aakp.gov.kh › kh › post › detail
ក្រសួងការងារ-អង្គការអុកស្វាម ចាប់ដៃគ្នាលើកកម្ពស់ការងារសមរម្យ សេដ្ឋកិច្ចស្រ្តី និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែទូលំទូលាយ
ddap-news.com › international › 2026 › 06
ជារៀងរាល់ឆ្នាំ នៅពេលដែលប្រតិទិនចន្ទគតិឈានចូលដល់ថ្ងៃទី៥ ខែទី៥ ប្រជាជនចិន និងបងប្អូនកាត់សែស្រឡាយចិននៅទូទាំងពិភពលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យប្រពៃណីដ៏សំខាន់មួយដែលត្រូវបានស្គាល់ថា “ពិធីបុណ្យសែននំចាំង” ឬ “Duanwu Jie” ជាភាសាចិន។ នៅឆ្នាំ២០២៦ ពិធីបុណ្យនេះបានប្រព្រឹត្តទៅ ចំថ្ងៃសុក្រ ទី១៩ ខែមិថុនា ដែលក្នុងឱកាសដ៏ឱឡារិកនេះ ប្រជាជនចិន បានចូលរួមសកម្មភាពប្រពៃណីសំខាន់ៗដូចជា ការវេចនំចាំង ការប្រណាំងទូកនាគ និងការព្យួរស្មៅ Pu នៅមុខផ្ទះ ដើម្បីបួងសួងសុំសេចក្តីសុខជាដើម។ សកម្មភាពទាំងនេះមិនត្រឹមតែជាការបង្ហាញ ពីភាពសម្បូរបែបនៃវប្បធម៌ចិនប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញសន្ទុះទេសចរណ៍ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចិនផងដែរ។ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យនេះ អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសចិន បានរៀបចំព្រឹត្តិការណ៍នានា ជាច្រើនដែលផ្តោតលើការធ្វើសមាហរណកម្មជាមួយវប្បធម៌ កីឡា និង ពាណិជ្ជកម្ម ហើយការណ៍នេះបានបង្កើតរលក នៃការធ្វើដំណើរដ៏ធំមួយនៅទូទាំងប្រទេស ។ យោងតាមវេទិកាទេសចរណ៍ Fliggy ចំនួននៃការកក់ទេសចរណ៍ក្នុងស្រុក មានការកើនឡើងយ៉ាងខ្លាំងប្រៀបធៀបនឹងឆ្នាំមុន ខណៈការកក់កញ្ចប់ហោះហើរ និងសណ្ឋាគារឆ្លងខេត្តបានកើនឡើងជាង ៩០% ក្នុងឱកាសពិធីបុណ្យខាងលើ។ តាមការប៉ាន់ស្មានរបស់ក្រសួងដឹកជញ្ជូនចិន ការធ្វើដំណើរឆ្លងតំបន់ឈានដល់ជាង ៦៥២ លានដង ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែមិថុនា។ តួរលេខនេះបានឆ្លុះបញ្ចាំង ឱ្យឃើញយ៉ាងច្បាស់ពីសក្តានុពល ភាពរស់រវើក និងភាពធន់នៃវិស័យទេសចរណ៍ចិន ទោះបីជាពិភពលោក កំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា កំណើនសេដ្ឋកិច្ចយឺត និងការកើនឡើងនៃសម្ពាធភូមិសាស្ត្រនយោបាយក៏ដោយ។ ចំណុចដែលកាន់តែ គួរឱ្យចាប់អារម្មណ៍មួយក្នុងយុគសម័យទំនើបនេះគឺ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកវិសាលភាព សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ជាក់ស្តែង នំចាំងដែលមានរសជាតិប្លែកៗ ប្រចាំតំបន់ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ ទៅកាន់អ្នកប្រើប្រាស់ទូទាំងប្រទេស និងក្រៅប្រទេស តាមរយៈការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក។ យោងតាមទិន្នន័យរបស់ Tmall ការបញ្ជាទិញនំចាំងតាមតំបន់មកពីខេត្ត Guizhou, Sichuan និង Yunnan មានការកើនឡើង ១,២៤០% ៣១៥% និង ២០០% រៀងគ្នា។ បើតាមរបាយការណ៍ របស់គយ Shenzhen នំចាំងជាង ៤៨៧ តោន មានតម្លៃជាង ៩,១៨ លានយ័ន (ប្រហែល ១,៣៥ លានដុល្លារ) ត្រូវបាននាំចេញទៅក្រៅប្រទេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២៦។ ទាំងនេះបង្ហាញថា នំចាំងមិនមែនគ្រាន់ តែជាអាហារប្រពៃណី ក្នុងពិធីបុណ្យទេ ប៉ុន្តែបានក្លាយជាផលិតផលសេដ្ឋកិច្ចដែលបង្កើតតម្លៃពិតប្រាកដតាមរយៈទីផ្សារទំនើប។ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃប្រជាជនមានចំណូលមធ្យម និងខ្ពស់ ការប្រើប្រាស់ផ្អែកលើបទពិសោធន៍ (Experience-based consumption) បានក្លាយជានិន្នាការសំខាន់មួយក្នុងសង្គមចិន។ អ្នកប្រើប្រាស់កំពុងងាកចេញពីការផ្តោតលើ “ការទិញទំនិញធម្មតា” ទៅកាន់ “ការទិញបទពិសោធន៍ថ្មីៗ ” ពោលគឺការធ្វើដំណើរទៅកម្សាន្ត និងចូលរួមផ្ទាល់ក្នុងកម្មវិធីប្រពៃណីតាមតំបន់ផ្សេងៗ។ ការផ្លាស់ប្តូរឥរិយាបថនេះ កំពុងបង្កើតឱកាសរកចំណូលថ្មីៗ និងជួយពង្រីកអាជីវកម្មទេសចរណ៍នៅតាមមូលដ្ឋាន។ ជាក់ស្តែង ការស្វែងរកសណ្ឋាគារនៅក្បែរទីតាំងប្រណាំងទូកធំៗ ក្នុងទីក្រុងក្វាងចូវ និងទីក្រុងហ្វូសាន នៃខេត្តក្វាងទុង ដែលជាបេះដូងនៃពិធីប្រណាំង ទូកនាគដ៏ល្បីល្បាញបំផុតនោះ បានហក់ឡើងដល់ទៅ ២១០% ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ មុនឱកាសបុណ្យឈានចូលមកដល់។ នេះបង្ហាញពីសន្ទុះ ដ៏ខ្លាំងក្លានៃការធ្វើដំណើរ និងចំណង់ចំណូលចិត្តក្នុងការ ដកយកបទពិសោធន៍ ជាក់ស្តែងរបស់ប្រជាជនចិន។ សរុបមក ពិធីបុណ្យសែននំចាំងមិនត្រឹមតែជាការ បន្តវប្បធម៌ប្រពៃណីរាប់ពាន់ឆ្នាំរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកយ៉ាង សំខាន់ក្នុងការបង្កើនសន្ទុះទេសចរណ៍ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចិន ឱ្យកាន់តែមានភាពរឹងមាំ ភាពធន់ និងចីរភាព ជាពិសេសតាមរយៈការធ្វើសមាហរណកម្មរវាងវប្បធម៌ បច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ដែលផ្អែកលើបទពិសោធន៍៕ ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ ពិធីបុណ្យសែននំចាំង ជំរុញសន្ទុះទេសចរណ៍ និងបង្កើនសកម្មភាព សេដ្ឋកិច្ចក្នុងស្រុកចិន ជារៀងរាល់ឆ្នាំ នៅពេលដែលប្រតិទិនចន្ទគតិឈានចូលដល់ថ្ងៃទី៥ ខែទី៥ ប្រជាជនចិន និងបងប្អូនកាត់សែស្រឡាយចិននៅទូទាំងពិភពលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យប្រពៃណីដ៏សំខាន់មួយដែលត្រូវបានស្គាល់ថា “ពិធីបុណ្យសែននំចាំង” ឬ “Duanwu Jie” ជាភាសាចិន។ នៅឆ្នាំ២០២៦ ពិធីបុណ្យនេះបានប្រព្រឹត្តទៅ ចំថ្ងៃសុក្រ ទី១៩ ខែមិថុនា ដែលក្នុងឱកាសដ៏ឱឡារិកនេះ ប្រជាជនចិន បានចូលរួមសកម្មភាពប្រពៃណីសំខាន់ៗដូចជា ការវេចនំចាំង ការប្រណាំងទូកនាគ និងការព្យួរស្មៅ Pu... 24 ព័ត៌មានអន្តរជាតិ បទវិភាគ៖ ប្រទេសចិន ដែលមិនអាចជំនួសបាន