ដើមអម្ពិល
កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចសម្រេចបានអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧
ភ្នំពេញ៖ យោងតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចសម្រេចបានអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ដោយបានពិភាក្សា និង សម្រេចរបៀបវារៈសំខាន់ៗ ចំនួន៤ ។ បើតាមរបៀបវារៈទី១លើរបាយការណ៍ ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការ កែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) បានឱ្យដឹងថា…



