-with-money
ពេលសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកត្រូវយកចិត្តទុកដាក់នៅក្នុងប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាពព្រោះពេលសេដ្ឋកិច្ចមិនច្បាស់លាស់អាចធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នក។ ទាក់ទងនឹងសេដ្ឋកិច្ចមិនច្បាស់លាស់ ខាងក្រោមនេះគឺជារឿងដែលអ្នកមិនគួរធ្វើជាមួយលុយ បើមិនចង់វេទនាខ្លួន។ ១. យកលុយទិញសម្ភារនិយប្រណិតៗ ការយកលុយទៅទិញសម្ភារនិយមថ្លៃៗប្រណិតៗដោយមិនអាចបង្កើតចំណូលគឺជារឿងដែលអ្នកត្រូវគិតឲ្យបាន២ដងព្រោះក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកអាចនឹងបាត់ចំណូលឬចំណូលធ្លាក់ចុះខ្លាំង។ ដូច្នេះបើអ្នកទិញរបស់ដែលមិនបង្កើតចំណូលអ្នកនឹងធ្លាក់ក្នុងបំណុលធ្ងន់ធ្ងរ។ ២. ខ្ចីលុយជាមួយការប្រាក់ខ្ពស់ សេដ្ឋកិច្ចមិនច្បាស់លាស់ ធ្វើឲ្យចំណូលរបស់អ្នកក៏មិនច្បាស់លាស់ដូចគ្នា ដូច្នេះអ្នកគួរចៀសវាងខ្ចីលុយដែលមានការប្រាក់ខ្ពស់ឬខ្ចីលុយគេច្រើនពេក។ ត្រង់នេះប្រសិនបើចំណូលអ្នកធ្លាក់ចុះឬបាត់ចំណូលអ្នកនឹងធ្លាក់ក្នុងរណ្ដៅបំណុលជាមិនខានឡើយ។ ៣. យកលុយទៅវិនិយោគដែលមានហានិភ័យខ្ពស់ ពេលសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកមិនគួរលុយទៅវិនិយោគលើរបស់ណាដែលមានហានិភ័យខ្ពស់ឡើយជាពិសេសការវិនិយោគបែបប៉ានស្មានមិនមានភាពប្រាកដប្រជា។ ការវិនិយោគមួយចំនួនមានហានិភ័យខ្ពស់បើអ្នកមិនចេះដូចជា Crypto, Forex ជាដើម។ ៤. យកលុយទិញទ្រព្យដែលពិបាកលក់ចេញ ពេលសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកមិនគួរយកលុយច្រើនទិញទ្រព្យណាដែលពិបាកលក់ចេញនោះទេ ដូចជាដី ផ្ទះនៅតំបន់ឆ្ងាយពីទីប្រជុំជនជាដើម។ សេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកអាចត្រូវការសាច់លុយសម្រាប់ប្រើការពេលចំណូលធ្លាក់ចុះ ដូច្នេះបើអ្នកយកលុយទិញទ្រព្យដែលពិបាកលក់ចេញនោះអ្នកច្បាស់ជាវេទនាហើយ។ ចំពោះគួរដែលអ្នកគួរមានពេលសេដ្ឋកិច្ចមិនច្បាស់មានមានដូចជាសាច់ប្រាក់សុទ្ធ មាសនិងភាគហ៊ុនរបស់ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារហ៊ុន។ ទាក់ទងនឹងភាគហ៊ុននេះដែរ បងប្អូនចង់ចេះវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗដើម្បីបង្កើតប្រភពចំណូលបន្ថែមអំឡុងពេលមិនច្បាស់លាស់ បងប្អូនអាចតាមដានផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong
kkampucheathmey.com › business-economic › 1070083
កំណើន ២,៤% បង្ហាញថា សេដ្ឋកិច្ចថៃកំពុងដើរខាងក្រោយបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ ដូចជាវៀតណាម (៨,០២%) ម៉ាឡេស៊ី (៥,២%)
kkampucheathmey.com › business-economic › 1068921
សេដ្ឋកិច្ចម៉ាឡេស៊ី បានកើនឡើងដល់ទៅ ៦,៣% ត្រីមាសចុងឆ្នាំ ២០២៥ ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១២ ត្រីមាស ហើយក៏លើសពីការរំពឹងទុកផងដែរ។
kkampucheathmey.com › business-economic › 1067636
កំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីក្នុងឆ្នាំ ២០២៥ ត្រូវបានជំរុញជាចម្បងដោយវិស័យផលិតកម្ម ពាណិជ្ជកម្មលក់ដុំ និងវិស័យហិរញ្ញវត្ថុ
kkampucheathmey.com › local-news › 1054731
សេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចបានកំណើន ៥% ក្នុងឆ្នាំ ២០២៦ បើទោះត្រូវប្រឈមភាពមិនប្រាកដ
kkampucheathmey.com › business-economic › 1048668
អត្រាកំណើនឆ្នាំ ២០២៥ ទាបជាងតែអត្រាកំណើន ៨,១២% នៅឆ្នាំ ២០២២ ប៉ុណ្ណោះ ពោលគឺនៅពេលដែលសេដ្ឋកិច្ចសកល និងវៀតណាម ស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៦។
kkampucheathmey.com › business-economic › 1048394
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម អាចនឹងវ៉ាដាច់ថៃនៅឆ្នាំនេះបើគិតពី ផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP) ដែលជំរុញដោយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹករបស់រដ្ឋ
kkampucheathmey.com › business-economic › 1039730
កម្សោយសេដ្ឋកិច្ចថៃ បានបង្ខំឱ្យធនាគារកណ្ដាលរបស់ប្រទេសនេះ បង្ខំកាត់អត្រាការប្រាក់ ២៥ ពិន្ទុ បន្ថែមទៀត ដើម្បីជំរុញកំណើនដែលដើរអូសជើងដោយសារតែ
rrfi.fr › km › អាស៊ី › 20240715-សេដ្ឋកិច្ច-ថយ-ល្បឿន-ខ្លាំង-ចិន-បើក-សមាជបក្ស-កំណត់-ទិសដៅនយោបាយ
បើតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃចន្ទទី១៥កក្កដានេះ ចិនមានតួលេខសេដ្ឋកិច្ចមិនល្អទេ៖ កំណើនសេដ្ឋកិច្ចទាបជាងការព្យាករ ការចាយវាយក្នុងស្រុកមិនសកម្ម និងគ្មានសន្ទុះទេ។ ក្នុងបរិបទនេះ ប្រមុខដឹកនាំចិនបានជំនួបប្រជុំនយោបាយ ក្រោមអធិបតីរបស់លោកប្រធានាធិបតីស៊ីជីនពីង។ល។