ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែលរៀបចំឡើងរយ:ពេលពីរថ្ងៃគឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅ គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ ។ បុណ្យភូមិអ័រគីដេឆ្នាំនេះ ធ្វើឡើងដើម្បីចូលរួមអភិរក្ស និងលើកតម្កើង សាសនា សិល្បៈ ទំនៀមទម្លាប់ ប្រពៃណីខ្មែរយើង និងការជួបជុំរបស់បងប្អូនញាតិមិត្តពីគ្រប់ទិសទី ជាពិសេសបងប្អូនអ្នកភូមិអ័រគីដេ ដើម្បីសម្តែងនូវការគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខ ការបង្ហាញពីសាមគ្គីភាព និងសុំសេចក្តីសុខសប្បាយសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ម្យ៉ាងទៀត បុណ្យភូមិអ័រគីដេក៏នឹងប្រមូលផ្តុំនូវល្បែងប្រជាប្រិយ ការរាំលេងកំសាន្តជាមួយចង្វាក់ប្រពៃណីខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ហើយក៏មានការរៀបចំស្តង់ជាច្រើនសម្រាប់ដាក់តាំងបង្ហាញ និងលក់ម្ហូបអាហារ ផលិតផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ក៏បានរម្លឹកដែរថា វត្តមានបុណ្យភូមិអ័រគីដេ២០២៦នេះ គឺជាប្រារព្ធបុណ្យភូមិអ័រគីដេលើកទី២ ហើយ បន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រពេញទំហឹងលើការរៀបចំបុណ្យភូមិអ័រគីដេនាឆ្នាំកន្លងទៅ និងដោយមានការមូលមតិគ្នាពីអ្នកភូមិអ័រគីដេទាំងអស់ យើងក៏បានបន្តរៀបចំបុណ្យភូមិអ័រគីដេ២០២៦នេះឲ្យកាន់តែធំ និងសម្បូរបែបថែមទៀត។ បុណ្យភូមិអ័រគីដេ ចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ក៏ដូចជាជំរុញឱ្យពលរដ្ឋងាកមកចាប់អារម្មណ៍ពីកម្មវិធីបែបប្រពៃណី ផ្ដល់នូវស្នាមញ្ញឹម និងអនុស្សាវរីយ៍ដ៏ល្អៗ។ លោកក៏បានបន្តទៀតថា គ្រប់ពេលដែលមានព្រឹត្តិការណ៍បុណ្យភូមិដ៏សប្បាយរីករាយ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន តែងតែនៅជាមួយប្រជាពលរដ្ឋខ្មែរ និងបងប្អូនអ្នកភូមិអ័រគីដេទាំងអស់ ដើម្បីជួបជុំ និងរួមចំណែកក្នុងការរៀបចំកម្មវិធីបុណ្យភូមិជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឳកាសនេះ សូមថ្លែងអំណរគុណចំពោះការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អតិថិជនទាំងអស់ចំពោះក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមិន។ ក្រុមហ៊ុនប្តេជ្ញាថានឹងបន្តបេសកកម្ម និងគោលដៅរបស់ខ្លួនគឺ ការអភិវឌ្ឍន៍ និងផ្តល់ជូននូវលំនៅឋានដ៏ប្រណិតភាព ប្រកបដោយសុវត្ថិភាពគុណភាព សោភ័ណ្ឌភាព និងសុខមាលភាពជូនដល់អតិថិជន។ ដើម្បីអបអរពិធីបុណ្យភូមិអ័រគីដេ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ក៏មានប្រូម៉ូសិនដ៏ពិសេសៗ ជាច្រើនដូចខាងក្រោម៖ - គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ តម្លៃពិសេសបង់ប្រចាំខែត្រឹម ៣៥០ដុល្លារ/ខែ តែប៉ុណ្ណោះ។ គម្រោងនេះ រួមមានខុនដូដ៏ស៊ីវីល័យជាមួយនឹងអាងហែលទឹកដ៏ធំជាងគេក្នុងរាធានីភ្នំពេញ ហើយមិនចាំបាច់ធ្វើដំណើរឆ្ងាយមួយជំហានទៅកាន់គ្រប់ទីកន្លែងមិនថាសាលារៀន ផ្សារទំនើប អាហារដ្ឋានផ្សេងៗ។ មិនបាច់ចាំសំណង់យូរទិញភ្លាមចូលរស់នៅភ្លាម។ កក់ភ្លាមនឹងទទួលបានក្អមមាស ក្អមនាំសំណាងភ្លាម។ គម្រោងអ័រគីដេដឹប៊ូតានិចស៊ីធី (Orkide The Botanic City) នៅផ្លូវជាតិលេខ ៦អា ជាគម្រោងដ៏ធំស្ថិតនៅដែលប្រកបដោយខ្យល់បរិសុទ្ធ និងធម្មជាតិសម្រាប់បងៗនៅខណ្ឌជ្រោយចង្វារស័ក្តិសមសម្រាប់គ្រួសារសម័យថ្មី មានច្រើនជម្រើសប្រភេទផ្ទះ ជាសហគមន៍ចម្រុះនិងសម្បូរបែបមានសួនធំសម្រាប់កូនៗរបស់លោអ្នក សាលារៀន ផ្សារទំនើបនៅក្នុងបុរីផ្ទាល់តែម្ដង រីឯការបង់ប្រាក់ត្រឹម ៨៨៨ដុល្លារ /ខែ។ គម្រោងអ័រគីដេដឹពោធិ៍ចិនតុង (Orkide The Pochentong) ជាគម្រោងដែលមានចង្ងាយត្រឹមតែ ៣ នាទី ពីព្រលានយន្តហោះចាស់ ជាទីតាំងដែលល្អឥតខ្ចោះជម្រើសប្រភេទផ្ទះជាច្រើន ចាប់ពីផ្ទះវីឡាដែលមានឯកជនភាពដល់ផ្ទះអាជីវកម្មដែលលោកអ្នកអាចទិញសម្រាប់រស់និងធ្វើអាជីវកម្មរួមគ្នា ហើយការបង់ប្រាក់កាន់តែពិសេស បង់ត្រឹម ៩៩៩ដុល្លារ/ខែ។ រាល់ការកក់ផ្ទះណាមួយនឹងទទួលបានម៉ូតូ Vespa ១គ្រឿងភ្លាមៗ ព័ត៌មានលម្អិតបន្ថែម៖ ទីតាំងគម្រោង (ផ្លូវ 2004) ៖ bit.ly/OrkideTheCondominium តេលេក្រាម ៖ t.me/OrkideDevelopment_Telegram ហ្វេសបុក ៖ m.me/orkidedevelopment ☎️ 098733333 Related Items: ក្រុមហ៊ុន Orkide Development ព័ត៌មានចុងក្រោយ 68 Feature ឥទ្ធិពលព្យុះទី១៥ ឈ្មោះ “ចាន់ហម” នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាប ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិចបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះ ចាន់ហម រួមជាមួយជាមួយព្យុះទី១៤ ឈ្មោះ គូជីរ៉ា និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដួលហ្វីន មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា... 