bbusiness-cambodia.com › articles › war-in-iran-adb
ជម្លោះនៅមជ្ឈិមបូព៌ាអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ ២០២៦-២០២៧ និងបង្កើនអតិផរណា ៣,២ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈពេលច្រើនជាងមួយឆ្នាំ។ នេះបើយោងតាមការស្រាវជ្រាវថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ យោងតាមការចេញផ្សាយដោយ ADB កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ជម្លោះនេះប៉ះពាល់ដល់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈថ្លៃថាមពលកាន់តែខ្ពស់ ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ វិស័យទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេសក៏អាចរងផលប៉ះពាល់ផងដែរ។ របាយការណ៍ស្រាវជ្រាវសង្ខេបរបស់ ADB នេះរំលេចពីសេណារីយ៉ូហានិភ័យចំនួនបីដែលបង្ហាញថា ផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ នឹងអាស្រ័យភាគច្រើនលើរយៈពេលនៃការរំខានដោយសារជម្លោះ។ បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយយូរលើកំណើននិងអតិផរណា។ សេណារីយ៉ូជម្លោះនៅមជ្ឈិមបូព៌ា៖ សេណារីយ៉ូ ទី១(ការរំខានបន្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៦) • ថ្លៃប្រេងកើនឡើងជាមធ្យម ១០៥ ដុល្លារ ក្នុងត្រីមាសទី២ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៦ • ថ្លៃឧស្ម័នកើនឡើងក្នុងត្រីមាសទី២ • ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៣ ភាគរយ • ផលប៉ះពាល់លើអតិផរណា៖ កើន០,៦ ភាគរយ សេណារីយ៉ូ ទី២ (ការរំខានអូសបន្លាយហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៦) • ថ្លៃប្រេងកើនឡើងដល់ ១៣០ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ២០២៦ និង ១២០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ • ថ្លៃឧស្ម័នកើនឡើងខ្លាំងជាងសេណារីយ៉ូទី១ សមាមាត្រទៅនឹងការកើនឡើងនៃថ្លៃប្រេង • ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៧ ភាគរយ • ផលប៉ះពាល់លើអតិផរណា៖ កើន១,២ ភាគរយ សេណារីយ៉ូ ទី៣ (ការរំខានធ្ងន់ធ្ងរបន្តកើតឡើងរហូតដល់ចុង ខែកុម្ភៈ ឆ្នាំ២០២៧) • ថ្លៃប្រេងហក់កើនឡើងដល់ជាង ១៥៥ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ២០២៦ រួចធ្លាក់ចុះយឺតៗមកត្រឹមប្រហែល ១៤០ ដុល្លារនៅចន្លោះត្រីមាសទី៣ ឆ្នាំ២០២៦ និងត្រីមាសទី១ ឆ្នាំ២០២៧ ហើយបន្ទាប់មកធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ • ថ្លៃឧស្ម័នកើនឡើងខ្លាំង ប្រហាក់ប្រហែលនឹងកម្រិត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន • ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ១,៣ ភាគរយ • ផលប៉ះពាល់លើអតិផរណា៖ កើន៣,២ ភាគរយ ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត សម្រាប់សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក ខណៈដែលអតិផរណាកើនឡើងខ្លាំងក្នុងប្រទេសនៅតំបន់អាស៊ីខាងត្បូង។ សេណារីយ៉ូទាំងនេះ ឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃភាពមិនប្រាកដប្រជា ដែលអាស្រ័យនឹងការវិវត្តនៃជម្លោះ និងការរំខានរបស់វា ហើយគួរតែត្រូវបានឆ្លើយតបដោយប្រុងប្រយ័ត្ន។ បន្ថែមពីលើថ្លៃថាមពលកាន់តែខ្ពស់ សេណារីយ៉ូទាំងនេះ ក៏ពិនិត្យលើការរំខានដល់ ខ្សែច្រវាក់ផ្គត់ផ្គង់ទូទៅ និង ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុជាសកល។ លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ការរំខាននៃវិស័យថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នកដែលងាយរងគ្រោះបំផុត ហើយអនុម័តគោលនយោបាយដើម្បីកែលម្អភាពធន់រយៈពេលវែង។» របាយការណ៍ស្រាវជ្រាវសង្ខេបនេះបង្ហាញពីការឆ្លើយតបគោលនយោបាយសំខាន់ៗចំនួនបួន៖ • គោលនយោបាយគួរតែផ្តោតលើ ការរក្សាស្ថិរភាពជាជាងការលាក់បាំងកម្រិតថ្លៃជាក់ស្តែង។ ការបង្ហាញឱ្យឃើញថ្លៃថាមពលដែលកើនឡើង យ៉ាងហោចណាស់ អាចលើកទឹកចិត្តដល់ការសន្សំសំចៃថាមពល ការប្តូរការប្រើប្រាស់ប្រភេទឥន្ធនៈ និងការវិនិយោគលើប្រភពថាមពលជំនួស។ ការគ្រប់គ្រងថ្លៃ ឬការឧបត្ថម្ភធនច្រើន អាចជាប្រាក់លើកទឹកចិត្តខុសគោលដៅ ការពន្យារពេលការកែតម្រូវ និងការប្រើប្រាស់ធនធានមិនត្រឹមត្រូវ។ • ការគាំទ្រសារពើពន្ធដែលចាំបាច់គួរតែត្រូវបានកំណត់គោលដៅ និងពេលវេលាច្បាស់លាស់។ អាទិភាពគួរតែត្រូវបានផ្តល់ដល់ការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ និងឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត។ វិធានការដែលមានគោលដៅត្រឹមត្រូវអាចទប់ទល់នឹងផលប៉ះពាល់សង្គមដែលបណ្តាលមកពីការកើនឡើងនៃថ្លៃ ហើយទប់ស្កាត់ចំណាយសារពើពន្ធ និងកំណត់ប្រាក់លើកទឹកចិត្តដើម្បីឆ្លើយតបនឹងវិបត្តដែលកើតឡើង។ • ធនាគារកណ្តាលគួរតែផ្តោត លើការកំណត់ការប្រែប្រួលទីផ្សារហួសហេតុ ហើយតាមដានមើលនិន្នាការអតិផរណា។ អាទិភាពគួរតែផ្តល់ដល់សន្ទនីយភាពគោលដៅ ដើម្បីរក្សាដំណើរការទីផ្សារប្រកបដោយសណ្តាប់ធ្នាប់។ ការរឹតបន្តឹងគោលនយោបាយខ្លាំងពេក ប្រថុយប្រថាននឹងឧបសគ្គកាន់តែធំសម្រាប់កំណើន និងធ្វើឱ្យភាពប្រែប្រួលផ្នែកហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ ការរឹតបន្តឹងខ្លះអាចល្អ ហើយការផ្តល់បច្ចុប្បន្នភាពច្បាស់លាស់ពីធនាគារកណ្តាលមានសារៈសំខាន់ណាស់ ដើម្បីរក្សាការព្យាករអតិផរណាឱ្យមានស្ថិរភាព។ • រដ្ឋាភិបាលគួរតែទប់ស្កាត់តម្រូវការថាមពលតាមដែលអាចធ្វើទៅបាន។ វិធានការជាក់ស្តែងរួមមាន ការកំណត់សីតុណ្ហភាពសម្រាប់ម៉ាស៊ីនត្រជាក់ ការកាត់បន្ថយការប្រើអគ្គិសនីដែលមិនចាំបាច់ យុទ្ធនាការសន្សំសំចៃអគ្គិសនី និងការធ្វើការពីផ្ទះ ឬការធ្វើការតាមកាលវិភាគបត់បែនខុសគ្នា។ ការលើកទឹកចិត្តការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងថ្ងៃដែលគ្មានរថយន្តនៅក្នុងតំបន់ទីក្រុងនៅថ្ងៃឈប់សម្រាកសាធារណៈ ក៏អាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងការដឹកជញ្ជូនផងដែរ។ ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕
kkampucheathmey.com › business-economic › 1079019
IMF បានព្រមានថា ការរំខានពាណិជ្ជកម្ម ការហក់ឡើងខ្ពស់នៃតម្លៃថាមពល និងការប្រែប្រួលទីផ្សារ ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល
kkohsantepheapdaily.com.kh › article › 2206714.html