ពី”រោងចក្រពិភពលោក”ដល់” ដៃគូច្នៃប្រឌិតថ្មីសកល” នៅក្នុងកិច្ចប្រជុំកំពូលក្រុង Qingdao នៃថ្នាក់ដឹកនាំក្រុមហ៊ុនពហុជាតិលើកទី៧ ដែលបានបិទបញ្ចប់នៅពេលថ្មីៗកន្លងទៅនេះ សហគ្រាសពហុជាតិបាននាំគ្នាប្រើពាក្យ “មិនអាចជំនួសបាន”មកពិពណ៌នាប្រទេសចិន ដោយសម្គាល់ឃើញថា មិនថាការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅចិន ការពង្រីកការវិនិយោគឬក៏ការឆ្ពោះទៅកាន់ពិភពលោក វាសុទ្ធតែមិនអាចឃ្លាតពីដៃគូចិនបានឡើយ ។ កិច្ចប្រជុំកំពូលលើកនេះបានទាក់ទាញមន្រ្តីជាន់ខ្ពស់នៃសហគ្រាសពហុជាតិចំនួន៣២២រូបមកពីប្រទេសនិងតំបន់ចំនួន៤៤នៅទូទាំងពិភពលោកទៅចូលរួម ដោយបានចុះហត្ថលេខាលើគម្រោងសំខាន់ៗចំនួន៥៧ ដែលក្នុងនោះ គម្រោងវិនិយោគបរទេសចំនួន ២០ មានទំហំវិនិយោគសរុប ២,៥៦ ពាន់លានដុល្លារអាមេរិក ។ ក្រៅពីនេះ កិច្ចប្រជុំកំពូលលើកនេះក៏បានបង្កើត”លើកដំបូង”ជាច្រើនផងដែរ ដូចជា៖បានរៀបចំសកម្មភាពពិសេសជាលើកដំបូងអំពីរថយន្តថាមពលថ្មី ការផ្ទុកថាមពលបែបថ្មី និងកសិកម្មឆ្លាតវៃជាដើម និងរៀបចំជាលើកដំបូងនូវកិច្ចប្រជុំបិទទ្វារអំពីគោលនយោបាយជុំវិញការពង្រីកការបើកទូលាយខាងវិស័យឧស្សាហកម្មសេវាកម្មជាដើម ។ ក្នុងកិច្ចប្រជុំលើកនេះ ពាក្យដែលមន្រ្តីជាន់ខ្ពស់នៃសហគ្រាសពហុជាតិបានលើកឡើងញឹកញាប់បំផុតគឺ”ត្រួសត្រាយជាមួយគ្នា” ដែលមានន័យថា ការផ្លាស់ប្តូរពីការលក់និងផលិតកម្មក្នុងគ្រាដំបូងឆ្ពោះទៅរកដំណាក់កាលថ្មីនៃការសហការគ្នាច្នៃប្រឌិតថ្មីនិងការកសាងប្រព័ន្ធអេកូឡូស៊ីរួមគ្នា ។ ឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន សហគ្រាសពហុជាតិបានកំណត់ទម្រង់របស់ខ្លួនថាជា ”អ្នកកសាងជាមួយគ្នានិងជាដៃគូសហប្រតិបត្តិការ” ដោយបង្ហាញថា ពួកគេនឹងពឹងផ្អែកលើទីផ្សារដ៏ធំធេង ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញនិងបរិយាកាសសហប្រតិបត្តិការប្រកបដោយភាពបើកទូលាយរបស់ចិន ដើម្បីបង្កើនប្រសិទ្ធភាពនៃការចាត់ចែងធនធានសកលនិងសម្រេចយ៉ាងពិតប្រាកដនូវអ្វីដែលថា “នៅប្រទេសចិនដើម្បីពិភពលោក” ។ បើនិយាយចំពោះ”ការត្រួសត្រាយជាមួយគ្នា” ជាបឋមត្រូវរកឃើញឱកាសថ្មី ។ ទីផ្សារដ៏ធំធេងរបស់ចិនដែលកំពុងលើកកម្ពស់លំដាប់ថ្នាក់ជាបន្តបន្ទាប់បានផ្តល់លំហដ៏ទូលំទូលាយសម្រាប់ការស្វែងរកឱកាសថ្មីរបស់ទុនបរទេស ។ ទន្ទឹមនឹងនេះ ការលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មីរបស់ចិនបានបំពេញបន្ថែមកម្លាំងចលករសម្រាប់ការរួមគ្នាត្រួសត្រាយយ៉ាងស៊ីជម្រៅ ។ របាយការណ៍ដែលចេញផ្សាយក្នុងកិច្ចប្រជុំកំពូលនេះបានលើកឡើងថា ចិនបានបង្កើតទីផ្សារប្រើប្រាស់ធំបំផុតលើពិភពលោក អេកូឡូស៊ីឧស្សាហកម្មដ៏ពេញលេញបំផុត និងឈុតឆាកច្នៃប្រឌិតថ្មីដ៏សម្បូរបែបបំផុតលើទូទាំងពិភពលោក ដែលធ្វើឱ្យកម្លាំងទាក់ទាញសកលកំពុងកើនឡើងជាលំដាប់ ។ កម្លាំងទាក់ទាញបែបនេះត្រូវបានឆ្លុះបញ្ចាំងក្នុងរចនាសម្ព័ន្ធនៃការកៀរគរទុនបរទេសរបស់ចិន៖ នៅឆ្នាំ២០២៥ ការប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងសេវាកម្មបច្ចេកវិទ្យារបស់ចិនត្រូវជាជិត១ភាគ៥នៃទំហំសរុប ដែលស្មើនឹង៣,៨ដងបើប្រៀបធៀបនឹងឆ្នាំ២០១៨ ។ បើសម្លឹងមើលឱ្យវែងឆ្ងាយ ទ្វារបើកទូលាយរបស់ចិនរឹតតែធំឡើងៗ ដែលផ្តល់ការរំពឹងទុកខាងគោលនយោបាយដ៏នឹងនរសម្រាប់ការវិនិយោគទុនបរទេសចាក់គ្រឹះនៅប្រទេសចិន។ ពីខែមករាដល់ខែមេសាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសវិនិយោគបរទេសថ្មីជាង ២ ម៉ឺន ដែលកើនឡើង ៦,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្រុមហ៊ុន Revvity របស់សហរដ្ឋអាមេរិកបានវិនិយោគលើការច្នៃប្រឌិតថ្មីក្នុងប្រទេសចិនក្នុងរយៈពេលជិត៣ឆ្នាំចុងក្រោយនេះ គឺលើសពីទំហំសរុបក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ។ ក្រុមហ៊ុនNovo Nordisk របស់ដាណឺម៉ាកបានប្រកាសពង្រីកការសាងសង់មូលដ្ឋានផលិតកម្មនៅក្រុង Guangzhou ។ ក្រុមហ៊ុន Schneider Electric របស់បារាំងបានប្រកាសសាងសង់រោងចក្រថ្មីចំនួនពីរនៅប្រទេសចិននិងលើកកម្ពស់លំដាប់ថ្នាក់ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្រុងប៉េកាំង…ពី “ការចូលវិនិយោគនៅប្រទេសចិន” ដល់ “ការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន” រហូតដល់ “ការត្រួសត្រាយរួមគ្នាជាមួយប្រទេសចិន” ជំហាននីមួយៗនៃការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅរបស់សហគ្រាសពហុជាតិក្នុងប្រទេសចិន សុទ្ធតែមានភាពស៊ីសង្វាក់គ្នាជាមួយការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ។ ឆ្លៀតឱកាសនៃការជំរុញការអនុវត្ត”ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន សហគ្រាសពហុជាតិមុខជានឹងទទួលអារម្មណ៍កាន់តែជ្រាលជ្រៅថា “ជឿជាក់ប្រទេសចិន គឺជឿជាក់អនាគត ហើយវិនិយោគលើប្រទេសចិន គឺវិនិយោគចំពោះអនាគត” ៕ 17 ព័ត៌មានអន្តរជាតិ បេតិកភណ្ឌវប្បធម៌ ក្នុងការទូត របស់មហាអំណាច គ្រាដ៏ភ្លឺស្វាង នៃការទូតរបស់ប្រទេស ដែលមានមហាអំណាចបង្ហាញ ពីអំណាចដ៏ជ្រាលជ្រៅ នៃអរិយធម៌បុរាណ ។នៅថ្ងៃទី ១៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Trump ប្រធានាធិបតីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនបានទៅទស្សនាប្រាសាទឋានសួគ៌ ដែលត្រូវបានទទួលស្គាល់ជាតំបន់ បេតិកភណ្ឌវប្បធម៌ពិភពលោក ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៨ ។ ឆ្នាំ ២០២៤ អ័ក្សកណ្តាលរបស់ទីក្រុងប៉េកាំង ត្រូវបានចុះបញ្ជីក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយប្រាសាទឋានសួគ៌ គឺជាទីតាំងមួយក្នុងចំណោម ទីតាំងទាំង... 67 Feature ករណីបន្លំត្រីសាល់ម៉ុននិងត្រីត្រោត! ក.ប.