120 អត្ថបទ កាន់តែពិសេសសម្រាប់ ខែសីហានេះ! លើសពីទិញផ្ទះបានខុនដូ!រីករាយជាមួយនឹងកម្មវិធី Weekend Picnic Exclusive Deal!!! (ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! (ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! សម្រាប់អតិថិជនដែលទិញផ្ទះវីឡានឹងទទួលបានខុនដូលំដាប់ផ្កាយប្រាំមួយយូនីត ដែលជាឱកាសមិនធ្លាប់មានពីមុនមកការផ្តល់ជូនកាន់តែពិសេសសម្រាប់គ្រប់ទីតាំង... 217 ព័ត៌មានជាតិ សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់ គុណភាពការអប់រំ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងលើកកម្ពស់ គុណភាពការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរ និម្មាបនកម្មសេដ្ឋកិច្ច ។ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច” នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦... 194 ព័ត៌មានជាតិ សម្តេចធិបតី ឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកកសាងពលរដ្ឋឌីជីថល ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋឌីជីថល និងបង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល។ នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត... 193 ព័ត៌មានជាតិ សម្ដេចធិបតី ក្រើនរំលឹកគ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាពសិក្សា ដើម្បប្រកួតជែង អត់រៀន ក៏បានសញ្ញាបត្រ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានអប់រំទាំងអស់ កុំទម្លាក់គុណភាពិក្សា ដើម្បីប្រកួតប្រជែង ពិសេសអត់រៀន ក៏បានសញ្ញាបត្រ។ ការក្រើនរំលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៦... អត្ថបទពេញនិយម 5.3K Feature ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់លោក ហេង សុខុម ជាឧកញ៉ា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង សុខុម ជាឧកញ៉ា 5.2K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 10/07/2026 រដ្ឋសភា នឹងប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត តែងតាំងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល១រូប ១ឆមាស គ្រោះធម្មជាតិខ្យល់កន្ត្រាក់-រន្ទះបាញ់ សម្លាប់មនុស្សជាង ៣០នាក់ សម្ដេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះចំនួន... 5.0K Feature កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា ញូវយ៉ក៖ កម្ពុជា បានទាញចំណាប់អារម្មណ៍មហាន្និបាត អ.ស.ប អំពីជនភៀសសឹកកម្ពុជា បណ្តាលមកពីការលុកលុយរបស់ថៃ មកលើកម្ពុជា។ ថ្លែងទៅកាន់មហាសន្និបាតអ.ស.បនៅក្រុងញូវយ៉កនាថ្ងៃទី១៦ ខែកក្កដានេះ លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម... 4.9K ព័ត៌មានអន្តរជាតិ បងប្អូនបង្កើត ជាជនជាតិរុស្ស៊ី២នាក់ ត្រូវបានគេប្លន់សម្លាប់ នៅប្រទេសថៃ បរទេស៖ ២នាក់បងប្អូនបង្កើតនឹងគ្នាជនជាតិរុស្ស៊ី ដែលបានបាត់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ គឺត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ។យោងទៅតាមគេហទំព័រ Samui Times បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ជនសង្ស័យពីរនាក់ក្នុងករណី សម្លាប់នេះបានសារភាពថា បានសម្លាប់២នាក់បងប្អូនបង្កើត ជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយ... 4.5K Feature ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោក... 4.5K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ប្រចាំថ្ងៃ 24/07/2026 លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល អ្នករាយការណ៍ពិសេស អ.ស.ប បារម្ភពីស្ថានភាព សិទ្ធិមនុស្សតាមព្រំដែន កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ... 4.4K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំសប្ដាហ៍ 19-24/07/2026 សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស... 4.3K Feature ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ... សម្តេចធិបតី ស្វាគមន៍មតិយោបល់ របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួម របស់ប្រទេសជាតិ កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា To Top