អាមេរិក៖ អ្នកជំនាញសេដ្ឋកិច្ចអាមេរិកព្រមានថា ប្រតិបត្តិការ Epic Fury អាចបង្កឱ្យមានការខាតបង់សរុបលើសពី២០០ពាន់លានដុល្លារ ប្រសិនបើភាពតានតឹងបន្តអូសបន្លាយ ។ ខណៈដែលភ្លើងសង្គ្រាមកំពុងគ្របដណ្តប់សឹងតែពាសពេញដែនអាកាសនៃតំបន់មជ្ឈិមបូព៌ា សំណួរដ៏ចាក់ដោតបំផុតបានលេចឡើងថា តើ
vvayofm.com › news › detail › 142504-922.html
ចន្លោះពេលរងការឈ្លានពានពីប្រទេសថៃ ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយថៃបានភៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ជាហេតុធ្វើឱ្យពួកគេមិនអាចប្រកបរបរចិញ្ចឹមជីវិតបាន។ ការណ៍នេះតិចឬច្រើនក៏បានជះឥទ្ធិពលទៅដល់ចរន្ដសេដ្ឋកិច្ចកម្ពុជាផងដែរ។ ដូច្នេះតើគួរមានយន្ដការអ្វីដែលអាចធានាឱ្យសេដ្ឋកិច្ចកម្ពុជានៅបន្ដដំណើរការចន្លោះពេលរងការឈ្លានពានពីថៃ? លោ�
kkampucheathmey.com › business-economic › 1059777
កំណើនសេដ្ឋកិច្ចថៃរំពឹងថានឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ ដោយដកសម័យវិបត្តិកូវីដ១៩ចេញ
kkampucheathmey.com › business-economic › 1042848
សេដ្ឋវិទូថៃបានព្រមានពីភាពស្រពេចស្រពិលនៃទស្សនវិស័យសេដ្ឋកិច្ចថៃ ដោយសារតែអស្ថិរភាពនយោបាយដែលបន្តអូសបន្លាយ ចំពេលប្រទេសនេះរៀបចំការបោះឆ្នោត
vvayofm.com › news › detail › 141963-954.html
ការធ្វើទេសន្តរប្រវេសន៍ការងារ ជាបាតុភូតសកលមួយ ដែលកើតឡើងនៅគ្រប់ប្រទេស ហើយបានចូលរួមចំណែកដ៏ធំធេងនៅក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈពេលដែល ពលករទេសន្តរប្រវេសន៍ គឺជា “វីរបុរស (Hero)” សម្រាប់គ្រួសារ និងសង្គមជាតិ។ នេះជាប្រសាសន៍របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជា
vvayofm.com › news › detail › 140311-654.html
ក្រសួងការងារបានរៀបចំសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជានិងក្នុងតំបន់» ដើម្បីជាវេទិកាមួយដ៏សំខាន់សម្រាប់គ្រប់ភាគីធ្វើជាមូលដ្ឋាន និងធាតុចូលបន្ថែមក្នុងការចរចាប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៦។ សិក្ខាសាលានេះត្រូវបានប្រកាសបើកដោយលោក គួច សុមាន រដ្ឋលេខាធិការតំណាងលោករដ្ឋមន្ដ្រី និងមា�
rrfi.fr › km › កម្មវិធីផ្សេងទៀត › បទយកការណ៍
ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម(SME) ចំនួនជាង ៧៥ម៉ឺនសហគ្រាស ដែលរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា។ ចំនួន SMEនេះ ស្មើនឹង ៦០% នៃផលិតផលក្នុងស្រុក ព្រមទាំងផ្ដល់ឱកាសការងារ ៧៣% នៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ នៅក្នុងចំណោមនោះ សហគ្រិនស្រ្តីជាង ៦០% បានក្លាយទៅជាម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច។ល។
kkohsantepheapdaily.com.kh › article › 2086543.html
រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី មានសក្តានុពលខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ តែបច្ចុប្បន្ននៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការពង្រឹងទំនាក់ទំនងបន្ថែមទៀត ដូចជាបញ្ហាឡូជីស្ទិក និងការដឹងជញ្ជូនទាំងជើងទឹក និងជើងគោគ