ffreshnews.com.kh › localnews › 422889-2026-04-01-17-54-19
(ភ្នំពេញ)៖ បណ្ឌិត ស៊ឺន សំ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា ក្នុងយុគសម័យនៃការវិវត្តការទូតសាកល និងការប្រជែងឥទ្ធិពលរបស់មហាអំណ...
ddap-news.com › national › 2026 › 04
ភ្នំពេញ៖ កម្ពុជា និងសន្និសីទ ស្តីពីអន្តរសកម្ម និងវិធានការកសាង ទំនុកចិត្តនៅអាស៊ី (CICA) ប្តេជ្ញាជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យទេសចរណ៍បន្ថែមទៀត តាមរយៈការតភ្ជាប់ និងផ្សព្វផ្សយសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រទេសសមាជិក ២៨ ប្រទេសគ្របដណ្តប់៩០% នៃដែនដី និងប្រជាជនទ្វីបអាស៊ី ។
tthmeythmey.com › detail › 157609
ក្រសួងព័ត៌មាន កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ទៅនឹងការផ្សាយរបស់គណនីបណ្តាញ Instagram មួយ ដោយបានផ្សាយពីការរើសអើងទេសចរជនជាតិអ៊ីស្រាអែល មិនឱ្យចូលហាងរបស់ពួកគេ ដោយអះអាងថានៅប្រទេសកម្ពុជា។ តាមក្រសួងព័ត៌មាន វីដេ...
bbusiness-cambodia.com › articles › j-trust-royal-bank-home-coming
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រកាសជាផ្លូវការអំពីការវិលត្រឡប់មកកាន់ទីតាំងដើមនៃការិយាល័យកណ្តាល និងសាខាក្រមួនសរ ដែលជាទីតាំងដំបូងនៃដើមកំណើតរបស់ធនាគារ ជាង ២០ឆ្នាំ ក្នុងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការលេចចេញនូវរូបរាងថ្មីលើទីតាំងនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់ធនាគារក្នុងការបន្តចាក់គ្រឹះយ៉ាងរឹងមាំ ជាមួយបទពិសោធជាងពីរទសវត្សរ៍ ក្នុងការផ្ដល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត ចក្ខុវិស័យប្រកបដោយនវានុវត្តន៍ និងការផ្តោតលើអតិថិជនសម្រាប់អនាគត។ ទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តក្នុងការកសាងលើគ្រឹះនៃទំនុកចិត្ត ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរអ្នកជាមួយវឌ្ឍនភាព។ រចនាផ្នែកខាងក្នុងភ្ជាប់ជាមួយបេតិកភណ្ឌជាតិ៖ លំហូរទឹកនៃទន្លេមេគង្គ ស្ថាបត្យកម្មដ៏ថ្មីសន្លាងនៃ រូបរាងការិយាល័យកណ្ដាល និងសាខាថ្មីរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលឥទ្ធិពលពី ចលនាលំហូរទឹកនៃទន្លេមេគង្គ ដែលជានិមិត្តរូបនៃជីវិត ការតភ្ជាប់ និងកម្លាំងហូរយ៉ាងសស្រាក់សស្រាំកាត់ទូទាំងតំបន់។ ហូរជាមួយទំនុកចិត្ត គឺជាទស្សនគោលសម្រាប់គំនិតរចនានៃស្ថាបត្យកម្មនេះ ដែលប្រដូចនឹងចលនាទឹកទន្លេមេគង្គដែលហូរទៅមុខឥតឈប់ឈរ ដើម្បីជ្រោមជ្រែងសហគមន៍ទៅរកភាពរីកចម្រើន។ សរសៃខ្សែទឹកហូរត្រូវបានរំលេចឡើងនៅលើការរចនាពិដានខាងក្នុង ដែលជាចំណុចចាប់ផ្ដើម និងជាទិសដៅសញ្ញានាំលោកអ្នកទៅកាន់សាលអតិថិជន Premier ហើយត្របាញ់បញ្ចូលគ្នាក្នុងទិសដៅតែមួយ ប្រដូចទៅនឹងដំណើរឆ្ពោះទៅមុខសម្រាប់ភាពរីកចម្រើននៃហិរញ្ញវត្ថុ ប្រកបដោយភាពរឹងមាំ ភាពបត់បែន អភិបាលកិច្ចប្រកបដោយភាពឈ្លាសវៃ ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យយូរអង្វែង។ ស្ថិតនៅចំណុចកណ្តាលនៃសាលធនាគារ រូបសំណាកលោហៈផ្សោតអ៉ីរ៉ាវ៉ាឌី ឬផ្សោតក្បាលត្រឡោក តំណាងឱ្យសត្វរស់នៅក្នុងទឹកទន្លេមេគង្គ ដែលជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌ ធម្មជាតិ និងជីវៈចម្រុះដ៏កម្ររបស់កម្ពុជា។ រូបសំណាកនេះ តំណាងឱ្យភាពជាធ្លុងមួយ ទំនុកចិត្ត និងដំណើរឆ្ពោះទៅមុខជារួមប្រៀបប្រដូចទៅនឹងឆន្ទៈរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការជួយត្រួសត្រាយអតិថិជនក្នុងមាគ៌ានៃភាពរីកចម្រើន និងឆ្ពោះទៅកាន់ស្ថិរភាព។ ការដាក់តាំងរូបសំណាកនេះ មិនត្រឹមតែជានិមិត្តរូបនៃភាពសុខដុមរមនា រវាងធម្មជាតិ និងសហគមន៍ប៉ុណ្ណោះទេ វាប្រៀបដូចនឹងការប្ដេជ្ញាចិត្តរបស់ធនាគារ ដើម្បីគាំពារសហគមន៍របស់ខ្លួនប្រកបដោយទំនុកចិត្ត ភាពជាដៃគូ និងចីរភាព។ បទពិសោធកាន់តែប្រសើរសម្រាប់អតិថិជន សាខានេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ដល់ជូននូវបទពិសោធធនាគារកាន់តែប្រសើរ លើសពីទីតាំងធនាគារសម្រាប់ប្រតិបត្តិការ។ ឆ្លងកាត់ការផ្លាស់ប្ដូរ និងរចនាឡើងវិញ សាខាក្រមួនសបានប្រែក្លាយទៅជាទីតាំងមួយដែលអំណោយផល និងជម្រុញដល់ទំនាក់ទំនងជាមួយអតិថិជនឱ្យកាន់តែជិតស្និត និងប្រកបទំនុកចិត្ត។ គ្រប់ចំណុចលម្អិតតូចៗ ដូចជាការរៀបចំបំពាក់ភ្លើងបំភ្លឺនៅតាមទីតាំងផ្សេងៗនៃធនាគារ គឺសុទ្ធសឹងតែបានឆ្លងកាត់ការគិតគូរយ៉ាងយកចិត្តទុកអំពីផាសុកភាពរបស់អតិថិជនជាចម្បង ជាមួយគោលបំណងជាក់លាក់ដូចខាងក្រោម៖ ជាន់ផ្ទាល់ដី៖ ជាទីតាំងមមាញឹកសម្រាប់ប្រតិបត្តិការធនាគារប្រចាំថ្ងៃ ហើយនឹងតភ្ជាប់ជាមួយសាលធុរកិច្ច ដែលជាទីតាំងប្រកបដោយឯកជនភាពសម្រាប់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុជូនអតិថិជនសាជីវកម្ម និងអាជីវកម្មខ្នាតតូច និង មធ្យម។ ជាន់ខាងលើ៖ សាលអតិថិជន Premier ត្រូវបានរៀបចំឡើងជាមួយបរិយាកាសប្រកបដោយផាសុកភាព ប្រណិតភាព និងឯកជនភាព ដើម្បីផ្ដល់ជូននូវតម្រូវការធនាគារសម្រាប់អតិថិជនជាន់ខ្ពស់។ សមស្របទៅតាមចក្ខុវិស័យរបស់ធនាគារក្នុងការឆ្ពោះទៅមុខជាមួយអ្នកប្រកបដោយវឌ្ឍនភាព និងលើកកម្ពស់ភាពអង់អាចផ្នែកហិរញ្ញវត្ថុ ធនាគារបានរៀបចំសាខា និងដាក់ឱ្យមាននូវមជ្ឈមណ្ឌលធុរកិច្ចដែលជាទីតាំងសំខាន់នៃសេវាកម្ម ជាមួយការប្រឹក្សាយោបល់ហិរញ្ញវត្ថុផ្ដល់ជូនដោយប្រធានផ្នែកទំនាក់ទំនងដែលមានបទពិសោធ ដើម្បីជួយជ្រោមជ្រែងអតិថិជននៅគ្រប់ជំហាននៃដំណើរទៅកាន់ភាពជោគជ័យ។ ចក្ខុវិស័យសម្រាប់ការលូតលាស់ប្រកបដោយចីរភាព ស្របពេលដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បន្តការរីកចម្រើនរបស់ខ្លួន ធនាគារក៏នៅតែប្រកាន់ខ្ជាប់ជានិច្ចនូវទស្សននៃការពង្រីកវិសាលភាពប្រកបដោយចីរភាព និងទំនួលខុសត្រូវ។ ពាក្យ “Anchor” ឬ “យុថ្កា” (Anchored In Trust, Advancing with You) នៅក្នុងនិវេទនប័ណ្ណនៃអត្តសញ្ញាណរបស់ធនាគារ គឺតំណាងឱ្យ ភាពអចិន្ត្រៃយ៍ នឹងនរ និងការប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដារខ្ពស់បំផុតនៃ សុចរិតផ្នែកហិរញ្ញវត្ថុ។ អត្ថន័យនេះ ក៏បានឆ្លុះបញ្ចាំងពីវត្តមានដ៏យូរអង្វែងរបស់ធនាគារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាឆន្ទៈក្នុងការរីកចម្រើនរួមគ្នាជាមួយអតិថិជនរបស់ខ្លួនផងដែរ។ តាមរយៈការផ្សារភ្ជាប់ការលូតលាស់របស់ស្ថាប័នទៅនឹងភាពជោគជ័យរបស់អតិថិជន ធនាគារមានគោលដៅក្នុងការបង្កើតបរិយាកាសហិរញ្ញវត្ថុដែលមានស្ថិរភាព និងជាទីទុកចិត្តដែលត្រូវបានកសាងឡើងដោយទំនាក់ទំនងល្អ និងភាពជាដៃគូយូរអង្វែងបន្តទៅមុខយ៉ាងរឹងមាំ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “ការត្រឡប់មកកាន់ទីតាំងវិថីក្រមួនសរវិញ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃដំណើររបស់យើងនៅកម្ពុជា មិនត្រឹមតែជាការវិលត្រឡប់មកកាន់ទីតាំងដើមវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់អំពីឆន្ទៈក្នុងការបន្តសាងសង់មូលដ្ឋានគ្រឹះនៃសេវាកម្មធនាគាររបស់យើងផងដែរ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាភាគទុនិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ និងបានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេល ៣៧ឆ្នាំមកហើយ ដែលនេះសបញ្ជាក់ពីកំណើនរយៈពេលបីទសវត្សរ៍កន្លះរួមគ្នាជាមួយប្រទេសជាតិ។ ការផ្លាស់ប្តូរទីតាំងនេះ បានគូសបញ្ជាក់ពីការទទួលខុសត្រូវដ៏មុតមាំរបស់យើង ឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយគោលដៅច្បាស់លាស់ ការថែរក្សាទំនុកចិត្ត និងការបង្កើតគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន និងសហគមន៍របស់យើង។ ប្រៀបដូចជាឫសគល់របស់យើងនៅទីតាំងនេះ ដែលបានចាក់ស្រេះយ៉ាងរឹងមាំឆ្លងកាត់ពេលវេលា ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង ក៏នៅតែបន្តឈរយ៉ាងរឹងមាំមិនរង្គោះរង្គើ ដើម្បីជម្រុញអតិថិជន និងសហគមន៍កម្ពុជាទាំងមូល ឱ្យសម្រេចបាននូវភាពរីកចម្រើនប្រកបដោយចីរភាព។” ស្របគ្នានេះដែរ លោក Toru Myochin នាយកប្រតិបត្តិ ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានបន្ថែមផងដែរថា៖ “ការត្រឡប់មកកាន់ទីតាំងដើមវិញនេះ មានអត្ថន័យធំធេងលើសពីការផ្លាស់ប្តូរពីទីតាំង ដោយវាបានឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់ធនាគារ ដែលត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនៃទំនុកចិត្តដ៏មុតមាំ។ តាមរយៈការប្រកាន់ខ្ជាប់នូវវិន័យហិរញ្ញវត្ថុរបស់ជនជាតិជប៉ុន គួបផ្សំនឹងការយល់ដឹងយ៉ាងស៊ីជម្រៅពីទីផ្សារក្នុងស្រុក យើងនៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រអតិថិជនរបស់យើងប្រកបដោយភាពសង្គតភាព ទំនួលខុសត្រូវ និងភាពជាដៃគូពិតប្រាកដ។ សាខានេះ ជាសក្ខីភាពនៃទំនុកចិត្ត ដែលត្រូវបានរៀបចំឡើងជាមួយបរិយាកាសអំណោយផល ផ្សារភ្ជាប់ទំនាក់ទំនងរវាងអតិថិជនជាមួយក្រុមការងាររបស់យើង ដើម្បីជជែកពិភាក្សាអំពីផែនការអនាគតហិរញ្ញវត្ថុ ឬទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលរចនាឡើងជាពិសេសតាមម្រូវការរបស់ពួកគេ។ តាមរយៈការបន្ស៊ីគ្នារវាងនវានុវត្តន៍ ដែលផ្តោតលើអតិថិជនជាចម្បង និងការរចនាទីតាំងដ៏ល្អឯកនេះ យើងកំពុងបង្កើតនូវទីកន្លែងមួយដែលទំនុកចិត្តត្រូវបានកសាងឡើងដោយរលូន ហើយវឌ្ឍនភាពរួមត្រូវបានលើកស្ទួយ ពោលគឺការរីកចម្រើនរួមគ្នាជាមួយអតិថិជន និងប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។ អបអរសាទរពិធីសម្ពោធនេះជាមួយការផ្ដល់ជូនពិសេស ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានដាក់ចេញការផ្ដល់ជូនពិសេសសម្រាប់គ្រប់អតិថិជនដែលមកកាន់ សាខា ក្រមួនសរ ដើម្បីអបអរសាទរ ការវិលត្រឡប់មកវិញ និងថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រជាបន្តបន្ទាប់ ៖ សិរីសួស្តី KHR Premier៖ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អតិថិជនដែលបើកគណនី KHR Premier។ អតិថិជនដែលស្នើ បើកគណនី KHR Premier ថ្មី នឹងទទួលបានផ្កាយមាសសំណាង ដែលមានទឹកប្រាក់សរុបរហូតដល់ ១៤លាន ៨សែនរៀល។ ការផ្ដល់ជូននេះជាចំណែកមួយដើម្បីលើកកម្ពស់ប្រាក់រៀល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក។ រង្វាន់អនុស្សាវរីយ៍ក្នុងសាខា៖ ផ្ដល់ជូនគ្រប់អតិថិជនដែលប្រើប្រាស់សេវាកម្មធនាគារថ្មីណាមួយ អំឡុងពេលបើកសម្ពោធនឹងទទួលបានវត្ថុអនុស្សាវរីយ៍ដែលមានតែនៅ សាខាក្រមួនសរ ប៉ុណ្ណោះ ។ អំពី ធនាគារ ជេ ត្រាស់ រ៉ូយាល់ ម.ក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd. ដែលជាផ្នែកមួយនៃសម្ព័ន្ធ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយនៅកម្ពុជា ដែលបានធ្វើប្រតិបត្តិការក្នុងប្រទេសអស់រយៈពេលជាងបីទសវត្សរ៍កន្លះមកហើយ។ ធនាគារបានដំណើរការអាជីវកម្មអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយបានរួមបញ្ចូលគ្នានូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាសកល និងភាពល្អឥតខ្ចោះនៃប្រតិបត្តិការ ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅពីទីផ្សារក្នុងស្រុក ដែលអាចឱ្យធនាគារបម្រើអតិថិជនស្របតាមស្តង់ដារអន្តរជាតិ ស្របពេលដែលនៅតែបន្តផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការវិវត្តនៃទស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកជាង ៦០០នាក់ ជាមួយសាខាចំនួន ១៧ នៅក្នុងរាជធានីភ្នំពេញ ខេត្ត បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ដោយបម្រើសេវាកម្មជូនអតិថិជនលើផ្នែកសេវាកម្មធនាគារបុគ្គល សេវាធនាគារPremier សេវាធនាគារសម្រាប់អាជីវកម្មតូច និងមធ្យម និងសាជីវកម្ម។
kkampucheathmey.com › local-news › 980619
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ឬក៏ជាសិស្សនិស្សិត ត្រូវតែចូលរួមចំណែកនៅក្នុងប្រកួតប្រជែង ក្នុងកម្មវិធីនេះឱ្យបានច្រើន ដើម្បីចូលរួមចំណែកទី១ វាស់ស្ទង់អំពីសមត្ថភាពចំណេះដឹង...
vvayofm.com › news › detail › 140094-299.html
ការប្រយុទ្ធគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃរយៈពេល៥ថ្ងៃមុនមានបទឈប់បាញ់ បានធ្វើឱ្យប្រជាពលរដ្ឋជម្លៀសចេញពីលំនៅដ្ឋានជិត១៧ម៉ឺននាក់នៅក្នុងខេត្ដចំនួន៥ ដែលជនភៀសសឹកទាំងនោះក៏មានកុមាររាប់ពាន់នាក់ផងដែរត្រូវស្នាក់នៅក្នុងជំរំបណ្ដោះអាសន្នដើម្បីធានាសុវត្ថិភាព។ ក្រៅពីនេះការប្រយុទ្ធគ្នាក៏ធ្វើឱ្យសាលារៀនជាង៦០០ត្រូវបិទទ្វារ។ ក្រោយបទឈប់បាញ់ចូលជាធរមាន ជម្លោះក�
ddap-news.com › national › 2024 › 06
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឋានៈជា ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ផ្ដល់តម្លៃខ្ពស់ចំពោះមរតក នៃការខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា របស់ថ្នាក់ដឹកនាំជំនាន់មុន។
nnokorwatnews.com › archives › 1405858
ccnc.com.kh › detail › news › 74937
nnokorwatnews.com › archives › 1382630