ភ្នំពេញ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦៖ បុរី ឌឹ ផ្លរ៉ា មានកិត្តិយសជូនដំណឹងដល់សាធារណជនអំពីការបើកសម្ពោធផ្ទះវីឡាមូ៉តថ្មី សេនតូវីឡា ដែលផ្ទះម៉ូតថ្មី នៃ គម្រោង The Sentosa ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បង្ហាញពីការពង្រីកចក្ខុវិស័យរបស់បុរី ឌឹ ផ្លរ៉ា ក្នុងការផ្តល់ជូនលំនៅឋានទំនើប និងមានគុណភាពខ្ពស់ នៅភាគខាងជើងរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតេយ្យភាពរបស់លោក លឹម កុកឈុន អគ្គនាយកបុរី ឌឹ ផ្លរ៉ា និងមានការចូលរួមពីភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អ្នកវិនិយោគ និងអតិថិជនជាច្រើន។ បុរី ឌឹ ផ្លរ៉ា អភិវឌ្ឍលើផ្ទៃដីសរុបប្រមាណ ២០០ ហិកតា ជាគម្រោងអភិវឌ្ឍន៍លំនៅឋានធំបំផុតមួយតាមបណ្តោយផ្លូវជាតិលេខ 6A។ ដោយផ្អែកលើបទពិសោធន៍ជាង ១០ ឆ្នាំ ក្រុមហ៊ុនបានបង្កើតឈ្មោះល្បីល្បាញក្នុងវិស័យអចលនទ្រព្យកម្ពុជា តាមរយៈការផ្តល់ជូនលំនៅឋានដែលរួមបញ្ចូលរចនាបថស្ថាបត្យកម្មទំនើប និងបរិយាកាសធម្មជាតិ។ គម្រោងសរុបរួមមាន The Flora, The Verbena និង The Sentosa ។ ក្នុងនោះ គម្រោង The Sentosa គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥ ហិកតា និងផ្តល់ជូនស្តង់ដារថ្មីនៃការរស់នៅតាមរយៈវីឡា Sento។ គម្រោង THE SENTOSA មានផ្ទះ ៣ ប្រភេទគឺ Twin A , Twin B និង វីឡា ។វីឡាភ្លោះទាំងអស់ ផ្នែកខាងក្នុងត្រូវបានរចនាដោយមានភាពប្រណិត រួមមានបន្ទប់គេង ៤ និងបន្ទប់ទឹក ៥ ដែលសមស្របសម្រាប់គ្រួសារធំ និងការវិនិយោគនាថ្ងៃអនាគត។ បុរី ឌឹ ផ្លរ៉ា ត្រូវបានរៀបចំជាសហគមន៍លំនៅឋានទំនើប មានទីតាំងយុទ្ធសាស្ត្រលើផ្លូវជាតិលេខ 6A ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងភ្ជាប់ទៅកាន់គោលដៅសំខាន់ៗ។ គម្រោងរួមមានសេវាកម្ម និងបរិក្ខារគ្រប់គ្រាន់ដូចជា សាលប្រារពពិធី ផ្សារទំនើប ឧទ្យានបៃតង តំបន់កម្សាន្តកុមារ អាងហែលទឹក និងក្លិបហាត់ប្រាណ។ ផ្លូវក្នុងគម្រោងមានទំហំទូលាយ បង្កើតបរិយាកាសរស់នៅប្រកបដោយភាពឯកជន សុវត្ថិភាព ផាសុខភាព និងគុណភាពជីវិតល្អប្រសើរ។ ក្នុងឱកាសអបអរសាទរពិធីសម្ពោធនេះ គម្រោង វីឡាភ្លោះ Sento នេះបុរី ឌឹ ផ្លរ៉ាបាន ផ្តល់ជូនអត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជន ដោយអាចកក់ផ្ទះដោយមិនចាំបាច់មានប្រាក់កក់ និងអាចបង់រំលស់ដោយឥតការប្រាក់រយៈពេលរហូតដល់ ៣៦ ខែ ដោយបង់ប្រាក់ប្រចាំខែចាប់ពីត្រឹមតែ ៤៩៩ ដុល្លារប៉ុណ្ណោះ។ បន្ថែមពីនេះ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ដុំមាស និងចូលរួមចាប់ឆ្នោតឈ្នះរថយន្ត BYD សេរីថ្មីចំនួន ៣ គ្រឿងផងដែរ។ កម្មវិធីនេះមានសុពលភាព ចុង ឆ្នាំ ២០២៦ ប៉ុណ្ណោះ។ បុរី ឌឹ ផ្លរ៉ា សូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អ្នកវិនិយោគ និងមិត្តអ្នកសារព័ត៌មានទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសដ៏សំខាន់នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 010/087 366 886 ឬអញ្ជើញទៅទស្សនាគម្រោងផ្ទាល់នៅលើផ្លូវជាតិលេខ 6A។ អំពី The Flora GroupThe Flora Group ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខមួយនៅកម្ពុជា ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងការបង្កើតសហគមន៍លំនៅឋានប្រណិត ផ្ទះអាជីវកម្ម និងគម្រោងស្នាក់នៅតម្លៃសមរម្យ។ ក្រុមហ៊ុនប្តេជ្ញាចិត្តក្នុងការផ្តល់គុណភាពខ្ពស់ និងរួមចំណែកអភិវឌ្ឍសង្គម ដើម្បីកសាងអនាគតប្រកបដោយចីរភាពសម្រាប់កម្ពុជា។
ចង់ក្លាយជាអ្នកមាន មិនមែនជារឿងចៃដន្យ ឬពឹងទាំងស្រុងលើ "សំណាង" តែវាគឺជាលទ្ធផលដែលកើតចេញពី "ទម្លាប់" និង "វិន័យ" ក្នុងការរស់នៅប្រចាំថ្ងៃ។ ដោយយល់ឃើញបែបនេះលោក Dave Ramsey ដែលជាអ្នកជំនាញផ្នែកហិរញ្ញវិត្ថុដ៏ល្បីល្បាញ និងជាមហាសេដ្ឋីល្បីឈ្មោះមួយរូបបានណែនាំថា ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវភាពឱ្យកាន់តែប្រសើរឡើង អ្នកគួរតែអនុវត្តតាមច្បាប់មាសទាំង ៥ នេះ៖ ១. សិល្បៈនៃការចាយវាយឱ្យតិចជាងចំណូល៖ ច្បាប់គ្រឹះដំបូងដែលមិនអាចខ្វះបាន គឺត្រូវចេះ "ចាយឱ្យសល់"។ ភាពមានបានមិនមែនវាស់វែងលើចំនួនលុយដែលអ្នករកបាន ប៉ុន្តែវាត្រូវបានវាស់លើចំនួនលុយដែលអ្នកនៅសល់។ លោក Dave Ramsey បាននិយាយថា មិនថាអ្នករកចំណូលបានច្រើនកម្រិតណាទេ តែបើអ្នកចាយវាយតាមតែចិត្តចង់ នោះអ្នកនឹងនៅតែរស់ក្នុងភាពខ្វះខាតដដែល។ លោកសង្កត់ធ្ងន់ថា ចង់ឱ្យជីវិតឆាប់ធូរធា ត្រូវដាក់វិន័យឱ្យខ្លួនឯង ចាប់ផ្ដើមពីការសន្សំយ៉ាងតិចណាស់ ១០ ទៅ ២០% នៃចំណូលសរុប មុននឹងចាត់ចែងលុយទៅលើការចំណាយផ្សេងៗ។ ២. រស់កុំពឹងលើចំណូលតែមួយច្រក៖ លោក Dave Ramsey បាននិយាយថា ការពឹងផ្អែកលើប្រាក់ខែតែមួយមុខ គឺជាហានិភ័យដ៏ធំមួយសម្រាប់ហិរញ្ញវត្ថុ។ អ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ តែងតែមានវិធីសាស្ត្របង្កើតចំណូលពីប្រភពផ្សេងៗគ្នា។ ក្រៅពីប្រាក់ខែដែលអ្នកកំពុងធ្វើ ក៏អាចឆ្លៀតពេល លក់ដូរខ្នាតតូចតាមអនឡាញ, យកជំនាញឯកទេសទៅធ្វើការងារជា Freelance ឬ យកប្រាក់សន្សំទៅវិនិយោគដើម្បីឱ្យ "លុយបង្កើតលុយ"ជាដើម។ ៣. វិនិយោគលើ "ខួរក្បាល" ដើម្បីបង្កើនតម្លៃខ្លួនឯង៖ ចំណេះដឹងគឺជាទ្រព្យជាប់ខ្លួនដែលគ្មាននរណាអាចលួចយកបាន ហើយវាគឺជាការវិនិយោគដែលផ្តល់ផលចំណេញខ្ពស់បំផុត។ មុននឹងចង់រកលុយបានច្រើន អ្នកត្រូវបង្កើនសមត្ថភាពខ្លួនឯងជាមុនសិន។ ការចំណាយពេលអានសៀវភៅ ចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ ឬរៀនជំនាញថ្មីៗដែលទីផ្សារត្រូវការ នឹងជួយឱ្យអ្នកមើលឃើញឱកាសរកលុយដែលអ្នកដទៃមើលមិនឃើញ។ ៤. ចេះប្រើប្រាស់បំណុលដោយភាពឆ្លាតវៃ៖ អ្នកត្រូវបែងចែកឱ្យច្បាស់រវាង "បំណុលល្អ" និង "បំណុលអាក្រក់"។ បំណុលអាក្រក់ គឺជាបំណុលដែលខ្ចីមកដើម្បីទិញសម្ភារៈនិយម និងមិនបង្កើតចំណូល។ បំណុលល្អ ជាបំណុលដែលខ្ចីមកសម្រាប់តែការវិនិយោគ ឬពង្រីកអាជីវកម្មដែលអាចបង្កើតផលចំណេញត្រឡប់មកវិញច្រើនជាងការប្រាក់ដែលត្រូវសង។ ៥. ត្រូវចេះគ្រប់គ្រងពេលវេលា ឱ្យដូចគ្រប់គ្រងមាសប្រាក់៖ លោក Dave Ramsey និយាយថា អ្នកដែលជោគជ័យ គឺជាអ្នកដែលចេះបែងចែកពេលវេលាច្បាស់លាស់ មិនចំណាយពេលច្រើនលើរឿងឥតប្រយោជន៍។ លោកបានណែនាំ ឱ្យយកពេលទំនេរទាំងនោះមកផ្តោតលើការរៀបចំផែនការហិរញ្ញវត្ថុ និងការអភិវឌ្ឍខ្លួនឯង ព្រោះថាការដើរឱ្យទាន់សម័យកាល គឺជាគន្លឹះដែលនាំឱ្យអ្នកសម្រេចគោលដៅបានឆាប់បំផុត។ ដូចជាបច្ចុប្បន្ន គឺជាពេលដែលបច្ចេកវិទ្យា AI កំពុងរីកចម្រើនដូច្នេះអ្នកគួរយកពេលទៅសិក្សបន្ថែមលើជំនាញថ្មីៗពាក់ពន្ធនឹងបច្ចេកវិទ្យា ការប្រើប្រាស់ AI ជាដើមទើបអ្នកអាចប្រកួតប្រជែងនៅក្នុងជីផ្សារការងារបានទាន់គេ៕
“សេដ្ឋកិច្ចចិនលើសពីការរំពឹងទុក មានកំណើនខ្លាំងក្លា…” ប្រព័ន្ធសារព័ត៌មានអន្តរជាតិដូចជា កាសែត«The Straits Times» ប្រទេសសិង្ហបុរី កាសែត«El País» ប្រទេសអេស្ប៉ាញនិងកាសែត«The New York Times» សហរដ្ឋអាមេរិកជាដើមបាននាំគ្នាចុះផ្សាយដំណឹងអំពីសមិទ្ធផលសេដ្ឋកិច្ចរបស់ចិនក្នុងត្រីមាសទីមួយដូចការលើកឡើងខាងលើ ។ តាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសកាលពីថ្ងៃទី១៦ ខែមេសា បង្ហាញឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនក្នុងត្រីមាសទីមួយមានចំនួន៣៣,៤១៩៣ ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ គឺកើនឡើង ៥,០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបង្កើនល្បឿន ០,៥ ភាគរយបើប្រៀបធៀបនឹងត្រីមាសទីបួននៃឆ្នាំមុន ។