ប. ពិន័យហាងចរណៃ ក្នុងចន្លោះពី១០ទៅ២០លានរៀល និងណែនាំ ឱ្យកែតម្រូវបន្ទាន់ ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅហាងយីហោ «ចរណៃ» ដែលជាទីតាំងលក់និងចែកចាយត្រីក្លាសេ និងទំនិញម្ហូបអាហារ ពិសេសត្រីសាម៉ុន និងត្រីត្រោត។ ជាលទ្ធផល មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា ហាងយីហោ «ចរណៃ»... 55 Feature ព័ត៌មានជាតិសខាន់ៗប្រចាំថ្ងៃ 22/06/2026 ជប៉ុន ផ្ដល់ឥណទានសម្បទាន ១៦២.៧ លានដុល្លារ ដើម្បីអនុវត្តគម្រោង ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ វិសោធនកម្មផ្លូវថ្នល់ ក្នុងសំឡេង ១១៤ សម្ដេចធិបតី មានជំនឿមុតមាំថា ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ នឹងកាន់តែរឹងមាំ អភិបាលខេត្តតាកែវ ប្រកាសថា មន្ត្រីរូបណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌភ្លាមៗ អ្នកនាំពាក្យ... អត្ថបទពេញនិយម 2.7K ព័ត៌មានជាតិ ទាហានកម្ពុជា៤រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីរុស្ស៊ី ជំនាញការពារអាកាស ភ្នំពេញ៖ នាយទាហានកម្ពុជា ចំនួន ០៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស កងនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំ។ បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានឱ្យដឹងថា នាយទាហានកម្ពុជា... 1.9K Feature សមត្ថកិច្ចចម្រុះ រកឃើញទីតាំង១កន្លែង ស្ថិតនៅសង្កាត់និរោធ មាននាំចូលទំនិញ១៧មុខ ពីប្រទេសថៃ ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង១កន្លែង ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ... 1.7K ព័ត៌មានជាតិ “ពិធីភ្ជាប់ពាក្យ” របស់ខ្មែរ គ្មានកិច្ចសំពះផ្ទឹមចងដៃទេ ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា បានរួមគ្នាបញ្ជាក់យ៉ាងច្បាស់ថា ក្នុង“ពិធីភ្ជាប់ពាក្យ” របស់ខ្មែរពីជំនាន់ដើម គ្មានកិច្ចសំពះផ្ទឹមចងដៃ នៅក្នុងថ្ងៃស្តីដណ្តឹង ភ្ជាប់ពាក្យនោះទេ ។ សេចក្តីអំពាវនាវ របស់ក្រសួងពាក់ព័ន្ធទាំងពីរ... 1.4K ព័ត៌មានជាតិ ស្នងការនគរបាលថ្មីជានរណា? បើអភិបាលខេត្តមណ្ឌលគិរីថ្មី ត្រូវបង្ហាញហើយនោះ… មណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំពិធីប្រកាស ចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី និងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ខាងមុខ... 1.4K ព័ត៌មានជាតិ អ្នកស្រីឡេង ចាន់ណានិងបក្ខពួក ទទួលស្គាល់ថា ទទួលប្រាក់ជិត១០០លានដុល្លារ ភ្នំពេញ ៖ អ្នកស្រី ឡេង ចាន់ណា និង បក្ខពួកទទួលស្គាល់ថា បានទទួលទឹកប្រាក់ពី៩៣ ទៅ ៩៨ លានដុល្លារទិញដីអភិវឌ្ឍន៍គម្រោង ។យោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំង... 1.4K ព័ត៌មានជាតិ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា។ សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព... 