មេដឹកនាំជាន់ខ្ពស់ចិន និងរដ្ឋាភិបាលបរទេសផ្សេងៗទៀតបានចេញសារថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់៩០ យាងចូល៩១ ព្រះវស្សា។ មេដឹកនាំខ្មែរនានា គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងពលរដ្ឋខ្មែរ ក៏បានបង្ហោះសារថ្វាយព្រះពរសម្តេចម៉ែ នៅតាមបណ្តាញសង្គមដែរ។ល។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហោះវីដេអូឃ្លីបមួយរបស់សកម្មជននយោបាយខ្មែរម្នាក់ស្តីពីចេតនាប្តឹងកម្ពុជារបស់ប្រទេសថៃរឿងការធ្វើពហិការទំនិញរបស់ខ្លួន។ តែ លោក ហ៊ុន សែនមិនបានធ្វើអត្ថាធិប្បាយ ឬបញ្ចេញយោបល់អ្វីនៅលើវីដេអូឃ្លីបនេះទេ។ តែគេអាចដឹងបានថា លោកចង់ឆ្លើយតបដោយប្រយោលទៅកាន់ភាគីថៃ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញថា អតីតតំណាងគម្រោងបុរី ខេភី ម៉ន ដានី លោក សន ប៊ុនថេង បានក្លែងបន្លំឯកសារ និងកេញចំណេញផលប្រយោជន៍នៅពេលដែលគម្រោងបុរីខាងលើមានបញ្ហា។ បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងដែនដីបានស្នើឱ្យអតិថិជនគម្រោងបុរី ម៉ន ដានីបន្តដោះស្រាយវិវាទជាមួយក្រសួងដើម្បីឈានទៅបិទបញ្ចប់ក្តីក្តាំពិតប្រាកដ។
អង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា ពលរដ្ឋមា្នក់ទៀតដែលជាស្រី្តលក់គ្រឿងសង្ហារិមនៅរាជធានីភ្នំពេញត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទញុះញង់ និងប្រមាថ ដោយសារការបញ្ចេញមតិជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ បើតាមអង្គការលីកាដូ គិតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួន និងផ្តន្ទាទោសមនុស្សសរុប ១១៥នាក់ ពាក់ព័ន្ធការបញ្ចេញមតិរិះគិនថ្នាក់ដឹកនាំនៅលើបណ្តាញសង្គមក្នុងសំណុំរឿងព្រំដែន។
នៅស្រីលង្កា នគរបាលបានឃាត់ខ្លួនកូនប្រុសអតីតប្រធានធិបតីស្រីលង្កាលោក Yoshitha Rajapaksa នៅថ្ងៃពុធទី ១៧ ខែមិថុនា។ អាជ្ញាធរប្រឆាំងអំពើពុករលួយបានចោទប្រកាន់ថា លោក Yoshitha បានប្រើប្រាស់ថវិកាជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលឳពុករបស់លោកដឹកនាំប្រទេស។
សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបសមាជិកG7 បានបញ្ជាក់ថា នឹងអនុញ្ញាតឲ្យមានការផ្តល់អាជ្ញាបណ្ណ ដើម្បីអាចផលិតមីស៊ីលចម្ងាយនៅលើទឹកដីអ៊ុយក្រែន ដោយផ្ទាល់តែម្តង។ ការផលិតនេះ នឹងមកបង្កើនចំនួនស្តុកគ្រាប់មីស៊ីល សម្រាប់អ៊ុយក្រែន ដែលកំពុងតែខ្វះខ្លាំង ដើម្បីប្រយុទ្ធទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។
អូស្ត្រាលីកំពុងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក ខណៈទីក្រុងកង់បេរ៉ាយល់ថា ការកើនឡើងនៃវត្តមានយោធាអាមេរិកនៅលើទឹកដីរបស់ខ្លួនថាមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់។ ការលើកឡើងនេះធ្វើឡើងស្របពេលកងទ័ពអាមេរិកគ្រោងបង្កើតឃ្លាំងស្តុកអាវុធ និងសម្ភារៈយោធានៅអូស្ត្រាលីជាលើកដំបូង។
ជំនួបកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 នៅទីក្រុងអេវីយ៉ង់ ប្រទេសបារាំង បានឈានចូលមកដល់ថ្ងៃទី៣ជាថ្ងៃចុងក្រោយ។ បន្ទាប់ពីបានផ្តោតអាទិភាពជជែកគ្នា លើសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន នៅថ្ងៃពុធនេះថ្នាក់ដឹកនាំG7 នឹងបន្តជជែកគ្នាស្តីអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ តម្រូវការប្រើប្រាស់កាន់តែចាំបាច់នៃបច្ចេកវិទ្យានេះ កំពុងតែធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ល។
រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចកាត់បន្ថយគម្លាតទំហំតំបន់សន្តិសុខនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងជើង ឲ្យកាន់តែតូចជាងមុន។ វិធានការមួយនេះ ធ្វើឡើងក្នុងគោលដៅបន្ធូរបន្ធយភាពតានតឹង ការរឹតត្បិតលើប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៧ មិថុនា។
គណៈវិស្វករកម្ពុជាបានសម្រេចលុបឈ្មោះបុគ្គលម្នាក់ចេញពីបញ្ជី ក្រោយរកឃើញថា បុគ្គលម្នាក់នោះបានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីរត់ការឯកសារចុះបញ្ជីឈ្មោះនៅគណៈវិស្វករកម្ពុជា។ បុគ្គលម្នាក់នោះបានចេញមកបកស្រាយតាមបណ្តាញសង្គមថា ខ្លួនដែលជាជាងម៉ៅការសំណង់បានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករតាមប្រព័ន្ធអនឡាញ។។ល។