“បង្ហាញពីភាពធន់” ”លើសពីការប៉ាន់ប្រមាណ”និង”គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំត្រូវបានគេរំពឹងថា នឹងសម្រេចបានយ៉ាងរលូន” ។ល។ នៅថ្ងៃទី ១៥ ខែកក្កដា បន្ទាប់ពីរដ្ឋាភិបាលចិនបានចេញផ្សាយនូវរបាយការណ៍ស្តីពីការដំណើរការសេដ្ឋកិច្ចប្រចាំឆមាសទីមួយឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបាននាំគ្នាចាប់អារម្មណ៍និងពិភាក្សាយ៉ាងសកម្ម។ តាមការគណនាជាជំហានដំបូងបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆមាសទីមួយឆ្នាំនេះ បើគិតតាមតម្លៃថេរ មានចំនួនលើសពី ៦៩ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៤,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ បើគិតតាមត្រីមាសនីមួយៗអាចឃើញថា ផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទីមួយឆ្នាំនេះបានកើនឡើង ៥,០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ឯGDP នៃត្រីមាសទីពីរបានកើនឡើង ៤,៣ ភាគរយ ។ ប្រការនេះមិនត្រឹមតែបានបង្កើតមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ការសម្រេចបាននូវគោលដៅនិងភារកិច្ចដែលបានគ្រោងទុកពេញមួយឆ្នាំក្នុង”ឆ្នាំចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ”ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ ។
គិតដល់ត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាខួប១៤០ឆ្នាំនៃទិវាពលកម្មអន្តរជាតិ ហើយក៏ជារយៈពេល ៧៦ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិន តែងរៀបចំប្រារព្ធពិធី ដ៏មានគុណតម្លៃនេះ ដោយទិវានេះមិនត្រឹមតែជា ឱកាសដ៏មានន័យសម្រាប់រំលឹកពីតម្លៃ និងវីរភាពរបស់កម្មករចិន ក្នុងការកសាងប្រទេសចិន ថ្មីប៉ុណ្ណោះទេ តែថែមទាំងជាការធ្វើឱ្យប្រសើឡើង នូវសេដ្ឋកិច្ចរបស់ប្រទេសចិន រួមទាំងភាពទំនើបជាលំដាប់ នៃសង្គមចិនស្របតាម ត្រីវិស័យដែលបានគូសវាសតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ សម្រាប់សាធារណរដ្ឋប្រជាមានិតចិន ទិវានេះមានន័យលើសពីការអបអរសាទរ ប៉ុន្តែជាការបញ្ជាក់ពីតួនាទីដ៏មហាប្រពៃរបស់កម្មករនៅក្នុងប្រវត្តិសាស្ត្រចិន ដោយកម្មករបានរួម ចំណែកយ៉ាងសកម្មនិងខ្លាំងក្លា ក្នុងការកសាងប្រទេសចិន ពីស្ថានភាពក្រីក្រ ទន់ខ្សោយផ្នែកបច្ចេកវិទ្យា ទៅជាប្រទេសមហាអំណាច សេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក ហើយនាំបច្ចេកវិទ្យាចិនឱ្យពិភពលោក ស្គាល់ពីយុគសម័យមាសនៃការអភិវឌ្ឍជឿនលឿន។ ចាប់តាំងពីការបង្កើតប្រទេស នៅឆ្នាំ១៩៤៩មក កម្លាំងកម្មករចិន បានក្លាយជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ ដោយបានចូលរួមយ៉ាងសកម្ម ក្នុងការស្ថាបនាឧស្សាហកម្មធុនធ្ងន់ កសាងហេដ្ឋារចនាសម្ព័ន្ធ និងបំលែងសេដ្ឋកិច្ចជាតិឱ្យក្លាយជាបរព័ន្ធឧស្សាហកម្មទំនើប។ វីរភាពនៃកម្មករចិនក្នុងការធ្វើការយ៉ាងខិតខំ និងការលះបង់ផ្ទាល់ខ្លួន បានបង្កើតគោលដៅរួមមួយសម្រាប់សង្គម គឺការកសាងប្រទេសចិនឱ្យកាន់តែរឹងមាំ និងឯករាជ្យភាពលើបច្ចេកវិទ្យា។ គុណតម្លៃសំខាន់មួយដែលបង្ហាញក្នុងកម្មករចិន គឺ «ការខិតខំប្រឹងប្រែង និងវិន័យ» ដែលបានបង្កើតវប្បធម៌ការងារ ដែលមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ កម្មករចិនបានបង្ហាញពីស្មារតី «ការរៀន និងការច្នៃប្រឌិតជាបន្តបន្ទាប់» ដែលជាគ្រឹះសម្រាប់ការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន។ ទិន្នន័យបង្ហាញថា ចិនផលិតមូលធនមនុស្សផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រជាច្រើនលាននាក់ក្នុងមួយឆ្នាំ ដែលជាកម្លាំងសំខាន់ក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗ និងឧស្សាហកម្មឌីជីថល ហើយចិនក៏ជាថ្នាលមជ្ឈមណ្ឌលបណ្តុះបណ្តាលមូលធនមនុស្សដល់ពិភពលោកផងដែរ។ ក្នុងបរិបទ នៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន កម្មករមិនត្រឹមតែជាកម្លាំងផលិតកម្មទេ ប៉ុន្តែជាអ្នកច្នៃប្រឌិត និងអ្នកដឹកនាំការផ្លាស់ប្តូរ ។ គម្រោងធំៗដូចជាស្ថានីយ អាវកាសធានកុងដែលជាទឡ្ហីករណ៍បង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្មករ និងវិស្វករ ដែលអាចបង្កើតបច្ចេកវិទ្យា កម្រិតខ្ពស់ និងប្រកួតប្រជែងលើឆាកអន្តរជាតិ។ ការស្រាវជ្រាវនៅក្នុងអវកាស ប្រទេសចិនមិនត្រឹមតែជាការរីកចម្រើនវិទ្យាសាស្ត្រទេ ប៉ុន្តែអាចនាំប្រទេស ចិនទៅរកការអភិវឌ្ឍបច្ចេកវិទ្យាថ្មី សម្រាប់ថាមពលស្អាត ការពារបរិស្ថាន និងសន្តិសុខថាមពលផងដែរ លើសពីនេះ វាក៏ជាបុព្វបទជួយដល់កសិករ ចិនបង្កើនជីវភាពកាន់តែប្រពៃ និងនាំកសិករចិនក្លាយជាអ្នកធានាយ៉ាងមុតមាំ ដល់សន្តិសុខស្បៀងរបស់ប្រជាជនចិន ស្របពេលដែលបណ្តាប្រទេសនានា