1.2K Feature រដ្ឋមន្រ្តីមហាផ្ទៃ ៖ ក្រោយផ្អាកផាកពិន័យ អ្នកល្មើសច្បាប់ចរាចរណ៍ គ្រោះថ្នាក់កើនឡើង ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា ក្រោយប្រទេសកម្ពុជាប៉ះទង្គិចជាមួយប្រទេសថៃ ក្រសួងផ្អាកផាកពិន័យ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើងវិញ... 1.2K ព័ត៌មានអន្តរជាតិ ចិនអំពាវនាវ ឱ្យបដិសេធ ចំពោះឯកតោភាគីនិយម ដែលរំលងក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបដិសេធសកម្មភាពឯកតោភាគីគ្រប់ប្រភេទ ដែលគេចវេសពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានស្តីពីសំណើរបស់ប្រទេសចិន ដើម្បីជួយក្រុមប្រឹក្សាសន្តិសុខអនុវត្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង លោក វ៉ាង យី... ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ទីក្រុងតេហរ៉ង់ ក្នុងការបញ្ចប់ភាពតានតឹង ក្នុងតំបន់តាមរយៈកាទូត អ៊ីរ៉ង់ បញ្ជាក់ជាថ្មីអំពីការ ប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការទូត ដើម្បីបញ្ចប់ភាពតានតឹងក្នុងតំបន់ To Top
aakp.gov.kh › kh › post › detail
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី នៅរុស្ស៊ី
aakp.gov.kh › kh › post › detail
មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជា នឹងនៅតែមានកំណើត ខណៈការនាំចេញក្នុងរយៈពេល៤ខែនេះ នៅមានការកើនឡើង
aakp.gov.kh › kh › post › detail
សម្តេចធិបតី៖ ការកៀរគរប្រមូលចំណូលពន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ
aakp.gov.kh › kh › post › detail
ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ចូលរួមវេទិការធុរកិច្ច “សន្និសីទជំរុញសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគចិនហ៊ូណាន-កម្ពុជា
kkampucheathmey.com › local-news › 1115765
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ បានបន្តពង្រីកឱកាសការងារ និងសន្តិសុខសង្គមសម្រាប់...
kkampucheathmey.com › business-economic › 1113585
គណៈរដ្ឋមន្រ្តីថៃបានអនុម័តកញ្ចប់ប្រាក់កម្ចីគ្រាអាសន្នចំនួន ១២,២ ប៊ីលានដុល្លារអាមេរិក កាលពីថ្ងៃអង្គារ ដើម្បីយកទៅប្រើប្រាស់
aakp.gov.kh › kh › post › detail
អភិបាលស្រុកស្ទោង៖ ប្រឡាយពង្វាងទឹក អូរគោលង់នឹងជួយបង្កើនសេដ្ឋកិច្ចអ្នកភូមិទំពេចនៃឃុំទ្រាឱ្យកាន់តែប្រសើរឡើង
ddap-news.com › international › 2026 › 04
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេ ម្យុង នឹងធ្វើកិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅទីក្រុងញូវដេលី នៅថ្ងៃចន្ទ ដោយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យខ្លាំងក្លា ជាពិសេសនៅក្នុងវិស័យដូចជាការសាងសង់កប៉ាល់ជាដើម។