ដើមអម្ពិល
លោកបណ្ឌិត កៅ ថាច ៖ វេទិកានេះធ្វើឡើង ស្របតាមទស្សនវិស័យដ៏វែងឆ្ងាយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា វេទិកាថ្នាក់ជាតិស្តីពី «ហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ “លទ្ធភាពទទួល បានហិរញ្ញប្បទានរបស់ MSMEs” បានសហការគ្នាផ្តួចផ្តើមរៀបចំហើយគ្រោងនឹងរៀបចំជារៀងរាល់ឆ្នាំ វេទិកានេះ ត្រូវបានរៀបចំឡើង ស្របតាម ទស្សនវិស័យដ៏វែងឆ្ងាយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញ ដោយផ្ទាល់ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។