កំពុងស្វះស្វែងរកមាគ៌ាទៅសម្រេចបាននូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ លើការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ កម្មករចិនក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរទិសដៅអភិវឌ្ឍទៅរកសេដ្ឋកិច្ចបៃតងតាំងពីផែនការ៥ឆ្នាំលើកទី១៤។ ការវិនិយោគលើថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងបច្ចេកវិទ្យាកាត់បន្ថយកាបូន បានធ្វើឲ្យចិនក្លាយជាអ្នកដឹកនាំ ក្នុងវិស័យថាមពលស្អាត។ កម្លាំងកម្មករដែលមានជំនាញខ្ពស់ក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា គឺជាថាមពលចម្បង ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍបៃតងនេះ។ ជាសច្ចភាព ការបណ្តុះបណ្តាល មូលធនមនុស្ស គឺជាគន្លឹះសំខាន់ក្នុងការរក្សាបាននូវល្បឿនអភិវឌ្ឍនេះ។ ប្រទេសចិនបានបង្កើន ការវិនិយោគលើការអប់រំបច្ចេកវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីធានាថាកម្មករជំនាន់ថ្មីមានសមត្ថភាពបំពេញតម្រូវការនៃសេដ្ឋកិច្ចឌីជីថល និងបៃតង។ កម្មករថ្មីៗមិនត្រឹមតែមានជំនាញបច្ចេកទេសទេ ប៉ុន្តែមានការយល់ដឹងអំពីការអភិវឌ្ឍប្រកបដោយចីរភាព និងការពារបរិស្ថានផងដែរ។ នៅក្នុងបរិបទអន្តរជាតិ ការរីកចម្រើនរបស់កម្មករចិនបានបង្ហាញថា កម្លាំងមូលធនមនុស្សរបស់ប្រទេសចិន គឺជាគន្លឹះក្នុងការប្រកួតប្រជែងសកល។ ពីការផលិតឧស្សាហកម្មធុនធ្ងន់ ដល់បច្ចេកវិទ្យាឌីជីថល និងអវកាស កម្មករចិនបានបង្ហាញពីសមត្ថភាព ក្នុងការបង្កើតនិងដឹកនាំ «យុគមាសនៃបច្ចេកវិទ្យា» ដែលពិភពលោកកំពុងទទួលស្គាល់ថាជាសតវត្សរ៍ចិន។ ជារួម ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាការរំលឹកថា កម្មករជាមូលដ្ឋាននៃការរីកចម្រើនទាំងអស់ ហើយសម្រាប់ប្រទេសចិន គុណតម្លៃរបស់កម្មករ បានជំរុញឲ្យប្រទេសអាចសម្រេចគោលដៅធំៗក្នុងការកសាងជាតិ និង ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ នេះជាភស្តុតាងថា កម្លាំងកម្មករចិនមិនត្រឹមតែជាអ្នកសាងសំណង់គ្រឹះអតីតកាលដ៏រឹងមាំទេ ប៉ុន្តែជាអ្នកបង្កើតអនាគតដ៏មហិមាជូនដល់ប្រទេសចិន និងនាំបណ្តាប្រទេស នានាប្រកៀកស្មារជាមួយប្រទេសចិន ក្នុងការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិថែមទៀតផង៕ ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន Related Items: ព័ត៌មានចុងក្រោយ 1 ព័ត៌មានអន្តរជាតិ ពីវីរភាពកម្មករ ទៅយុគមាសបច្ចេកវិទ្យា ៖ ប្រទេសចិន ក្នុងផ្លូវទំនើបកម្មសង្គមនិយម គិតដល់ត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាខួប១៤០ឆ្នាំនៃទិវាពលកម្មអន្តរជាតិ ហើយក៏ជារយៈពេល ៧៦ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិន តែងរៀបចំប្រារព្ធពិធី ដ៏មានគុណតម្លៃនេះ ដោយទិវានេះមិនត្រឹមតែជា ឱកាសដ៏មានន័យសម្រាប់រំលឹកពីតម្លៃ និងវីរភាពរបស់កម្មករចិន ក្នុងការកសាងប្រទេសចិន ថ្មីប៉ុណ្ណោះទេ តែថែមទាំងជាការធ្វើឱ្យប្រសើឡើង នូវសេដ្ឋកិច្ចរបស់ប្រទេសចិន រួមទាំងភាពទំនើបជាលំដាប់ នៃសង្គមចិនស្របតាម ត្រីវិស័យដែលបានគូសវាសតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ សម្រាប់សាធារណរដ្ឋប្រជាមានិតចិន... 14 ព័ត៌មានអន្តរជាតិ វិភាគ ៖ ដើរតែម្នាក់ឯងលឿន តែដើរជាមួយគ្នា នឹងដើរកាន់តែឆ្ងាយ ៖ ផ្លូវឆ្ពោះទៅរកទំនើបកម្មរវាងចិន និងអាហ្វ្រិក ដែលនៅពីក្រោយពន្ធគយ សូន្យភាគរយ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ ប្រទេសចិន នឹងអនុវត្តវិធានការពន្ធគយសូន្យភាគរយចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើត ទំនាក់ទំនងការទូត ជាមួយប្រទេសចិន ។ ឆ្នាំនេះគឺជាខួបទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងអាហ្វ្រិក ហើយក៏ជាឆ្នាំចាប់ផ្តើម នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥... 55 ព័ត៌មានអន្តរជាតិ វិស្វករចិន ខិតខំសាងសង់គម្រោង ដែលមានគុណភាពខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន វិស្វករ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវិស្វកម្ម និងការធានាធនធានមនុស្សសម្រាប់យុទ្ធសាស្ត្រជាតិ។ ប្រធានរដ្ឋចិនលោក Xi Jinping មានការរំពឹងទុកយ៉ាងស្មោស្ម័គ្រ ចំពោះបុគ្គលិកបច្ចេកទេស ដោយជំរុញឱ្យពួកគេរក្សាឧត្តមគតិ ក្នុងការបម្រើប្រទេសជាតិ តាមរយៈវិទ្យាសាស្ត្រ និងបច្ចេកទេស និងបម្រើផលប្រយោជន៍ប្រជាជន តាមរយៈការសម្រេចបាន នូវសមិទ្ធផលបច្ចេកទេសស្នូលសំខាន់ៗ និងសាងសង់គម្រោង ដែលមានគុណភាពខ្ពស់ ក្នុងន័យជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។ នៅលើវាលខ្សាច់ហ្គោប៊ីដ៏... 31 ព័ត៌មានអន្តរជាតិ បទវិភាគ ៖ ហេតុអ្វីបានជារថយន្តរបស់ចិន អាចនាំមុខគេនៅលើ ពិភពលោកទាំងមូល ? សាកថ្មគ្រាន់តែ៥នាទី អាចបើកបរបន្ថែម៤រយគីឡូម៉ែត្រ ហើយអាចបន្ថយល្បឿនដោយស្វ័យប្រវត្តិនៅពេលជួបឧបសគ្គ។ល។ ក្នុងពិព័រណ៍រថយន្តអន្តរជាតិក្រុងប៉េកាំងលើកទី១៩ឆ្នាំ២០២៦ បច្ចេកវិទ្យាទំនើបៗគ្រប់បែបយ៉ាងបានបង្ហាញមុខព្រមៗគ្នា ដែលធ្វើឱ្យអ្នកផងទាំងពួងមានចក្ខុវិស័យកាន់តែទូលំទូលាយចំពោះរថយន្ត ។ ប្រទេសចិនជា“មជ្ឈមណ្ឌលស្រូបទាញ”ការច្នៃប្រឌិតថ្មីរបស់រថយន្ត ប្រទេសចិនហាក់ដូចជា “កន្លែងហាត់ប្រាណ”របស់ឧស្សាហកម្មរថយន្តសកល ។ល។ ប្រព័ន្ធសារព័ត៌មានបរទេសនិងសហគ្រាសបរទេសសុទ្ធតែផ្តោតការយកចិត្តទុកដាក់ចំពោះពិព័រណ៍រថយន្តនេះដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោកដោយសម្គាល់ឃើញថា ប្រទេសចិនបាននិងកំពុងក្លាយជាទិសដៅដែលណែនាំការច្នៃប្រឌិតថ្មីខាងបច្ចេកទេសរបស់ឧស្សាហកម្មរថយន្តសកល។ ឆ្នាំនេះ ខ្សែសង្វាក់ផ្គត់ផ្គង់និងសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំនួនលើសពី២ពាន់ ដែលមកពីប្រទេសនិងតំបន់ចំនួន២១ បានចូលរួមពិព័រណ៍ដែលបានគ្រប់ដណ្តប់គ្រប់ប្រភេទ គ្រប់វិស័យនិងគ្រប់ស្រទាប់ថ្នាក់។ មានរថយន្តចំនួន១៤៥១ គ្រឿង ត្រូវបានដាក់តាំងបង្ហាញ ក្នុងនោះមានរថយន្តចំនួន១៨១គ្រឿងបង្ហាញមុខជាលើកដំបូង... 44 ព័ត៌មានអន្តរជាតិ ការស្ទង់មតិរបស់ CGTN ៖ ចិនអនុវត្តគោលនយោបាយ ពន្ធគយសូន្យភាគរយ ចំពោះអាហ្វ្រិក គឺជាការលុបបំបាត់ទស្សនៈ បែបផលបូកសូន្យខាងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ១ ខែឧសភាតទៅ គោលនយោបាយពន្ធគយសូន្យភាគរយរបស់ចិនចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិននឹងចូលជាធរមានជាផ្លូវការ ។ ការកាត់បន្ថយពន្ធគយនឹងប្រែក្លាយទៅជាការបូកបញ្ចូលបន្ថែមសម្រាប់ពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៣ភាគរយបានវាយតម្លៃយ៉ាងសកម្មចំពោះទស្សនៈពាណិជ្ជកម្មរបស់ភាគីចិនដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយសម្គាល់ឃើញថា ក្នុងបរិបទដែលសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកលកំពុងជួបប្រទះបញ្ហាប្រឈម វិធានការរបស់ភាគីចិននឹងជួយបន្ធូរបន្ថយភាពជាប់គាំងក្នុងការអភិវឌ្ឍនិងប្រព្រឹត្តិកម្មមិនស្មើភាពរបស់ប្រទេសអាហ្វ្រិក ក៏ដូចជាការពារយុត្តិធម៌និងសច្ចភាពអន្តរជាតិផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៤ភាគរយបានសម្គាល់ឃើញថា គោលនយោបាយពន្ធគយសូន្យភាគរយនឹងពន្លឿនការតភ្ជាប់ផលិតផលអាហ្វ្រិកទៅកាន់ទីផ្សារដ៏ធំធេងរបស់ចិនថែមមួយកម្រិតទៀត ដោយនាំមកនូវលំហកំណើនកាន់តែច្រើនសម្រាប់ការអភិវឌ្ឍរបស់អាហ្វ្រិក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,២ភាគរយបានសម្គាល់ឃើញថា កំណើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកនឹងមានឥទ្ធិពលវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាជននិងឱកាសការងារជាដើម ហើយនឹងជំរុញសមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការរបស់អាហ្វ្រិក ។ ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ... អត្ថបទពេញនិយម 3.5K ព័ត៌មានជាតិ ឃាតកម្មបាញ់សម្លាប់គ្នាយ៉ាងសាហាវ នៅកណ្ដាលក្រុង ខេមរភូមិន្ទ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ខេត្តកោះកុង៖ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាម៉ោង៣និង៣៥នាទី ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ តាមប្រភពពី សមត្ថកិច្ចបាន ឱ្យដឹងថា ករណីនេះបង្ករឡើងដោយរជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស... 2.8K ព័ត៌មានអន្តរជាតិ Update: តម្លៃប្រេងធ្លាក់ចុះវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទទួលបានក្របខណ្ឌសំណើបទឈប់បាញ់ បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះក្នុងការជួញដូរដ៏រង្គោះរង្គើនៅថ្ងៃចន្ទ ខណៈដែលវិនិយោគិនកំពុងរង់ចាំភាពច្បាស់លាស់លើស្ថានភាពនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយនៅតែមានការប្រុងប្រយ័ត្នចំពោះការខាតបង់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ដោយសារតែការរំខានដល់ការដឹកជញ្ជូន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 36... 2.6K ព័ត៌មានជាតិ មានករណីឃាតកម្ម អតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះខ្មាន់កាំភ្លើង... 2.1K ព័ត៌មានជាតិ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីក នៅក្រពេញប្រូស្តាត ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានព្រះបន្ទូលថា ព្រះអង្គ... 2.1K ព័ត៌មានអន្តរជាតិ យន្តហោះដឹកជញ្ជូនអាមេរិក C-130 យន្តហោះ MV-22 Osprey និងឧទ្ធម្ភាគចក្រ H-60 Seahawk កំពុងប្រតិបត្តិការទាំងយប់ ទាំងថ្ងៃនៅកោះក្របី ក្នុងប្រទេសថៃ បរទេស៖ អ្នកស្រុកនៅកោះក្របី ប្រទេសថៃ បានលើកឡើងពីការព្រួយបារម្ភ បន្ទាប់ពីបានឃើញយន្តហោះយោធា សហរដ្ឋអាមេរិកជាច្រើនគ្រឿង ហោះឡើង និងចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិក្របី ដែលត្រូវបានគេរាយការណ៍ថា មានជើងហោះហើររាប់សិបជើង ក្នុងមួយថ្ងៃៗ។យោងតាមសារព័ត៌មាន khaosod English... 2.1K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 2.0K ព័ត៌មានជាតិ ចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី ដោយសារលួចលាក់ មានស្នេហាជាមួយក្មេងស្រីៗ មិនពាក់ព័ន្ធនយោបាយ ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួន ជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅវត្តពោធិ៍វាល សង្កាត់រតនៈ... 1.6K ព័ត៌មានជាតិ រាជរដ្ឋាភិបាល សម្រេចចាត់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ម៉ាស៊ូត -ឧស្ម័ន ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានបន្តដាក់ចេញនូវវិធានការបន្ថែមទៀត ដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ដោយរដ្ឋទទួលបន្ទុកជំនួស ចំនួន១០% ទាំងស្រុង ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ។ យោងតាមសេចក្តីណែនាំ របស់ក្រសួងសេដ្ឋកិច្ច... សម្តេចតេជោសង្ឃឹមថា សមាគមជនជាតិខ្មែរ រស់នៅជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា នឹងអាចរក្សាបានយូរអង្វែង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជួបសំណេះសំណាល និងនាំយកអំណោយប្រគល់ជូនដល់គ្រួសារក្រីក្រ១ចំនួន ៤០០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ចំនួន៣ ក្នុងក្រុងស្ទឹងសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ To Top
ភ្នំពេញ៖ អំឡុងពេលតម្លៃប្រេងឥន្ធនៈ និងឧស្ម័នហ្គាស កំពុងឡើងថ្លៃជាបន្តបន្ទាប់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួបបញ្ហាប្រឈម ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ ហើយចំណូលក៏ធ្លាក់ចុះ។ ហេតុនេះ លោក វន់ ពៅ ប្រធានសមាគមប...
វិបត្តិជម្លោះនៅតំបន់មជ្ឈិមបូព៌ា កំពុងរុញច្រានតម្លៃប្រេងឆៅលើពិភពលោកឱ្យហក់ឡើងខ្ពស់ ជិតដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល កំពុងក្លាយជាឱកាសមាសសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដូចជា BYD និង Geely ជាដើម...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារសំឡេងពិសេសទាំងយប់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ដោយលោកបានស្នើឱ្យតារាចម្រៀងមួយរូប គឺអ្នកនាងមាស សុខសោភា ដកចេញបទចម្រៀងមួយបទដែលមានចំណងជើងថា “មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧” ចេញពីបណ្ដាញសង្គមជាបន្ទាន់។ សំណើរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ដោយសារតែក្នុងខ្លឹមសារនៃបទ
ខេត្តកំពង់ចាម ៖ ក្រុមហ៊ុនជាច្រើនបានចូលរួមប្រកួតប្រជែងដេញថ្លៃគម្រោងស្ថាបនាផ្លូវបេតុងអាមេប្រវែង៤៥០ម៉ែត្រ តម្លៃដាក់ឲ្យដេញថ្លៃជាង២៤៨លានរៀល ដោយធ្វើឡើងនៅសាលាឃុំតាអុងស្រុកចំការលើ នាព្រឹកថ្ងៃទី២១ មេសា ឆ្នាំ២០២៦។ ចំពោះសកម្មភាពនៃការដេញថ្លៃគឺបានដំណើរការទៅដោយភាព